02/07/2026 - 17:13

ឃុំ​ឡុង​ភូ ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ចំ​នួន ៣ ខ្នង ជូន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ 

ណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ភូ បាន​សហ​ការ​ជា​មួយ​សាខា​សមា​គម​សប្បុរស​ធម៌​ធៀង​ញឹង​ទី​ក្រុង​ហូជី​មិញ ចាត់​តាំង​ពិ​ធី​ប្រ​គល់​ផ្ទះ​មហា​សាម​គ្គី​ចំ​នួន ៣ ខ្នង ជូន​គ្រួ​សារ​ខ្មែរ​ដែល​មាន​ជីវ​ភាព​លំ​បាក​ខាង​លំ​នៅ​ឋាន​លើ​ភូមិ​ឋាន​ឃុំ។

អង្គ​ភាព​នា​នា​ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ជូន​គ្រួ​សារ​លោក​យាយ ឡឹម​ធី​សឿង និង​លោក​យាយ លី​ធី​សាញ់ នៅ​ភូមិ​ទឹក​ប្រៃ​១។

តាម​នោះ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​បាន​ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ជូន​គ្រួ​សារ​លោក​យាយ ឡឹម​ធី​សឿង និង​លោក​យាយ លី​ធី​សាញ់ នៅ​ភូមិ​ទឹក​ប្រៃ​១ និង​គ្រួ​សា​រលោក​យាយ ថាច់​ធី​នួន នៅ​ភូមិ​សុក​មើយ។ ផ្ទះ​មួយ​ខ្នងៗ​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​សាង​សង់​ចំ​នួន ៥០ លាន​ដុង​ពី​សា​ខា​សមា​គម​សប្បុ​រស​ធម៌​ធៀង​ញឹង​ទី​ក្រុង​ហូ​ជី​មិញ អ្នក​ស្រី យឿង​ធី​ង៉ុក​ត្រិញ និង​សប្បុ​រស​ជន​នា​នា​កៀរ​គរ​ឧបត្ថម្ភ។ ផ្ទះ​ទាំង​នេះ​បាន​សាង​សង់​រួច​រាល់​ជា​ស្ថាពរ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​គ្រួ​សារ​លំ​នឹង​ជីវ​ភាព​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី​នេះ សម​មិត្ត ត្រឹង​ធី​ថាញ់​ហាំង- ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ភូ បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​សាខា​សមា​គម​សប្បុ​រស​ធម៌​ធៀង​ញឹង ទី​ក្រុង​ហូជី​មិញ អ្នក​ស្រី យឿង​ធី​ង៉ុក​ត្រិញ និង​សប្បុ​រស​ជន​ទាំង​អស់​ដែល​បាន​រួម​ដំ​ណើរ​ជា​មួយ​ភូមិ​ភាគ​ក្នុង​ការ​គិត​គូ​ជូន​អ្នក​ក្រ ដើម្បី​មាន​ផ្ទះ​នៅ​រឹង​មាំ ជា​ជំ​ហាន​លំ​នឹង​ជីវ​ភាព​និង​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ។ សម​មិត្ត​ក៏​បាន​សម្តែង​នូវ​បំ​ណង​ប្រាថ្នា​ចង់​ឱ្យ​សាខា​សមា​គម​សប្បុរស​ធម៌​ធៀង​ញឹង​បន្ត​រួម​ដំ​ណើរ​ជា​មួយ​ឃុំ ដើម្បី​រួម​ចំ​ណែក​អនុ​វត្ត​ល្អ​នូវ​ការ​ចលនា "ទូ​ទាំង​ប្រ​ទេស​ព្រួត​ដៃ​ដើម្បី​អ្នក​ក្រ - មិន​ទុក​ចោល​នរណា​ម្នាក់​ឱ្យ​នៅ​ពី​ខាង​ក្រោយ​ឡើយ" អាស​ស្រ័យ​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​បំ​ផុស​ចលនា៕

យ្វី​អាញ់-ដា​លីន​

ចែករំលែកអត្ថបទ