27/03/2026 - 06:08

គោល​នយោ​បាយ​ចំ​ពោះ​សិស្ស​ជន​ជាតិ​អន្តេ​វា​សិក​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ 

តើ​គោល​នយោ​បាយ​ចំ​ពោះ​សិស្ស​ជន​ជាតិ​អន្តេ​វា​សិក​និង​សិស្ស​មហា​វិទ្យា​ល័យ​បម្រុង​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​យ៉ាង​ដូច​ម្តេច?

សិស្ស​ជន​ជាតិ​អន្តេ​វា​សិក​ដែល​ទទួល​បាន​កិត្តិ​នាម “សិស្ស​ឆ្នើម” ទទួល​បាន​រង្វាន់ ៨០០​.០០០​ដុង/ម្នាក់; សិស្ស​ដែល​ទទួល​បាន​កិត្តិ​នាម “សិស្ស​ពូ​កែ” ទទួល​បាន​រង្វាន់ ៦០០​.០០០ ដុង​/ម្នាក់។ (រូប៖ សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង)

ការិ​យា​ល័យ​ពិ​គ្រោះ​ច្បាប់​នៃ​កា​សែត​ពល​កម្ម សូម​ឆ្លើយ​តប​ដូច​ត​ទៅ៖

យោង​តាម​កថា​ខណ្ឌ​ទី ៣ មាត្រា ៦ នៃ​អនុ​ក្រឹត្យ លេខ ៦៦/​២០២៦​/NĐ-CP កំ​ណត់​អំ​ពី​គោល​នយោ​បាយ​សម្រាប់​កុមារ​មត្តេយ្យ សិស្ស និស្សិត នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ តំ​បន់​វាល​ខ្សាច់ មាត់​សមុទ្រ និង​កោះ ក៏​ដូច​ជា​គ្រឹះ​ស្ថាន​អប់រំ​ដែល​មាន​កុមារ​មត្តេយ្យ និង​សិស្ស​ដែល​ទទួល​គោល​នយោ​បាយ (មាន​ប្រ​សិទ្ធ​ភាព​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​ឧស​ភា ឆ្នាំ ២០២៦) បាន​កំ​ណត់​គោល​នយោ​បាយ​ចំ​ពោះ​សិស្ស​ជន​ជាតិ​អន្តេ​វា​សិក និង​សិស្ស​មហា​វិទ្យា​ល័យ​បម្រុង​ដូច​ខាង​ក្រោម៖

ក) អា​ហា​រូប​ករណ៍​គោល​នយោ​បាយ៖ កំ​ណត់​នៅ​ក្នុង​មាត្រា ៩ នៃ​អនុ​ក្រឹត្យ​លេខ ៨៤/ ​២០២០​/NĐ-CP ចុះ​ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ ២០២០ របស់​រដ្ឋា​ភិ​បាល ដែល​កំ​ណត់​លម្អិត​អំ​ពី​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​អប់រំ។

ខ) ការ​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់៖ ក្នុង​ឆ្នាំ​សិក្សា សិស្ស​ដែល​ទទួល​បាន​កិត្តិ​នាម “សិស្ស​ឆ្នើម” ទទួល​បាន​រង្វាន់ ៨០០​.០០០ ដុង​/ម្នាក់; សិស្ស​ដែល​ទទួល​បាន​កិត្តិ​នាម “សិស្ស​ពូ​កែ” ទទួល​បាន​រង្វាន់ ៦០០​.០០០ ដុង/​ម្នាក់។

គ) ការ​ផ្តល់​សម្ភារៈ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន និង​សម្ភារៈ​សិក្សា៖

សិស្ស​ជន​ជាតិ​អន្តេ​វា​សិក​នៅ​គ្រប់​កម្រិត​សិក្សា និង​សិស្ស​មហា​វិទ្យា​ល័យ​បម្រុង បាន​ផ្តល់​ជូន​ម្តង ជា​វត្ថុ​មាន​ដូច​ជា៖ ភួយ មុង និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ផ្សេងៗ​ទៀត ជា​មួយ​នឹង​កម្រិត​ថវិកា ១.០៨០​.០០០ ដុង/​ម្នាក់។

រៀង​រាល់​ឆ្នាំ​សិក្សា សិស្ស​ត្រូវ​បាន​ផ្តល់​ឯក​សណ្ឋាន​ចំ​នួន ០២ សម្រាប់​និង​សម្ភារៈ​សិក្សា រួម​មាន៖ សៀវ​ភៅ​សរ​សេរ ក្រ​ដាស ប៊ិច និង​ឧប​ករណ៍​សិក្សា​ផ្សេងៗ​ទៀត ជា​មួយ​នឹង​កម្រិត ​ថវិកា ១.០៨០​.០០០ ដុង​/ម្នាក់។

ឃ) ការ​ផ្តល់​ប្រាក់​ធ្វើ​ដំ​ណើរ៖ សិស្ស​ជន​ជាតិ​អន្តេ​វា​សិក​ត្រូវ​បាន​ផ្តល់​ប្រាក់​ធ្វើ​ដំ​ណើរ​ចំ​នួន ០២ លើក ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម និង​ឱកាស​ឈប់​សម្រាក​វិស្ស​មកាល (ទាំង​ជើង​ទៅ និង​ជើង​មក) តាម​តម្លៃ​សំ​បុត្រ​ធម្ម​តា​នៃ​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​សា​ធារ​ណៈ (ក្នុង​ករណី​ភូមិ​ភាគ​គ្មាន​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​សា​ធា​រណៈ នឹង​ត្រូវ​គិត​តាម​ចម្ងាយ​ផ្លូវ និង​តម្លៃ​សំ​បុត្រ​ធម្ម​តា​នៃ​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​សា​ធារ​ណៈ​នៅ​តំ​បន់​ប្រ​ហាក់​ប្រ​ហែល​ផ្សេង​ទៀត​ក្នុង​ខេត្ត)។ ចំ​ពោះ​សិស្ស​មហា​វិទ្យា​ល័យ​បម្រុង និង​សិស្ស​ជន​ជាតិ​អន្តេ​វា​សិក​ឆ្នាំ​បញ្ចប់​កម្រិតសិក្សា ត្រូវ​បាន​ផ្តល់​ប្រាក់​ធ្វើ​ដំ​ណើរ​តែ​ម្តង​គត់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម (ទាំង​ជើង​ទៅ​និង​ជើង​មក)។

ង) ការ​ឧបត្ថម្ភ​អង្ករ៖ សិស្ស​ម្នាក់ៗ​បាន​ឧបត្ថម្ភអង្ករ ១៥ គី​ឡូ​ក្រាម​ក្នុង​មួយ​ខែ និង​ទទួល​បាន​មិន​លើស​ពី ០៩ ខែ​/ឆ្នាំ​សិក្សា។

ដូច្នេះ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​ឧស​ភា ឆ្នាំ ២០២៦ គោល​នយោ​បាយ​ចំ​ពោះ​សិស្ស​ជន​ជាតិអន្តេ​វា​សិក និង​សិស្ស​មហា​វិទ្យា​ល័យ​បម្រុង​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ បាន​អនុវត្ត​ទៅ​តាម​បទ​ប្បញ្ញត្តិ​ខាង​លើ៕

                  ប្រ​ភព៖ laodong.vn - សុ​ផន

ចែករំលែកអត្ថបទ