ប្រភពទុនឥណទានអនុគ្រោះ បានក្លាយជាទីបង្អែកដ៏សំខាន់ ជួយឱ្យគ្រួសារមាមីងជនជាតិភាគតិចនៅទីក្រុងកឹងធើ មានលក្ខណៈអភិវឌ្ឍការផលិត លំនឹងជីវភាពនិងឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។

បងស្រីលីវធីបេន នៅភូមិបើដឹប ឃុំតាយវ៉ាំង អភិវឌ្ឍសេដ្ឋកិច្ចផ្ដើមពីប្រភពទុនបុលពីធនាគារគោលនយោបាយសង្គម។
រយៈពេលកន្លង កម្មវិធីបុលទុនឥណទានអនុគ្រោះ ត្រូវបានផ្សព្វផ្សាយទាន់ពេលនិងចំមុខសញ្ញា ជួយឱ្យប្រជាជនមានឱកាសវិនិយោគលើការផលិត ចិញ្ចឹមសត្វ ដាំដុះ និងការលក់ដូរតូចតាច។ យោងតាមស្ថិតិ ចាប់ពីឆ្នាំ ២០២២ មកទល់បច្ចុប្បន្ន មានគ្រួសារមាមីងជាង ៥០.០០០ លើក បានទទួលទុនឥណទានអនុគ្រោះ ដោយប្រភពទុនសរុបរាប់ពាន់លានដុង ដើម្បីវិនិយោគលើការផលិតនិងលើកកម្ពស់ប្រាក់ចំណូល។
តួយ៉ាងដូចគ្រួសារបងស្រី លីវធីបេន នៅភូមិបើដឹប ឃុំតាយវ៉ាំង ទីក្រុងកឹងធើ។ ពីមុន គ្រួសារបងស្រីជួបការលំបាកដោយសារខ្វះដើមទុន ក្រោយពីបានឧបត្ថម្ភបុលទុន ២០ លានដុងពីធនាគារគោលនយោបាយសង្គមបងស្រីបានកែប្រែដីជាង ២ កុង សម្រាប់ដាំដំណាំរួមផ្សំ មានដូចខ្ទឹមស្លឹក និងត្រឡាចជាដើម។ អាស្រ័យការខិតខំប្រឹងប្រែងពលកម្ម ម្ចាស់ការរៀនសូត្រ និងអនុវត្តបច្ចេកទេសដាំដុះសមស្រប ចម្ការបន្លែរបស់បងស្រីលូតលាស់ល្អ និងនាំមកនូវប្រភពចំណូលជាប្រចាំ។ បងស្រីបេន សំណេះសំណាល៖ “មានដើមទុន ខ្ញុំចាប់ផ្តើមដាំខ្ទឹមស្លឹកនិងត្រឡាច។ អាស្រ័យអាកាសធាតុអំណោយផល និងការថែទាំបន្លែត្រឹមត្រូវតាមបច្ចេកទេស ដំណាំលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់។ ហេតុនោះ គ្រួសារខ្ញុំមានចំណូលលំនឹងជាងមុន ជីវភាពរស់នៅក៏បានកែលម្អជាបណ្តើរៗ”។
មិនត្រឹមតែគ្រួសារបងស្រីបេននោះទេ មានគ្រួសារជាច្រើនទៀតក៏បានទាញយកផលពីប្រភពទុនបុល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ចាប់ពីការចិញ្ចឹមសត្វដល់ការដាំដំណាំរួមផ្សំ និងការលក់ដូរតូចតាច... បណ្តាទម្រង់ទាំងនេះ បានពង្រីកប្រសិទ្ធភាព រួមចំណែកកែលម្អជីវភាព។ អ្វីដែលសំខាន់បំផុតគឺប្រភពទុនអនុគ្រោះបានជួយឱ្យប្រជាជនផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត មោះមុតក្នុងការប្រកបរបររកស៊ីនិងឈានឡើងចាកផុតភាពក្រីក្រ។
ទន្ទឹមនឹងការឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច ឥណទានគោលនយោបាយនៅទាំងរួមចំណែកធានាសុខុមាលភាពសង្គម។ សិស្ស និស្សិតដែលមានជីវភាពលំ បាកជាច្រើនរូបក៏បានជំរុញដំណើរទៅសាលា រីឯពលករជាច្រើនបានបង្កលក្ខណៈឱ្យបុលទុនបង្កការងារធ្វើដោយខ្លួនឯង និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ តាមរយៈនោះ មិនត្រឹមតែជីវភាពសម្ភារៈប៉ុណ្ណោះទេ ថែមទាំងឱកាសសិក្សារៀនសូត្រ និងការងារធ្វើរបស់ប្រជាជនក៏ត្រូវបានលើកកម្ពស់ផងដែរ។
តាមប្រសាសន៍លោកត្រឹងខាក់ទ្រុង អនុប្រធានមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ បានឱ្យដឹងថា៖ ឥណទានអនុគ្រោះបានពង្រីកប្រសិទ្ធភាពជាក់ស្តែងក្នុងការងារបន្ថយភាពក្រីក្រ។ ប្រភពទុនមិនត្រឹមតែជួយឱ្យប្រជាជនមានលក្ខណៈផលិតប៉ុណ្ណោះទេ ថែមទាំងបង្កកម្លាំងជំរុញផ្លាស់ប្តូររបរចិញ្ចឹមជីវិត និងលើកកម្ពស់ប្រាក់ចំណូល។ នាពេលខាងមុខ ភូមិភាគនឹងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តនូវកម្មវិធីឥណទាន ផ្សារភ្ជាប់ជាមួយនឹងការណែនាំបច្ចេកទេស ដើម្បីជួយឱ្យមាមីងប្រើប្រាស់ដើមទុន ចំគោលដៅ និងពង្រីកប្រសិទ្ធភាពជាយូរអង្វែង៕
ហុងទើ - ថាច់ធី