មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

23/06/2026 - 09:51

គំ​រូ​ឆ្នើម "ល្អ​ទាំង​ផ្លូវ​ធម៌​និង​ផ្លូវ​លោក" ក្នុង​ភូមិ​ស្រុក​ 

មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ហូធី​គី ខេត្ត​កា​ម៉ាវ តែង​មាន​សេច​ក្តី​ជឿ​ជាក់​និង​ត្រេក​អរ​ចំ​ពោះ​ព្រះ​តេជ​ព្រះ​គុណ ហ៊ឺវ​ញ៉ីវ ព្រះ​ចៅ​អធិ​ការ​វ័យ​ក្មេង​នៃ​វត្ត​សិរី​មង្គល (ជ្រុង​ខ្មែរ) ព្រះ​អង្គ​តែង​ខិត​ខំ​អស់​ពី​ព្រះ​ទ័យ​និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​រៀន​សូត្រ​របស់​ព្រះ​សង្ឃ កសាង​វត្ត​អា​រាម​និង​ចលនា​ពុទ្ធ​បរិ​ស័ទ​ឱ្យ​រស់​នៅ “ល្អ​សាសនា ល្អ​សង្គម” ជា​ដើម។

ព្រះ​តេជ​ព្រះ​គុណ​ហ៊ឺវ​ញ៉ីវ។

វត្ត​សិរី​មង្គល ផ្ដើម​កសាង​តាំង​ពី​ឆ្នាំ ១៧៨៨ នៅ​ភូមិ​ដឿង​ដាវ ឃុំ​ហូធី​គី។ ក្នុង​សម័យ​សង្គ្រាម​ វត្ត​អា​រាម​មិន​ត្រឹម​តែ​ជា​ទី​កន្លែង​សម្រាប់​រៀប​ចំ​សកម្ម​ភាព​ជំ​នឿ​សាស​នា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​មូល​ដ្ឋាន​បដិវត្តន៍​ដ៏​រឹង​មាំ​សម្រាប់​ចលនា​រំ​ដោះ​ជាតិ​នៅ​ខេត្ត​កា​ម៉ាវ​ទៀត​ផង។ ជា​មួយ​នឹង​តម្លៃ​ប្រវត្តិ​សាស្ត្រ​ដ៏​លេច​ធ្លោ​នោះ​ នៅ​ឆ្នាំ ២០២១ វត្ត​បាន​ទទួល​ចំ​ណាត់​ថ្នាក់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ​ថ្នាក់​ខេត្ត។ ដើម្បី​បន្ត​វេន​ប្រ​ពៃ​ណី​ដ៏​រុង​រឿង​នោះ ព្រះ​តេជ​ព្រះ​ គុណ​ហ៊ឺវ​ញ៉ីវ ព្រះ​ចៅ​អធិ​ការ​វត្ត​ជំ​នាន់​ទី ១៩ បាន​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ ដើម្បី​ទ្រ​ទ្រង់​ធម៌​វិន័យ​ផង និង​បំ​ពេញ​ល្អ​តួ​នា​ទី​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ផង។ តាម​រយៈ​នោះ ព្រះ​អង្គ​បាន​ចល​នា​ពុទ្ធ​បរិ​ស័ទ​ចូល រួមក​សាង​សំ​ណង់​ផ្សេងៗ ដូច​ជា​៖ សា​លា​ទាន​ ទី​ធ្លា​វត្ត​ បង្គោល​ទង់​ជា​ដើម ដើម្បី​ឱ្យ​កាន់​តែ​មាន​ភាព​សម​រម្យ​និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ខាង​សកម្ម​ភាព​សាស​នា។

ជា​មួយ​នឹង​ទិស​ស្លោក​ប្រ​កប​ដោយ​វិទ្យា​សាស្ត្រ​ថា “អ្នក​បួ​សត្រូវ​ប្រ​ព្រឹត្ត​តាម​ធម៌​វិន័យ លុះ​ពេល​ផ្លាស់​ពី​បព្វ​ជិត​មក​ជា​គ្រហស្ថ ត្រូវ​ប្រ​ព្រឹត្ត​តាម​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​រដ្ឋ​” ព្រះ​តេជ​ព្រះ​គុណ ហ៊ឺវ​ញៀវ សម្រេច​ឆ្នើម​ទាំង​កិច្ច​ការ​សាស​នា​និង​កិច្ច​ការ​សង្គម។ ព្រះ​អង្គ​ធ្លាប់​ជា​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ស្រុក​ថើយ​ប៊ិញ អា​ណត្តិ​ទី XII (២០២១ - ២០២៦) ហើយ​បន្ត​បាន​អ្នក​បោះ​ឆ្នោត​ទុក​ចិត្ត​បោះ​ឆ្នោត​ជ្រើស​រើស​ជា​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ហូធី​គី​ អា​ណត្តិ​កាល ២០២៦ - ២០៣១។ ព្រះ​តេជ​ព្រះ​គុណ ហ៊ឺវ​ញ៉ីវ មាន​ថេរ​ដីកា៖ “កាល​បើ​បាន​ពុទ្ធ​បរិ​ស័ទ​និង​ប្រ​ជា​ជន​ទុក​ចិត្ត អា​ត្មា​ភាព​កាន់​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ថែម​ទៀត​ក្នុង​ការ​ក​សាង​វត្ត​អា​រាម គិត​គូរ​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​និង​កូន​ចៅ​ពុទ្ធ​បរិស័ទ​ខ្មែរ។ ពិ​សេស អាត្មា​ភាព​នឹង​បវរ​ណា លើក​ទឹក​ចិត្ត​ពុទ្ធ​បរិស័ទ​ឱ្យ​រស់​នៅ “ល្អ​សាស​នា ល្អ​សង្គម” ធ្វើ​ អំ​ពើ​ល្អ​ឱ្យ​បាន​ច្រើន យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួ​សារ និង​ចិញ្ចឹម​កូន​ចៅ​រៀន​សូត្រ​ឱ្យ​បាន​ត្រឹម​ត្រូវ​ជា​ដើម”។

ជា​ច្រើន​ឆ្នាំ​មក​នេះ ដោយ​យល់​ច្បាស់​ពី​ការ​លំ​បាក​របស់​មា​មីង​ពុទ្ធ​បរិ​ស័ទ​ ព្រះ​តេជ​ព្រះ​គុណ ហ៊ឺវ​ញ៉ីវ បាន​ស្នើ​សុំ​បង្កើន​កម្រិត​ផ្លូវ​បេ​តុង​ប្រ​វែង ១៤ គី​ឡូ​ម៉ែត្រ តភ្ជាប់​ពី​ស្ពាន​រ៉ាច់​បឹង (ភូមិ​តាក់​ធូ) ឆ្លង​កាត់​ភូមិ​កី​ឃោ រហូត​ចុះ​ដល់​ព្រំ​ប្រ​ទល់​ឃុំ​ថើយ​ប៊ិញ​នា​ពេល​បច្ចុប្បន្ន។ ផ្លូវ​ថ្នល់​ចាប់​ពី​ទទឹង​ ២ ម៉ែត្រ ត្រូវ​បាន​ពង្រីក​ធំ​រហូត​ដល់ ៣ ម៉ែត្រ នាំ​មក​នូវ​ក្ដី​ត្រេក​អរ ក្នុង​ការ​ជួញ​ដូរ​និង​ការ​ធ្វើ​ដំ​ណើរ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ជូន​ប្រ​ជា​ជន​រាប់​រយ​គ្រួ​សារ​ក្នុង​តំ​បន់។ ថ្មី​ៗនេះ ព្រះ​អង្គ​នៅ​ទាំង​បាន​ចល​នា​សប្បុ​រស​ជន​ជូន​អំ​ណោយ​ជាង ៤៧០ ចំ​ណែក (ដែល​មាន​តម្លៃ​ជាង ១១៧ លាន​ដុង) ដល់​គ្រួ​សារ​ខ្មែរ​ដែល​មាន​ជីវ​ភាព​លំ​បាក​ខ្វះ​ខាត។ ក្រៅ​ពី​នោះ រៀង​រាល់​ខែ​ក្នុង​ឱ​កាស​ថ្ងៃ​សីល នៅ​ពេល​ពុទ្ធ​បរិ​ស័ទ​អញ្ជើញ​មក​វត្ត ព្រះ​តេជ​ព្រះ​គុណ ហ៊ឺវ​ញ៉ីវ មាន​ភាព​ប៉ិន​ប្រ​សប់​ក្នុង​ការ​សម្ដែង​ធម៌​ទេស​នា ដោយ​ផ្សារ​ភ្ជាប់​នឹង​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​នូវ​មា​គ៌ា គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ​។ ព្រះ​អង្គ​តែង​តែ​រំលឹក​មា​មីង​ពុទ្ធ​បរិ​ស័ទ​ឱ្យ​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន ចំ​ពោះ​រាល់​ឧបាយ​កល​បំ​បែក​បំ​បាក់​ផែន​មហា​សាមគ្គី ព្រម​ទាំង​តម្រង់​ទិស​ដៅ​ការ​ងា​រធ្វើ​ជូន​ដល់​ស្រទាប់​យុវ​ជន​នៅ​ក្នុង​ភូមិ​ស្រុក​ទៀត​ផង។

សម​មិត្ត ត្រឹង​ក្វឹក​វៀត លេខា​សាខា​បក្ស​ភូមិ​ដឿង​ដាវ ឃុំ​ហូធី​គី បាន​បញ្ជាក់៖ “ព្រះ​តេជ​ព្រះ​គុណ ហ៊ឺវ​ញ៉ីវ ទទួល​បាន​ជំ​នឿ​ទុក​ចិត្ត​ខ្ពស់​ក្នុង​នាម​ជា​ព្រះ​ចៅ​អធិ​ការ​មាន​ព្រះ​ទ័យ​ជ្រះ​ថ្លា​ផង និង​តែង​ណែ​នាំ​មា​មីង​ពុទ្ធ​បរិ​ស័ទ​ឱ្យ​រស់​នៅ​សុចរិត ខិត​ខំ​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត​ដើម្បី​កសាង​ជីវ​ភាព​ធូរ​ធារ​ផង។ ដោយ​ការ​រួម​បញ្ចូល​រវាង​ទ្រឹស្ដី​ពុទ្ធ​សាស​នា និង​សតិ​អា​រម្មណ៍​ហូជី​មិញ ក្នុង​ផ្នត់​គំ​និត​របស់​ព្រះ​អង្គ ក្លាយ​ជា​គំ​រូ​ឆ្នើម​ទាំង​កិច្ច​ការ​សាស​នា​និង​កិច្ច​ការ​សង្គម  ព្រម​ទាំង​ទទួល​បាន​នូវ​ការ​គោរព​ស្រ​ឡាញ់​យ៉ាង​ជ្រាល​ជ្រៅ ពី​សំ​ណាក់​ពុទ្ធ​បរិស័ទ​ក្នុង​ចំណុះ​ជើង​វត្ត”៕

                                      យ្វី​អាញ​ - ថាច់​ធី​

ចែករំលែកអត្ថបទ