09/07/2026 - 06:35

ឃុំ​យ៉ាហ្វា​ អនុ​វត្ត​ល្អ​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដល់​ជន​ជាតិ​ភាគ​តិច​ 

ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ គឺ​ជា​គោ​លន​យោ​បាយ​មួយ​ក្នុង​ចំ​ណោម​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​ដ៏​សំ​ខាន់​របស់​បក្ស​និង​ រដ្ឋ​ ដើម្បី​ធា​នា​ប្រ​ជា​ជន​គ្រប់​រូប​បាន​កៀក​ជិត​សេ​វា​ថែ​ទាំ​សុខ​ភាព​។ នៅ​ឃុំ​យ៉ាហ្វា​ ទី​ក្រុង​កឹង​ធើ ការ​ងារ​នេះ​បាន​អនុ​វត្ត​ល្អ​ដល់​ជន​ជាតិ​ភាគ​តិច​ ក្រៅ​ពី​រួម​ចំ​ណែក​កាត់​បន្ថយ​បន្ទុក​លើ​ថ្លៃ​ពិ​និត្យ​ព្យា​បាល​ជំងឺ​  ថែម​ទាំង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​របស់​រដ្ឋ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ទៀត​ផង​។

កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិបាល​ឃុំ​យ៉ាហ្វា​ ពិ​និត្យ​ជំងឺ​ដល់​ជន​ជាតិ​ភាគ​តិច​ ដែល​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដែល​រដ្ឋ​ផ្តល់​ជូន​។

តាមការិយា​ល័យ​វប្ប​ធម៌​ - សង្គម​ឃុំ​យ៉ាហ្វា​ រយៈ​ពេល​កន្លង​ ឃុំ​គួប​ផ្សំ​ជា​មួយ​នឹង​អង្គ​ការ​មហា​ជន​ភូមិ​នា​នា​ ផ្សព្វ​ផ្សាយ​ ចលនា​ដល់​ជន​ជាតិ​ភាគ​តិច​ដែល​មិន​ទាន់​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ធ្វើ​បែប​បទ​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​។ មក​ដល់​ពេល​នេះ​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ស្ទើរ​តែ​ទាំង​អស់​ បំ​ផុត​គឺ​គ្រួ​សារ​ខ្មែរ​ សុទ្ធ​តែ​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ដើម្បី​មា​នល​ក្ខណៈ​ពិ​និត្យ​ ព្យា​បាល​ជំងឺ​ ធា​នា​មាន​សុខ​ភាព​ល្អ​។ បង​ស៊ើង​លិញ​ នៅ​ភូមិ​ដៃ​អំ​ពូ​រ បាន​រដ្ឋ​ឧបត្ថម្ភ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ មិន​បា​រម្ភ​ពី​ការ​រក​ប្រាក់​កាស​ទៅ​ពិ​និត្យ​ជំងឺ​ទៀត​។ បង​ស៊ើង​លិញ​ ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​មាន​ដី​ដាំ​បន្លែ​តែ​១កុង​ប៉ុណ្ណោះ​ ប្រ​ពន្ធ​ខ្ញុំ​លក់​បន្លែ​បង្ការ​ ចំ​ណែក​ខ្ញុំ​ធ្វើ​ជាង​កំ​បោរ​ ហេ​តុ​នោះ​គ្រាន់​តែ​គ្រប់​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​។ ច្រើន​ ឆ្នាំ​មក​នេះ​ គ្រួ​សារ​ខ្ញុំ​បាន​ទទួល​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​ចំ​នួន​ ៤ គឺ​ប្តីប្រ​ពន្ធ​ខ្ញុំ​ និង​កូន​២នាក់​។ ថ្មី​ៗនេះ​ ខ្ញុំ​ឈឺ​ខ្នង​ ត្រូវ​ចូល​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​ខ្ញុំ​រលាក​ឆ្អឹង​ខ្នង​ ដោយ​សារ​មាន​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដែល​រដ្ឋ​ផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ​ ទើប​គ្រួ​សារ​ខ្ញុំ​មិន​សូវ​បង់​ថ្លៃ​ព្យា​បាល​ជំងឺ​។ ឥ​ឡូវ​នេះ​ រៀង​រាល់​សប្តា​ហ៍ខ្ញុំ​តែង​មក​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង​ពិ​និត្យ​ជំងឺ​ឡើង​វិញ​ និង​យក​ថ្នាំ​ផឹក​ដោយ​មិន​បង់​ប្រាក់​កាស​ ម្ល៉ោះហើយ​ ខ្ញុំ​មាន​ក្តី​ត្រេក​អរ​ និង​ស្ងប់​អា​រម្មណ៍​ព្យា​បាល​ជំងឺ​”។ ចំ​ណែក​បង​កៀង​ ង៉ុកមិញ​ នៅ​ភូមិ​ដាវ​វៀង​ ឱ្យ​ដឹង​៖ “គ្រួ​សារ​ក្រ​ ខ្ញុំ​ធ្វើ​ការ​ប្រ​ចាំ​ថ្ងៃ​នៅ​វាល​ស្រែ​តាម​រដូវ​កាល​ ហេ​តុ​នោះ​គ្រាន់​តែ​គ្រប់​គិត​គូរ​ការ​ហូប​ចុក​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​។ ថ្មី​ៗនេះ​ សង្កេត​ឃើញ​ក្នុង​ខ្លួន​​​អស់​កម្លាំង​ ពិ​បាក​ដង្ហើម​ ខ្ញុំ​ទៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​យ៉ាហ្វា​ពិ​និត្យ​ជំងឺ​ ដោយ​សារ​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​មិន​បង់​ថ្លៃ​ គ្រាន់​តែ​បង់​ប្រាក់​ទិញ​សៀវ​ភៅ​កត់​ត្រា​ពិ​និត្យ​ជំងឺ​ ១០.០០០ ដុង​ប៉ុណ្ណោះ​។ ឥ​ឡូវ​នេះ​ ឱ្យ​តែ​កន្លង​ទៅ​មួ​យស​ប្តា​ហ៍ខ្ញុំ​មក​ពិ​និត្យ​ជំងឺ​ឡើង​វិញ​ម្តង​ ដើម្បី​បាន​វេជ្ជ​បណ្ឌិត​ពិ​គ្រោះ​ និង​យក​ថ្នាំ​ផឹក​ព្យា​បាល​ជំងឺ​សឹក​សន្លាក់​ឆ្អឹង​ក និង​សម្ពាធ​ឈាម​”។

ប្រ​ការ​គួរ​កត់​សម្គាល់​ ដើម្បី​ធា​នា​ផល​ប្រ​យោជន៍​របស់​ប្រ​ជា​ជន​នៅ​ឃុំ​តំ​បន់​សុវត្ថិ​ភាព​ បាន​ថវិកា​រដ្ឋ​ឧបត្ថម្ភ​បង់​ថ្លៃ​ធា​នា​រ៉ាប់​រង​តិច​បំ​ផុត​ ៧០% ហើយ​ភូមិ​ភាគ​ឧបត្ថម្ភ​៣០% ជួយ​ប្រ​ជា​ជន​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​។ សម​មិត្ត​ឡឹម​ហាល​ ប្រ​ធាន​មន្ទីរ​វប្ប​ធម៌​ - សង្គម​ឃុំ​យ៉ាហ្វា​ ឱ្យ​ដឹង​៖ “ចំ​ពោះ​ឃុំ​យ៉ាហ្វា​ បាន​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទទួល​ស្គាល់​ជា​ឃុំ​តំ​បន់​សុវត្ថិ​ភាព​ អំ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជន​រួម​ជាតិ​ តែង​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​នូវ​គោ​លន​យោ​បាយ​ ពិ​សេស​គឺ​គោល​នយោ​បាយ​ឧបត្ថម្ភ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ទូ​ទាំង​ប្រ​ជា​ជន​ ដើម្បី​ប្រ​ជា​ជន​បាន​ពិ​និត្យ​ព្យា​បាល​ជំងឺ​ពេល​ត្រូវ​ការ​។ ទន្ទឹម​នឹង​នោះ​ ការិយា​ល័យ​តែង​សហ​ការ​ជា​មួយ​ផ្នែក​ធា​នា​រ៉ាប់​រង​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​ ជា​មួយ​នគរ​បាល​ឃុំ​ ដើម្បី​បន្ត​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​ដោយ​ឥត​គិត​ថ្លៃ​ ១០០% ដល់​មា​មីង​ជន​ជាតិ​ភាគ​តិច​។ គិត​ដល់​ដំ​ណាក់​កាល​នេះ​ មា​មីង​បាន​ទទួល​ផល​ពី​គោ​លន​យោ​បាយ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​មាន​ក្តី​ត្រេក​អរ​ និង​ស្ងប់​ចិត្ត​ក្នុង​ការ​រស់​នៅ​ ដើម្បី​បន្ត​បង្ក​បង្កើន​ផល​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​”។

ដើម្បី​គោ​លន​យោ​បាយ​ពង្រីក​ប្រ​សិទ្ធ​ភាព​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ ផ្នែក​ សុខា​ភិបាល​ ស្ថា​ប័ន​ធា​នា​រ៉ាប់​រង​សង្គម​ និង​អង្គ​ការ​មហា​ជន​ គប្បី​បន្ត​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ ណែ​នាំ​ប្រ​ជា​ជន​ឱ្យ​យល់​ច្បាស់​ពី​ផល​ប្រ​យោជន៍​ ពេល​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​; ទន្ទឹម​នឹង​នោះ​ ឧបត្ថម្ភ​ប្រ​ជា​ជន​អនុ​វត្ត​បែប​បទ​ផ្តល់​ជូន​ថ្មី​ ពន្យាពេល​ និង​ប្រើ​ប្រាស់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​មាន​ភាព​ងាយ​ស្រួល​ ត្រូវ​តាម​សេច​ក្តី​កំ​ណត់​។ នេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ទាន់​ពេល​របស់​បក្ស​ រដ្ឋ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ ដើម្បី​ជួយ​ជន​រួម​ជាតិ​កៀក​ជិត​សេ​វា​ថែ​ទាំ​សុខ​ភាព​កាន់​តែ​ល្អ​ជាង​ទៀត​៕

                                                           ដា​លី​ន-វិមាន​

ចែករំលែកអត្ថបទ