12/02/2026 - 09:34

យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខ​ភាព​ស្ត្រី​និង​កុមារ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ប៉ុន្មាន​ឆ្នាំ​កន្លង ការ​ងារ​ថែ​ទាំ​សុខ​ភាព​ស្ត្រី​និង​កុមារ​តំ​បន់​ជន​ជាតិ​ភាគ​តិច តែង​បាន​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ដោយ​រូប​ភាព​ជាក់​ស្តែង​ជា​ច្រើន។​ តាម​រយៈ​នោះ ជួយ​ស្ត្រី​និង​កុមារ​បាន​បង្ខិត​ជិត​សេវា​ថែ​ទាំ​សុខ​ភាព​ទំ​នើប រួម​ចំ​ណែក​លើក​កម្ពស់​មាឌ​កម្ពស់​និង​កាយ​សម្ប​ទា​ដល់​កុមារ។​

សុខ​ភាព​ស្ត្រី​និង​កុមារ​តំ​បន់​ជន​ជាតិ​ភាគ​តិច​បាន​យក​ចិត្ត​ទុក​ដាក់។​

ដោះ​ដូរ​ជា​មួយ​យើង​ខ្ញុំ​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​ស្ត្រី​និង​កុមារ​រយៈ​ពេល​កន្លង បង​ង្វៀង​វុាំង​វ៉ូវ អនុ​ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ធ្វឹង​ហ្វា ចែក​រំលែក៖ “ជា​ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក​ជា​ច្រើន​ ដើម្បី​បង្ខិត​ជិត​ជា​មួយ​ស្ត្រី​និង​កុមារ​តំ​បន់​ជន​ជាតិ​ក្នុង​ការ​ផ្សព្វ​ផ្សាយ ដំ​ណាក់​សុខា​ភិ​បាល​តែង​សហ​ការ​នឹង​សមា​គម​និង​អង្គ​ការ​មហា​ជន​នា​នា ជ្រើស​រើស​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ភូមិ​ស្រុក ដើម្បី​បង្កើត​ក្រុម​សុខា​ភិបាល​សហ​គមន៍ ធ្វើ​ជា​ស្ពាន​តភ្ជាប់​ក្នុង​ការ​ឃោ​សនា​ចលនា​បង​ប្អូននារី​អំ​ពី​ការ​ថែ​ទាំ​និង​ចិញ្ចឹម​កូន។​ ពិ​សេស ចំ​ពោះ​ម្តាយ​ក្នុង​រយៈ​ពេល​ចិញ្ចឹម​កូន ឬ​គ្រួ​សារ​ដែល​មាន​កូន​ក្នុង​អា​យុ​ចាក់​ថ្នាំ​បង្ការ​៘” បង​ស្រី​លី​ថាញ​ទ្រុក ប្រ​ជា​ជន​ក្នុង​ភូមិ ចែក​រំលែក៖ “នៅ​ទី​នេះ ការ​ថែ​ទាំ​សុខ​ភាព​កុមារ​និង​ស្ត្រី​ក្នុង​អា​យុ​សម្រាល​កូន តែង​បាន​រដ្ឋ​អំ​ណាច កម្មា​ភិបាល​សមា​គម​នារី​និង​បុគ្គ​លិក​ពេទ្យ​មូល​ដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច។​ គ្រួ​សារ​ដែល​មាន​កូន​តូច​ដល់​ពេល​កំ​ណត់​ចាក់​ថ្នាំ​បង្ការ នឹង​បាន​បង​ប្អូន​នារី​ផ្ញើ​សារ​ឬ​ចុះ​មក​ដល់​ផ្ទះ​ជូន​ដំ​ណឹង។​ ចំ​ពោះ​គ្រួ​សារ​ដែល​មាន​កូន​តូច​ខ្វះ​សារ​ធាតុ​ចិញ្ចឹម អា​ហារូប​ត្ថម្ភ គឺ​បាន​សហ​កា​រីពេទ្យ ចុះ​មក​ណែ​នាំ​របៀប​បំ​ប៉ន​ដល់​កុមារ”។​

នៅ​សង្កាត់​មី​ស្វៀង​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​ទូ​ទាំង​ប្រ​ជា​ជន​បាន​យក​ចិត្ត​ទុក​ដាក់​ពិ​សេស។​ តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ឡឹម​វុាំង​តឹង ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​សង្កាត់​មី​ស្វៀង ដើម្បី​អនុ​វត្តល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ចំ​ពោះ​មុខ​សញ្ញា​ដែល​ងាយ​រង​គ្រោះ​និង​ផល​ប៉ះ​ពាល់​ដូច​ជា​ ស្ត្រី​និង​កុមារ អង្គ​ភាព​បាន​បង្កើត​គណៈ​កម្ម​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ ភូមិ​នីមួយ​ៗ​តែង​មាន​សហ​ការី​ចំ​នួន​ប្រ​ជា​ជន និង​មាន​បុគ្គ​លិក​ពេទ្យ​ទទួល​បន្ទុក។​ នេះ​ត្រូវ​បាន​ចាត់​ជា “ស្ពាន​តភ្ជាប់” របស់​ប្រ​ព័ន្ធ​សុខា​ភិបាល​ភូមិ​ភាគ ជួយ​ពាំ​នាំ​សេវា​សុខា​ភិបាល​ខិត​ជិត​ជា​មួយ​នឹង​មា​មីង ជា​ពិ​សេស​គឺ​ស្ត្រី​និង​កុមារ​ជន​ជាតិ​ភាគ​តិច​។​ ផ្តើម​ពី​នោះ​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​ស្ត្រី​និង​កុមារ​របស់​ដំណា​ក់​សុខា​ភិបាល​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន​ អត្រា​ស្ត្រី​ពិនិត្យ​គភ៌ ៤ ដង​ក្នុង​៣​ដំ​ណាក់​កាល​សម្រេច​ជាង​ ៩១%; បាន​ថែ​ទាំ​៣​ដង ក្នុង​រយៈ​ពេល ៤២ ថ្ងៃ ក្រោយ​ពី​សម្រាល​កូន​សម្រេច​ជាង​ ៩៦%; កុមារ​គ្រប់​អា​យុ​ចាក់​ថ្នាំ​បង្ការ​គ្រប់​សម្រេច​ជាង ៩០%​៘

ផ្តើម​ពី​ទង្វើ​ជិត​ដិត​ជា​មួយ​នឹង​តម្រូវ​ការ​ជាក់​ស្តែង សុខ​ភាព​ស្ត្រី​និង​កុមារ​តំ​បន់​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ជា​សន្សឹមៗ​បាន​លើក​ស្ទួយ។​ នេះ​មិន​ត្រឹម​តែ​ជា​ការ​ផ្លាស់​ប្តូរ​ស្មារតី​ភ្ញាក់​រលឹក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​បុព្វ​បទ​ដ៏​សំ​ខាន់​ដើម្បី​កសាង​សហ​គមន៍​សង្គម​រឹង​មាំ អភិ​វឌ្ឍ​ចីរ​ភាព៕

                                ថាញ​វ៉ាង - លី​សៀ

ចែករំលែកអត្ថបទ