03/07/2026 - 21:53

ភា​ពពុះ​ពោរ​នៃ​យុទ្ធ​នា​ការ "ផ្កា​ក្ងោក​ក្រ​ហម" 

យុទ្ធ​នា​ការ​ស្ម័គ្រ​ចិត្ត "ផ្កា​ក្ងោក​ក្រ​ហម" បាន​សម្ព័ន្ធ​យុវ​ជន​គ្រប់​ថ្នាក់​នៃ​ទី​ក្រុង​កឹង​ធើ អនុ​វត្ត​ចាប់​ពី​ដើម​ខែក​ក្កដា ឆ្នាំ​២០២៦ រហូត​ដល់​ដាច់​ខែ​សី​ហា ឆ្នាំ​២០២៦ ជា​មួយ​នឹង​សកម្ម​ភាព​ជា​ច្រើន​សំ​ដៅ​គិត​គូរ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក ដោយ​ទិស​ដៅ​ឧបត្ថម្ភ​ដល់​សិស្សា​នុសិស្ស​និង​កុមារ​យ៉ាង​តិច​បំ​ផុត ៦.០០០ នាក់។

ទន្ទឹម​នឹង​នោះ កង​កម្លាំង​ស្ម័គ្រ​ចិត្ត "ផ្កា​ក្ងោក​ក្រ​ហម " រួម​មាន​សិស្ស និស្សិត សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន និង​យុវ​ជន​បណ្តា​ឃុំ​ សង្កាត់ ផ្តោត​លើ​ការ​អនុ​វត្ត​សំ​ណង់ និង​ផ្នែក​ការ​ងារ​ជា​ច្រើន​ដើម្បី​ជីវ​ភាព​សហ​គមន៍។ លេច​ធ្លោ​គឺ​បណ្ដា​សកម្ម​ភាព​ដូច​ ការ​ពា​រប​រិស្ថាន ជូន​អា​ហា​រូប​ករណ៍ ថែ​ទាំ​សុខ​ភាព និង​ហ្វឹក​ហាត់​លើក​កម្ពស់​បំ​ណិន​សមា​ហរ​ណ​កម្ម បំ​ណិន​ឌីជី​ថល​ដល់​សិស្សា​នុសិស្ស។

លោក​ត្រឹង​វៀត​ត្វឹង (ទី​៥រាប់​ពី​ឆ្វេង) អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង ប្រ​ធាន​សមា​គម​និស្សិត​ទី​ក្រុង​កឹង​ធើ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង "ផ្កា​ក្ងោក​ក្រ​ហម” របស់​ឃុំ​ចូវ​ថាញ់ និង​និស្សិត​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ ដែល​កំ​ពុង​បំ​ពេញ​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​នៅ​ឃុំ​ចូវ​ថាញ់។

លោក​ត្រឹង​វៀត​ត្វឹង អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង ប្រ​ធាន​សមា​គម​និស្សិត​ទី​ក្រុង​កឹង​ធើ បាន​សំ​ណូម​ពរ​ដល់​សម្ព័ន្ធ​យុវ​ជន​គ្រប់​ជាន់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អប់​រំ​ប្រ​ពៃ​ណី ឧត្ដម​គតិ​បដិ​វត្តន៍ និង​បង្ក​បរិយា​កាស​ដើម្បី​ឱ្យ​សិស្សា​នុសិស្ស​រៀន​សូត្រ និង​លត់​ដំ។ ព្រម​ទាំង​ស្វែង​រក ស្ងើច​សរ​សើរ និង​ពង្រីក​ទម្រង់​ច្នៃ​ប្រ​តិដ្ឋ គំ​រូ​សិស្សា​នុសិស្ស​ឆ្នើម​ក្នុង​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​ឱ្យ​ទាន់​ពេល។

និស្សិត​សា​កល​វិទ្យា​ល័យ​ណាម​កឹង​ធើ ចាត់​តាំង​រំលឹក​មេ​រៀន​ភា​សា​អង់​គ្លេស​ជូន​សិស្សា​នុសិស្ស​នៅ​ឃុំ​ចូវ​ថាញ់។

នៅ​វិទ្យា​ល័យ​ប៊ិញ​ធ្វី​(សង្កាត់​ប៊ិញ​ធ្វី) សាខា​បក្ស​វិទ្យា​សាស្ត្រ​ធម្ម​ជាតិ បាន​ចាត់​តាំង​ពិ​ធី​បញ្ចូល​បក្ខ​ជន​ថ្មី​ដល់​សម្ព័ន្ធ​យុវ​ជន​ឆ្នើម​ចំ​នួន ៥ រូប ដែល​ជា​សិស្ស​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​សិក្សា និង​លត់​ដំ។ រួម​មាន​សិស្សា​នុសិស្ស ង្វៀង​ឌឹក​ខាញ់ ផាម​ឌឹក​យ្វី ត្រឹង​ហ៊ឺវ​ង៉ី ត្រឹង​មិញ​ឌឹក និង​យឿង​ក្វឹក​ថុង។

លោក​ដាំង​ភុក​តិញ លេខា​បក្ខ​ភាគ ចាង​ហ្វាង​សា​លា​វិទ្យា​ល័យ​ប៊ិញ​ធ្វី បាន​ឱ្យ​ដឹង​៖ "ការ​ងារ​ស្វែង​រក បណ្ដុះ​បណ្ដាល​សិស្សា​នុសិស្ស​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ដើម្បី​បញ្ចូល​ក្នុង​កង​ជួរ​បក្ស តែង​បាន​សម្ព័ន្ធ​យុវ​ជន និង​បណ្តា​សា​ខា​បក្ស​ក្រោម​ឱ​វាទ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង។ សកម្ម​ភាព និង​ចលនា​នា​នា​ត្រូវ​បាន​ផ្លាស់​ថ្មី បង្ក​បរិយា​កាស​សិក្សា​និង​លត់​ដំ​ដើម្បី​ឱ្យ​សិស្សា​នុសិស្ស​លើក​កម្ពស់​ចំ​ណេះ​ដឹង កំ​ណត់​ទិស​ដៅ​ខិត​ខំ​ចូល​កង​ជួរ​បក្ស​ច្បាស់​លាស់"។

ថ្នាក់​ដឹក​នាំ​សម្ព័ន្ធ​យុវ​ជន​សង្កាត់​ប៊ិញ​ធ្វី និង​បក្ខ​ភាគ​សា​លា​វិទ្យា​ល័យ​ប៊ិញ​ធ្វី​ប្រ​គល់​សេច​ក្តី​សម្រេច​ចិត្ត និង​ជូន​កម្រង​ផ្កា​អប​អរ​សា​ទរ​សិស្សា​នុសិស្ស​ដែល​បាន​បញ្ចូល​ក្នុង​កង​ជួរ​បក្ស។

តាម​ព័ត៌​មាន​ពី​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ យុទ្ធ​នា​ការ​ស្ម័គ្រ​ចិត្ត "ផ្កា​ក្ងោក​ក្រ​ហម" ឆ្នាំ​២០២៦ អនុ​វត្ត​នូវ​ខ្លឹម​សារ​យ៉ាង​សម្បូរ​បែប ជាក់​ស្តែង សំ​ដៅ​គិត​គូរ​ដល់​សិស្សា​នុសិស្ស​មាន​ជីវ​ភាព​លំ​បាក។ ក្នុង​រូប​ថត​៖ សិស្សា​នុសិស្ស​នៅ​សង្កាត់​ឡុង​ត្វៀង បាន​ក្រុម​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត និង​និស្សិត​សា​កល​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ​ផ្តល់​បទ​ពិ​គ្រោះ និង​ពិ​និត្យ​សុខ​ភាព​ធ្មេញ មាត់។

សម្ព័ន្ធ​យុវ​ជន​សង្កាត់​អូរ​ម៉ូង ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទម្រង់ "បណ្តុះ​ពន្លក​ស្មារតី​បៃ​តង - រួម​កម្លាំង​ការ​ពា​រប​រិស្ថាន" ជួយ​ឱ្យ​សិស្សា​នុសិស្ស​មាន​រដូវ​វិស្សម​កាល​ដ៏​មាន​ប្រ​យោជន៍ និង​លើក​កម្ពស់​ស្មារតី​បែង​ប្រ​ភេទ​កាក​សំ​ណល់​នៅ​នឹង​ប្រ​ភព។

ក្វឹក​ថា​យ - ថាច់​ធី​

ចែករំលែកអត្ថបទ