12/05/2026 - 06:55

ដំ​ណោះ​ស្រាយ​ព្រម​ៗគ្នា ជំ​រុញ​ការ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ 

រយៈ​ពេល​កន្លង​ កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ដោយ​ចីរ​ភាព​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​ផ្សាព្វ​ផ្សាយ​ព្រមៗ គ្នា​និង​មាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

បណ្តុះ​បណ្តាយ​មុខ​របរ​ បង្ក​ការ​ងារ​ធ្វើ​លំ​នឹង​ដល់​មា​មីង។

យោង​តាម​ស្ថិតិ រហូត​ដល់​ចុង​ឆ្នាំ ២០២៥ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​សរុប​នៅ​តំ​បន់​ជនជាតិ​ភាគ​តិច​ថយ​ចុះ​នៅ​ត្រឹម ១.៩៥៣ គ្រួ​សារ​និង​គ្រួ​សារ​ក្បែរ​ក្រ​តំ​បន់​ជន​ជាតិ​ភាគ​តិច ថយ​ចុះ​នៅ​ត្រឹម ៦.៣៦៣ គ្រួ​សារ។ ដើម្បី​សម្រេច​បាន​លទ្ធ​ផល​នេ ទី​ក្រុង​ប្រើ​ប្រាស់​បាន​ល្អ​នូវ​ប្រ​ភព​ធន​ធាន​ផ្សេង​ៗ​ខាង​ក្រៅ។ គម្រោង “ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ ដើម្បី​គាំ​ទ្រ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​” រហូត​ដល់​ឆ្នាំ ២០២៥ សម្រេច​បាន​លទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន។ ទី​ក្រុង​អំ​ពាវ​នាវ​រក​បាន​កម្ម​វិធី​និង​គម្រោង​ចំ​នួន ១៥ ពី​ប្រ​ភព​​ជំនួយ​ក្រៅ​រដ្ឋាភិបាល​បរ​ទេស​ (NGO) និង​ទុន​ជំ​នួយ​អភិវឌ្ឍ​ផ្លូវ​ការ (ODA) ដោយ​មាន​ទុន​វិនិ​យោគ​សរុប​ជាង ៨៥៤ ពាន់​លាន​ដុង។ គម្រោង​ទាំង​នេះ បាន​ផ្តោត​លើ​វិស័យ​សំ​ខាន់ៗ ដូច​ជា​វិនិ​យោគ​លើ​ហេ​ដ្ឋារចនា​សម្ព័ន្ធ អភិ​វឌ្ឍន៍​ផលិត​កសិ​កម្ម ថែ​ទាំ​សុខ​ភាព​ អប់​រំ សម​ភាព​យេន​ឌ័រ ទប់​ស្កាត់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ រួម​ចំណែក​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​​តំ​បន់​បាក​។

ដំ​ណាក់​កាល​ ២០២១-២០២៥ កា​រងា​រប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ បាន​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ចាត់​តាំង​បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ ជូន​ពល​ករ​ជាង​ ២៩.៧០០ នាក់​  ក្នុង​នោះ​ មាន​ប្រ​មា​ណ​ ៤.៦៧០ នាក់​ជា​ជន​ជាតិ​ភាគ​តិច​ ជា​មួយ​អត្រា​បញ្ចប់​ការ​សិក្សា​លើស​ពី​៩០%។ ទន្ទឹម​នឹង​នោះ​ ក៏​បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជិត​ ៤៣.៩០០ នាក់​ ក្នុង​នោះ​ មាន​ជន​ជាតិ​ភាគ​តិច​ ជាង​ ៧.៨០០ នាក់​។

ទន្ទឹម​នឹង​នោះ​ គោ​លន​យោ​បាយ​ឥ​ណ​ទាន​អនុ​គ្រោះ​ជួយ​ដល់​រាប់​ពាន់​គ្រួ​សារ​ បាន​ខ្ចី​ប្រាក់​ដើម្បី​ អភិវឌ្ឍ​ផលិត​ ចិញ្ចឹម​សត្វ​  ដាំ​ដំណាំ​ ជួញ​ដូរ​និង​ធ្វើ​ សេ​វា​កម្ម​ផ្សេង​ៗ។ ដោយ​ឡែក​កម្ម​វិធី​ យោង​តាម​អនុ​ក្រឹត្យ​លេខ​ ២៨/២០២២/NĐ-CP បាន​ជំនួយ​ជាង​ ១.៣០០ លើក​គ្រួ​សារ​ កម្ចី​ប្រាក់​ដើម្បី​អភិវឌ្ឍ​មុខ​របរ​រក​ស៊ី​។ ក្រៅ​ពី​នោះ​ មាន​កម្ម​វិធី​ឥ​ណ​ទាន​ផ្សេង​ៗទៀត​ ក៏​បាន​ជំនួយ​ប្រាក់​កម្ចី​ជាង​ ៥១.៦០០ លើក​គ្រួ​សារ​ ក្នុង​នោះ​ មាន​ជាង​ ១៣.៣០០ គ្រួ​សារ​ជា​ជន​ជាតិ​ភាគ​តិច​ រួម​ចំណែក​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ប្រ​ការ​គួរ​កត់​សម្គាល់​  តាម​រយៈ​គោ​លន​យោ​បាយ​គាំ​ទ្រ​ផ្នែក​អប់​រំ​ បាន​បង្ក​លក្ខ​ណៈងាយ​ស្រួយ​ដល់​សិស្សា​នុសិស្ស​នៅ​​តំបន់​លំ​បាក បាន​បង្ខិត​ជិត​ការ​រៀន​សូត្រ​កាន់​តែ​ប្រសើរ​ឡើង​។ ដំ​ណាក់​កាល ២០២១-២០២៤ ទី​ក្រុង​បាន​ផ្តល់​ជូន​អង្ករ ១៩ ពាន់​តោន​ដល់​សិស្សា​នុសិស្ស​ជាង ២៩.០០០ នាក់ ព្រម​ទាំង​ជំ​នួយ​លើ​ការ​ហូប​ចុក​និង​កន្លែង​ស្នាក់​នៅ​ជាង ៥.០០០ នាក់។

លោក​ង្វៀង​វុាំង​ខើយ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍ ការ​អនុ​វត្ត​កម្ម​វិធិ​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព រយៈ​កាល​កន្លង​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ រួម​ចំ​ណែក​កែ​លម្អ​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​យ៉ាង​ច្បាស់ ពិ​សេស​គឺ​ជន​ជាតិ​ភាគ​តិច។ តទៅ​មុខ​ ទី​ក្រុង​នឹង​បន្ត​កៀរ​គរ​ប្រ​ភព​ធន​ធាន អនុ​វត្ត​ព្រម​ៗគ្នា​នូវ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​មុខ​របរ​រក​ស៊ី​ បណ្ដុះ​បណ្ដាល​វិជ្ជាជី​វៈ​ ឥណ​ទាន​អនុ​គ្រោះ​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន៕

                                       ហុង​ទើ-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ