លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចង្អុលការដល់សមាជិកក្រុមប្រឹក្សា និងក្រុមជំនួយការបន្តស្រាវជ្រាវក្រមលក្ខឋានវាយតម្លៃ រៀបចំណាត់ថ្នាក់ការងារកែទម្រង់រដ្ឋបាលក្នុងឆ្នាំ ២០២៦ ធានាសត្យានុម័ត សមស្របជាមួយនឹងលក្ខណៈពិសេសដោយឡែករបស់អង្គភាព និងភូមិភាគ។
នៅថ្ងៃទី ៥ ខែឧសភា លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវាយតម្លៃ និងរៀបចំណាត់ថ្នាក់ការងារកែទម្រង់រដ្ឋបាលនៅទីក្រុងកឹងធើឆ្នាំ ២០២៥។

លោក ត្រឿងកាញ់ត្វៀង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវាយតម្លៃ និងរៀបចំណាត់ថ្នាក់ការងារកែទម្រង់រដ្ឋបាលនៅទីក្រុងកឹងធើ ឆ្នាំ២០២៥។
តាមការវាយតម្លៃរបស់ក្រុមប្រឹក្សា ឆ្លងតាមរយៈការពិនិត្យផ្ទៀងផ្ទាត់លក្ខឋាន ខ្លឹមសារដែលទទួលបានពិន្ទុខ្ពស់ រួមមាន កែទម្រង់របប កែទម្រង់រដ្ឋបាល និងប្រព័ន្ធចាត់តាំង។ មន្ទីរ ផ្នែក អង្គភាពបុព្វហេតុទាំងអស់ និងឃុំ សង្កាត់ចំនួន ១០៣ បានអនុវត្តវាយតម្លៃយ៉ាងម៉ឺងម៉ាត់ និងផ្ញើលទ្ធផលមកក្រុមប្រឹក្សាត្រូវតាមពេលវេលាកំណត់; អនុវត្តមានប្រសិទ្ធភាពនូវផ្នែកទន់ឱ្យពិន្ទុ និងស៊ើបអង្កេតសង្គមវិទ្យា (SIPAS) ជួយលទ្ធផលឆ្លុះបញ្ចាំងជាក់ស្តែង សត្យានុម័តអំពីកម្រិតពេញចិត្តរបស់ប្រជាជនចំពោះការបម្រើសេវារបស់ស្ថាប័នរដ្ឋបាល។ លទ្ធផលវាយតម្លៃបានបញ្ជាក់ឱ្យឃើញ មានមន្ទីរ ផ្នែកចំនួន ៦៦,៦៧% បានរៀបចំណាត់ថ្នាក់ឆ្នើម; ឃុំ សង្កាត់ សម្រេចអត្រាឆ្នើមចំនួន ១,៩៤% (មានអង្គភាពចំនួន២)។ អង្គភាពបុព្វហេតុថ្នាក់ក្រុង (មានអង្គភាពចំនួន១៨) ឆ្លងតាមរយៈការវាយតម្លៃ មានអង្គភាពចំនួន ៣ បានរៀបចំណាត់ថ្នាក់ឆ្នើម មានអង្គភាពចំនួន ៦ បានរៀបចំណាត់ថ្នាក់ល្អ អង្គភាពចំនួន ៥ បានរៀបចំណាត់ថ្នាក់មធ្យម និងអង្គភាពចំនួន ៤ បានរៀបចំណាត់ថ្នាក់ទាប។

សមាជិកក្រុមប្រឹក្សាថ្លែងយោបល់អំពីលក្ខឋានវាយតម្លៃ រៀបចំណាត់ថ្នាក់ការងារកែទម្រង់រដ្ឋបាលក្នុងកិច្ចប្រជុំ។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន សមាជិកក្រុមប្រឹក្សាយល់ថា គម្លាតពិន្ទុរវាងអង្គភាពដែលទទួលបានពិន្ទុខ្ពស់បំផុត និងទាបបំផុតនៅមានចំនួនច្រើន (ឃុំ សង្កាត់គម្លាតគ្នា ៤៦,៩៥% អង្គភាពបុព្វហេតុគម្លាតគ្នា ៣៩,១១%)។ អង្គភាពជាច្រើនបានបន្ថយពិន្ទុត្រង់លក្ខឋានសំខាន់ៗ ដូចជា៖ ការកែទម្រង់រដ្ឋបាល រដ្ឋអំណាចឌីជីថល និងកម្រិតពេញចិត្តរបស់ប្រជាជនចំពោះការបម្រើសេវារបស់ស្ថាប័នរដ្ឋបាល។ ពិសេស ប្រសិទ្ធភាពការងារកែទម្រង់រដ្ឋបាលនៅថ្នាក់ឃុំមិនស្មើ (នៅមានឃុំ សង្កាត់ចំនួន ៤ រៀបចំណាត់ថ្នាក់ទាប) ប្រការនេះបង្ហាញឱ្យឃើញថា ការអនុវត្តកែទម្រង់រដ្ឋបាលរបស់ឃុំ សង្កាត់មួយចំនួនមិនទាន់បានយកចិត្តទុកដាក់ត្រឹមត្រូវនៅឡើយ។

លោក ត្រឿងកាញ់ត្វៀង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងចង្អុលការក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវាយតម្លៃ រៀបចំណាត់ថ្នាក់ការងារកែទម្រង់រដ្ឋបាលទីក្រុង ឆ្នាំ២០២៥។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ត្រឿងកាញ់ត្វៀង សំណូមពរសមាជិកក្រុមប្រឹក្សា និងក្រុមជំនួយការធ្វើឱ្យសុក្រឹតនូវរបាយការណ៍ ដើម្បីត្រៀមបម្រុងដល់កិច្ចប្រជុំបូកសរុប ប្រកាសលទ្ធផលវាយតម្លៃ រៀបចំណាត់ថ្នាក់ការងារកែទម្រង់រដ្ឋបាល ទន្ទឹមនឹងនោះបន្តស្រាវជ្រាវក្រមលក្ខឋានវាយតម្លៃ រៀបចំណាត់ថ្នាក់ការងារកែទម្រង់រដ្ឋបាលឆ្នាំ ២០២៦ ធានាសត្យានុម័ត សមស្របនឹងលក្ខណៈពិសេសដោយឡែករបស់អង្គភាព និងភូមិភាគ។ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានកត់សម្គាល់នូវខ្លឹមសារមួយចំនួនគប្បីវាយតម្លៃឱ្យហ្មត់ចត់ ដូចជា៖ លក្ខណៈបើកចំហ តម្លាភាពក្នុងការជ្រើសរើស តែងតាំងអ្នករដ្ឋការ និងបុគ្គលិក; គុណភាពបណ្តុះបណ្តាល បំពាក់បំប៉នកម្មាភិបាល អ្នករដ្ឋការ និងវិស័យហិរញ្ញវត្ថុរដ្ឋ ទន្ទឹមនឹងនោះ មានវិធានការជម្នះចំណុចខ្វះខាតនូវខ្លឹមសារខាងលើក្នុងពេលខាងមុខ៕
ក្វឹកថាយ-វិមាន