(អ.ឡ) - រដ្ឋលើកទឹកចិត្តដល់ស្ថាប័នសារព័ត៌មានឱ្យសិក្សាស្រាវជ្រាវ និងអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការយកការណ៍ផលិត វិភាគ និងចែកចាយខ្លឹមសារព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពសារព័ត៌មាន យោងលើមូលដ្ឋានធានានូវការអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ និងការទទួលខុសត្រូវលើការកែសម្រួលរបស់ស្ថាប័នសារព័ត៌មាន។
ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមធីថាញត្រា ទើបតែចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់នូវអនុក្រឹត្យលេខ ២៣៧/២០២៦/NĐ-CP ប្បញ្ញត្តិលម្អិតអំពីការអនុវត្តមាត្រាមួយចំនួននៃច្បាប់សារព័ត៌មាន។
.webp)
អ្នកយកព័ត៌មាននៃស្ថាប័នសារព័ត៌មាននានានៅទីក្រុងកឹងធើ កំពុងបំពេញភារកិច្ចក្នុងព្រឹត្តិការណ៍មួយដែលប្រព្រឹត្តនៅលើភូមិឋានទីក្រុង។
យោងតាមនោះ អនុក្រឹត្យបានប្បញ្ញត្តិអំពីលក្ខខណ្ឌក្នុងការផ្តល់អាជ្ញាប័ណ្ណសកម្មភាពសារព័ត៌មានចំពោះអង្គការសង្គម និងអង្គការសង្គម-វិជ្ជាជីវៈ។ ជាក់ស្តែង អង្គការសង្គម និងអង្គការសង្គម-វិជ្ជាជីវៈ ត្រូវតែមានលក្ខខណ្ឌគ្រប់គ្រាន់ដូចដែលបានប្បញ្ញត្តិនៅក្នុងខណ្ឌទី ៣ មាត្រា ១៧ នៃច្បាប់សារព័ត៌មានលេខ ១២៦/២០២៥/QH១៥។
អំពីរយៈពេលសកម្មភាពនិងចំនួនសមាជិក៖ អង្គការសង្គម និងអង្គការសង្គម-វិជ្ជាជីវៈ ត្រូវតែមានរយៈពេលសកម្មភាពយ៉ាងហោចណាស់ ៣ឆ្នាំ មានចំនួនសមាជិកជាផ្លូវការតិចបំផុត ១៥០នាក់ បុគ្គលិករបស់ស្ថាប័នសារព័ត៌មានត្រូវមានយ៉ាងហោចណាស់ ៧នាក់ ក្នុងនោះយ៉ាងហោចណាស់ ៣នាក់បានផ្តល់កាតអ្នកសារព័ត៌មាន។ ត្រូវមានទីស្នាក់ការស្ថិរភាពចាប់ពី ២ឆ្នាំឡើងទៅ ដែលស្ថាប័នគ្រប់គ្រងបានរៀបចំ ឬស្ថាប័នគ្រប់គ្រងបានជួល ដើម្បីធានាលក្ខណៈធ្វើការសម្រាប់ចំនួនបុគ្គលិកតាមគម្រោងស្នើសុំការអនុញ្ញាតសកម្មភាព។
ផ្នែកហិរញ្ញវត្ថុ ត្រូវតាក់តែងគម្រោងហិរញ្ញវត្ថុជាក់លាក់មួយ ដើម្បីធានាមានប្រភពចំណូលស្របច្បាប់ និងមានថវិកាគ្រប់គ្រាន់សម្រាប់បើកប្រាក់បៀវត្សរ៍ របបធានារ៉ាប់រងជូនបុគ្គលិកនៃស្ថាប័នសារព័ត៌មាន ថ្លៃបោះពុម្ពផ្សាយសម្រាប់សារព័ត៌មានបោះពុម្ព និងថ្លៃជួលប្រព័ន្ធបញ្ជូនទិន្នន័យ ម៉ាស៊ីនមេ (server) សម្រាប់សារព័ត៌មានអេឡិចត្រូនិកយ៉ាងហោចណាស់ ២ ឆ្នាំ ឱ្យស្របទៅនឹងទំហំរបស់ស្ថាប័នសារព័ត៌មាន។
អនុក្រឹត្យក៏បានប្បញ្ញត្តិអំពីលក្ខខណ្ឌ ក្នុងការដកហូតអាជ្ញាប័ណ្ណសកម្មភាពសារព័ត៌មានផងដែរ៖ ក្នុងរយៈពេល ៦ខែ ប្រសិនបើស្ថាប័នគ្រប់គ្រងមិនជ្រើសរើសបានបុគ្គលដែលមានលក្ខខណ្ឌនិងបទដ្ឋានគ្រប់គ្រាន់ ហើយមិនអនុវត្តនីតិវិធីតែងតាំងមុខតំណែងជាប្រធាន ឬអ្នកដែលត្រូវបានប្រគល់ភារកិច្ចជាប្រធានស្ថាប័នសារព័ត៌មាន ដើម្បីស្នើទៅក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សុំមតិយោបល់តែងតាំងតាមបទប្បញ្ញត្តិ។ យឺតយ៉ាវក្នុងការបង់ប្រាក់ធានារ៉ាប់រងសង្គមលើសពី ៥០% នៃចំនួនពលករសរុប ហួសរយៈពេល១២ខែ ចាប់ពីពេលដែលមានការតវ៉ាពីពលករ ឬការជូនដំណឹងពីស្ថាប័នធានារ៉ាប់រង។ យឺតយ៉ាវក្នុងការទូទាត់ប្រាក់បៀវត្សរ៍លើសពី ៥០% នៃចំនួនពលករសរុប ហួសរយៈពេល ១២ខែ ចាប់ពីពេលដែលមានការតវ៉ាពីពលករ។
ស្ថាប័នសារព័ត៌មាននឹងត្រូវដកហូតអាជ្ញាប័ណ្ណសកម្មភាពសារព័ត៌មាន ប្រសិនបើក្នុងរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃដែលត្រូវដកហូតសិទ្ធិប្រើប្រាស់អាជ្ញាប័ណ្ណសកម្មភាពសារព័ត៌មាន ហើយនៅពេលដំណើរការឡើងវិញ នៅតែបន្តរងការដកហូតសិទ្ធិប្រើប្រាស់អាជ្ញាប័ណ្ណសកម្មភាពសារព័ត៌មានដែលមានកំណត់ពេលវេលា។
មាត្រា ២៤ នៃអនុក្រឹត្យនេះ ក៏បានប្បញ្ញត្តិអំពីការទទួលខុសត្រូវរបស់ស្ថាប័នសារព័ត៌មានក្នុងការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិតផងដែរ។ នោះគឺនៅពេលដែលស្ថាប័នសារព័ត៌មានប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ក្នុងសកម្មភាពយកការណ៍ ផលិត កែសម្រួល ចែកចាយខ្លឹមសារព័ត៌មាន និងសកម្មភាពសារព័ត៌មានផ្សេងៗទៀត ត្រូវតែធានាការអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់អំពីសារព័ត៌មាន ច្បាប់អំពី AI និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។
ទន្ទឹមនឹងនោះ ត្រូវមានការទទួលខុសត្រូវក្នុងការផ្ទៀងផ្ទាត់ ពិនិត្យឡើងវិញ និងទទួលខុសត្រូវចំពោះភាពត្រឹមត្រូវ និងភាពស្របច្បាប់នៃខ្លឹមសារដែលបង្កើតឡើងឬមានការជំនួយបង្កើតឡើងដោយប្រព័ន្ធ AI ។ មិនត្រូវប្រើប្រាស់ប្រព័ន្ធ AI ដើម្បីបង្កើត ឬផ្សព្វផ្សាយខ្លឹមសារក្លែងបន្លំ ខុសពីការពិត មួលបង្កាច់ ឬខ្លឹមសារដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ របៀបរៀបរយ សុវត្ថិភាពសង្គម កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អង្គការនិងបុគ្គលឡើយ។
ស្ថាប័នសារព័ត៌មានត្រូវតែបង្កើត និងរក្សានីតិវិធីវាយតម្លៃ កែសម្រួល គ្រប់គ្រងហានិភ័យ និងការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗចំពោះការប្រើប្រាស់ប្រព័ន្ធ AI។ ត្រូវរក្សាទុកប្រវត្តិនៃសកម្មភាព និងសំណុំឯកសារបច្ចេកទេស ដើម្បីបម្រើដល់ការងារអធិការកិច្ច និងការត្រួតពិនិត្យ តាមការតម្រូវរបស់ស្ថាប័នគ្រប់គ្រងរដ្ឋដែលមានសមត្ថកិច្ច៕
ក្វឹកថាយ - សុផន