13/06/2026 - 21:09

ជំ​រុញ​ការ​ផ្លាស់​ប្តូរ​របរ​ចិញ្ចឹម​ជី​វិត​បៃ​តង​ដែល​ដឹក​នាំ​ដោយ​នារី​នៅ​តំ​បន់​ទំ​នាប​ដី​ជ្រាប​ជាតិ​ជូរ 

នៅ​សង្កាត់​អាង​ស្វៀង វិទ្យា​ស្ថាន Mekong នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ សហ​ការ​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ​នា​នា ចាត់​តាំង​សិក្ខា​សា​លា​ដាក់​ឱ្យ​ដំ​ណើរ​ការ​គម្រោង “ផ្លាស់​ប្តូរ​របរ​ចិញ្ចឹម​ជី​វិត​បៃ​តង​ដែល​ដឹក​នាំ​ដោយ​នារី​នៅ​តំ​បន់​ទំ​នាប​ដី​ជ្រាប​ជាតិ​ជូរ Mekong” ផ្សព្វ​ផ្សាយ​នៅ​ឃុំ​និញ​គ្វើយ ខេត្ត​កា​ម៉ាវ។

គម្រោង​ឧបត្ថម្ភ​ដោយ​អង្គ​ការ Stichting Oxfam Novib ប្រ​ចាំ​ការ​វៀត​ណាម​ធ្វើ​ហិ​រញ្ញ​ប្ប​ទាន អនុ​វត្ត​ក្នុង​រយៈ​ពេល ១៥ ខែ ចាប់​ពី​ខែ​មក​រា ឆ្នាំ ២០២៦ ដល់​ខែ​មេ​សា ឆ្នាំ ២០២៧។ គោល​ដៅ​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​បៃ​តង លើក​កម្ពស់​តួ​នា​ទី​របស់​នា​រី​ក្នុង​ការ​អភិ​វឌ្ឍ​របរ​ចិញ្ចឹម​ជី​វិត​ប្រ​កប​ដោយ​ចីរ​ភាព សម​ស្រប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ និង​ចូល​រួម​កសាង​គោល​នយោ​បាយ​នៅ​ភូមិ​ភាគ។

សាស្រ្តា​ចារ្យ​រង បណ្ឌិត​វ៉ាំង​ផាម​ឌាំង​ទ្រី ប្រ​ធាន​វិទ្យា​ស្ថាន Mekong សា​កល​វិទ្យា​ល័យ​កឹង​ធើ​ថ្លែង​ក្នុង​អង្គ​សិក្ខា​សា​លា។

សាស្ត្រា​ចារ្យ​រង បណ្ឌិត វ៉ាំង​ផាម​ឌាំង​ទ្រី ប្រ​ធាន​វិទ្យា​ស្ថាន Mekong បញ្ជាក់៖ ខេត្ត​កា​ម៉ាវ​និ​យាយ​ដោយ​ឡែក និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​និយាយ​ជា​រួម កំ​ពុង​ប្រ​ឈម​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​កាន់​តែ​ធ្ងន់​ធ្ងរ;  ធ្វើ​ឱ្យ​ជះ​ឥទ្ធិ​ពល​ដល់​ជីវ​ភាព ​ការ​ផលិត និង​របរ​ចិញ្ចឹម​ជី​វិត​របស់​ប្រ​ជា​ជន​។ល។ ឃុំ​និញ​គ្វើយ គឺ​ជា​តំ​បន់​ទំ​នាប​ដី​ជ្រាប​ជាតិ​ជូរ​ដាច់​ដោយ​ឡែក​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ជា​កន្លែង​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ហើយ​ជីវ​ភាព​ប្រ​ជា​ជន​សំ​ខាន់​ផ្អែក​លើ​ផលិត​កសិ​កម្ម។ ចំ​ណូល​ពី​ការ​ធ្វើ​ស្រែ​នៅ​មាន​កម្រិត​ទាប ខណៈ​ដែល​ផល​ប៉ះ​ពាល់​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​កាន់​តែ​ច្បាស់​លាស់ ដាក់​ចេញ​នូវ​សំ​ណូម​ពរ​ជា​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ពិ​ពិធ​កម្ម​របរ​ចិញ្ចឹម​ជី​វិត បង្ក​ការ​ងារ​បន្ថែម និង​បង្កើន​សមត្ថ​ភាព​សម​ប្រ​កប​សម្រាប់​សហ​គមន៍។ សា​ស្ត្រា​ចារ្យ​រង បណ្ឌិត​វ៉ាំង​ផាម​ឌាំង​ទ្រី​ចែក​រំ​លែក៖ “សម្រាប់​វិ​ទ្យា​ស្ថាន Mekong អ្វី​ដែល​សំ​ខាន់​គឺ​រួម​ជា​មួយ​ភូមិ​ភាគ​កសាង​ទម្រង់​របរ​ចិញ្ចឹម​ជី​វិត​សហ​គមន៍​ដែល​មាន​សមត្ថ​ភាព​រក្សា រីក​សាយ​ភាយ​និង​បន្ត​អភិ​វឌ្ឍ​បន្ទាប់​ពី​គម្រោង​បាន​បញ្ចប់។ យើង​ខ្ញុំ​រំ​ពឹង​ថា គម្រោង​នឹង​រួម​ចំ​ណែក​លើក​តម្លៃ​ដែល​មាន​ស្រាប់​របស់​ភូមិ​ភាគ ពង្រីក​តួ​នា​ទី​ជា​អង្គ​សំ​ខាន់​របស់​នា​រី បង្កើន​ការ​ផ្សារ​ភ្ជាប់​សហ​គមន៍ និង​បង្កើត​បាន​នូវ​ដំ​ណោះ​ស្រាយ​របរ​ចិញ្ចឹម​ជី​វិត​សម​ស្រប​ទៅ​នឹង​លក្ខណៈ​តំ​បន់​ទំ​នាប​ដី​ជ្រាប​ជាតិ​ជូរ ក្នុង​បរិ​ការណ៍​ដែល​ប្រែ​ប្រួល​អា​កាស​ធាតុ​ធ្ងន់​ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”។

 វាគ្មិន​ដោះ​ដូរ​ក្នុង​អង្គ​សិក្ខា​សា​លា។

ផ្តើម​ពី​ភាព​ជាក់​ស្តែង​នោះ គម្រោង​នឹង​ប្រ​មូល​ផ្តុំ​លើ​ការ​អភិ​វឌ្ឍ​បៃ​តង ដោយ​ផ្អែក​លើ​ប្រ​ភព​ធន​ធាន​ក្នុង​ស្រុក ដែល​សម​ស្រប​នឹង​លក្ខណៈ​ធម្ម​ជាតិ​របស់​ភូមិ​ភាគ។ សកម្ម​ភាព​សំ​ខាន់ៗ​រួម​មាន៖ ហ្វឹក​ហាត់​ផលិត​ជីស​រី​រាង្គ អតិ​សុ​ខុម​ជីវ​សាស្រ្ត​អនុ​វត្ត​កាត់​បន្ថយ​ជាតិ​ជូរ-ប្រៃ​ក្នុង​ការ​ផលិត​ស្រូវ ផលិត​ស្រូវ​កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ការ​ដាំ​ផ្សិត ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ និង​លើក​កម្ពស់​សមត្ថ​ភាព​ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ។ ទន្ទឹម​នឹង​សកម្ម​ភាព​ផលិត គម្រោង​ថែម​ទាំង​បណ្តុះ​បណ្តាល​បំ​ណិន​អា​ជីវ​កម្ម​ឌី​ជី​ថល តភ្ជាប់​ទី​ផ្សារ​ជួញ​ដូរ​ផលិត​ផល បង្ខិត​ជិត​ប្រ​ភព​ទុន និង​លើក​កម្ពស់​សមត្ថ​ភាព​គ្រប់​គ្រង​ហិ​រញ្ញ​វត្ថុ​សម្រាប់​ក្រុម​សហ​ការ ក្រុម​តភ្ជាប់ និង​សហ​ករណ៍​ដែល​មាន​នារី​ចូល​រួម​ដឹក​នាំ។

លោក​ស្រី ង្វៀង​ធី​ហេវ ប្រ​ធាន​សមា​គម​សហ​ពន្ធ​នារី​ឃុំ​និញ​គ្វើយ ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ ភូមិ​ភាគ​មាន​សក្តា​នុពល​ជា​ច្រើន​ក្នុង​ការ​អភិ​វឌ្ឍ​កសិ​កម្ម និង​ផលិត​ផល​ពី​ប្រ​ភព​ធន​ធាន​ក្នុង​ស្រុក។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី ប្រ​ជា​ជន​នៅ​តែ​ប្រ​ឈម​មុខ​នឹង​ការ​លំ​បាក​ដោយ​សារ​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ លក្ខណៈ​ដី​ជូរ​ប្រៃ​ដាច់​ដោយ​ឡែក កាត់​បន្ថយ​អំ​ពី​បច្ចេក​ទេស​ផលិត ប្រ​ភព​ទុន​និង​ទី​ផ្សារ​ជួញ​ដូរ។ ពិ​សេស នា​រី​ភូមិ​ភាគ​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ប៉ុន្តែ​នៅ​ជួប​ការ​លំ​បាក​ជា​ច្រើន​ក្នុង​ការ​បង្ខិត​ជិត​បច្ចេក​ទេស ប្រ​ភព​កម្លាំង​ផលិត និង​ឱកាស​ទី​ផ្សារ។ ដូច្នេះ ការ​ផ្សព្វ​ផ្សាយ​គម្រោង​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ក្នុង​ការ​ជួយ​នា​រី​លើក​កម្ពស់​សមត្ថ​ភាព អភិ​វឌ្ឍ​របរ​ចិញ្ចឹម​ជី​វិត​បៃ​តង​សម​ស្រប​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ លើក​ស្ទួយ​ប្រាក់​ចំ​ណូល និង​លើក​កម្ពស់​ឋានៈ​របស់​នារី​ក្នុង​សហ​គមន៍។ លោក​ស្រី​ង្វៀង​ធី​ហេវ ចែក​រំ​លែក៖ “យើង​ខ្ញុំ​រំ​ពឹង​ថា គម្រោង​នឹង​ជួយ​ឱ្យ​នារី​នៅ​ភូមិ​ភាគ​មាន​ទំ​នុក​ចិត្ត​ជាង​មុន​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ព្រម​ទាំង​រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព ការ​ពារ​បរិ​ស្ថាន និង​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ”។

កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​អ្នក​វិទ្យា​សាស្ត្រ អ្នក​ជំ​នាញ​អភិ​វឌ្ឍន៍​យេន​ឌ័រ រដ្ឋ​អំ​ណាច​ភូមិ​ភាគ រួម​ជា​មួយ​ស្មារ​តី​ធ្វើ​ម្ចាស់​របស់​នា​រី​នៅ​តំ​បន់​ទំ​នាប​ដី​ជ្រាប​ជាតិ​ជូរ​និញ​គ្វើយ ត្រូវ​បាន​រំ​ពឹង​ថា​នឹង​បង្កើត​បាន​ជា​គំរូ​ជោគ​ជ័យ​មួយ​អំ​ពី​ការ​ផ្លាស់​ប្តូរ​របរ​ចិញ្ចឹម​ជី​វិត​បៃ​តង​ប្រ​កប​ដោយ​ចីរ​ភាព អាច​នឹង​ផ្សព្វ​ផ្សាយ​ទូ​លាយ​ទៅ​ដល់​ភូមិ​ភាគ​ជា​ច្រើន​ទៀត នៅ​ជន​បទ​ដី​ជ្រាប​ជាតិ​ជូរ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង៕

  យ្វីអាញ - លីសៀ

ចែករំលែកអត្ថបទ