12/05/2026 - 19:54

ទី​ក្រុង​កឹងធើនិង​សា​កល​វិទ្យា​ល័យជាតិ​ទី​ក្រុង​ហូ​ជី​មិញ ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ 

នៅ​សាល​ប្រ​ជុំ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​និង​សា​កល​វិទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ បាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ។ នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជំ​ហាន​ដ៏​សំ​ខាន់​មួយ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​ទិស​ដៅ​កសាង​ទី​ក្រុង​កឹង​ធើ​ឱ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​អប់រំ​និង​បណ្តុះ​បណ្តាល វេជ្ជ​សាស្ត្រ​ឯក​ទេស មាន​តួ​នា​ទី​ជា​ប៉ូល​កំ​ណើន​ជាតិ​និង​ជា​កម្លាំង​ជំ​រុញ​រីក​សាយ​ភាយ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ទាំង​មូល។

កិច្ច​ប្រ​ជុំ​នៃ​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ទី​ក្រុង​កឹង​ធើ​និង​សា​កល​វិ​ទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ។ 

លោក​ដុង​វាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ លោក​ទ្រឿង​កាញ់​តៀង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ លោក​ស្រី​សាស្ត្រា​ចារ្យ បណ្ឌិត ង្វៀង​ធី​ថាញ​ម៉ាយ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស សា​កល​វិទ្យា​ធិ​ការ​នៃ​សា​កល​វិទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ រួម​នឹង​ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ ផ្នែក​របស់​ទី​ក្រុង សា​កល​វិទ្យា​ធិ​ការ​សា​កល​វិទ្យា​ល័យ​ជា​សមា​ជិក​នៃ​សា​កល​វិទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​ចុះ​ហត្ថ​លេ​ខា។

លោក​ទ្រឿង​កាញ់​តៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​លោក​ស្រី​សាស្ត្រា​ចារ្យ បណ្ឌិត ង្វៀង​ធី​ថាញ​ម៉ាយ​ សា​កល​វិទ្យា​ធិ​ការ​នៃ​សា​កល​វិទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ ចុះ​ហត្ថ​លេ​ខា​លើ​អនុ​ស្ស​រណៈ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យុទ្ធ​សាស្ត្រ។ 

តំ​ណាង​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ លោក​ត្រឿង​កាញ់​តៀង និង​តំ​ណាង​ថ្នាក់​ដឹក​នាំ​សា​កល​វិទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ លោក​ស្រី​សាស្ត្រា​ចារ្យ បណ្ឌិត ង្វៀង​ធី​ថាញ​ម៉ាយ បាន​ចុះ​ហត្ថ​លេ​ខា​លើ​អនុ​ស្ស​រណៈ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យុទ្ធ​សាស្ត្រ។

យោង​តាម​អនុ​ស្ស​រណៈ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​និង​សា​កល​វិទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ នឹង​ផ្តោត​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​ខ្លឹម​សារ​សំ​ខាន់ៗ ដូច​ជា៖ បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​គុណ​ភាព​ខ្ពស់​ក្នុង​វិស័យ​បញ្ញា​សិប្ប​និម្មិត បន្ទះ​ឈីប​ចម្លង​ឡូ​ជី​ស្ទីក (logistics) ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ អភិ​វឌ្ឍ​ប្រ​ព័ន្ធ​អេ​កូ​ឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ពិ​គ្រោះ​គោល​នយោ​បាយ​អភិ​វឌ្ឍន៍​ទី​ក្រុង​ឆ្លាត​វៃ។

ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ លោក​ទ្រឿង​កាញ់​តៀង បញ្ជាក់៖ ការ​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ទី​ក្រុង​និង​សា​កល​វិទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ មាន​តួ​នា​ទី​សំ​ខាន់ ផ្តោត​លើ​ដំ​ណោះ​ស្រាយ​នៃ​តម្រូវ​ការ​ចាំ​បាច់​របស់​ទី​ក្រុង តាំង​ពី​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​បច្ចេក​វិទ្យា​ឌី​ជី​ថល អភិ​វឌ្ឍ​ប្រ​ព័ន្ធ​អេ​កូ​ឡូ​ស៊ីផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ រហូត​ដល់​ទម្រង់​កសិ​កម្ម​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​និង​ទី​ក្រុង​ឆ្លាត​វៃ។

ដើម្បី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទទួល​បាន​ប្រ​សិទ្ធ​ភាព ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សំ​ណូម​ពរ​គ្រប់​មន្ទីរ គណៈ ផ្នែក​ដែល​ជាប់​ពាក់​ព័ន្ធ ប្រ​ញាប់​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ជាក់​ស្តែង។ ក្នុង​នោះ មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា ដឹក​នាំ​សហ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ ក​សាង​ផែន​ការ​ផ្សព្វ​ផ្សាយ​ជា​រៀង​រាល់​ឆ្នាំ តភ្ជាប់​ជា​មួយ​មជ្ឈ​មណ្ឌល​ផ្តើម​អា​ជីព​និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​របស់​ទី​ក្រុង ជា​មួយ​នឹង​មណ្ឌល​បច្ចេក​វិទ្យា​ផ្នែក​ទន់ (ITP) នៃ​សា​កល​វិទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ ព្រម​ទាំង​ធ្វើ​សេ​នា​ធិ​ការ​អំ​ពី​យន្ត​ការ​សា​កល្បង​បច្ចេក​វិទ្យា​និង​ទម្រង់​អា​ជីវ​កម្ម​ឌី​ជី​ថល​នៅ​ភូមិ​ភាគ។ មន្ទីរ​ម​ហា​ផ្ទៃ​ពិ​និត្យ​ឡើង​វិញ​នូវ​តម្រូវ​ការ​និង​ស្នើ​កម្ម​វិធី​បំ​ប៉ន​ផ្នែក​ខាង​គ្រប់​គ្រង​ឌីជី​ថល​និង​ការ​ទាញ​យក​ទិន្ន​ន័យ​សម្រាប់​កង​ជួរ​កម្មា​ភិ​បាល បុគ្គ​លិក អ្នក​រដ្ឋ​ការ បម្រើ​ការ​ងារ​ផ្ទាល់​នៃ​ដំ​ណើរ​ការ​ប្រតិ​បត្តិ​ការ​រដ្ឋ​អំ​ណាច​អេ​ឡិច​ត្រូ​និក​និង​ទី​ក្រុង​ឆ្លាត​វៃ។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ក៏​បាន​សំ​ណូម​ពរ​គ្រប់​មន្ទីរ គណៈ ផ្នែក​និង​ភូមិ​ភាគ​នា​នា ចាត់​ទុក​នេះ​ជា​ភារ​កិច្ច​ចម្បង ម្ចាស់​ការ​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដើម្បី​ក្រុម​អ្នក​ជំ​នាញ​នៃ​សា​កល​វិទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ​ចូល​រួម​ពិ​គ្រោះ​គោល​នយោ​បាយ លើក​កម្ពស់​សន្ទ​ស្សន៍​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ថ្នាក់​ខេត្ត (PCI) និង​សន្ទ​ស្សន៍​ផ្លាស់​ប្តូរ​ឌី​ជី​ថល (DTI) របស់​ទី​ក្រុង។

ចែក​រំលែក​ក្នុង​កិច្ច​ប្រ​ជុំ លោក​ស្រី​សាស្ត្រា​ចារ្យ បណ្ឌិត ង្វៀង​ធី​ថាញ​ម៉ាយ អះ​អាង៖ ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ភាគី​ទាំង​ពីរ និង​ការ​រួម​ដំ​ណើរ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ អ្នក​ជំ​នាញ អា​ជីវ​កម្ម ខ្លឹម​សារ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ត្រូវ​បាន​ធ្វើ​ឱ្យ​ច្បាស់​លាស់​ដោយ​កម្ម​វិធី​សកម្ម​ភាព​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ក្នុង​ពេល​ឆាប់ៗ​នេះ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​យ៉ាង​ឆាប់​រហ័ស​និង​ប្រ​កប​ដោយ​ចីរ​ភាព​សម្រាប់​ទី​ក្រុង​កឹង​ធើ​និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ សា​កល​វិទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ សន្យា​នឹង​ពង្រីក​អស់​ពី​សក្តា​នុពល​នៃ​ការ​បណ្តុះ​បណ្តាល ស្រាវ​ជ្រាវ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​កង​ជួរ​អ្នក​ជំ​នាញ ដើម្បី​រួម​ដំ​ណើរ​ជា​មួយ​ទី​ក្រុង​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល សេដ្ឋ​កិច្ច​បៃ​តង​និង​អភិ​វឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​គុណ​ភាព​ខ្ពស់៕

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ជូន​វត្ថុ​អនុស្សាវ​រីយ៍​ដល់​ថ្នាក់​ដឹក​នាំ​សា​កល​វិទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូជី​មិញ។ 

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ជូន​វត្ថុ​អនុ​ស្សាវ​រីយ៍​ដល់​ថ្នាក់​ដឹក​នាំ​សា​កល​វិទ្យា​ល័យ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ។

ប្រ​ភព៖Theo baocantho.com.vn-មុនី

ចែករំលែកអត្ថបទ