15/02/2026 - 20:19

សមណសិស្ស និងសិស្សជាង ៩០ អង្គនិងរូបប្រឡងថ្នាក់បាលីរង ឆ្នាំ២០២៦ 

នៅថ្ងៃទី១៤ ខែកុម្ភៈ នៅវត្តសិរីតាម៉ឺន ឃុំលីវទូ ទីក្រុងកឹងធើ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទី ក្រុងកឹងធើ សហការជាមួយការិយាល័យវប្បធម៌ -សង្គម និងព្រះចៅអធិការ   គណៈកម្មការវត្តសេរីតាម៉ឺន បានចាត់តាំងប្រឡងសញ្ញាប័ត្រថ្នាក់បាលីរង និងប្រកាសលទ្ធផលប្រ​ទាន​រង្វាន់ដល់សមណសិស្សដែលទទួលបានពិន្ទុខ្ពស់។

ទិដ្ឋភាពពិធីប្រកាសលទ្ធផល និងប្រទានរង្វាន់ថ្នាក់បាលីរង ឆ្នាំ២០២៦។

និមន្តនិងអញ្ជើញចូលរួមពិធីនេះ មានព្រះឧបជ្ឈាយ៍តាំងណោ - សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធ័រពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ; លោក ឡឹមហ្វាងម៉ូវ - នាយកមន្ទីរជនជាតិ និងសាសនា; លោក យ័ញហ្វាងង្វៀន - នាយករងមន្ទីរអប់រំ និងបណ្តុះបណ្តាល និងតំណាងថ្នាក់ដឹកនាំឃុំ ទីក្រុងគ្រប់ថ្នាក់ មួយអន្លើដោយសមណសិស្ស បេក្ខសិស្ស និងពុទ្ធបរិស័ទទាំងចតុទ្ទិស។

សម័យប្រឡងសញ្ញាបត្របាលីរង ឆ្នាំ២០២៦ មានសម​ណសិស្សចំនួន៩២អង្គ មកពីនានាវត្ត ដូចជា៖ វត្តព្រែកត្រកួន (ឃុំយ៉ាហ្វា) វត្តព្រែកអណ្តើក (ឃុំញូយ៉ា) វត្តស្រឡូង (សង្កាត់មីស្វៀង) វត្តព្រៃជាប់ (ឃុំឡាយហ្វា) វត្តពាងសំរិទ្ធិ៍ (ឃុំអាងនិញ) និងវត្តកោះទុង (ឃុំ​កូវឡាវយុង)។ បេក្ខសិស្សចូលរួមប្រឡង៦វិញ្ញាសា គឺ៖ ប្រែធម្មបទ វេយ្យាករណ៍បាលី សរសេរតាមអាន វេយ្យាករណ៍ខ្មែរ វិន័យ និងពុទ្ធប្រវត្តិ។

បន្ទាប់១ថ្ងៃប្រឡងយ៉ាងហ្មត់ចត់ លទ្ធផលមានបេក្ខសិស្សប្រឡងជាប់ថ្នាក់បាលីរងចំនូន៨២អង្គក្នុង​​ចំ​ណោម​៩២អង្គ សម្រេចអត្រា៨៩,១៣%។ គណៈចាត់តាំងបានប្រទានលិខិតទទួលស្គាល់ និងប្រទានរង្វាន់ដល់សមណសិស្សដែលទទួលបានពិន្ទុខ្ពស់ចំ​នួន​១០​អង្គ។

ប្រទានរង្វាន់ដល់បេក្ខសិស្សមានពិន្ទុខ្ពស់។

ព្រះឧបជ្ឈាយ៍ តាំងណោ សុធម្មា​ធិបតីរង ក្រុមប្រឹក្សាវិន័យធ័រពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ មានថេរដីកា៖ “សម័យប្រឡងថ្នាក់បាលីរងឆ្នាំនេះ បានចាត់តាំងមានរបៀបរៀបរយល្អ ហើយជាសម័យប្រឡងលើកដំបូងបង្អស់បន្ទាប់ពីការបញ្ចូលគ្នាអង្គភាពរដ្ឋបាល។ ប្រការនោះ បង្ហាញពីការយកចិត្តទុកដាក់ សហការស្អិតល្មួតរវាងគណៈ ផ្នែកគ្រប់ថ្នាក់ និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្នុងការគិតគូរដល់បុព្វហេតុអប់រំ បណ្តុះបណ្តាលសមណសិស្ស។ សមាគមតែងលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដើម្បីព្រះសង្ឃ សមណសិស្សសកម្មចូលរួមក្នុងសម័យប្រឡង។ នេះមិនត្រឹមតែជាឱកាសដើម្បីវាយតម្លៃលទ្ធផលរៀនសូត្រ លត់​ដំរបស់ព្រះសង្ឃ សមណសិស្សប៉ុណ្ណោះទេ ថែមទាំងរួមចំ​ណែកយ៉ាងសំខាន់ក្នុងការស្វែងរក បង្កប្រភពបណ្តុះបណ្តាលដល់សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី​ណាម​បូទៀតផង"៕

ហុងទើ-វិមាន

ចែករំលែកអត្ថបទ