28/04/2026 - 09:53

ប្រ​ភព​ទុន​គោល​នយោ​បាយ ទី​បង្អែក​បន្ថយ​ភាព​ក្រី​ក្រ 

តាម​រយៈ​ប្រ​ភព​ទុន​បុល​អនុ​គ្រោះ​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​វិនិ​យោគ​លើ​ការ​ផលិត​មាន​ប្រ​សិទ្ធ​ភាព ជា​ជំ​ហានៗ ​បង្កើន​បាន​ប្រាក់​ចំ​ណូល​និង​កែ​លម្អ​ជីវ​ភាព។

 ទម្រង់​ដាំ​ស្វាយ​កែវ​រមៀត នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​របស់​លោក​ឡេវុ​ាំង​បៃ នៅ​ឃុំ​តឹង​ហ្វា។

ពេល​រំ​លឹក​ដល់​គ្រួ​សារ​ដែល​ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន​គោល​នយោ​បាយ គ្រួ​សារ​លោក​ឡេ​វុាំង​បៃ នៅ​ភូមិ ៥ ឃុំ​តឹង​ហ្វា គឺ​ជា​ឧទា​ហរណ៍​ជាក់​ស្តែង​នៃ​ប្រ​សិទ្ធ​ភាព បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម។ ពី​មុន គ្រួ​សារ​លោក​ធ្វើ​ស្រែ ដោយ​សារ​ភូមិ​ភាគ​នេះ​ដី​ទំ​នាប ដូច្នេះ​ការ​ផលិត​ផ្ដល់​ទិន្ន​ផល​ទាប។ ចង់​ប្តូរ​ទម្រង់​ដែល​សម​ស្រប​នឹង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ ប៉ុន្តែ​ខ្វះ​ដើម​ទុន​វិនិ​យោគ។ នៅ​ឆ្នាំ ២០០៦ គាត់​បាន​បុល ៥០ លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​តាម​រយៈ​សមា​គម​កសិ​ករ​ឃុំ។ ផ្ដើម​ពី​ប្រ​ភព​ទុន​នេះ លោក​ក៏​មោះ​មុត​ក្នុង​ការ​បង្វែរ​រច​នា​សម្ព័ន្ធ​ដំ​ណាំ​រៀន​សូត្រ​បច្ចេក​ទេស និង​បង្កើន​ប្រ​សិទ្ធ​ភាព​ការ ផលិត​ន្តិច​ម្តងៗ។ លោក​បៃ ឱ្យ​ដឹង៖ “អា​ស្រ័យប្រ​ភព​ទុន​ពី​គោល​នយោ​បាយ​សង្គម​អនុ​វត្ត​ទម្រង់មាន​ប្រ​សិទ្ធ​ភាព ម៉្លោះ​ហើយ​ សេដ្ឋ​កិច្ច​គ្រួ​សារ​ខ្ញុំ​បាន​ប្រ​សើរ​ឡើង កូន​ចៅ​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង។ បច្ចុ​ប្បន្ន គ្រួ​សារ​ខ្ញុំ​មាន​ចម្ការ​ស្វាយ​កែវ​រមៀត ២ ហិក​តា ជា​រៀង​រាល់​ឆ្នាំ​ប្រ​មូល​ផល​បាន​ជាង ២០ តោន ជា​មួយ​តម្លៃ ៧០​.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម ក្រោយ​ពី​ទូ​ទាត់​រួច ខ្ញុំ​រក​បាន​ប្រ​ហែល ៧០០ លាន​ដុងក្នុង​មួយ​ឆ្នាំ”។

មិន​ត្រឹម​តែ​គ្រួ​សារ​លោក​ឡេ​វុាំង​បៃ​ប៉ុណ្ណោះ​ទេ គ្រួ​សារ​ជា​ច្រើន​នៅ​ក្នុង​ឃុំ​តៃ​វ៉ាំង ក៏​ឈាន​ឡើង​ផ្ដើម​ពី​ប្រ​ភព​ទុន​បុល​អនុ​គ្រោះ​ផង​ដែរ។ ជា​មួយនឹង​ប្រាក់​កម្ចី ៥០ លាន​ដុង លោក​លី​សេត បាន​វិនិ​យោគ​ធ្វើ​ទ្រើង​បន្ថែម​និង​ទិញ​ជី​សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ ដូច៖ សណ្តែក ត្រ​សក់ ម្រះ​ជា​ដើម។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ លោក​សេត រីក​រាយ​ចែក​រំ​លែក៖ “ដោយ​សារ​សមា​គមកសិ​ករ​ឃុំ​បង្ក​លក្ខណៈ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម គ្រួ​សារ​ខ្ញុំ​ទិញ​ជី​ដាំ​ដំ​ណាំ​ ជាលទ្ធ​ផលដំ​ណាំ​ក៏​លូត​លាស់​ល្អ​និង​ផ្តល់​ទិន្ន​ផល​ខ្ពស់។ ជា​មួយ​នឹង​ផ្ទៃ​ដី​ចម្ការ ១.០០០ ម៉ែ​ត្រ​កា​រ៉េ ខ្ញុំ​ប្តូរ​វេន​ដាំ​ដំ​ណាំ​ឡើង​ទ្រើង ៤ រដូវ​ក្នុង​មួយ​ឆ្នាំ ក្រោយ​ពី​ទូរ​ទាត់​រួច ចំ​ណេញ​ជាង ៧០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ”។

លោក​ដាំង​តឹង​យ៉ាង អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ សង្កត់​ធ្ងន់៖ “ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​ទម្រង់​នេះ រយៈ​ពេល​ខាង​មុខ សមា​គម​នឹង​បន្ត​ធ្វើ​សេ​នា​ធិការ​ដល់​ធនា​គារ​គោល​នយោ​បាយ​សង្គម ដើម្បី​ឱ្យ​ប្រ​ជា​ជន​ដែល​មាន​ជីវ​ភាព​លំ​បាក ខ្វះ​ដើម​ទុន បាន​បុល​សម្រាប់​ពង្រីក​ការ​ផលិត ពង្រីក​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​និង​បង្កើន​ប្រាក់​ចំ​ណូល។ ជាក់​ស្តែង ប្រ​ភព​ទុន​បុល​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​គឺ​ជា​ធន​ធាន​ដ៏​សំ​ខាន់ រួម​ចំ​ណែក​បង្កើត​មុខ​របរ​រក​ស៊ី ​បង្កើន​ប្រាក់​ចំ​ណូល និង​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព”៕

  ថាញ​វ៉ាង - មេង​លី

ចែករំលែកអត្ថបទ