07/07/2026 - 08:50

ផ្ដោត​លើ​ការក​សាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​កសិ​កម្ម​និង​ជន​បទ​ 

ដោយ​កំ​ណត់​ច្បាស់​ ហេ​ដ្ឋារចនា​សម្ព័ន្ធ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ ទី​ក្រុង​កឹង​ធើ បាន​ប្រ​មូល​ផ្ដុំ​ប្រ​ភព​ធន​ធា​នក​សាង​ជន​បទ​ថ្មី​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សុក្រឹត​ទិដ្ឋភាព​ជន​បទ​ និង​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ ពិ​សេស​គឺ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

វិនិយោគ​លើ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន​។

ប៉ុន្មាន​ឆ្នាំ​កន្លង​ ទី​ក្រុង​កឹង​ធើបាន​កៀរ​គរ​ និង​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​នូវ​ប្រ​ភព​ធន​ធាន​វិនិយោ​គជា​ច្រើន​ ដើម្បី​អភិវឌ្ឍ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​កសិ​កម្ម​និង​ជន​បទ​។ ក្នុង​នោះ​ សរុប​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ បាន​ផ្តល់​និង​អនុ​វត្ត​ក្នុង​ដំ​ណាក់​កាល​ ២០២១-២០២៥ សម្រេច​ ៣.៥១៤ ពាន់​លាន​ដុង​។

តាម​ប្រ​សាសន៍​លោក​ ហ្វិញ​ថា​ញ់ហ៊ឺវ ប្រ​ធាន​ការិយា​ល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទី​ក្រុង​កឹង​ធើ ដំ​ណាក់​កាល​ ២០២១-២០២៥ ទី​ក្រុង​ បាន​បង្វែរ​ចំ​ណុច​ស្នូល​ពី​ការ​ពង្រីក​បរិមាណ​ទៅ​ជា​ការ​លើក​កម្ពស់​គុណ​ភាព​ មា​នល​ក្ខណៈ​ស្រប​គ្នា ​និង​លទ្ធ​ភាព​ទាញ​យក​ផល​ ប្រើ​ប្រាស់​ប្រ​កប​ដោយ​ចីរ​ភាព​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​។ ភូមិ​ភាគ​នា​នា​បាន​ផ្ដុំ​កម្លាំង​លើ​ការ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ និង​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​គមនាគមន៍​ ធា​រា​សាស្ត្រ​ អគ្គិ​សនី​ សា​លា​រៀន​ មូល​ដ្ឋាន​សុខា​ភិបាល​ និង​ស្ថា​ប័ន​វប្ប​ធម៌​-កី​ឡា​។ ផ្តល់​អាទិ​ភាព​លើ​ប្រ​ភព​ធន​ធាន​សម្រាប់​សំ​ណង់​នា​នា​បម្រើ​ផ្ទាល់​ដល់​ការ​ផលិត​និង​ជីវ​ភាព​ប្រ​ជា​ជន​។

អា​ស្រ័យ​ហេ​តុ​នោះ​ មាន​សំ​ណង់​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​បាន​វិនិយោគ​ បង្កើន​កម្រិត​ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់​ រួម​ចំ​ណែក​បង្រួញ​គម្លាត​រវាង​ជន​បទ​និង​ទី​ក្រុង​។ មក​ដល់​ពេល​នេះ​ ទី​ក្រុង​កឹង​ធើ មាន​ឃុំ​ចំ​នួន​ ៥៩/៧២ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ក្នុង​នោះ​ មាន​ ៤៦ ឃុំ​ស្ថិត​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​; ឃុំ​ចំ​នួន​ ១៥ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ (ក្នុង​នោះ​ មាន​ ២ ឃុំ​ស្ថិត​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​); និង​ឃុំ​ចំ​នួន​ ២ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​គំ​រូ​ គឺ​ឃុំ​ទ្រឿង​ឡុង​ និង​ឃុំ​ថើយហ៊ឹង។

ផ្តើម​ពី​មូល​ដ្ឋាន​គ្រឹះ​រួម​ទាំង​នោះ​ ឃុំ​ថា​ញ់ថើយអាង​ គឺ​ជា​ភូមិ​ភាគ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ភាគ​ដែល​មាន​ចំ​ណុច​ចាប់​ផ្តើម​ទាប​ ប៉ុន្តែ​បាន​ឈាន​ឡើង​យ៉ាង​ខ្លាំង​ក្លា​។ ឆ្នាំ​២០១១ ឃុំ​សម្រេច​បាន​ត្រឹម​តែ​ ៣/១៩ លក្ខ​ឋាន​ប៉ុណ្ណោះ​ ប៉ុន្តែ​បច្ចុប្បន្ន​ ប្រ​ព័ន្ធ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បាន​វិនិយោគ​ព្រម​ៗគ្នា​ បង្ក​ជា​កម្លាំង​ជំ​រុញ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។

លោក​ឡេទ្រុង​ទ្វឹង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថា​ញ់ថើយអាង​ ឱ្យ​ដឹង​៖ អា​ស្រ័ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ប្រ​ព័ន្ធ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​របស់​ឃុំ​កាន់​តែ​សុក្រឹត​ ជា​ពិ​សេស​ គឺ​ផ្លូវ​គមនាគមន៍​ជន​បទ​បា​នក​សាង​រឹង​មាំ​ ភូមិ​ទាំង​ ១០០% មាន​ផ្លូវ​ទៅ​មក​ងាយ​ស្រួល​។ អគ្គិ​សនី​ ទឹក​ស្អាត​ សា​លា​រៀន​ និង​មូល​ដ្ឋាន​សុខា​ភិបាល​ ជា​ជំ​ហាន​បាន​បង្កើន​កម្រិត​ ឆ្លើយ​តប​បាន​ល្អ​នូវ​តម្រូវ​ការ​ផលិត​និង​ប្រ​ជុំ​ជីវ​ភាព​របស់​ប្រ​ជា​ជន​។

មិន​ត្រឹម​តែ​ការវិ​និយោ​គក​សាង​នោះ​ទេ​ ភូមិ​ភាគ​នៅ​ទាំង​ផ្តោត​សំ​ខាន់​លើ​ការ​ទាញ​យក​ផល​ និង​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​សំ​ណង់​ហេ​ដ្ឋារចនា​សម្ព័ន្ធ​នា​នា​ ផ្សារ​ភ្ជាប់​នឹង​ការ​ការ​ពា​រប​រិស្ថាន​ កសាង​ទេស​ភាព​ជន​បទ​ បៃតង​-ជ្រះ​-ស្អាត​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ទិដ្ឋភាព​ជន​បទ​ លើក​កម្ពស់​គុណ​ភាព​រស់​នៅ​ និង​បង្ក​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍ​ន៍ដោយ​ចីរ​ភាព​ អា​ស្រ័យ​ហេ​តុ​នេះ​ នៅ​ឆ្នាំ​ ២០២៥ ឃុំ​បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។

ជា​មួយ​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន​ អាច​បញ្ជាក់​ពី​ការ​កំ​ណត់​ទិស​ដ៏​ត្រឹម​ត្រូវ​របស់​ទី​ក្រុង​កឹង​ធើ ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ បង្ក​កម្លាំង​ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ រួម​ចំ​ណែក​កសាង​ជន​បទ​កាន់​តែ​ស៊ី​វិល័យ​ សម្បូរ​សប្បាយ​ និង​ប្រ​កប​ដោយ​ចីរ​ភាព​៕

        ហុង​ទើ - មេ​ងលី

ចែករំលែកអត្ថបទ