12/04/2026 - 07:49

ភាព​កក់​ក្តៅ​ក្នុង​ផ្ទះ​មហា​សាម​គ្គី 

ផ្តើម​ពី​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះទ្រុឌ​ទ្រោម ឥឡូវ​មា​មីង​មាន​ផ្ទះ​រឹង​មាំ ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត និង​ទទួល​អំ​ណរបុណ្យ​ចូល​ឆ្នាំ​ថ្មី​កាន់​តែ​ពេញ​លេញ​ជាង​ទៀត។ នោះ​គឺ​ជា​លទ្ធ​ផល​នៃ​ការ​ព្រួត​ដៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ទី​ក្រុង​កឹង​ធើ ក្នុង​ការ​កៀរ​គរ​ប្រ​ភព​កម្លាំង​ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ចលនា​ប្រ​ឡង​ប្រ​ណាំង “ព្រួត​ដៃ​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” លើ​វិសាល​ភាព​ទូ​ទាំង​ប្រ​ទេស អា​ស្រ័យ​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល បំ​ផុស​ចលនា មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​និង​ប្រ​កប​ដោយ​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ ដោយ​មិន​ទុក​ចោល​នរ​ណា​ម្នាក់​នៅ​ខាង​ក្រោយ។

ឃុំ​ញូ​យ៉ា ទី​ក្រុង​កឹង​ធើ ប្រ​គល់​ផ្ទះ​មហា​សាម​គ្គី​ដល់​អ្នក​ក្រ។

តាម​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ការ​គាំ​ទ្រ​ចល​នា​ប្រ​ឡង​ប្រ​ណាំង “បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ក្នុង​វិសាល​ភាព​ទូ​ទាំង​ប្រ​ទេស ឆ្នាំ ២០២៥” រណ​សិរ្ស​គ្រប់​ថ្នាក់ បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​អង្គ​ការ​សមា​ជិក អង្គ​ការ​នយោ​បាយ - សង្គម ផ្តុំ​កម្លាំង​ឃោស​នា​ចលនា អង្គ​ការ​អា​ជីវ​កម្ម និង​បុគ្គល​រួម​វិភាគ​ទាន​ប្រាក់​បាន​ចំ​នួន ៦៥១​,១៣៣ ពាន់​លាន​ដុង។ ឆ្លង​តាម​រយៈ​នោះ ទី​ក្រុង​កឹង​ធើ បាន​សង់​ថ្មី​និង​ជួស​ជុល​ផ្ទះ​បាន​ចំ​នួន ១១​.៤៦២ ខ្នង ជូន​គ្រួ​សារ​គោល​នយោ​បាយ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែ​ក្រ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ជួយ​គ្រួ​សារ​ទាំង​នេះ​មាន​ផ្ទះ​សម្បែង​ស្នាក់​នៅ​លំ​នឹង ស្ងប់​អា​រម្មណ៍ ពល​កម្ម​ផលិត ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។ ក្រៅ​ពី​នោះ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង និង​អង្គ​ការសមា​ជិក​នា​នា បាន​ចលនា​ពី​ប្រ​ភព “មូល​និធិ​ដើម្បី​អ្នក​ក្រ” ដើម្បី​ជួស​ជុល​សាង​សង់​ផ្ទះ​ថ្មី និងប្រ​គល់​ផ្ទះ​មហា​សាម​គ្គី ៨.៧៨៤ ខ្នង​ដល់​គ្រួ​សារ​ក្រីក្រ គ្រួ​សារ​ក្បែរ​ក្រ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ៤៣៩ ពាន់​លាន​ដុង ព្រួត​ដៃ​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ការ​រស់​នៅ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។

ភាព​កក់ក្តៅ​ក្នុង​ផ្ទះ​ថ្មី

បច្ចុប្បន្ន ដង​ផ្លូវ​ជន​បទ​គ្រប់​ច្រក​ល្ហក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ឃុំញូ​យ៉ា សុទ្ធ​តែ​បាន​ក្រាល​បេ​តុង តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ផ្ទះ​ឥដ្ឋ​រឹង​មាំ សម​រម្យ បាន​សាង​សង់​ឡើង​ជា​បន្ត​បន្ទាប់ អគ្គិ​សនី និង​ប្រ​ព័ន្ធ​ទឹក​ស្អាត បាន​អូស​ចូល​ដល់​ផ្ទះ​។ល។ គ្រួ​សារ​ណា​ក៏​រៀប​ចំ​ផ្ទះ​ស្អាត​បាត​ដើម្បី​ទទួល​ឆ្នាំ​ថ្មី​ដែរ។ ឆ្នាំ ២០២៥ បាន​រដ្ឋ​ឧបត្ថម្ភ​ប្រាក់ ៦០ លាន​ដុង បូក​ផ្សំ​ជា​មួយ​នឹង​ប្រាក់​សន្សំ​សំ​ចៃ​របស់​គ្រួ​សារ​ជា​ច្រើន​ឆ្នាំ​កន្លង គ្រួ​សារ​លោក​តូ​ហៀ នៅ​ភូមិ​ព្រែក​ឈ្វេង ឃុំ​ញូ​យ៉ា សង់​បាន​ផ្ទះ​ថ្មី​មួយ​ខ្នង​យ៉ាង​សម​រម្យ។ លោក​តូ​ហៀ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “គ្រួ​សារ​ខ្ញុំ​ក្រ ធ្វើ​ការ​ឈ្នួល​នៅ​ភូមិ​ភាគ​បាន​ត្រឹម​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ មិន​សេស​សល់​អាច​សង់​ផ្ទះ​រឹង​មាំ​បាន ហេតុ​នោះ​បាន​ត្រឹម​តែ​រស់​នៅ​ក្នុង​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម។ ឆ្នាំ​នេះ បាន​រដ្ឋ​សង់​ផ្ទះ​ឥដ្ឋ​រឹង​មាំ​ជូន ខ្ញុំ​មាន​ក្តី​ត្រេក​អរ​ក្រៃ​លែង។ ខ្ញុំ​មាន​អា​យុ​ជិត ៧០ ឆ្នាំ​ហើយ មិន​ដែល​នឹក​ស្រ​មៃ​មាន​ផ្ទះ​ឥដ្ឋ​ស្អាត​ដូច្នេះ​ស្នាក់​នៅ​ឡើយ ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​មាន​ផ្ទះ​ថ្មី​ស្អាត​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយ​ក្តី​សប្បាយ​រីក​រាយ​ជា​មួយ​កូន​ចៅ​ហើយ”។

បង​ស្រី ថាច់​ធី​ស្វឹង ក៏​នៅ​ភូមិ​ព្រែក​ឈ្វេង​ដែរ គឺ​ជា​គ្រួ​សារ​ក្រី​ក្រ គ្មាន​ដី​ធ្លី ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ ពឹង​ផ្អែក​ទាំង​ស្រុង​លើ​កម្លាំង​ធ្វើ​ការ​ឈ្នួល​តាម​រដូវ​កាល​នៅ​ភូមិ​ភាគ។ ផ្ទះ​ដែល​មាន “គ្រឹះ​រឹង ជញ្ជាំង​រឹង និង​ដំ​បូល​រឹង” គឺ​ជា​អំ​ណោយ​ដ៏​មាន​តម្លៃ​ដែល​បង​ស្រី​បាន​ទទួល​ពី​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។ បាន​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដំ​បូង​បង្អស់​ក្នុង​ផ្ទះ​ឥដ្ឋ​ថ្មី​ដ៏​រឹង​មាំ បង​ស្រី​ស្វឹង ឱ្យ​ដឹង​ដោយ​ក្តី​រំភើប៖ “ពី​មុន ផ្ទះ​ដាច់​ទ្រុឌ​ទ្រោម ពេល​ភ្លៀង​ខ្យល់​ម្តងៗ ភ័យ​បារម្ភ​ដេក​មិន​លក់។ ឥ​ឡូវ មាន​ផ្ទះ​រឹង​មាំ​ហើយ ខ្ញុំ​ស្ងប់​អា​រម្មណ៍​គិត​គូរ ការ​ងារ​រក​ស៊ី ដើម្បី​ជីវ​ភាព​កាន់​តែ​ល្អ​ប្រ​សើរ”។

ចំ​ណែក​នៅ​សង្កាត់​វីតឹង ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​សង់​ផ្ទះ​តាម​កម្ម​វិធី “បំ​បាត់​ផ្ទះ​ស្លឹក ផ្ទះ​ទ្រុឌ​ទ្រោម” រដ្ឋ​អំ​ណាច​នៅ​ទាំង​ផ្គួប​បញ្ចូល​ឧបត្ថម្ភ​បុល​ទុន​អនុ​គ្រោះ​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម និង​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​ដាំ​ដុះ ​ចិញ្ចឹម​សត្វ សម​ស្រប​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច​គ្រួ​សារ។ ផ្តើម​ពី​នោះ មាន​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​បាន​មោះ​មុត​បង្វែរ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​។ល។ ហេតុ​នោះ ទើប​ជីវ​ភាព​បាន​លំ​នឹង​បន្តិច​ម្តងៗ។ បង ហ្វិញ​វុាំង​វ៉ូវ នៅ​មណ្ឌល ១៥ សង្កាត់​វីតឹង ជា​គ្រួ​សារ​ក្រី​ក្រ ពេល​បាន​រដ្ឋ​អំ​ណាច​ឧបត្ថម្ភ​សង់​ផ្ទះ និង​ឱ្យ​បុល​ទុន ៥០ លាន​ដុងពី​ធនា​គារ​គោល​នយោ​បាយ​សង្គម គាត់​បាន​វិនិ​យោគ​ចិញ្ចឹម​ជ្រូក។ អា​ស្រ័យ​ហេតុ​នោះ ជីវ​ភាព​គ្រួ​សារ​គាត់ បាន​ធូរ​ធារ​ឡើង​ជា​លំ​ដាប់។ បង​វ៉ូវ ឱ្យ​ដឹង៖ “ពី​មុន ប្តី​ប្រ​ពន្ធ​ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម ធ្វើ​ការ​ឈ្នួល​បាន​ត្រឹម​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ។ ពេល​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​បាន​រឹង​មាំ​ដូច្នេះ ខ្ញុំ​ត្រេក​អរ​ណាស់​ បំ​ផុត​គឺ​ពេល​រដ្ឋ​អំ​ណាច​ពិ​និត្យ​ឱ្យ​បុល​ទុន ៥០ លាន​ដុង ឧបត្ថម្ភ​ជ្រូក ១០ ក្បាល និង​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​ការ​ចិញ្ចឹម​សត្វ ហេតុ​នោះ ខ្ញុំ​បាន​វិនិ​យោគ​ចិញ្ចឹម​ជ្រូក។ ដោយ​សារ​ចេះ​បច្ចេក​ទេស​ថែ​ទាំ​ជ្រូក ទើប​ហ្វូង​ជ្រូក​ឆាប់​ធំ​ធាត់​ល្អ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ឡើង ”។

ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ចូល​រួម​ធ្វើ​អន្ត​រាគមន៍

ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ខាង​លើ ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​ចល​នា​ប្រ​ឡង​ប្រ​ណាំង​យ៉ាង​ម៉ឺង​ម៉ាត់​ដោយ​ប្តេជ្ញា​ចិត្ត​នយោ​បាយ​ខ្ពស់។ ជា​មួយ​នឹង​ស្មារតី​គាំ​ទ្រ​យ៉ាង​មុត​មាំ​ចំ​ពោះ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ទូ​ទាំង​ប្រ​ទេស “ព្រួត​ដៃ​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់ និង​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​របស់​ទី​ក្រុង បាន​ធ្វើ​អន្ត​រាគមន៍​យ៉ាង​ម៉ឺង​ម៉ាត់ និង​រួម​ដំ​ណើរ​ព្រមៗ​គ្នា ខ្នះ​ខ្នែង​អស់​ពី​ចិត្ត ហើយ​នេះ​ជា​កា​តព្វ​កិច្ច។

មុន​និង​ក្រោយ​រួម​បញ្ចូល​ព្រំ​ដែន​រដ្ឋ​បាល គណៈ ផ្នែក​សមត្ថ​កិច្ច​របស់​ទី​ក្រុង​កឹង​ធើ​គ្រប់​ថ្នាក់ សុទ្ធ​តែ​យល់​ជ្រាល​ជ្រៅ​អំ​ពី​ការ​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​អ្នក​មាន​សគុណ ជន​ជាតិ​ភាគ​តិច គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ គឺ​ជា​ភាកិច្ច​នយោ​បាយ​ផង និង​មាន​អត្ថ​ន័យ​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ​ផង។ បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​និង​សីល​ធម៌ “តប​ស្នង​សង​គុណ” “ស្រ​ឡាញ់​អ្នក​ដ​ទៃ​ដូច ស្រ​ឡាញ់​ខ្លួន​ឯង” រួម​ចំ​ណែក​នាំ​មក​ទ្រ​នំ​សុខ​សាន្ត​ជូន​អ្នក​មាន​សគុណ អ្នក​ក្រ និង​អ្នក​ទន់​ខ្សោយ តាម​ទិស​ស្លោក “មិន​ទុក​ចោល​នរ​ណា​ម្នាក់​នៅ​ខាង​ក្រោយ”។

​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ បើក​ការ​ដ្ឋាន​សាង​សង់​ផ្ទះ​ អនុវត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំង “ព្រួត​ដៃ​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” នៅ​សង្កាត់​ភឿក​ថើយ។

លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “រមិល​មក​ដំ​ណើរ​សម្រេច​រួច​រាល់​នៃ​កម្ម​វិធី​បំ​បាត់​ផ្ទះបណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម នៅ​លើ​ភូមិ​ឋាន ទី​ក្រុង​កឹង​ធើ សមិទ្ធ​ផល​មិន​ត្រឹម​តែ​ជា​តួ​លេខសាង​សង់​ថ្មី ឬ​ជួស​ជុល​ផ្ទះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​អត្ថ​ន័យ​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ និង​ជា​កម្លាំង​នៃ​សាម​គ្គី​ភាព​រីក​សាយ​ភាយ​ទៀត​ផង។ ភាព​ជោគ​ជ័យ​នៃ​ចល​នា​ប្រ​ឡង​ប្រ​ណាំង​នេះ បាន​មក​ពី​កិច្ច​សហ​ការ​ស៊ី​ចង្វាក់​គ្នា​រវាង គណៈ ផ្នែក​និង​ភូមិ​ភាគ​គ្រប់​ថ្នាក់ ពិ​សេស​គឺ​ស្មារតី​សាម​គ្គី​ភាព ស្រុះ​ស្រួល​គ្នា និង​ព្រួត​ដៃ​រួម​កម្លាំង​នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ និង​ប្រ​ជា​ជន​ទី​ក្រុង។ ទន្ទឹម​នឹង​នោះ គណៈ​ចង្អុល​ការ​ទី​ក្រុង ចូល​រួម​ធ្វើ​អន្ត​រា​គមន៍​យ៉ាង​ម៉ឺង​ម៉ាត់ ចង្អុល​ការ​ដោយ​ផ្តុំ​កម្លាំង​ខ្ពស់​បំ​ផុត កៀរ​គរ​បាន​ការ​ចូល​រួម​ពី​សំ​ណាក់​សហ​គមន៍​អា​ជីវ​កម្ម និង​ប្រ​ជា​ជន។ ទី​ក្រុង​ស្ងើច​សរ​សើរ​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​គាំ​ទ្រ​របស់​សហ​គមន៍​មិន​ត្រឹម​តែ​ផ្នែក​ខាង​សម្ភារៈ​ប៉ុណ្ណោះ​ទេ ទាំង​ផ្នែក​ខាង​ស្មារតី​ទទួល​ខុស​ត្រូវ និង​មនោ​សញ្ចេត​នា​ទៀត​ផង… ប្រ​ការ​នោះ​ជា​សក្ខី​ភាព​ដ៏​រស់​រវើក​ចំ​ពោះ​ប្រ​វេ​ណី “ផឹក​ទឹក​នឹក​ប្រ​ភព” “ស្រ​ឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក” “ស្លឹក​ជា​ពាស​ស្លឹក​ដាច់” ដែល​ជា​ប្រ​វេណី​ដ៏​ថ្លៃ​ថ្នូរ​តាំង​ពី​យូរ​មក​របស់​ជន​ជាតិ​វៀត​ណាម”។

កម្ម​វិធី “ព្រួត​ដៃ​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ផ្ទះ​ទ្រុឌ​ទ្រោម” គឺ​ជា​ការ​ដឹង​គុណ​ចំ​ពោះ​អ្នក​មាន​សគុណ​ជា​អំ​ណោយ​ដ៏​មាន​អត្ថ​ន័យ មាន​តម្លៃ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ ដោយ​ស្មារតី​តប ស្នង​សង​គុណ និង​ជា​កម្លាំង​ជំ​រុញ “មាន​ផ្ទះ​សម្បែង​សម​រម្យ ស្ងប់​អា​រម្មណ៍​ប្រ​កប​ការ​ងារ​រក​ស៊ី” ដើម្បី​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច លំ​នឹង​ជីវ​ភាព ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព៕

                     វុាំង​កុង-យ្វី​អាញ-វិ​មាន

​   

ចែករំលែកអត្ថបទ