05/07/2026 - 20:37

ឃុំ​ឡុង​ភូ យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ន៍ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត​ 

នា​ពេល​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម និង​អង្គ​ការ​នយោ​បាយ- សង្គម​នា​នា​នៅ​ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ តែង​តែ​យក​ចិត្ត​ទុក​ដាក់ ចង្អុល​ការ និង​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​នូវ​គោល ន​យោ​បាយ​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​តាម​គ្រួ​សារ សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​ជា​ច្រើន។ គិត​មក​ទល់​ពេល​នេះ ឃុំ​ឡុង​ភូ​មាន​ប្រ​ជា​ជន​ចំ​នួន ៦០៤ នាក់​បាន​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត សម្រេច ៧៦,៦៥% នៃ​ភាគ​កម្រិត​ដែល​ទី​ក្រុង​ប្រ​គល់​ជូន (ភាគ​កម្រិត​គឺ ៧៨៨ នាក់)។ ចំ​នួន​អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​បង្ខំ​មាន​ចំ​នួន ១.០៤៦ នាក់ សម្រេច ១១១, ៩៩% នៃ​ផែន​ការ​ដាក់​ចេញ ចំ​ណែក​ចំ​នួន​អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​មាន​ចំ​នួន​ ២៦. ៣៧៣ នាក់ សម្រេច​បាន​អត្រា​គ្រប​ដណ្តប់ ១០០% នៃ​ចំ​នួន​ប្រ​ជា​ជន។

ទិដ្ឋភាព​សន្និ​សីទ​ប្រ​ធាន​បទ​ជំ​នាញ​ចែក​រំលែក​វិធី​សាស្ត្រ របៀប​ធ្វើ​ល្អ​អំ​ពី​ការ​ងារ​អភិវឌ្ឍន៍​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត។

តាម​លោក ហោ​ក្វឹក​ហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ ដើម្បី​​ឆាប់​សម្រេច​បាន​គោល​ដៅ​ដែល​ទី​ក្រុង​បាន​ប្រ​គល់​ជូន​ភូមិ​ភាគ​បាន​និង​កំ​ពុង​បង្កើន​ការ​ងារ​ឃោស​នា បញ្ជ្រាប និង​ផ្សព្វ​ផ្សាយ​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​រាល់​គោល​ការណ៍​របស់​បក្ស គោ​លន​យោ​បាយ និង​ច្បាប់​របស់​រដ្ឋ​អំ​ពី​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត​; ធា​នា​រ៉ាប់​រង​សុខា​ភិបាល​គ្រួ​សារ។ លើក​កម្ពស់​ការ​យល់​ដឹង និង​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល បក្ខ​ជន សមា​ជិក​សម្ព័ន្ធ​យុវ​ជន សមា​ជិក និង​ប្រ​ជា​ជន​អំ​ពី​អត្ថ​ន័យ និង​តួ​នា​ទី​របស់​គោ​លន​យោ​បាយ​ធា​នា​រ៉ាប់​រង​សង្គម និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ក្នុង​ការ​ធា​នា​សុខុមាល​ភាព​សង្គម រួម​ចំ​ណែក​អនុ​វត្ត​គោល​ដៅ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ។ គិត​ត្រឹម​តែ​ក្នុង​រយៈ​ពេល ០៦ ខែ​ដើម​ឆ្នាំ ឃុំ​ឡុង​ភូ​បាន​សហ​ការ​ជា​មួយ​ទី​ភ្នាក់​ងារ​ធា​នា​រ៉ាប់​រង​សង្គម​មូល​ដ្ឋាន​ភូ​ឡើយ ចាត់​តាំង​សន្និ​សីទ​សន្ទ​នា​ចំ​នួន ០៤ លើក ស្តី​ពី​គោ​លន​យោ​បាយ​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​តាម​គ្រួ​សារ ចែក​រំលែក​នូវ​ដំ​ណោះ​ស្រាយ និង​វិធី​សាស្ត្រ​ល្អៗ​ដើម្បី​បង្កើន​ចំ​នួន​អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត ជូន​ប្រ​ជា​ជន​រាប់​រយ​នាក់។ ទន្ទឹម​នឹង​នោះ ការ​ងារ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​មុខ​សញ្ញា រាយ​ការណ៍​ទៅ​កាន់​អា​ជីវ​កម្ម គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម និង​ការ​ចលនា​ប្រ​ជា​ជន​ឱ្យ​បន្ត​ចូល​រួម និង​បន្ត​សុពល​ភាព​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត ក៏​បាន​អនុ​វត្ត​ជា​ប្រ​ចាំ​ដែរ។​ លោក ង្វៀង​គៀង​ធៀក កើត​ឆ្នាំ​១៩៥៥ នៅ​ភូមិ ៣ ឃុំ​ឡុង​ភូ បាន​ចែក​រំលែក​៖ "ខ្ញុំ​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត គឺ​ដើម្បី​សន្សំ​ពេល​វេលា​បង់​ប្រាក់ ដើម្បី​ថ្ងៃ​មុខ​នឹង​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ប្រ​ចាំ​ខែ​ និង​បាន​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ថែ​ទាំ​សុខ​ភាព​ខ្លួន​ឯង ខណៈ​ពេល​ចៃ​ដន្យ​មាន​ជំងឺ​តម្កាត់​ម្តង​ម្កាល"។ ចំ​ណែក​អ្នក​មីង​ ដ្វង​ធី​អ៊ុក នៅ​ភូមិ​ជា​មួយ​លោក​ធៀកផង​ដែរ ឱ្យ​ដឹង៖ "ខ្ញុំ​ខំ​សន្សំ​ប្រាក់​ប្រ​ចាំ​ខែ​ដើម្បី​ទិញ​ធា​នា​រ៉ាប់​រង នៅ​ពេល​គ្រប់​លក្ខណ បង់​ប្រាក់​គ្រប់​យ៉ាង​តិច ២០ ឆ្នាំ​ និង​គ្រប់​អាយុ​ចូល​និវត្តន៍ ខ្ញុំ​នឹង​មាន​ប្រាក់​សោ​ធន​និវត្តន៍​មាន​លំ​នឹង​ដើម្បី​ដោះ​ស្រាយ​ជីវ​ភាព​ ដោយ​មិន​បាច់​ពឹង​ផ្អែក​លើ​កូន​ចៅ​ទៅ​ថ្ងៃ​ក្រោយ"។

ប្រ​ជា​ជន​ពិភាក្សា​អំ​ពី​គោ​លន​យោ​បាយ​ធា​នា​រ៉ាប់​រង​សង្គម និង​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល។

ម៉្យាង​វិញ​ទៀត អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត​ក៏​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ផ្សេង​ទៀត ដូច៖ ទទួល​បាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ឥត​គិត​ថ្លៃ និង​ព្យា​បាល​ជំងឺ​រហូត​ដល់ ៩៥%។ ប្រ​សិន​បើ​អ្នក​ចូល​រួម​ទទួល​មរ​ណ​ភាព សាច់​ញាតិ​នឹង​ទទួល​បាន​របប​បុណ្យ​សព (ប្រាក់​ឧបត្ថម្ភ​បុណ្យ​សព​ស្មើ​នឹង ១០ ដង​នៃ​កម្រិត​ប្រាក់​បៀ​វត្សរ៍​មូល​ដ្ឋាន និង​ប្រាក់​ឧបត្ថម្ភ​មរ​ណ​ភាព​មួយ​លើក។ ក្នុង​ករ​ណី​ជា​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ ឬ​មុខ​សញ្ញា​ផ្សេង​ទៀត ក៏​ទទួល​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ផ្នែក​សម្រាប់​ការ​បង់​ប្រាក់​ប្រ​ចាំ​ខែ​ពី​ថវិកា​រដ្ឋ​ អា​ស្រ័យ​ទៅ​តាម​ក្រុម​មុខ​សញ្ញា​នីមួយៗ។

ប្រ​ជា​ជន​ស្វែង​យល់​អំ​ពី​គោ​លន​យោ​បាយ​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត។

នៅ​ឃុំ​ឡុង​ភូ ទន្ទឹម​នឹង​លទ្ធ​ផល​សម្រេច​បាន​ភាគ​កម្រិត​នៃ​ការ​បង្កើន​ចំ​នួន​អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត នៅ​តែ​មិន​ទាន់​សម្រេច​សន្ទុះ​ស្រប​តាម​ផែន​ការ​ប្រ​ចាំ​ឆ្នាំ​នៅ​ឡើយ។ ដើម្បី​បំ​ពេញ​ភាគ​កម្រិត​ធា​នា​រ៉ាប់​រង​សង្គម និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ឆ្នាំ ២០២៦ តាម​សេច​ក្តី​សម្រេច​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ និង​ផែន​ការ​របស់​ថ្នាក់​លើ​ប្រ​គល់​ជូន គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​បាន​ចង្អុល​ការ​ដល់​បក្ខ​ភាគ និង​សាខា​បក្ស​ចំ​ណុះ​បក្ខ​ភាគ ត្រូវ​បង្កើន​ការ​ងារ​ឃោស​នា ចលនា​កម្មា​ភិ​បាល និង​ប្រ​ជា​ជន​សកម្ម​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត។ ពង្រីក​តួ​នា​ទី​ជា​គំ​រូ​ឈាន​មុខ​របស់​កម្មា​ភិបាល និង​បក្ខ​ជន​ក្នុង​ការ​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​តាម​គ្រួ​សារ​សម្រាប់​ខ្លួន​ឯង និង​សាច់​ញាតិ​ដែល​ស្ថិត​ក្នុង​មុខ​សញ្ញា​ចូល​រួម។ សកម្ម​ឃោស​នា​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ធា​នា​រ៉ាប់​រង​ដោយ​ស្ម័គ្រ​ចិត្ត​និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​គ្រួ​សារ​តាម​ការ​កំ​ណត់។ លោក​ស្រី​ ត្រឹង​ធី​ថាញ​ហាំង សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ភូ បាន​ឱ្យ​ដឹង៖ "រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ និង​អង្គ​ការ​នយោ​បាយ​-សង្គម​នា​នា នឹង​បង្កើន​ការ​ងារ​ឃោស​នា ចល​នា​សមា​ជិក​សម្ព័ន្ធ​ សមា​ជិក និង​ប្រ​ជា​ជន​ដែល​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​តាម​គ្រួ​សារ។ ដោយ​បញ្ចូល​ខ្លឹម​សារ​ឃោស​នា​ធា​នា​រ៉ាប់​រង​សង្គម​និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ចលនា​នេះ​ទៅ​ក្នុង​ការ​ប្រឡង​ប្រ​ណាំង និង​ការ​ចលនា​នា​នា​នៅ​មូល​ដ្ឋាន។ ពង្រីក​តួ​នា​ទី​ត្រួត​ពិ​និត្យ​ការ​អនុ​វត្ត​គោលន​យោ​បាយ​ធា​នា​រ៉ាប់​រង​សង្គម និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​នៅ​លើ​ភូមិ​ភាគ សកម្ម​ចូល​រួម​សហ​ការ​បង្កើន​ចំ​នួន​អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត ក្នុង​គោល​បំ​ណង​រួម​ចំ​ណែក​សម្រេច​ភាគ​កម្រិត​ឆ្នាំ ២០២៦ ដែល​បាន​ដាក់​ចេញ និង​ធា​នា​ការ​ងារ​សុខុមាល​ភាព​សង្គម​នៅ​ភូមិ​ភាគ"។

តាម​ផែន​ការ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ ឃុំ​ឡុង​ភូ​នឹង​បន្ត​ចាត់​តាំង​ការ​ពិ​ភា​គ្សា​នៅ​តាម​មូល​ដ្ឋាន ពិ​និត្យ​ផ្ទៀង​ផ្ទាត់​តាម​ភូមិ​ភាគ​នី​មួយៗ និង​ពង្រីក​តួ​នា​ទី​របស់​សមា​គម​ អង្គ​ការ​មហា​ជន និង​បណ្តាញ​សហ​ការី ក្នុង​ការ​ងារ​ឃោស​នា និង​ចលនា ដើម្បី​បង្ក​ឱ​កាស​បន្ថែម​ទៀត​ដើម្បី​ប្រ​ជា​ជន​បាន​ខិត​ជិត​គោ​លន​យោ​បាយ​ធា​នា​រ៉ាប់​រង​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត និង​ចូល​រួម​ក្នុង​រយៈ​ពេល​វែង៕

សុខ​កា-មេ​ងលី​

ចែករំលែកអត្ថបទ