30/04/2026 - 08:07

រួម​ដំ​ណើរ​ជា​មួយ​សិស្សា​នុសិស្ស​ក្រី​ក្រ 

រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ តែង​ផ្តល់​អា​ហា​រូប​ករណ៍​យឿង​គី​ហេប រាប់​ពាន់​ចំ​ណែក​ដល់​សិស្ស​ក្រី​ក្រ សិស្ស​ជន​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាពលំ​បាក កំ​ព្រា​និង​ពិ​ការ។ តាម​រយៈ​នោះ អា​ហា​រូប​ករណ៍​នេះ​បាន​បង្ក​ជា​កម្លាំង​ចល​ករ​និង​ទំ​នុក​ចិត្ត​សម្រាប់​សិស្ស និស្សិត ជម្នះ​រាល់​ការ​លំ​បាក​សិក្សា​បាន​ល្អ និង​អនុ​វត្ត​ក្តី​ប្រាថ្នា​ចូល​រៀន​មហា​វិទ្យា​ល័យ។

សម​មិត្ត លី​រដ្ឋា សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​និង​និស្សិត។

យោង​តាម​សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ ក្នុង​រយៈ​ពេល​ជាង ១០ ឆ្នាំ​កន្លង មូល​និធិ​ជំ​រុញ​ការ​សិក្សា​យឿង​គី​ហេប កៀរ​គរ​ថវិ​កា​បាន​ជាង ៦,៦ ពាន់​លាន​ដុង និង​ជូន​អា​ហា​រូប​ករណ៍​គ្រប់​ប្រ​ភេទ​ចំ​នួន ២.៩៣៦ ចំ​ណែក​ដល់​សិស្ស និស្សិត​ដែល​មាន​ជីវ​ភាព​លំ​បាក សិស្ស​ជន​ជាតិ​ខ្មែរកំ​ព្រា​និង​ពិ​ការ​នៅ​តំ​បន់​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​លំ​បាក​ខ្លាំង ដើម្បី​ជួយ​ឱ្យ​ប្អូនៗ មាន​លក្ខណៈ​បន្ត​ទៅ​សា​លា​និង​រៀន​សូត្រ​បាន​ល្អ។ ជាក់​ស្ដែង ដូច​ជា​និស្សិត ង្វៀង​ទ្រុង​ហ៊ីវ រៀន​ឆ្នាំទី៣ នៅ​ស​កល​វិទ្យា​ល័យ​កឹង​ធើ ឱ្យ​ដឹង៖ “ឆ្លង​កាត់​ការ​រស់​នៅ​ក្នុង​គ្រួ​សារ​ខ្វះ​ខាត ខ្ញុំ​តែង​ប្រឹង​ប្រែង​រៀន​សូត្រ​ដើម្បី​មាន​មុខ​របរ​ចិញ្ចឹម​ជី​វិត និង​កសាង​អនា​គត​ឱ្យ​បាន​ល្អ​ប្រ​សើរ។ ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​តែង​ទទួល​បាន​អា​ហា​រូប​ករណ៍​ឧបត្ថម្ភ​ជា​ប្រ​ចាំ ម្ល៉ោះ​ហើយ​មាន​សេចក្តី​រីក​រាយ​ណាស់​និង​ជា​កម្លាំង​ចិត្ត​យ៉ាង​សំ​ខាន់ ជួយ​ឱ្យ​ខ្ញុំ​ជឿ​ជាក់​សម្រេច​ការ​សិក្សា​នៅ​ស​កល​វិទ្យា​ល័យ”។

ក្នុង​ឆ្នាំ ២០២៦ គ្រួ​សារ​លោក​យឿង​គី​ហេប បន្ត​វិភាគ​ទាន​ថវិ​កា​បន្ថែម​ចំ​នួន ៤៨០ លាន​ដុង ជូន​មូល​និធិ​ជំ​រុញ​ការ​សិក្សា ដើម្បី​ជួយ​ដល់​សិស្ស និស្សិត​ក្រី​ក្រ​ឱ្យ​មាន​លទ្ធ​ភាព​បន្ត​ការ​សិក្សា​ដើម្បី​អនុវត្ត​ក្ដី​ប្រា​ថ្នា។ លោក​យឿង​គី​ហ៊ុង កូន​ប្រុស​របស់​អ្នក​បដិ​វត្តន៍យឿង​គី​ហេប មាន​ប្រ​សាសន៍៖ “កាល​នៅ​មាន​ជី​វិត ឪ​ពុក​ខ្ញុំ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អប់រំ​និង​បណ្តុះ​បណ្តាល​យុវ​ជន​ជំ​នាន់​ក្រោយ ដើម្បី​កសាង​មាតុ​ភូមិ​និង​ប្រ​ទេស​ជាតិ។ បន្ត​ប្រ​វេណី​គ្រួ​សារ បង​ប្អូន​យើង​ខ្ញុំ​ទាំង​អស់​សុទ្ធ​តែ​ជា​បក្ខ​ជន​ល្អ តែង​តែ​ខិត​ខំ​ប្រឹង​ប្រែង​សម្រេច​ឆ្នើម​ភារ​កិច្ច និង​រស់​នៅ​ជា​គំរូ​សម្រាប់​កូន​ចៅ​ជំ​នាន់​ក្រោយ។ ជា​រៀង​រាល់​ឆ្នាំ បង​ប្អូន​ក្នុង​គ្រួ​សារ​ឯក​ភាព​គ្នា​ជា​មួយ​កូន​ចៅ​គ្រប់​ជំ​នាន់ ខ្នះ​ខ្នែង​រួម​វិភាគ​ទាន​ជូន​មូល​និធិ​ជំ​រុញ​ការ​សិក្សា​យឿង​គី​ហេប ក្នុង​គោល​បំ​ណង​ជួយ​ដល់​សិស្ស និស្សិត​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​រៀន​សូត្រ​បាន​ល្អ ដើម្បី​មាន​អនា​គត​ភ្លឺ​ស្វាង”។

លោក​ឡឹម​សៅរ៍ អនុ​ប្រ​ធាន​សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ បញ្ជាក់៖ “សមា​គម​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ក្រុម​គ្រួ​សារដែល​តែង​តែ​រួម​ដំ​ណើរ ចូល​រួម​វិភាគ​ទាន​និង​បន្ត​រក្សា​មូល​និធិ​អា​ហា​រូប​ករណ៍​យឿង​គី​ហេប។ យើង​ខ្ញុំ​សន្យា​នឹង​ប្រើ​ប្រាស់​មូល​និធិ​ឱ្យ​ចំ​គោល​ដៅ ដើម្បី​ជួយ​ឧបត្ថម្ភ​ទាន់​ពេល​ដល់ និស្សិត​ដែល​មាន​ជីវ​ភាព​លំ​បាក។ ទន្ទឹម​នឹង​នោះ ជា​រៀង​រាល់​ឆ្នាំ សមា​គម​នឹង​រាយ​ការណ៍​អំ​ពី​លទ្ធ​ផល​ជូន​ក្រុម​គ្រួ​សារ និង​អង្គ​ភាព​ជំ​នួយ ហើយ​សង្ឃឹម​ថា នឹង​បន្ត​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​អំ​ពី​ក្រុម​ហ៊ុន សប្បុ​រស​ជន​និង​អង្គ​ការ​សង្គម​នា​នា​ជា​យូរ​អង្វែង​និង​ចីរ​ភាព ដើម្បី​រួម​ចំ​ណែក​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស និង​បំ​ប៉ន​បញ្ញ​វន្ត​ជូន​មាតុ​ភូមិ ស្រប​តាម​បំ​ណង​ប្រា​ថ្នា​របស់​អ្នក​បដិវត្តន៍​ជើង​ចាស់​យឿង​គី​ហេប”៕

  លី​ធាន - ថាច់​ធី

ចែករំលែកអត្ថបទ