នៅថ្ងៃទី ២៣ ខែមិថុនា ក្រុមការងារនៃអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម ដឹកនាំដោយសមមិត្ត ថាយធូសឿង អនុប្រធាននៃអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម បានអញ្ជើញមកសួរសុខទុក្ខ និងជូនអំណោយដល់សមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាកនៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកែច្នៃជលផលមិញភូខាញ់អាង ក្នុងឱកាស "ខែកម្មករនិងខែសកម្មភាពពីសុវត្ថិភាព អនាម័យការងារឆ្នាំ២០២៦"។
.jpg)
សមមិត្ត ថាយធូសឿង អនុប្រធាននៃអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម ថ្លែងក្នុងឱកាសជូនអំណោយ។
ក្នុងកម្មវិធីនេះ សមមិត្ត ថាយធូសឿង រួមជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធសហជីពកម្មករខេត្តកាម៉ាវ បានសាកសួរដោយផ្ទាល់អំពីសកម្មភាពផលិត ជួញប្រែរបស់អាជីវកម្ម; ការងារធ្វើ ប្រាក់ចំណូល ការរស់នៅនិងលើកទឹកចិត្តកម្មករឱ្យបន្តខិតខំប្រឹងប្រែងក្នុងការងារ និងផលិត។ សមមិត្ត ថាយធូសឿង បញ្ជាក់៖ អាជីវកម្មបន្តយកចិត្តទុកដាក់ជាងទៀតដល់ជីវភាពសម្ភារៈ និងស្មារតីរបស់សមាជិកសហជីព និងកម្មករ; អង្គការសហជីពលើកកម្ពស់តួនាទីតំណាង គិតគូរ និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិកសហជីព និងកម្មករ; កម្មករម្នាក់ៗខិតខំពង្រីកស្មារតីទទួលខុសត្រូវ និងសកម្មចូលរួមក្នុងចលនាប្រឡងប្រណាំង "ពលកម្មពូកែនិងពលកម្មច្នៃប្រតិដ្ឋ"ដើម្បីសម្រេចភារកិច្ចបានល្អ រួមចំណែកអភិវឌ្ឍរបស់អាជីវកម្ម។
.jpg)
សមមិត្ត ថាយធូសឿង អនុប្រធាននៃអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម ជូនអំណោយដល់សមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាក។
ក្នុងក្របខ័ណ្ឌកម្មវិធី អគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម បានជូនអំណោយ ៧០ ចំណែក មួយចំណែកៗមានតម្លៃ ១ លានដុង ដល់សមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាកកំពុងធ្វើការនៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតមិញភូខាញ់អាង។ នេះជាសកម្មភាពជាក់ស្តែងស្ថិតក្នុងចង្កោមសកម្មភាពគាំទ្រខែកម្មករ និងខែសកម្មភាពអំពីសុវត្ថិភាព អនាម័យការងារឆ្នាំ ២០២៦ បង្ហាញពីការយកចិត្តទុកដាក់របស់អង្គការសហជីពចំពោះជីវភាពសម្ភារៈ និងស្មារតីរបស់សមាជិកសហជីព និងកម្មករ; រួមចំណែកលើកទឹកចិត្តកម្មករជម្នះលំបាក ស្ងប់ចិត្តធ្វើការ ផ្សារភ្ជាប់នឹងអាជីវកម្ម និងអង្គការសហជីព។
មុននោះ សមមិត្ត ថាយធូសឿង អនុប្រធាននៃអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម បានអញ្ជើញទៅដល់កន្លែងស្នាក់នៅសួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយដោយផ្ទាល់ចំនួន ២ ចំណែកដល់សមាជិកសហជីព និងកម្មករដែលមានជំងឺធ្ងន់ធ្ងរ មានស្ថានភាពលំបាកខ្លាំង ចំណុះសហជីពមូលដ្ឋាននៃអនុមហាវិទ្យាល័យវិជ្ជាជីវៈវៀតណាម-កូរ៉េខាងត្បូង នៅកាម៉ាវ និងសហជីពមូលដ្ឋាននៃក្រុមហ៊ុនភាគហ៊ុនឱសថមិញហាយ ចំណុះសហជីពសង្កាត់អាងស្វៀង ខេត្តកាម៉ាវ។
ក្នុងឱកាសជំនួបមុខនេះ សមមិត្ត ថាយធូសឿង អនុប្រធាននៃអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម បានសាកសួរយ៉ាងស្និទ្ធស្នាលអំពីស្ថានភាពសុខភាព ការរស់នៅ និងការងារធ្វើរបស់សមាជិកសហជីព និងកម្មករ ព្រមទាំងលើកទឹកចិត្តសមាជិកសហជីព កម្មករជម្នះលំបាក ស្ងប់ចិត្តព្យាបាលជំងឺ។ អនុប្រធាននៃអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម អំណះអំណាង៖ អង្គការសហជីពតែងយកចិត្តទុកដាក់ រួមដំណើរ គិតគូរជីវភាពសម្ភារៈ និងស្មារតីរបស់សមាជិកសហជីព និងកម្មករ ពិសេសគឺករណីដែលមានស្ថានភាពលំបាកខ្លាំង មានជំងឺធ្ងន់ធ្ងរ។
ទោះបីអំណោយទាំងនេះមិនច្រើនក៏ដោយ ប៉ុន្តែបង្ហាញពីមនោសញ្ចេតនា ការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅរបស់អង្គការសហជីពចំពោះសមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាក។ នេះមិនត្រឹមតែជាការជំនួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាប្រភពលើកទឹកចិត្តផ្នែកស្មារតី ផ្តល់កម្លាំងចិត្តដើម្បីកម្មករឆ្លងផុតជំងឺតម្កាត់ លំនឹងជីវភាព និងស្ងប់ចិត្តពលកម្មផលិតទៀតផង៕
យ្វីអាញ - វិមាន