មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/04/2026 - 09:42

បង្កើន​កម្រិត​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​គមនាគមន៍​ ជា​កម្លាំង​ចលករ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ 

ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍ តែង​បាន​ចាត់​ទុក​ជា “សរ​សៃ​ឈាម” នៃ​ខឿន​សេដ្ឋ​កិច្ច។ ពិ​សេស​ នៅ​តាម​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ កា​រវិ​និយោគ​បង្កើន​កម្រិត​ផ្លូវ​ថ្នល់ មិន​ត្រឹម​តែ​មាន​អត្ថ​ន័យក​សាង​មូល​ដ្ឋាន​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​កូន​សោ​ដើម្បី​លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​បង្រួម​គម្លាត​រវាង​ជន​បទ​និង​ទី​ក្រុង​ទៀត​ផង។ នៅ​តាម​ភូមិ​ស្រុក​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ ផ្លូវ​កៅ​ស៊ូ ផ្លូវ​បេ​តុង​ដែល​ទើប​កសាង​រួច បាន​និង​កំ​ពុង​ផ្លាស់​ប្ដូរ​ទិដ្ឋ​ភាព​ថ្មី នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ និង​ក្ដី​សង្ឃឹម អំ​ពី​អនា​គត​ប្រ​កប​ដោយ​វិបុល​ភាព។

ដង​ផ្លូវ​បេ​តុង​នៅ​ភូមិ​ចូវ​ថាញ់ ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ។

កាល​ពី​មុន នៅ​តាម​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ការ​ធ្វើ​ចរា​ចរណ៍​ជួប​លំ​បាក ជា​ឧប​សគ្គ​រាំង​ស្ទះ​ការ​អភិ​វឌ្ឍ។ ផ្លូវ​លំ​តូច​ចង្អៀត​ ភក់​ជ្រាំ​នា​រដូវ​វស្សា តែង​ជា​ក្តី​កង្វល់​របស់​ប្រ​ជា​ជន។ ជាក់​ស្ដែង នៅ​ភូមិ​ចូវ​ថាញ់ ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ មុន​ពេល​មាន​ការ​ផ្លាស់​ថ្មី ផ្លូវ​ជុំ​វិញ​ក្នុង​ភូមិ ជា​ផ្លូវ​លំ​តូច​ចង្អៀត ការ​រស់​នៅ​របស់​មា​មីង​ត្រូវ​កាត់​ផ្តាច់​ដោយ​ព្រែក​ប្រ​ឡាយ គ្មាន​ស្ពាន​រឹង​មាំ។ រាល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ផ្លូវ​ធំ ឬ​មជ្ឈ​មណ្ឌល​ឃុំ មា​មីង​ត្រូវ​ឆ្លង​ព្រែក​ដោយ​ទូក​ក្តារ។ ចំ​ពោះ​បង​ប្អូន​កម្ម​ករ​ធ្វើ​ការ​នៅ​តាម​មណ្ឌល​ឧស្សា​ហកម្ម ត្រូវ​បង្ខំ​ចិត្ត​ផ្ញើ​ម៉ូតូនៅ​ផ្ទះ​អ្នក​ស្គាល់​ក្បែរ​ផ្លូវ​ធំ ព្រោះ​មិន​អាច​បើក​បរ​ចូល​ដល់​ផ្ទះ​បាន។ ការ​ដឹក​ជញ្ជូន​កសិ​ផល​ក្រោយ​ពី​ប្រ​មូល​ផល ក៏​ជួប​លំ​បាក​យ៉ាង​ខ្លាំង ដោយ​សារ​ត្រូវ​ផ្ទេរ​ចុះ​ឡើង​តាម​ទូក​ ទើប​អាច​ទៅ​ដល់​ទី​តាំង​ប្រ​មូល​ទិញ​របស់​ឈ្មួញ។

ដោយ​យល់​ច្បាស់​ពី​ការ​លំ​បាក​ទាំង​នោះ រដ្ឋ​ អំ​ណាច​ភូមិ​ភាគ​នា​នា​បាន​ផ្តល់​អា​ទិ​ភាព​ប្រ​ភព​ធន​ធាន​និង​គួប​ផ្សំ​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ ដើម្បី​វិនិ​យោគ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​គម​នា​គមន៍ នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ បច្ចុប្បន្ន ខ្សែ​ផ្លូវ​លំ​ពី​មុន​ត្រូវ​បាន​ជំ​នួស​ដោយ​ផ្លូវ​បេ​តុង ដែល​មាន​ទទឹង ៣,៥ ម៉ែត្រ ប្រ​វែង​ជាង ១ គី​ឡូ​ម៉ែត្រ បាន​ក្លាយ​ជា​ផ្លូវ​ចម្បង​ក្នុង​ភូមិ។ មា​មីង​នៅ​ទី​នេះ​មិន​លំ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​តាម​ទូក ឬ​ផ្ញើ​យាន​ជំ​និះ​ដូច​មុន​ទៀត ពោល​គឺ​អាច​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​កសិ​ផល​យ៉ាង​ងាយ​ស្រួល។ ទោះ​បី​ដូច្នោះ​ក្ដី ដើម្បី​សម្រេច​បាន​ផ្លូវ​ទាំង​នេះ គឺ​មិន​ អាច​មិន​រំលឹក​ដល់​ការ​រួម​សាម​គ្គី​និង​ការ​ចូល​រួម​ជា​កម្លាំង​ពល​កម្ម​របស់​ប្រ​ជា​ជន​នោះ​ទេ។ ជាក់​ស្ដែង ដូច​ជា​លោក​ង្វៀង​សុង​ធឹប នៅ​ភូមិ​ចូវ​ថាញ់ ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ ជា​សក្សី​រស់​។ នៅ​ពេល​រដ្ឋ​អំ​ណាច​បំ​ផុស​ចលនា​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ លោក​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ផ្ទាល់​ខ្លួន​ដើម្បី​កសាង​ស្ពាន​និង​ផ្លូវ​ដោយ​មិន​យក​ប្រាក់​សំ​ណង​អ្វី​ឡើយ។ ចំ​ពោះ​លោក សេចក្តី​ត្រេក​អរ​ធំ​បំ​ផុត គឺ​បាន​ឃើញ​រដ្ឋ​កសាង​ផ្លូវ​ជូន​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​បាន​ស្រួល និង​ភូមិ​ឋាន​កាន់​តែ​រីក​ចម្រើន។

លោក​ ង្វៀង​សុង​ធឹប នៅ​ភូមិ​ចូវ​ថាញ់ ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ បាន​ចែក​រំលែក៖ “កាល​ពី​មុន តំ​បន់​នេះ​សម្បូរ​ទៅ​ដោយ​ព្រៃ​របោះ។ ក្រោយ​មក រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​បំ​ផុស​ចល​នា​កសាង​ស្ពាន​និង​ផ្លូវ ខ្ញុំ​ក៏​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ជូន​រដ្ឋ ដោយ​មិន​ទាម​ទារ​ប្រាក់​សំ​ណង​អ្វី​ឡើយ។ គោល​បំ​ណង​របស់​ខ្ញុំ គឺ​ចង់​ឱ្យ​រដ្ឋ​មាន​ដី​កសាង​ផ្លូវ​ដើម្បី​មា​មីង​ធ្វើ​ដំ​ណើរ​បាន​ស្រួល។ បច្ចុប្បន្ន មាន​ផ្លូវ​ថ្មី​ស្អាត អ្នក​ភូមិ​នៅ​ទី​នេះ​ត្រេក​អរ​គ្រប់​គ្នា”។

ដង​ផ្លូវ DT ៩៣៨ ត្រូវ​បាន​វិនិ​យោគ​បង្កើន​កម្រិត​និង​ពង្រីក​ធំ​ទូ​លាយ។

ស្រ​ដៀង​គ្នា​នោះ​ដែរ នៅ​ភូមិ​ត្រា​បេត ឃុំ​ង៉ុក​តូ លោ​កថាច់​បុង ជា​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ម្នាក់ បាន​រំលឹក​ឡើង​វិញ​ថា​ កាល​ពី​មុន​តាម​មាត់​ព្រែក​គ្មាន​ផ្លូវ​ធ្វើ​ដំ​ណើរ​ទេ គឺ​មាន​តែ​ស្មៅ​ដុះ​ស៊ុប​ទ្រុប​និង​ភក់​ជ្រាំ​ពេល​រដូវ​ភ្លៀង។ ឬ​នៅ​ ភូមិ​រ៉ាច់​រេ ឃុំ​មី​ទូ ស្ពាន​ចាស់​តូច​ចង្អៀត​និង​ទ្រុឌ​ទ្រោម​ជា​យូរ​មក​ហើយ​ ធ្លាប់​ជា​ក្តី​កង្វល់​ប្រ​ចាំ​ថ្ងៃ​ និង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​សិស្សា​នុសិស្ស​ពេល​ទៅ​រៀន បច្ចុប្បន្ន ផ្លូវ​ទាំង​នោះ​បាន​ជំ​នួស​ដោយ​ផ្លូវ​បេ​តុង​ដែល​មាន​ទទឹង​ពី ៣ ម៉ែត្រ​ដល់​ ៣,៥ ម៉ែត្រ រី​ឯ​ស្ពាន​បេ​តុង​បាន​កសាង​ឡើង​ជំ​នួស​ឱ្យ​ការ​ឆ្លង​ទូក​ ដ នាំ​មក​នូវ​ក្តី​សប្បាយ​រីក​រាយ​យ៉ាង​ក្រៃ​លែង និង​បង្ក​ជា​បុព្វ​បទ​ដ៏​រឹង​មាំ​សម្រាប់​ទិស​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ប្រ​កប​ដោយ​ចីរ​ភាព​នៅ​ភូមិ​ភាគ។

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​រួម​ជា​មួយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ភូមិ​ភាគ​នា​នា​បាន​ផ្តល់​អាទិ​ភាព ប្រ​ភព​ធន​ធាន​ ដើម្បី​វិនិ​យោគ​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ ចាប់​ពី​ផ្លូវ​សហ​ភូមិ​ សហ​ឃុំ​ រហូត​ដល់​ផ្លូវ​ធំ​តភ្ជាប់​ជា​មួយ​ផ្លូវ​ជាតិ ផ្លូវ​ល្បឿន​លឿន និង​ស្ពាន​ធំៗ​។ល។ ត្រូវ​បាន​កសាង​សម្រេច​ជា​ជំ​ហានៗ។ តួ​យ៉ាង​ដូច​ជា​ខ្សែ​ផ្លូវ DT ៩៣៨ ឆ្លង​កាត់​ភូមិ​ឋាន​ឃុំ​អាង​និញ មី​ហឿង មី​ទូ ដែល​ជា​កន្លែង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ក្រោយ​ពី​បាន​វិនិ​យោគ​ជាង ៣០០ ពាន់​លាន​ដុង ដើម្បី​ពង្រីក​ផ្ទៃ​ផ្លូវ​រហូត​ដល់ ៧ ម៉ែត្រ មិន​ត្រឹម​តែ​ជួយ ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​បាន​ស្រួល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​លក្ខ​ណៈងាយ​ស្រួល​ក្នុង​ការ​ទាក់​ទាញ​ការ​វិនិ​យោគ​អភិវឌ្ឍ​ផលិត​ និង​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជាន​ទៀត​ផង។

លោក​ឡឹម​ប៊ិញ នៅ​ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍៖ “កាល​ពី​មុន ផ្លូវ​នេះ​ចង្អៀត ណាស់​ ជា​ពិ​សេស​នៅ​ម៉ោង​ចរា​ចរណ៍​ចំ​ណុច​ខ្ពស់ គឺ​ពេល​សិស្សា​នុសិស្ស​ទៅ​រៀន និង​កម្ម​ករ ទៅ​ធ្វើ​ការ តែង​មាន​ការ​កក​ស្ទះ​លំ​បាក​ទៅ​មក​ណាស់។ បច្ចុប្បន្ន​ ផ្លូវ​មិន​ត្រឹម​តែ​ធំ​ទូ​លាយ ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ប្រ​ព័ន្ធ​ភ្លើង​បំ​ភ្លឺ ជួយ​មា​មីង​ធ្វើ​ដំ​ណើរ​សុវត្ថិ​ភាព។ តាម​រយៈ​នោះ សេដ្ឋ​កិច្ច​គ្រួ​សារ​ក៏​រីក​ចម្រើន ដោយ​សា​រក​សិផល​បន្ទាប់​ពី​ប្រ​មូល​ផល បាន​ដឹក​ជញ្ជូន​ទៅ​លក់​ទាន់​ពេល​វេលា”។

ទន្ទឹម​នឹង​ការ​ធ្វើ​ឱ្យ​សុក្រឹត​បណ្តាញ​គម​នា​គមន៍​ជន​បទ តភ្ជាប់​ភូមិ ឃុំនា​ពេល​កន្លង​មក បក្ស​និង​រដ្ឋ​បាន​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស ផ្តល់​អា​ទិ​ភាព​លើ​ប្រ​ភព​ធន​ធាន​វិនិ​យោគ​ទៅ លើ​គម្រោង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជា​លក្ខណៈ​យុទ្ធ​សាស្ត្រ​ជា​ច្រើន។ បណ្តា​សំ​ណង់​សំ​ខាន់ៗ ដូច ជា​ផ្លូវ​ស្នូល​អភិវឌ្ឍ​សេដ្ឋ​កិច្ច​បូ​ព៌ា - បស្ចិម គម្រោង​ស្ពាន​ដាយ​ង៉ាយ ឬ​ខ្សែ​ផ្លូវ​ល្បឿន​លឿន​ចូវដុក - កឹង​ធើ - សុក​ត្រាំង​ មិន​ត្រឹម​តែ​ជា​គម្រោង​សាង​សង់​សា​មញ្ញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ក្តី​សប្បាយ​រីក​រាយ និង​ជា​ក្តី​សង្ឃឹម​ដ៏​ធំ​ធេង​របស់​ប្រ​ជា​ជន។ ការ​អភិវឌ្ឍ​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​គម​នា​គមន៍​ព្រមៗ​គ្នា មិន​ត្រឹម​តែ​បង្ក​ជា​កម្លាំង​ជំ​រុញ​សេដ្ឋ​កិច្ច​ដ៏​ខ្លាំង​ក្លា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​បង្រួម​គម្លាត​រវាង​ទី​ក្រុង​និង​ជន​បទ បង្ក​ការ​តភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ រវាង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ជា​មួយ​តំ​បន់​អភិ​វឌ្ឍន៍​ផ្សេងៗ​ទៀត។ ដង​ផ្លូវ​ដ៏​ស្អាត​នា​ថ្ងៃ​នេះ គឺ​ជា​ស្ពាន​ចម្លង​នៃ​ជំ​នឿ​ចិត្ត បើក​ចេញ​នូវ​អនា​គត​ដ៏​ភ្លឺ​ស្វាង​សម្រាប់​តំ​បន់​ទាំង​មូល​និយាយ​រួម និង​នៅ​តាម​ភូមិ​ស្រុក​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក៕ 

ថាញ​ហុង - ថាច់​ធី

ចែករំលែកអត្ថបទ