09/07/2026 - 06:35

សេច​ក្តី​ណែ​នាំ​ជ្រើស​សិស្ស​ចូល​រៀន​អនុ​មហា​វិទ្យា​ល័យ​និង​មហា​វិទ្យា​ល័យ​ ឆ្នាំ​២០២៦ 

សារ​លិខិត​លេខ​ ២៣០៤/BGDĐT-GDĐH ចុះ​ថ្ងៃ​ទី​០៤ ខែ​ឧស​ភា​ ឆ្នាំ​២០២៦ របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល ស្ដី​ពី​ការ​ណែ​នាំ​ជ្រើស​សិស្ស​ចូល​រៀន​អនុ​មហា​វិទ្យា​ល័យ​និង​មហា​វិទ្យា​ល័យ​ ឆ្នាំ​២០២៦។

បេក្ខ​សិស្ស​ទាំង​អស់​ដាច់​ខាត​ត្រូវ​តែ​ចុះ​ឈ្មោះ​ពិ​និត្យ​ជម្រើស​តាម​ប្រ​ព័ន្ធ​អន​ឡាញ​នៅ​លើ​ប្រ​ព័ន្ធ​ជំនួយ​ការ​ជ្រើស​សិស្ស​រួម​របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល ឬ​នៅ​លើ​ច្រក​ទ្វារ​សេ​វា​រដ្ឋ​ថ្នាក់​ជាតិ​។

ការ​ចុះ​ឈ្មោះ​នៅ​លើ​ប្រ​ព័ន្ធ​ - ជា​បែប​បទ​រួម​សម្រាប់​បេក្ខ​សិស្ស​ទាំង​អស់​

តាម​សេច​ក្តី​ណែ​នាំ​ បេក្ខ​សិស្ស​ទាំង​អស់​ រួម​ទាំង​បេក្ខ​សិស្ស​ដែល​ជ្រើស​តាំង​ផ្ទាល់​ គឺ​ដាច់​ខាត​ត្រូវ​តែ​ចុះ​ឈ្មោះ​ពិ​និត្យ​ជម្រើស​ផ្ទាល់​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ នៅ​លើ​ប្រ​ព័ន្ធ​ជំនួយ​ការ​ជ្រើស​រើស​រួម​របស់​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល ឬ​នៅ​លើ​ច្រក​សេ​វា​រដ្ឋ​ថ្នាក់​ជាតិ​ (គិត​រហូត​មក​ដល់​ពេល​នេះ​)។ រាល់​គោល​បំ​ណង​ពិ​និត្យ​ជម្រើស​ទាំង​អស់​របស់​បេក្ខ​សិស្ស​ ត្រូវ​តែ​ចុះ​ឈ្មោះ​នៅ​លើ​ប្រ​ព័ន្ធ​ដើម្បី​ដោះ​ស្រាយ​។

សេច​ក្ដី​កំ​ណត់​នេះ​ ត្រូវ​បាន​អនុ​វត្ត​ឯក​ភាព​ រួម​ទាំង​ករ​ណី​បេក្ខ​សិស្ស​បាន​ចូល​រួម​ពិ​និត្យ​ជម្រើស​តាម​វិធី​សាស្ត្រ​ដោយ​ឡែក​របស់​គ្រឹះ​ស្ថា​នប​ណ្តុះ​បណ្តា​ល (ប្រ​សិន​បើ​មាន​) ក៏​ដោយ​។ ការ​ពិ​និត្យ​ជម្រើស​គោល​បំ​ណង​បែប​ប្រ​មូល​ផ្ដុំ​នេះ​ គឺ​ដើម្បី​ធា​នា​នូវ​លក្ខ​ខ័ណ្ឌ​ បេក្ខ​សិស្ស​ម្នាក់​ៗ អាច​ជាប់​ជម្រើស​នូវ​គោល​បំ​ណង​មួយ​ដែល​ខ្ពស់​បំ​ផុត​ រួម​ចំ​ណែក​លើក​កម្ពស់​ភាព​ត្រឹម​ត្រូវ​ និង​តម្លា​ភាព​ក្នុង​ការ​ជ្រើស​សិស្ស​។

បេក្ខ​សិស្ស​អាច​ចុះ​ឈ្មោះ​ជ្រើស​រើស​គោល​បំ​ណង​យ៉ាង​ច្រើន​បំ​ផុត​ចំ​នួន​ ១៥ ហើយ​រៀប​តាម​លំ​ដាប់​អាទិ​ភាព​ពី​ខ្ពស់​ទៅ​ទាប​។ ចំ​ពោះ​បេក្ខ​សិស្ស​ដែល​ចុះ​ឈ្មោះ​ពិ​និត្យ​ជម្រើស​ចូល​រៀន​ក្នុង​វិស័យ​បណ្តុះ​បណ្តា​លជា​គ្រូ​បង្រៀន​ គឺ​គ្រឹះ​ស្ថា​នប​ណ្តុះ​បណ្តា​លទាំង​ឡាយ​ ពិ​និត្យ​ជម្រើស​គោល​បំ​ណង​ចាប់​ពី​ ០១ ដល់​ ០៥ ប៉ុណ្ណោះ​។ លំ​ដាប់​ថ្នាក់​នៃ​គោល​បំ​ណង​ គឺ​មាន​អត្ថ​ន័យ​សម្រេច​ទៅ​លើ​លទ្ធ​ផល​ជាប់​ជម្រើស​។

កាល​បរិច្ឆេទ​ “គន្លឹះ​” បេក្ខ​សិស្ស​មិន​ត្រូវ​រំ​លង​ឡើយ​

បេក្ខ​សិស្ស​ត្រូវ​អនុ​វត្ត​ការ​ចុះ​ឈ្មោះ​ កែ​សម្រួល​និង​បំ​ពេញ​បន្ថែម​គោល​បំ​ណង​ ចាប់​ពី​ថ្ងៃ​ទី​០២ ខែក​ក្កដា​ រហូត​ដល់​ម៉ោង​ ១៧ៈ០០ នា​ទី​ ថ្ងៃ​ទី​១៤ ខែក​ក្កដា​ ឆ្នាំ​២០២៦។ ក្នុង​អំ​ឡុង​ពេល​នេះ​ បេក្ខ​សិស្ស​ត្រូវ​បាន​អនុ​ញ្ញាតិ​ឱ្យ​ផ្លាស់​ប្តូរ​បាន​ច្រើន​ដង​ ប៉ុន្តែ​ត្រូវ​តែ​បង្ហើយ​ឱ្យ​រួច​រាល់​មុន​កាល​កំ​ណត់​ដែល​បាន​កំ​ណត់​ទុក​។

លំ​ដាប់​ពី​នោះ​ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែក​ក្កដា​ រហូត​ដល់​ ម៉ោង​ ១៧ៈ០០ នា​ទី​ ថ្ងៃ​ទី​២១ ខែក​ក្កដា​ ឆ្នាំ​២០២៦ បេក្ខ​សិស្ស​ត្រូវ​បង់​កម្រៃ​សេ​វា​ពិ​និត្យ​ជម្រើស​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ស្រប​ទៅ​តាម​ចំ​នួន​គោល​បំ​ណង​ដែល​បាន​ចុះ​ឈ្មោះ​។

ក្រោយ​ពេល​មាន​លទ្ធ​ផល​ជាប់​ជម្រើស​ បេក្ខ​សិស្ស​ទាំង​អស់​ រួម​ទាំង​បេក្ខ​សិស្ស​ដែល​ជាប់​ជម្រើស​ផ្ទាល់​ ត្រូវ​តែ​បញ្ជាក់​ការ​ចូល​រៀន​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ មុន​ម៉ោង​ ១៧ៈ០០ នា​ទី​ ថ្ងៃ​ទី​២១ ខែ​សី​ហា​ ឆ្នាំ​២០២៦ ប្រ​សិន​បើ​មាន​បំ​ណង​ចង់​ចូល​រៀន​។ នេះ​ជា​ជំ​ហាន​ដាច់​ខាត​ ត្រូវ​ធ្វើ​ដើម្បី​បង្ហើយ​កិច្ច​ដំ​ណើរ​ការ​ជាប់​ជម្រើស​។

ម្ចាស់​ការ​ ត្រឹម​ត្រូវ​ - តម្រូវ​ការ​ជាប់​ជា​និច្ច​ចំ​ពោះ​បេក្ខ​សិស្ស​ម្នាក់​ៗ

ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល បាន​សំ​ណូម​ពរ​ឱ្យ​បេក្ខ​សិស្ស​ត្រូវ​ប្រ​កាស​ដោយ​ស្មោះ​ត្រង់​ ត្រឹម​ត្រូវ​ និង​ទទួល​ខុស​ត្រូវ​លើ​រាល់​ព័ត៌​មាន​ដែល​បាន​ផ្តល់​នៅ​លើ​ប្រ​ព័ន្ធ​។ រាល់​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​តំ​បន់​អាទិ​ភាព​ មុខ​សញ្ញា​អាទិ​ភាព​ វិញ្ញាបនបត្រ​... ចាំ​បាច់​ត្រូវ​តែ​ពិ​និត្យ​មើល​ឡើង​វិញ​ឱ្យ​បាន​ហ្មត់​ចត់​ និង​មាន​ភស្តុ​តាង​ បញ្ជាក់​ឱ្យ​បាន​គ្រប់​គ្រាន់​។

បេក្ខ​សិស្ស​ចាំ​បាច់​ត្រូវ​ប្រើ​ប្រាស់​គណ​នី​ដែល​បាន​ផ្តល់​ ដើម្បី​ពិ​និត្យ​មើល​ព័ត៌​មាន​លទ្ធ​ផល​សិក្សា​ (សៀវ​ភៅ​ សិក្ខា​គារិក​) នៅ​លើ​ប្រ​ព័ន្ធ​ ហើយ​ត្រូវ​ស្នើ​សុំ​កែ​សម្រួល​ឱ្យ​បាន​ទាន់​ពេល​វេលា​ ប្រ​សិន​បើ​ឃើញ​ថា​មាន​ការ​ខុស​ឆ្គង​ មុន​កាល​កំ​ណត់​ដែល​បាន​កំ​ណត់​ទុក។

ចំ​ពោះ​បេក្ខ​សិស្ស​ស្វ័យ​រិន ដែល​មិន​ទាន់​មាន​គណ​នី​ ការ​ចុះ​ឈ្មោះ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ដើម្បី​ទទួល​បាន​ការ​ផ្តល់​គណ​នី​ ត្រូវ​តែ​បង្ហើយ​ក្នុង​អំ​ឡុង​ពេល​ចាប់​ពី​ថ្ងៃ​ទី​ ០១ ខែ​ឧស​ភា​ ដល់​ថ្ងៃ​ទី​២០ ខែ​ឧស​ភា​ ឆ្នាំ​២០២៦ ដែល​បាន​កំ​ណត់​រួច​មក​ហើយ​។

បង្កើន​ការ​ជំនួយ​ បន្ថយ​នីតិ​វិធី​ - ធា​នា​ការ​បង្ក​លក្ខ​ណៈងាយ​ស្រួល​បំ​ផុត​សម្រាប់​បេក្ខ​សិស្ស​

ដើម្បី​ជំនួយ​ដល់​បេក្ខ​សិស្ស​ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​ល បាន​សំ​ណូម​ពរ​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទាំង​អស់​ ត្រូវ​ណែ​នាំ​ដល់​បណ្តា​សា​លា​វិទ្យា​ល័យ​ រៀប​ចំ​បន្ទប់​ម៉ាស៊ីន​កុំ​ព្យូទ័រដែល​មាន​តភ្ជាប់​បណ្តា​ញអ៊ិនធឺ​ណិត​ ព្រម​ទាំង​ចាត់​កម្មា​ភិបាល​ប្រ​ចាំ​ការ​ដើម្បី​ណែ​នាំ​ក្នុង​ដំ​ណើរ​ការ​ជ្រើស​សិស្ស​។

ប្រ​ការ​គួរ​យក​ចិត្ត​ទុក​ដាក់​នោះ​គឺ​ ការ​បញ្ជាក់​ព័ត៌​មាន​អាទិ​ភាព​របស់​បេក្ខ​សិស្ស​ ត្រូវ​បាន​អនុ​វត្ត​នៅ​លើ​មូល​ដ្ឋាន​នៃ​ការត​ភ្ជាប់​ជា​មួយ​នឹង​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​ ស្តី​ពី​ចំ​នួន​ប្រ​ជា​ជន​ ដែល​ជួយ​សម្រាល​តម្រូវ​ការ​ក្នុង​ការ​ដាក់​លិខិត​ស្នាម​ផ្សេង​ៗ និង​បន្ថយ​ការ​ខ្វះ​ចន្លោះ​ក្នុង​ការ​បញ្ជាក់​ព័ត៌​មាន​៕

                 ប្រ​ភពៈ Chinhphu.vn  - ថា​ច់ធី​

ចែករំលែកអត្ថបទ