គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំផុងឌៀង ធ្វើជាប្រធាននិងសហការជាមួយបណ្តាអង្គការជាសមាជិកចលនាប្រជាជនរួមដៃគ្នាកសាងជនបទថ្មី និងទីក្រុងអរិយធម៌ សម្រេចបានលទ្ធផលយ៉ាងសកម្មជាច្រើន។ សកម្មភាពនេះមិនត្រឹមតែដាស់តឿនស្មារតីសាម គ្គីភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការយល់ដឹងអំពីការទទួលខុសត្រូវរបស់សហគមន៍ បង្កជាកម្លាំងចលករយ៉ាងខ្លាំងក្លាដើម្បីជំរុញឱ្យឃុំផុងឌៀងកាន់តែមានការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អាស្រ័យការរួមដៃគ្នារបស់ប្រជាជន ទើបប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ឃុំផុងឌៀងពីមួយថ្ងៃកាន់តែសុក្រឹត។
បងស្រី ប៊ូយធីហ្វៀង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំផុងឌៀង បានឱ្យដឹង គណៈប្រចាំការរណសិរ្សមាតុភូមិវៀតណាមឃុំ បានចង្អុលការ ណែនាំ និងចាត់តាំងផ្សព្វផ្សាយអនុវត្តកម្មវិធីសហការសកម្មភាពប្រចាំឆ្នាំផ្សារភ្ជាប់ជាមួយការអនុវត្តភារកិច្ចជំនាញរបស់ស្ថាប័ននិងអង្គភាពនីមួយៗ ព្រមទាំងកសាងទម្រង់ផ្សេងៗដើម្បីរួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចនយោបាយរបស់ភូមិភាគ។ គំរូឈានមុខដូច៖ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងបណ្តាអង្គការនយោបាយ-សង្គមរបស់ឃុំ បានសហការ ចលនាថវិកាបានចំនួន ៣០០ លានដុង ដើម្បីកសាងស្ពាននៅភូមិទ្រឿងដុងបេ។
បងស្រី ត្រឹងធីភឿង នៅភូមិទ្រឿងដុងបេបានឲ្យដឹង៖ "ស្ពានចាស់តូចចង្អៀត ទ្រុឌទ្រោម ការធ្វើដំណើរទៅមកមានការលំបាក។ ហេតុដូច្នេះ ពេលកម្មាភិបាលមកចលនា ខ្ញុំបានឯកភាពគប់វាល់ជាទឹកប្រាក់ចំនួន ៥០ លានដុង និងជួយដាំបាយ ជូនទឹក ដើម្បីបម្រើដល់កម្លាំងពលកម្ម។ ដោយសារមានប្រជាជន រួមចំណែកជាថវិកា និងកម្លាំងពលកម្ម ទើបស្ពានថ្មីបានកសាង ឡើងយ៉ាងរឹងមាំ មានបង្កាន់ដៃ មានភ្លើងបំភ្លឺ... ប្រជាជនធ្វើដំណើរឆ្លងកាត់បានងាយស្រួល និងមានសុវត្ថិភាព"។
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយ-សង្គមឃុំនានា បានអនុវត្តទម្រង់ ប្រជាចលនាប៉ិនប្រសប់៖ កសាងផ្ទះមហាសាមគ្គីនៅភូមិថើយយ៉ាយ ព្រមទាំងអុជបំភ្លឺដងផ្លូវជនបទនៅភូមិថើយអាង សហករណ៍ផលិតទុរេនតឹងថើយ ក្លឹបរបរដាំខ្នុរសាច់ក្រហម កសាងបង្គោលភ្លើង និងបង្គោលទង់នៅភូមិទ្រឿងតី កសាងដងផ្លូវស្អាតនៅភូមិទ្រឿងទ្រុងអា ដងផ្លូវបង្គោលទង់នៅភូមិទ្រឿងទ្រុងបេ ដាំដើមឈើជាម្លប់នៅភូមិតឹងញើង និងថែទាំដងផ្លូវ ទេសភាពបៃតង-ល្អស្អាត-សុវត្ថិភាព នៅភូមិទ្រឿងទ្រុងបេ។

រណសិរ្សមាតុភូមិវៀតណាមឃុំសហការជាមួយបណ្តាស្ថាប័ន អង្គភាពចាត់តាំងបើកយុទ្ធនាការការពារបរិស្ថាន។
ទន្ទឹមនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បានសហការជាមួយគណៈកម្មាធិការប្រជាជន អង្គការនយោបាយ-សង្គមឃុំ និងបណ្តាភូមិបំផុសចលនាកម្មាភិបាល សមាជិកសមាគម សមាជិកសម្ព័ន្ធយុវជននិងប្រជាជន ចូលរួមប្រមូលសំបកដបថ្នាំការពាររុក្ខជាតិដែលបានប្រើប្រាស់រួចចំនួន ២៤២ គីឡូក្រាម ដើម្បីយកទៅកម្ទេចចោល រួមចំណែកអនុវត្តការចលនាប្រឡងប្រណាំង "ទូទាំងប្រជាជនរួមដៃគ្នាកាពារបរិស្ថាន ដើម្បីប្រទេសវៀតណាម បៃតង - ស្អាត"។
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយ-សង្គមឃុំ ចលនាអំណោយបានចំនួន ១.៦២០ ចំណែក ដែលមានតម្លៃជាង ៥០០ លានដុង ដើម្បីជូនដល់គ្រួសារក្បែរក្រនិងគ្រួសារដែលមានជីវភាពលំបាកក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមឆ្នាំ ២០២៦ ជូនអំណោយដល់កុមារដែលមានជីវភាពលំបាកនូវទឹកប្រាក់ចំនួន ១១ លានដុង ព្រមទាំងចលនាបង្កមូលនិធិ "ដើម្បីអ្នកក្រ" របស់ឃុំ សរុបឡើងដល់ជាង ៣៤៧ លានដុង។
ក្នុងឆ្នាំ ២០២៥ រណសិរ្សឃុំសហការជាមួយរណសិរ្សទីក្រុង កសាងផ្ទះមហាសាមគ្គីបានចំនួន ៨ ខ្នង ចលនាការឧបត្ថម្ភពីសង្គមដើម្បីសាងសង់និងជួសជុលផ្ទះចំនួន ៤ ខ្នង ជូនដល់គ្រួសារដែលជួបការលំបាកពីលំនៅឋាន។ បងស្រីឡឹមធីឡង នៅភូមិញើងឡុក២ បានចែករំលែកថា៖ "ផ្ទះចាស់ទ្រុឌទ្រោមខ្លាំងណាស់ ប៉ុន្តែមិនទាន់មានលទ្ធភាពជួសជុលឡើយ។ គ្រួសារខ្ញុំសប្បាយចិត្តខ្លាំងណាស់ ពេលទទួលបានការជំនួយពីកម្មាភិបាលគ្រប់ជាន់ថ្នាក់ ដើម្បីសាងសង់ផ្ទះថ្មីមាំមួន និងស្អាតបាតឡើងវិញ"។
បងស្រីប៊ុយធីហ្វៀង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំផុងឌៀងបានឱ្យដឹង៖ "គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ នឹងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី និងទីក្រុងអរិយធម៌" ផ្សារភ្ជាប់ជាមួយនឹងចលនាប្រឡងប្រណាំងស្នេហាជាតិ។ ក្នុងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វើជាប្រធាន សហការជាមួយបណ្តាអង្គការជាសមាជិក ដើម្បីបន្តការចលនាជួសជុលដងផ្លូវគមនាគមន៍ជនបទ ធ្វើអនាម័យបរិស្ថាន បង្កទេសភាពនៅតាមមណ្ឌលលំនៅឋានអរិយធម៌ និងអនុវត្តសកម្មភាពគិតអានជីវភាពរបស់ប្រជាជន រួមចំណែកកសាងឃុំផុងឌៀងកាន់តែរីកចម្រើន និងពីមួយថ្ងៃកាន់តែផ្លាស់ប្តូរថ្មី"៕
ង្វៀងហ្វី-ដាលីន