08/05/2026 - 08:01

ប្រ​ជា​ជន​អាច​ចុះ​បញ្ជី​សំ​បុត្រ​កំ​ណើត អា​ពាហ៍ពិ​ពាហ៍​នៅ​កន្លែង​ដែល​ងាយ​ស្រួល​បំ​ផុត 

- ការ​ចុះ​បញ្ជី​សំ​បុត្រ​កំ​ណើត អា​ពាហ៍​ពិ​ពាហ៍​របស់​ប្រ​ជា​ជន​មិន​គិត​ពី​ព្រំ​ដែន​រដ្ឋ​បាល​ទៀត ប្រ​ជា​ជន​អាច​ជ្រើស​កន្លែង​ងាយ​ស្រួល​បំ​ផុត​ដើម្បី​បំ​ពេញ​នីតិ​វិធី។ ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​មួយ រដ្ឋ​សភា​បាន​អនុ​ម័ត​ច្បាប់​ស្តី​ពី​អត្រា​នុកូល​ដ្ឋាន (វិ​សោ​ធន​កម្ម) មាន​សមា​ជិក​រដ្ឋ​សភា អនុ​ម័ត​យល់​ព្រម ៤៨៨​/៤៩២ ។

​ សមា​ជិក​រដ្ឋ​សភា​នៅ​ក្នុង​សម័យ​ប្រ​ជុំ។

ជា​មួយ​នឹង​ច្បាប់​ដែល​ទើប​អនុ​ម័ត ប្រ​ជា​ជន​អាច​ចុះ​បញ្ជី​សំ​បុត្រ​កំ​ណើត​ អា​ពាហ៍ពិ​ពាហ៍ នៅ​ឃុំ​ណា​ក៏​បាន​ដោយ​មិន​គិត​ពី​ព្រំ​ដែនរដ្ឋ​បាល។ ជាក់​ស្តែង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ មិន​គិត​ពី​ទី​កន្លែង​ស្នាក់​នៅ​របស់​បុគ្គល​ចុះ​បញ្ជី​ធ្វើ​អត្រា​នុកូល​ដ្ឋាន​ដូច​ខាង​ក្រោម៖ សំ​បុត្រ​កំ​ណើត; សំ​បុត្រ​អា​ពាហ៍​ពិ​ពាហ៍; អា​ណា​ព្យា​បាល ការ​ត្រួត​ពិ​និត្យ​អា​ណា​ព្យា​បាល; ទទួល​ស្គាល់ឪ​ពុក ម្តាយ កូន; ផ្លាស់​ប្តូរ​ព័ត៌​មាន​អត្រា​នុកូល​ដ្ឋាន; ស្ថាន​ភាព​អា​ពាហ៍​ពិ​ពាហ៍ និង​សំ​បុត្រ​មរណ​ភាព។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ មាន​សិទ្ធិ​ចុះ​ហត្ថ​លេ​ខា​លើ​លិ​ខិត​ស្នាម​អត្រា​នុកូល​ដ្ឋាន; ផ្អែក​លើ​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ បាន​ប្រ​គល់​សិទ្ធិ​ចុះ​ហត្ថ​លេ​ខា​លើ​លិ​ខិត​ស្នាម​អត្រា​នុកូល​ដ្ឋាន​តាម​សេចក្តី​កំ​ណត់ លើក​លែង​តែ​ប្រ​ភេទ​លិ​ខិត​ស្នាម​អត្រា​នុកូល​ដ្ឋានសំ​បុត្រ​កំ​ណើត សំ​បុត្រ​អា​ពាហ៍ពិ​ពាហ៍ និង​លិ​ខិត​ស្នាម​អត្រា​នុ​កូល​ដ្ឋានក្នុង​ករណី​ចុះ​បញ្ជី​អត្រា​នុកូល​ដ្ឋាន​ដែល​ពាក់​ព័ន្ធ​កត្តា​បរ​ទេស។

លើក​ជូន​របាយ​ការណ៍​ទទួល​យក​បក​ស្រាយបំ​ភ្លឺ និង​កែ​តម្រូវ​សេចក្តី​ព្រាង​ច្បាប់​មុន​ពេល​រដ្ឋ​សភា​អនុ​ម័ត រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌ លោក​ហ្វាង​ថាញ​ទុង ឱ្យ​ដឹង៖ សេច​ក្តី​កំ​ណត់​បាន​ធ្វើ​វិ​មជ្ឈ​ការ យ៉ាង​ហ្មត់​ចត់​នូវ​សិទ្ធិ​ចុះ​បញ្ជី​អត្រា​នុកូល​ដ្ឋាន ចុះ​បញ្ជី​អត្រា​នុកូល​ដ្ឋានដោយ​មិន​គិត​ពី​ព្រំ​ដែន​រដ្ឋ​បាល និង​ប្រ​គល់​សិទ្ធិ​ចុះ​ហត្ថ​លេ​ខា​លើ​លិ​ខិត ស្នាម​អត្រា​នុកូល​ដ្ឋាន។

រដ្ឋា​ភិ​បាល​បាន​ធ្វើ​ការ​ពិ​និត្យ វាយ​តម្លៃ​គ្រប់​ជ្រុង​ជ្រោយ​និង​សង្កេត​ឃើញ​លក្ខណៈ​ប្រ​ភព​ធន​ធាន ធា​នា​ឱ្យ​ការ​ចុះ​បញ្ជី​អត្រា​នុកូល​ដ្ឋាន​ដោយ​មិន​គិតពី​ព្រំ​ដែន​រដ្ឋ​បាល​ត្រូវ​បាន​ធា​នា។

តាម​ប្រ​សាសន៍​រដ្ឋ​មន្ត្រី ហ្វាង​ថាញ​ទុង មូល​ដ្ឋាន​ទិន្ន​ន័យ​អត្រា​នុកូល​ដ្ឋាន​បាន​ដាក់​ឱ្យ​ដំ​ណើរ​ការ​ឯក​ភាព​ទូ​ទាំង​ប្រ​ទេស​តភ្ជាប់ ចែក​រំ​លែក និង​ផ្តល់​ព័ត៌​មាន​អត្រា​នុ​កូល​ដ្ឋាន​ជា​មួយ​មូល​ដ្ឋាន​ទិន្ន​ន័យ ជាប់​ពាក់​ព័ន្ធ បំ​ផុត​គឺ​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ពល​រដ្ឋ និង​ប្រ​ព័ន្ធ​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​ របស់​ភូមិ​ភាគ​នា​នា។

ស្ថា​ប័ន​ចុះ​បញ្ជី​អត្រា​នុកូល​ដ្ឋាន បាន​អនុ​វត្ត​ការ​ទាញ​យក​ទិន្ន​ន័យ​ចុះ​បញ្ជី​អត្រា​នុកូល​ដ្ឋាន​ដោយ គ្មាន​ព្រំ​ដែន​ភូមិ​សាស្ត្រ ដើម្បី​បម្រើ​ការ​ដោះ​ស្រាយនីតិ​វិធី​រដ្ឋ​បាល។ កង​ជួរ​អ្នក​រដ្ឋ​ការ​បំ​ពេញ​ការ​ងារ​ចុះ​បញ្ជី និង​គ្រប់​គ្រង​អត្រា​នុកូល​ដ្ឋាន​នៅ​មូល​ដ្ឋាន​បាន​ពង្រឹងធា​នា​មាន​សមត្ថ​ភាព​ឯក​ទេស។ បច្ចុ​ប្បន្ន មាន​អ្នក​រដ្ឋ​ការ​ចំ​នួន ៨.០៨២ នាក់ នៅ​តាម​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ចំ​នួន ៣.៣២១ ក្នុង​នោះ អ្នក​រដ្ឋ​ការ​ជាង ៩០% បាន​ឆ្លើយ​តប​នឹង​កម្រិត​វិជ្ជា​មុខ​ជំ​នាញ​ផ្នែក​ច្បាប់ និង​បាន​បំ​ពាក់​បំ​ប៉ន​វិជ្ជា​ជីវៈ​ចុះ​បញ្ជី​អត្រា​នុកូល​ដ្ឋាន។

“ភាព​ជាក់​ស្តែង​អនុ​វត្ត​ការ​ងារ​ចុះ​បញ្ជី​អត្រានុកូល​ដ្ឋាន​ដោយ​មិន​គិត​ពី​ព្រំ​ដែន​រដ្ឋ​បាល តាម​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២​ថ្នាក់ ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​កក្កដា​ ឆ្នាំ ​២០២៥ រហូត​មក​ដល់​ពេល​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា សកម្ម​ភាព​ចុះ​បញ្ជី​អត្រា​នុកូល​ដ្ឋាន​ជា​សារ​វន្ត​បាន​លំ​នឹង មិន​កើត​ឡើង​បញ្ហា​ជំ​ពាក់​ជំ​ពិន​ធំ​ដុំ​ណា​មួយ​ឡើយ” - លោក​ហ្វាង​ថាញ​ទុង បាន​ឱ្យ​ដឹង​ដូច្នេះ ។

រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌ ក៏​បាន​បញ្ជាក់​ច្បាស់​អំ​ពី​ការ​ប្រ​គល់​សិទ្ធិ​ចុះ​ហត្ថ​លេខា​លើ​លិ​ខិត​ស្នាម អត្រា​នុកូល​ដ្ឋាន ទទួល​យក​មតិ​យោ​បល់​របស់​សមា​ជិក​រដ្ឋ​សភា សេចក្តី​ព្រាង​ច្បាប់​បាន​កែ​សម្រួល​តាម​ទិស​ដៅ​បត់​បែន មិន​កាត់​បន្ថយ​ប្រ​គល់​សិទ្ធិ​លើ​សំ​បុត្រ​មរណ​ភាព ដើម្បី​ធា​នា​ដំ​ណើរ​ការ​ទាន់​ពេល​វេលា។ ចំ​ពោះ​សំ​បុត្រ​កំ​ណើត និង​សំ​បុត្រ​អា​ពាហ៍​ពិ​ពាហ៍​ដែល​ជា​លិ​ខិត​ស្នាម​អត្រា​នុកូល​ដ្ឋាន​ដើមសំ​ខាន់ មាន​ការ​កំ​ណត់​អា​ស្រ័យ​ថ្នាក់​ដឹក​នាំ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ចុះ​ហត្ថ​លេ​ខា គឺ​ជា​ចាំ​បាច់​ដើម្បី​ធា​នា​ភាព​ហ្មត់​ចត់ និង​ភាព​ល្អ​ប្រ​សើរ។

ច្បាប់​នេះ​មាន​សុពល​ភាព​ជា​ធរ​មាន ចាប់​ពី​ថ្ងៃ ទី ០១ ខែ​មី​នា ឆ្នាំ ២០២៧៕

យោង៖ កា​សែត nld.com.vn - វិមាន

ចែករំលែកអត្ថបទ