យោងតាមចំណុច a ប្រការ ៣ មាត្រា ២៧ ច្បាប់ដីធ្លីឆ្នាំ ២០២៤ នៅពេលអនុវត្តនីតិវិធីផ្ទេរឈ្មោះប័ណ្ណកម្មសិទ្ធិដីធ្លីពីឪពុកម្តាយទៅឱ្យកូន គឺត្រូវបញ្ជាក់ដោយសារការី ឬបញ្ជាក់កិច្ចសន្យាលក់ឬឱ្យ។

ប្រជាជនធ្វើបែបទផ្ទេរឈ្មោះប័ណ្ណកម្មសិទ្ធិដីធ្លីទៅឱ្យកូននៅស្ថាប័នចុះបញ្ជីដីធ្លី។
រូបថត៖ ផាងអាញ
នីតិវិធីសារការីបញ្ជាក់ពីកិច្ចសន្យាផ្ទេរឈ្មោះប័ណ្ណកម្មសិទ្ធិដីធ្លីពីឪពុកម្តាយទៅឱ្យកូន
ជំហានទី១៖ ត្រៀមឯកសារ
យោងតាមមាត្រា ៤២ ច្បាប់សារការីឆ្នាំ ២០២៤ ភាគីទាំងសងខាងត្រូវត្រៀមនូវលិខិតស្នាមដូចខាង ក្រោម៖
ចំពោះឪពុកម្តាយ៖ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី កម្មសិទ្ធិផ្ទះ ក្រដាសស្នាមផ្ទាល់ខ្លួន រួមមានអត្ត សញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ក្រដាសស្នាមបញ្ជាក់ពីការទំនាក់ទំនងអាពាហ៍ពិពាហ៍ លិខិតអាពាហ៍ពិពាហ៍។
ចំពោះកូន៖ ក្រដាសស្នាមផ្ទាល់ខ្លួន រួមមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ក្រដាសស្នាមបញ្ជាក់ពីការទំនាក់ទំនងអាពាហ៍ពិពាហ៍ លិខិតអាពាហ៍ពិពាហ៍។
ជំហានទី២៖ បុគ្គលិកសារការីបញ្ជាក់កិច្ចសន្យា
ចំណាំ៖ ភាគីទាំងសងខាងអាចជ្រើសរើសរូបភាព បញ្ជាក់កិច្ចសន្យាលក់ឬឱ្យផ្ទះ ដីធ្លី នៅគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ កន្លែងដែលមានក្បាលដី។
ប្រកាសពន្ធ ថ្លៃសេវាប្រថាប់ត្រានិងការចុះបញ្ជីផ្លាស់ប្តូរដី
ចំណាំ៖ ឪពុកម្តាយឱ្យផ្ទះ ដីធ្លីដល់កូន បានលើកលែងបង់ពន្ធលើប្រាក់ចំណូល ថ្លៃសេវាប្រថាប់ត្រា។ ករណីលក់គ្រាន់តែបានលើកលែងបង់ ពន្ធលើប្រាក់ចំណូល។
ទោះបីបានលើកលែងបង់ពន្ធ ថ្លៃសេវាប្រថាប់ត្រា ប្រជាជននៅតែដាក់ពាក្យប្រកាសពន្ធ ថ្លៃសេវាប្រថាប់ត្រា។
ការប្រកាសពន្ធ ថ្លៃសេវាប្រថាប់ត្រា តែងបានអនុវត្តនៅពេលដាក់ពាក្យចុះបញ្ជីផ្លាស់ប្តូរដី។ គឺថា ប្រជាជនត្រូវត្រៀមគ្រប់ឯកសារតាមសេចក្តីកំណត់ ដោយដាក់ជូនសមត្ថកិច្ចក្នុងពេលតែមួយ។
បន្ទាប់ពីសារការី ឬបញ្ជាក់កិច្ចសន្យាលក់ឬឱ្យ ក្នុងរយៈពេល៣០ថ្ងៃចាប់ពីថ្ងៃលក់ឬឱ្យ ត្រូវចុះបញ្ជី ផ្លាស់ប្តូរដី បានន័យថា ផ្ទេរឈ្មោះសៀវភៅក្រហម។ ប្រសិនបើមិនអនុវត្តត្រូវតាមពេលកំណត់ ប្រជាជន អាចនឹងត្រូវពិន័យរដ្ឋបាល។
លំដាប់លំដោយនៃការប្រកាសពន្ធ ថ្លៃសេវាប្រថាប់ត្រានិងចុះបញ្ជីផ្លាស់ប្តូរដី
ជំហានទី១៖ ត្រៀមឯកសារ
ឯកសាររួមមាន៖ លិខិតចុះបញ្ជីផ្លាស់ប្តូរដី កិច្ចសន្យាលក់ឬឱ្យផ្ទះ ដីធី្លដែលមានសារការី ឬការបញ្ជាក់ ច្បាប់ដើមប័ណ្ណកម្មសិទ្ធិដែលបានប្រគល់ជូន ក្រដាសស្នាមដែលពាក់ព័ន្ធដល់នីតិវិធីផ្ទេរឈ្មោះ ប័ណ្ណកម្មសិទ្ធិដីធ្លីពីឪពុកម្តាយទៅឱ្យកូនឧទាហរណ៍ ដូចជា ឯកសាររបស់ធនាគារយល់ព្រមឱ្យភាគីខាង តម្កល់បញ្ចាំមានសិទ្ធិឱ្យ ឬលក់ដល់អ្នកផ្សេងប្រសិន បើប័ណ្ណកម្មសិទ្ធិដីធ្លីកំពុងតម្កល់បញ្ចាំនៅធនាគារ និងលិខិតប្រកាសបង់ពន្ធលើប្រាក់ចំណូល។
លិខិតស្នាមជាមូលដ្ឋានបញ្ជាក់ពីមុខសញ្ញាបាន លើកលែងបង់ពន្ធ ថ្លៃសេវាប្រថាប់ត្រាដូចជាសៀវភៅគ្រួសារ លិខិតកំណើតរបស់កូន ច្បាប់ដើមលិខិត ប្រកាសថ្លៃសេវាប្រថាប់ត្រា។
ជំហានទី២៖ ដាក់ពាក្យស្នើសុំ
ប្រជាជនដាក់ពាក្យស្នើសុំនៅទីតាំងការិយាល័យ ចុះបញ្ជីដីធ្លី ឬសាខាការិយាល័យចុះបញ្ជីដីធ្លី។
ជំហានទី៣៖ ទទួលដោះស្រាយនិងផ្តល់លទ្ធផល
ប្រជាជនអនុវត្តនីតិវិធីផ្ទេរឈ្មោះប័ណ្ណកម្មសិទ្ធិដីធ្លីពីឪពុកម្តាយទៅឱ្យកូន ដាក់ឯកសារមួយច្បាប់ដូចពោលខាងលើដល់ស្ថាប័នទទួលឯកសារ។
ពេលឯកសារសព្វគ្រប់ ភាគីសងខាងនឹងអនុវត្តនីតិវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដាក់ឈ្មោះអ្នកទទួលអំណោយ ឬអ្នកទិញ។ ករណីឯកសារមិនទាន់គ្រប់ស្ថាប័នទទួលនឹងប្រគល់សងឯកសារ ដោយមានលាយលក្ខណ៍ជាអក្សរបញ្ជាក់ច្បាស់ពីមូលហេតុ។
រយៈពេលដោះស្រាយ៖ ពេលផ្លាស់ប្តូរព័ត៌មានអំពីអ្នកប្រើប្រាស់ដីធ្លី ម្ចាស់កម្មសិទ្ធិទ្រព្យសម្បត្តិភ្ជាប់នឹងដី គឺមិនលើសពី ១០ ថ្ងៃធ្វើការ។
ករណីផ្ទេរឈ្មោះប័ណ្ណកម្មសិទ្ធិដីធ្លីពីឪពុកម្តាយ ទៅឱ្យកូននៅឃុំតំបន់ភ្នំ កោះសមុទ្រ តំបន់ឆ្ងាយដាច់ស្រយាល តំបន់ដែលមានសេដ្ឋកិច្ច-សង្គមលំបាក ឬលំបាកខ្លាំង ពេលវេលាដោះស្រាយ គឺមិនលើសពី ២០ ថ្ងៃធ្វើការ៕
យោង៖ laodong.vn - មុនី