រយៈពេលជាង ១០ ឆ្នាំ ខិតខំចងសម្ពន្ធកសិផលពិសេសរបស់តំបន់វាលរាបទន្លេគឺវឡុង អ្នកស្រី ហ្វិញធីកេវតៀងនាយិកាអាជីវកម្មឯកជន ផលិតកម្មនិងពាណិជ្ជកម្មក្វាងឌាំង ឱ្យដឹង៖ ដើម្បីឱ្យកសិផលនៅតំបន់ជនបទអាចឈានទៅបានឆ្ងាយ មិនបញ្ឈប់ត្រឹមតែលក់ចេញធម្មតានោះទេ ប៉ុន្តែត្រូវមានការច្នៃប្រតិដ្ឋជាងទៀត។ ហើយផលិតផលទឹកដោះអង្ករក្រមៅរបស់អ្នកស្រី គឺជាការចាប់ផ្តើមសម្រាប់ក្តីប្រាថ្នាលើកកម្ពស់តម្លៃគ្រាប់អង្ករវៀតណាម។
ហាងលក់ផលិតផលពិសេសតំបន់វាលរាបទន្លេគឺវឡុង មានទីតាំងនៅលេខ ៦៧ - ៦៩ ផ្លូវឌិញតៀងហ្វាង សង្កាត់និញកេវ ទីក្រុងកឹងធើ តាំងពីយូរណាស់មកហើយ ទីនេះបានក្លាយជាទីតាំងសំចតរបស់ភ្ញៀវទេសចរ និងអតិថិជន នៅពេលចង់ស្វែងរកទិញផលិតផលលពិសេសតំបន់វាលរាបទន្លេគឺវឡុង។ តាំងពីប្រភេទនំប្រជាប្រិយ, ផ្អក ត្រីងៀត ផ្លែឈើកែច្នៃ, អង្ករ ST២៥ របស់លោកកួ តែ ទឹកឃ្មុំ រហូតដល់ផលិតផល OCOP របស់ភូមិភាគនីមួយៗក្នុងតំបន់វាលរាបទន្លេគឺវឡុង សុទ្ធតែបានប្រមូលផ្តុំគ្នានៅក្រោមដំបូលតែមួយ រួមចំណែកនាំកសិផលពិសេសភាគខាងលិចបានខិតជិតនឹងទីផ្សារជាង។

លោកស្រី ហ្វិញធីកេវតៀង (ខាងឆ្វេង) ណែនាំផលិតផលទឹកដោះអង្ករពណ៌ក្រមៅជូនអ្នកតំណាង ក្នុងកិច្ចប្រជុំមួយដែលប្រព្រឹត្តទៅនៅក្រុងកឹងធើ។
មានមនុស្សតិចណាស់ដែលដឹងថា ដើម្បីទទួលបាន "ផែនទីផលិតផលពិសេស" គឺជាដំណើរការអស់រយៈពេលជាង ១០ ឆ្នាំរបស់បងស្រី ហ្វិញធីកេវតៀង នាយិកាអាជីវកម្មឯកជន ផលិតកម្មនិងពាណិជ្ជកម្មក្វាងឌាំង។ បងស្រីបានស្វែងរកភូមិរបរនីមួយៗ សហករណ៍ គ្រួសារផលិតនៅគ្រប់ទិសទីនៅតំបន់វាលរាបទន្លេគឺវឡុង ដើម្បីជ្រើសរើសផលិតផលដែលមានគុណភាព ព្រមទាំងជួយគាំទ្រដល់មូលដ្ឋាននានាក្នុងការនាំយកទំនិញទៅកាន់អតិថិជន។
ជើងធ្វើដំណើរទាំងនោះ មិនត្រឹមតែជួយឱ្យបងស្រីយល់ពីតម្លៃផលិតផលពិសេសនីមួយៗប៉ុណ្ណោះទេ ថែមទាំងបានឃើញពីការព្រួយបារម្ភរបស់ប្រជាកសិករ និងមូលដ្ឋានផលិតកម្មទៀតផង។ ផលិតផលជាច្រើនមានគុណភាពល្អ ប៉ុន្តែលក់ចេញស្មើវត្ថុធាតុដើម ឬការច្នៃបឋម តម្លៃមិនទាន់ខ្ពស់ ហើយការលក់ចេញគឺពឹងផ្អែកលើទីផ្សារ។ "ខ្ញុំតែងគិតថា ធ្វើដូចម្តេចដើម្បីឱ្យកសិផលតំបន់ជនបទយើងមិនត្រឹមតែលក់បានប៉ុណ្ណោះទេ ថែមទាំងលក់បានក្នុងតម្លៃខ្ពស់ជាងមុនទៀតផង។ ប្រសិនបើគ្រាន់តែធ្វើជាកាតភ្ជាប់សម្រាប់ការលក់ចេញ គឺនៅតែមិនទាន់ដោះស្រាយបាននូវបញ្ហារយៈពេលវែងនោះទេ"។ បងស្រីតៀង ចែករំលែកដូច្នេះ។
ដោយបទពិសោធន៍ទាំងនោះហើយ ធ្វើឱ្យបងស្រីមានគំនិតថា ប្រសិនបើចង់ឱ្យកសិផលអភិវឌ្ឍដោយចីរភាព មិនត្រឹមតែពង្រីកទីផ្សារប៉ុណ្ណោះទេ ត្រូវបង្កើតផលិតផលថ្មី មានបរិមាណវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្លៃខ្ពស់ជាងមុន។ ផ្តើមពីអ្នកតភ្ជាប់ផលិតផលពិសេស បងស្រីតៀង បានសម្រេចចិត្តបោះជំហានចូលទៅក្នុងដំណើរការថ្មីទាំងស្រុង គឺស្រាវជ្រាវនិងអភិវឌ្ឍផលិតផលដោយផ្ទាល់។ ទឹកដោះអង្ករខ្មៅ គឺជាផលិតផលដំបូងបង្អស់ដែលបើកឆាកសម្រាប់យុទ្ធសាស្ត្រនោះ។

បងស្រីតៀង ជាមួយផលិតផលទឹកដោះអង្ករពណ៌ក្រមៅ។
បងស្រី តៀង ឱ្យដឹង៖ ក្នុងចំណោមកសិផលជាច្រើនរបស់តំបន់ ទឹកដោះអង្ករក្រមៅគឺជាវត្ថុធាតុដើមដែលធ្វើឱ្យបងស្រីមានការចាប់អារម្មណ៍ពិសេស។ តាមរយៈការពិភាក្សាជាច្រើនលើកជាមួយវិស្វករ ហូក្វាងកួរ (បិតាផលិតអង្ករ ST) បងស្រីដឹង៖ អង្ករប្រភេទនេះមានផ្ទុកសារធាតុ anthocyanin ខ្ពស់ - ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ ថ្វីដ្បិតតែដូច្នោះ ដោយសារនេះជាអង្ករសម្រូប ពេលវេលាចម្អិនគឺយូរបង្គួរ មិនសមស្របនឹងជីវភាពទំនើបនោះទេ។ "បងស្រីតៀង បានរំឮកពីគំនិតដំបូង៖ "ប្រសិនបើគ្រប់គ្នាមិនសូវមានពេលវេលាចម្អិនបាយអង្ករសម្រូបទេ ហេតុអ្វីយើងមិនផលិតភេសជ្ជៈមួយពីអង្ករនោះតែម្តងទៅ?" បងស្រីតៀងបានរំលឹកពីគំនិតដំបូងដូច្នេះ។
ឆ្នាំ ២០២៣ បងស្រីបានសហការជាមួយអ្នកជំនាញនៃសាកលវិទ្យាល័យកឹងធើ ដើម្បីធ្វើការផ្ទេរជូនបច្ចេកវិទ្យាអភិវឌ្ឍផលិតផលទឹកដោះអង្ករពណ៌ស្វាយ។ នេះត្រូវបានចាត់ទុកជាចំណុចរបត់ដ៏ធំមួយ នៅពេលដែលអាជីវកម្មមិនត្រឹមតែចែកចាយផលិតផលពិសេសប៉ុណ្ណោះទេ ប៉ុន្តែបានចាប់ផ្តើមបង្កើតផលិតផលដែលមានយីហោផ្ទាល់ខ្លួន ចេញពីប្រភពវត្ថុធាតុដើមនៃតំបន់វាលរាបទន្លេគឺវឡុងតែម្តង។
ដើម្បីធ្វើឱ្យគំនិតនេះក្លាយជាការពិត អាជីវកម្មបានជ្រើសរើសប្រើប្រាស់អង្ករ ST ពណ៌ក្រមៅធ្វើជាវត្ថុធាតុដើម វិនិយោគធ្វើឱ្យសុក្រឹតខ្សែសង្វាក់ផលិតកម្ម និងអនុវត្តបច្ចេកវិទ្យាសម្លាប់មេរោគ (Sterilization) ក្នុងដបកែវមានសីតុណ្ហភាពលើសពី ១២០0C ដើម្បីធានាគុណភាពផលិតផលដោយមិនបាច់ប្រើប្រាស់សារធាតុរក្សាទុកឡើយ។ ទឹកដោះមួយដបៗមានចំណុះ ២៩០ml ប្រើប្រាស់អង្ករពណ៌ក្រមៅប្រមាណ ៥០ ក្រាម។ បងស្រីតៀង ឱ្យដឹង អ្វីដែលបងស្រីពេញចិត្តបំផុតនោះគឺ ផលិតផលនៅតែរក្សាបាននូវក្លិនក្រអូបធម្មជាតិនៃគ្រាប់អង្ករ ធ្វើឱ្យនឹកឃើញដល់រសជាតិទឹកបាយក្នុងរបបអាហាររបស់គ្រួសារវៀតណាម ដោយមិនប្រើប្រាស់សារធាតុបង្កើតក្លិន ឬសារធាតុបន្ថែមសម្រាប់រក្សាទុកនោះទេ។
បច្ចុប្បន្ន ផលិតផលទឹកដោះអង្ករពណ៌ក្រមៅបានអភិវឌ្ឍឡើងជាពីរប្រភេទគឺ ប្រភេទមានស្ករ និងគ្មានស្ករ ដោយទទួលបានបរិមាណផលិតផលប្រមាណ ១៨០.០០០ ដបក្នុងមួយឆ្នាំ។ ថ្វីដ្បិតដូច្នោះក្តី បើតាមបងស្រីតៀង នេះគ្រាន់តែជាដំណាក់កាលសាកល្បង ដើម្បីបន្តកែលម្អផលិតផល និងស្តាប់មតិកែលម្អពីទីផ្សារ។ "ខ្ញុំចង់ឱ្យអតិថិជនទទួលអារម្មណ៍ពីគុណភាពផលិតផលជាមុនសិន។ នៅពេលទីផ្សារទទួលយកបានល្អ នោះនឹងជាមូលដ្ឋានដើម្បីវិនិយោគលើរោងចក្រធំជាងមុន និងអភិវឌ្ឍបន្ថែមនូវប្រភេទទឹកដោះអង្ករជាច្រើនទៀតពីកសិផលក្នុងស្រុក"។ បងស្រីតៀងឱ្យដឹងដូច្នេះ។
មិនបញ្ឈប់ត្រឹមទឹកដោះអង្ករពណ៌ក្រមៅរសជាតិដើមនោះទេ អាជីវកម្មកំពុងបន្តស្រាវជ្រាវបណ្តាផលិតផលរួមផ្សំជាមួយសណ្តែកក្រហម គ្រាប់ឈូក ល្ពៅ អង្ករក្រហម។ល។ ដើម្បីទាញយកផលប្រយោជន៍ឱ្យបានកាន់តែល្អពីប្រភពវត្ថុធាតុដើមក្នុងភូមិភាគ នាំមកនូវជម្រើសជាច្រើនសម្រាប់អតិថិជន។ ទន្ទឹមនឹងការអភិវឌ្ឍផលិតផល អាជីវកម្មក៏បានជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការផ្សព្វផ្សាយយីហោ នាំយកផលិតផលឡើងទៅលើបណ្តាញអនឡាញ និងចូលរួមកម្មវិធីលើកកម្ពស់ពាណិជ្ជកម្មជាច្រើន។ អាស្រ័យហេតុនោះ ទឹកដោះអង្ករពណ៌ក្រមៅបានបោះជំហានបន្តិចម្តងៗទៅកាន់បណ្តាខេត្ត ក្រុងភាគខាងជើង និងទទួលបានការឆ្លើយតបវិជ្ជមានពីអតិថិជន។
តាមបងស្រីតៀង តម្លៃដ៏ធំបំផុតនៃផលិតផលគឺមិនត្រឹមតែស្ថិតនៅលើទិន្នន័យនៃការលក់ចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើការបង្កើតកន្លែងលក់ចេញបន្ថែមឱ្យមានស្ថិរភាពសម្រាប់វត្ថុធាតុដើមក្នុងប្រទេស រួមចំណែកលើកកម្ពស់ប្រាក់ចំណូលដល់កសិករ។ វែងឆ្ងាយជាងនេះទៅទៀត នោះក៏ជាវិធីសាស្ត្រដើម្បីផ្លាស់ប្តូរការយល់ឃើញចំពោះកសិផលភូមិភាគ - ផ្តើមពីផលិតផលឆៅ ឱ្យក្លាយជាទំនិញដែលមានតម្លៃខ្ពស់ ដោយសារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រតិដ្ឋ។
ចាប់ពីហាងមួយដែលប្រមូលផ្តុំរាប់រយប្រភេទផលិតផលពិសេសភាគខាងលិច រហូតដល់ដបទឹកដោះអង្ករពណ៌ស្វាយដែលផ្ទុកនូវរសជាតិជនបទ ដំណើររបស់បងស្រី ហ្វិញធីកេវតៀង គឺជារឿងរ៉ាវអំពីការផ្លាស់ប្តូរខ្លួនពីការផ្សារភ្ជាប់ការលក់ចេញ ទៅជាការបង្កើតតម្លៃ។ មិនត្រឹមតែធ្វើឱ្យគ្រាប់អង្ករវៀតណាមមានមុខមាត់ថ្មីនោះទេ បងស្រីតៀង កំពុងបោះជំហានបន្តិចម្តងៗ បើកផ្លូវដើរថ្មីសម្រាប់កសិផលតំបន់វាលរាបទន្លេគឺវឡុង នោះគឺការអភិវឌ្ឍការកែច្នៃស៊ីជម្រៅ កសាងយីហោ និងច្នៃប្រតិដ្ឋដើម្បីឈានទៅកាន់ទីផ្សារដ៏ធំទូលាយជាងមុន៕
ណាមហឿង - លីសៀ