12/04/2026 - 07:49

តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ ឈាន​ឡើង​អភិ​វឌ្ឍន៍ 

ក្នុង​អំ​ឡុង​ខែ​មេ​សា ស្រប​ជា​មួយ​ក្តី​សប្បាយ​រីក​រាយ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ កាន់​តែ​មាន​ក្តី​រីក​រាយថែម​ទៀត អា​ស្រ័យ​ដោយ​មាន​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០៣០” (ហៅ​កាត់​ថា កម្ម​វិធី)។ នោះ​គឺ​ជីវ​ភាព​បាន​លើក​កម្ពស់ភូមិ​ស្រុក​រីក​ចម្រើន បង្ក​បាន​ជា​កម្លាំង​ចល​ករ​ជួយ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​នៅ​កា​ម៉ាវ កាន់​តែ​ជឿ​ជាក់​ទៅ​លើ​អនា​គត​រុង​រឿង។

​  ​ ផ្លូវ​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​បាន​វិនិ​យោគ​យ៉ាង​សម​រម្យ។​ 

ក្រោយ​ពី​រួម​បញ្ចូល ខេត្ត​កា​ម៉ាវ មាន​ជន​ជាតិ​ចំ​នួន ២៩ កំ​ពុង​រួម​រស់​នៅ​ជា​មួយ​គ្នា ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​មាន ២៦​.៩៩០ គ្រួ​សារ (ប្រ​មាណ ១១៦​.៦០៤ នាក់)។ អនុ​វត្ត​កម្ម​វិធី​ដំ​ណាក់​កាល​ទី ១ (គិត​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៥) ខេត្ត​បាន​ផ្សព្វ​ផ្សាយ​គ្រប់ ១០​/១០ គម្រោង, ១០​/១៤ អនុ​គម្រោង និង ៣១/​៣៦ ខ្លឹម​សារ​សមា​សភាព ដោយ​ទុន​សរុប​ជិត ៤៤៦ ពាន់​លាន​ដុង។ តាម​រយៈ​នោះ កម្ម​វិធី​បាន​ឧបត្ថម្ភ​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន ៨៣០ គ្រួ​សារ និង​ដី​ស្នាក់​នៅ​ចំ​នួន ៦២ គ្រួ​សារ; ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ​ជូន ៤១៨ គ្រួ​សារ​ដែល​ខ្វះ​ដី​ផលិត; ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​ជន​ជាតិ​ភាគ​តិច ៨៤៤ គ្រួ​សារ; កសាង​ស្ថា​នីយ៍​ផ្គត់​ផ្គង់​ទឹក ចំ​នួន ៣ កន្លែង; បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ជូន​ពល​ករ​ជន​ជាតិ​ភាគ​តិច​ជាង ៦.០០០ នាក់; កសាង​ថ្មី​និង​បង្កើន​កម្រិត​ផ្លូវ​គម​នា​គមន៍​ជន​បទ​ជាង ១៨៥ គី​ឡូ​ម៉ែត្រ; បង្កើន​កម្រិត​និង​ជួស​ជុល​សា​លា​រៀន​ជន​ជាតិ​អន្តេ​វា​សិក ៣ ខ្នង​។ល។ អា​ស្រ័យ​មាន​កម្ម​វិធី គម្រោង និង​គោល​នយោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​បាន​ផ្សព្វ​ផ្សាយ​គ្រប់​សព្វ​ទាន់​ពេល​វេលា និង​មាន​ប្រ​សិទ្ធ​ភាព បាន​រួម​ចំ​ណែក​បន្ថយ​អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ក្នុង​ខេត្ត​ថយ​ចុះ​នៅ​សល់​ត្រឹម​តែ ២% ប៉ុណ្ណោះ; មាន ១០០% ជន​ជាតិ​ភាគ​តិច​រស់​នៅ​តំ​បន់​លំ​បាក​បាន​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ។ ទាំង​នេះ​គឺ​ជា​លទ្ធ​ផល​ដ៏​លេច​ធ្លោ​គួរ​ឱ្យ​មោ​ទនៈ រួម​ចំ​ណែក​កែ​លម្អ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ។

តាម​ការ​សន្និ​ដ្ឋាន​របស់​លោក ង៉ោ​វ៉ូវ​ថាំង - អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ៖ កន្លង​មក បក្ខ​ភាគ​ខេត្ត​តែង​កំ​ណត់​ច្បាស់​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ គឺ​ជា​តំ​បន់​សំ​ខាន់​ដើម្បី​ប្រ​មូល​ផ្តុំ​ប្រ​ភព​ទុន​វិនិ​យោគ បង្ក​ស្ថិរ​ភាព​និង​អភិវឌ្ឍន៍។ ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សកម្ម​ពី​សំ​ណាក់​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់ អង្គ​ការ​មហា​ជន បណ្តា​គោល​នយោ​បាយ​និង​កម្ម​វិធី​របស់​បក្ស និង​រដ្ឋ បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ឆាប់​រហ័ស​ដល់​ជន​ជាតិ​ភាគ​តិច។ អា​ស្រ័យ​ហេតុ​នេះ គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​នៅ​លើ​ភូមិ​ឋាន មាន​លក្ខណៈ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ឈាន​ឡើង​ធ្វើ​មាន; ទិដ្ឋ​ភាព​ភូមិ​ស្រុក​កាន់​តែ​មាន​ភាព​រីក​ចម្រើន អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​បាន​ថែ​រក្សា​និង​ពង្រីក បង្ក​បាន​ជា​កម្លាំង​រស់​ថ្មី​នៅ​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។

* តំ​បន់​ជន​បទ​ផ្លាស់​ថ្មី

មាន​ឱកាស​វិល​មក​ឃុំ​និញ​ថាញ់​ឡើយ ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​នៅ​តំ​បន់​ជ្រៅ​ឆ្ងាយ​ដាច់​ស្រ​យាល មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ យើង​នឹង​មិន​នឹក​ស្មាន​ចំ​ពោះ​ភាព “ផ្លាស់​ថ្មី” នៃ​តំ​បន់​ជន​បទ​នេះ។ ដង​ផ្លូវ​ជន​បទ​នា​នា​នៅ​ឃុំ​និញ​ថាញ់​ឡើយ​បាន​ចាក់​បេ​តុង សង​ខាង​ផ្លូវ​អម​ដោយ​ទង់​ជាតិ​ជា​មួយ​នឹង​ផ្ទះ​ថ្មីៗ​សង់​យ៉ាង​សម​រម្យ។ មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​ទៅ​មក​ងាយ​ស្រួល។ លោក យ័ញ​កាវ នៅ​ភូមិ​កោះ​ធំ ឃុំ​និញ​ថាញ់​ឡើយ ចែក​រំ​លែក៖ “កាល​ពី​មុន ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រ​ជា​ជន​ភាគ​ច្រើន គឺ​ទូក​កា​ណូត ការ​រៀន​សូត្រ លក់​ដូរ​និង​ថែ​ទាំ សុខ​ភាព​របស់​ប្រ​ជា​ជន​នៅ​ជួប​ការ​លំ​បាក​។ល។ អា​ស្រ័យ​មាន​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស និង​រដ្ឋ រួម​ជា​មួយ​នឹង​ការ​ស្ម័គ្រ​ចិត្ត រួម​កម្លាំង​របស់​ប្រ​ជា​ជន ទើប​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដូច៖ អគ្គិ​សនី ផ្លូវ​គមនា​គមន៍ សាលា​រៀន ដំ​ណាក់​សុខា​ភិ​បាល​មូល​ដ្ឋាន​សម្ភារៈ វប្ប​ធម៌​បាន​វិនិ​យោគ​រឹង​មាំ បម្រើត​ម្រូវ​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​បាន​ល្អ​ប្រ​សើរ”។

ទន្ទឹម​នឹង​ការ​វិនិ​យោគ​អភិ​វឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ រដ្ឋ​អំ​ណាច​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់ ឧបត្ថម្ភ​កសាង​ទម្រង់​ផលិត​វិនិ​យោគ​ធា​រា​សាស្ត្រ ជួយ​ប្រ​ជា​ជន​អនុវត្ត​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ ត្រឹម​តែ​រយៈ​ពេល​ខ្លី តំ​បន់​ដី​ដែល​ធ្លាប់​ជ្រាប​ជាតិ​ប្រៃ ដាំ​បាន​តែ​ដើម​ស្មាច់​និង​ម្នាស់ ហើយ​ផ្តល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ទាប​នោះ ឥឡូវ​បាន​ប្តូរ​មក​អនុ​វត្ត​ទម្រង់ “បង្គា - ស្រូវ” វិញ។ ជីវ​ភាព​របស់​គ្រួ​សារ​កសិ​ករ​ខ្មែរ​នៅ​តំ​បន់​និញ​ថាញ់​ឡើយ​ក៏​បាន​កែ​លម្អ​ជា​បណ្តើរៗ។ ជា​មួយ​នឹង​ផ្ទៃ​ដី​ផលិត​ទម្រង់​បង្គា -  ស្រូវ​ជាង ៤ ហិក​តា មធ្យម​ក្នុង​មួយ​ឆ្នាំៗ​លោក យ័ញ​កាវ អាច​រក​ចំ​ណូល​បាន​ជាង ៥០០ លាន​ដុង។ តាម​រយៈ​ចំ​ណូល​នេះ លោក​យ័ញ​កាវ មាន​លក្ខណៈ​សាង​សង់​បាន​ផ្ទះ​សម្បែង​យ៉ាង​សម​រម្យ និង​ទិញ​សម្ភារៈ​បរិក្ខារ​ផ្សេងៗ​បម្រើ​តម្រូវ​ការ​រស់​នៅ និង​កម្សាន្ត​នៅ​ក្នុង​គ្រួ​សារ។

ប្រ​គល់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ។

និយាយ​អំ​ពី​ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធី​ដែល​នាំ​មក​ជូន​ដល់​តំ​បន់​ជន​បទ លោក ចូវ​ផាក កម្មា​ភិ​បាល​ជន​ជាតិ​ខ្មែរ​ចូល​និវត្តន៍​នៅ​ឃុំ​ដុង​ហាយ មាន​ប្រ​សាសន៍៖ “អា​ស្រ័យ​ដោយ​ទទួល​បាន​ផល​ប្រ​យោជន៍​ពី​គោល​នយោ​បាយ និង​កម្ម​វិធី​នានា​សម្រាប់​ជន​ជាតិ​ភាគ​តិច ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​បាន​វិនិ​យោគ​អភិ​វឌ្ឍ ឆ្លើយ​តប​កាន់​តែ​ប្រ​សើរ​នូវ​តម្រូវ​ការ​ផលិត និង​ជីវ​ភាព​របស់​ប្រ​ជា​ជន។ ទន្ទឹម​នឹង​នោះ គ្រួ​សារ​ក្រី​ក្រ​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ បុល​ទុន ពូជ​ដំ​ណាំ​និង​សត្វ​ចិញ្ចឹម; ព្រម​ទាំង​បាន​ផ្ទេរ​ចំ​ណេះ​ដឹង​វិទ្យា​សាស្ត្រ​បច្ចេក​ទេស បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ... ដូច្នេះ​ទើប​មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​ថយ​ចុះ។ ផ្តើម​ពី​នោះ ជីវ​ភាព​ថ្មី សម្បូរ​សប្បាយ សុភ​មង្គល នោះ​ហើយ​គឺ​ជា​កម្លាំង​ចល​ករ​ដើម្បី​ជន​រួម​ជាតិ​ពង្រីក​នូវ​ឆន្ទៈ​ម្ចាស់​ការ​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​ក្នុង​ពល​កម្ម​ផលិត​ ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ ស្រស់​ស្អាត”។

សម្រាប់​ទិស​ដៅ​ឆ្នាំ ២០២៦ លោក​ស្រី ង្វៀង​ធូតឺ - នា​យិ​កា​មន្ទីរ​ជន​ជាតិ​និង​សាស​នា ខេត្ត បាន​ឱ្យ​ដឹង៖ នៅ​ពេល​មជ្ឈិម​បែង​ចែក​ប្រ​ភព​ទុន មន្ទីរ​នឹង​ធ្វើ​សេនា​ធិការ​ផ្ទាល់​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត សហ​ការ​ជា​មួយ​ស្ថា​ប័ន អង្គ​ភាព​ពាក់​ព័ន្ធ ផ្តុំ​កម្លាំង​អនុ​វត្ត​ព្រមៗ​គ្នា មាន​ប្រ​សិទ្ធ​ភាព​បណ្តា​កម្ម​វិធី គម្រោង និង​គោល​នយោ​បាយ​ចំ​ពោះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​ឋាន​ខេត្ត ធា​នា​ចំ​មុខ​សញ្ញា។ ក្នុង​នោះ ផ្តោត​សំ​ខាន់​លើ​ដំ​ណោះស្រាយ បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព លើក​កម្ពស់​គុណ​ភាព​អប់រំ សុខា​ភិបាល និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដោះ​ស្រាយ​ការ​ងារ​ធ្វើ ជា​ជំ​ហាន​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ជន​រួម​ជាតិ៕

    លី​ធាន-​វុាំង​តឹន

ចែករំលែកអត្ថបទ