ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ទីក្រុងកឹងធើ ជំរុញខ្លាំងក្លានូវសកម្មភាពកិច្ចការបរទេស និងជំរុញដំណើរការវិនិយោគ តាមទិសដៅម្ចាស់ការនិងជាក់ស្តែង។ ចាប់ពីដំណើរការនៅបរទេស រហូតដល់ការទទួលស្វាគមន៍គណៈប្រតិភូអាជីវកម្មអន្តរជាតិ ទីក្រុងជាជំហាន ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ តភ្ជាប់ និងផ្សព្វផ្សាយបរិយាកាសវិនិយោគ រួមចំណែកបង្កកម្លាំងជំរុញបន្ថែមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

អ្នកតំណាងទាំងឡាយចូលរួមទស្សនា និងសិក្សាស្វែងយល់ជាក់ស្តែងនូវទម្រង់ គំនិតច្នៃប្រតិដ្ឋអភិវឌ្ឍន៍ទីក្រុងដោយចីរភាព បន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងបរិស្ថានទីក្រុង នៅក្នុងព្រឹត្តិការណ៍កិច្ចពិភាក្សាគំនិតច្នៃប្រតិដ្ឋរបៀងទីក្រុងមេគង្គ (UMCI) លើកទី៤ នៅក្រុងកឹងធើ។
ម្ចាស់ការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ
ចំណុចលេចធ្លោមួយនៃសកម្មភាពកិច្ចការបរទេសក្នុង ៦ ខែដើមឆ្នាំ គឺដំណើរការ របស់ថ្នាក់ដឹកនាំទីក្រុងនៅប្រទេសកូរ៉េខាងត្បូង នាដើមខែឧសភា ឆ្នាំ២០២៦។ នៅទីនោះ គណៈប្រតិភូបានចាត់តាំងវគ្គតភ្ជាប់អាជីវកម្ម Busan - កឹងធើ បង្កលក្ខណៈដើម្បីអាជីវកម្មមូលដ្ឋានទាំងពីរជួបជុំ ដោះដូរឱកាសសហប្រតិបត្តិការលើវិស័យឧស្សាហកម្មនានាដូច៖ ឡូជីស្ទីក ពាណិជ្ជកម្ម បច្ចេកវិទ្យាខ្ពស់ និងការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។ ទន្ទឹមនឹងនោះ ទីក្រុងក៏បានចាត់តាំងក្រុមការងារនៅប្រទេសឡាវ សំដៅបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រពៃណី និងពង្រីកការតភ្ជាប់លើច្រើនវិស័យ។
ទីក្រុងក៏បានទទួលស្វាគមន៍គណៈប្រតិភូអាជីវកម្ម និងអង្គការអន្តរជាតិជាច្រើន ដែលមកសិក្សាស្ទង់មតិបរិយាកាសវិនិយោគ និងស្វែងយល់ឱកាសសហការ។ វិស័យជាច្រើនបានដៃគូជាច្រើនយកចិត្តទុកដាក់ ដូចជា៖ កសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃម្ហូបអាហារ ឡូជីស្ទីក ការអភិវឌ្ឍទីក្រុង ការផ្លាស់ប្តូរឌីជីថល បរិស្ថាន និងការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ។
តាមប្រសាសន៍ លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទីក្រុងមានប្រៀបជាច្រើនដោយសារទីតាំងមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេគឺវឡុង ជាមួយប្រព័ន្ធចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីកបានធ្វើឱ្យសុក្រឹតជាជំហានៗ។ ជាមួយការកែលម្អបរិយាកាសវិនិយោគ ទីក្រុងផ្តល់អាទិភាពទាក់ទាញបណ្តាគម្រោងបច្ចេកវិទ្យាខ្ពស់ ស្រស់ស្រាយនឹងបរិស្ថាន និងមានតម្លៃបន្ថែម ព្រមទាំងកិច្ចសន្យារួមដំណើរ បង្កលក្ខណៈងាយស្រួលដើម្បីអាជីវកម្មចាត់តាំងផ្សព្វផ្សាយគម្រោងមានប្រសិទ្ធភាព។
យោងតាមមន្ទីរកិច្ចការបរទេសទីក្រុងកឹងធើ ក្នុង ៦ ខែដើមឆ្នាំ ២០២៦ ក្រុងកឹងធើបានទទួល និងធ្វើការជាមួយភ្ញៀវអន្តរជាតិចំនួន ៤២១ ក្រុម រួមមានភ្ញៀវបរទេសចំនួន ២.៨៥៤ លើកនាក់ កើន ១១៨ ក្រុម និងភ្ញៀវបរទេសកើន ១.០៧៥ លើកនាក់ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ ទីក្រុងក៏បានទទួល និងដោះស្រាយសំណុំឯកសារសុំការអនុញ្ញាតចាត់តាំងសន្និសីទចំនួន ៤៨ ករណី សិក្ខាសាលាអន្តរជាតិ អនុវត្ត ១០០% សេវារដ្ឋតាមអ៊ីនធឺណិតពេញលេញ និងឯកភាពជូន ៣៤ អង្គភាពចាត់តាំងសន្និសីទ សិក្ខាសាលាអន្តរជាតិនៅលើភូមិភាគ។
ទីក្រុងបានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការរវាងក្រុងកឹងធើ និងក្រុងប៊ូសាន (ប្រទេសកូរ៉េខាងត្បូង); កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការបញ្ជូន និងទទួលពលកររដូវកាលរវាងមន្ទីរមហាផ្ទៃទីក្រុងកឹងធើ និងស្រុក Cheorwon ខេត្ត Gangwon (ប្រទេសកូរ៉េខាងត្បូង); កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមន្ទីរសាងសង់ទីក្រុងកឹងធើ ជាមួយសម្ព័ន្ធក្រុមហ៊ុនសាងសង់មហាសមុទ្រប៉ាស៊ីហ្វិក។ ទីក្រុងក៏បានចាត់តាំងដោយជោគជ័យនូវកិច្ចពិភាក្សាគំនិតច្នៃប្រតិដ្ឋរបៀងទីក្រុងទន្លេមេគង្គលើកទី៤ រួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្សព្វផ្សាយរូបភាពរបស់កឹងធើ...។
លើកកម្ពស់ប្រសិទ្ធភាពនៃការជំរុញដំណើរការវិនិយោគ
លោកស្រី ង្វៀង ធី គីវយ្វៀង នាយិកាមជ្ឈមណ្ឌលជំរុញដំណើរការវិនិយោគ-ពាណិជ្ជកម្ម និងទេសចរណ៍ទីក្រុងកឹងធើ ឱ្យដឹង៖ មជ្ឈមណ្ឌលតែងសហការជាមួយបណ្តាស្ថាប័នការទូត ចាត់តាំងជំរុញដំណើរការវិនិយោគ និងសមាគមអាជីវកម្មបរទេស ដូច៖ KOCHAM, KOTRA, JICA ព្រមទាំងដៃគូអន្តរជាតិជាច្រើនទៀត ដើម្បីឧទេ្ទសនាមអំពីបរិយាកាសវិនិយោគ រៀបចំគម្រោងអភិវឌ្ឍន៍ និងបញ្ជីឈ្មោះបណ្តាគម្រោងអាទិភាពរបស់ទីក្រុង។ តាមរយៈសកម្មភាពទាំងនេះ អាជីវកម្មបរទេសជាច្រើនទទួលបានព័ត៌មានបន្ថែមអំពីសក្តានុពល និងការមានប្រៀប ក៏ដូចជាគោលនយោបាយនានាទាក់ទាញការវិនិយោគរបស់កឹងធើ។
ជាពិសេស ទីក្រុងកំពុងកសាងប្រព័ន្ធអេកូឡូស៊ីជំរុញដំណើរការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ឆ្លាតវៃ ផ្អែកលើមូលដ្ឋានគ្រឹះបច្ចេកវិទ្យាការពិតនិម្មិត VR360 និងបញ្ញាសិប្បនិម្មិត ជួយឱ្យអ្នកវិនិយោគទទួលបានព័ត៌មានយ៉ាងរហ័សអំពីគម្រោងការ តំបន់ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីក មូលនិធិដីធ្លី និងបណ្តាគម្រោងសំខាន់ៗ។
ទន្ទឹមនឹងនោះ សកម្មភាពការទូតសេដ្ឋកិច្ចបន្តពង្រីកតួនាទីឧបត្ថម្ភអាជីវកម្មពង្រីកទីផ្សារ។ តាមរយៈប្រព័ន្ធធុរកិច្ចវៀតណាមនៅបរទេស និងកម្មវិធីតភ្ជាប់ការដោះដូរពាណិជ្ជកម្មអន្តរជាតិ អាជីវកម្មទីក្រុងបានធ្វើបច្ចុប្បន្នភាពព័ត៌មានទីផ្សារ តភ្ជាប់ជាមួយប្រព័ន្ធចែកចាយនានា និងឆ្លៀតឱកាសដោយមានប្រសិទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីពង្រីកការនាំចេញ។
ក្នុងដំណើរទស្សនកិច្ចការងារនៅទីក្រុង លោក Lawrence Chan តំណាងជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន Sembcorp ទទួលបន្ទុកប្រព័ន្ធ VSIP នៅវៀតណាម បានវាយតម្លៃ៖ សហគមន៍អាជីវកម្មសិង្ហបុរីកាន់តែយកចិត្តទុកដាក់ចំពោះបរិយាកាសវិនិយោគរបស់កឹងធើ បំផុតគឺលើវិស័យផលិតកម្ម ឡូជីស្ទីក កែច្នៃម្ហូបអាហារ ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។ តាមលោក Lawrence Chan ការរួមដំណើរ និងការឧបត្ថម្ភយ៉ាងសកម្មពីសំណាក់រដ្ឋអំណាចទីក្រុង បានបង្កក្តីជំនឿបន្ថែមសម្រាប់អ្នកវិនិយោគ។ ភស្តុតាងជាក់ស្តែងគឺក្រុមហ៊ុន Bestway - ដែលជាអ្នកវិនិយោគបរទេសដំបូងបង្អស់នៅមណ្ឌលឧស្សាហកម្ម VSIP កឹងធើ - បន្តពង្រីកទ្រង់ទ្រាយដោយជួលដីបន្ថែមចំនួន ៩,២ ហិកតា និងបំពេញបន្ថែមដើមទុនវិនិយោគចំនួន ៤០ លានដុល្លារ។
រយៈពេលខាងមុខ ទីក្រុងបន្តផ្សព្វផ្សាយដោយមានប្រសិទ្ធភាពនូវបណ្តាភារកិច្ចកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ តាមសេចក្តីសម្រេចលេខ ៥៩-NQ/TW របស់ការិយាល័យនយោបាយ; បង្កើនការសហការរវាងកិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋ និងកិច្ចការបរទេសរបស់ប្រជាជន; ទន្ទឹមនឹងនោះ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋាន អង្គការអន្តរជាតិ និងអាជីវកម្មបរទេស លើបណ្តាវិស័យពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ ការផ្លាស់ប្តូរឌីជីថល ឡូជីស្ទីក និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។ តាមរយៈនោះ បន្តពង្រីកតួនាទីកិច្ចការបរទេសក្នុងការទាក់ទាញវិនិយោគ ពង្រីកកិច្ចសហប្រតិបត្តិការ រួមចំណែកអនុវត្តនូវគោលដៅអភិវឌ្ឍន៍ឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ទីក្រុងកឹងធើ៕
ណាម ហឿង - មេង លី