30/06/2026 - 20:46

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូនៗ នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ 

នៅ​រសៀល​ថ្ងៃ​ទី ៣០ ខែ​មិថុនា ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​វត្ត​ព្រៃ​ជាប់ និង​វត្ត​ឈូង​ធំ ឃុំ​ឡាយ​ហ្វា បាន​ចាត់​តាំង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល ឆ្នាំ ២០២៦ ដល់​ប្អូនៗ នៅ​លើ​ភូមិ​ឋាន​ឃុំ​ឡាយ​ហ្វា។

ថ្នាក់​រៀន​នេះ​មាន​ប្អូន​ៗចំ​នួន ២៣ នាក់ ជា​កូន​ចៅ​ខ្មែរ​រស់​នៅ​លើ​ភូមិ​ឋាន​ឃុំ។ តាម​នោះ ប្អូន​ៗនឹង​រៀន​ថ្នាក់​ទី ១ ហើយ​រៀន​ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​រាល់​សប្តា​ហ៍ រយៈ​ពេល​រៀន​ដល់​ថ្ងៃ ទី​៧ ខែ​សី​ហា ឆ្នាំ​ ២០២៦។ ថ្នាក់​រៀន​នេះ​អា​ស្រ័យ​កម្មា​ភិបាល​យុទ្ធ​ជន​ជា​ជន​ជាតិ​ខ្មែរ​ក្នុង​អង្គ​ភាព​បង្រៀន​ដោយ​ផ្ទាល់ ទន្ទឹម​នឹង​នោះ​សហ​ការ​ជា​មួយ​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត​ព្រៃ​ជាប់ និង​វត្ត​ឈូង​ធំ ចូល​រួម​បង្ហាត់​បង្រៀន និង​ណែ​នាំ​ប្អូនៗ ផង​ដែរ។

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ជូន​សៀវ​ភៅ​សរ​សេរ​ដល់​ប្អូនៗ។

តាម​រយៈ​ថ្នាក់​រៀន​នេះ ប្អូន​ៗបាន​បំ​ពាក់​នូវ​បំ​ណិន​ស្តាប់ និយាយ អាន និង​សរ​សេរ​អក្សរ​ខ្មែរ រួម​ចំ​ណែក​លើក​កម្ពស់​សមត្ថ​ភាព​ប្រើ​ប្រាស់​ភា​សា​កំ​ណើត ទន្ទឹម​នឹង​នោះ​ថែ​រក្សា និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ ក្រៅ​ពី​ខ្លឹម​សារ​រៀន​សូត្រ ប្អូន​ៗនៅ​ទាំង​បាន​ចូល​រួម​នូវ​សកម្ម​ភាព​ផ្លាស់​ប្តូរ​វប្ប​ធម៌ សិល្បៈ​ កី​ឡា​អប់​រំ​កាយ និង​លត់​ដំ​បំ​ណិន​ជីវិត បង្ក​បរិយា​កាស​រៀន​សូត្រ​ដ៏​មាន​ប្រ​យោជន៍​ក្នុង​រដូវ​វិស្សម​កាល​ទៀត​ផង។

កម្មា​ភិបាល​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​បង្រៀន​អក្សរ​ខ្មែរ​ដោយ​ផ្ទាល់​ដល់​ប្អូនៗ។

សកម្ម​ភាព​នេះ​បាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា​ចាត់​តាំង​ឡើង​ជា​រៀង​រាល់​ឆ្នាំ រួម​ចំ​ណែក​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ការ​ចលនា​មហា​ជន គិត​គូរ​ជីវ​ភាព​វប្ប​ធម៌ អប់​រំ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ។ តាម​រយៈ​នោះ បន្ត​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ ពង្រឹង​ចំ​ណង​សាមគ្គី​ភា​ពរ​វាង​កង​ទ័ព និង​ប្រ​ជា​ជន​ កសាង​ខឿន​ការ​ពារ​ព្រំ​ដែន​ទូ​ទាំង​ប្រ​ជា​ជន​កាន់​តែ​រឹង​មាំ​ជាង​ទៀត៕

យ្វី​អាញ - វិមាន​

ចែករំលែកអត្ថបទ