03/02/2026 - 19:36

មិនទុកឱ្យ​ប្រ​ជា​ជន​ខ្វះ​ទឹកស្អាត 

ទីក្រុង​កឹងធើ បាន​និង​កំ​ពុង​អនុវត្ត​ព្រមៗគ្នា​នូវ​ដំណោះ​ស្រាយ​ជាច្រើនសម្រាប់ដំណាក់​កាល​ចំពោះ​មុខ​ក្នុង​រដូវ​ប្រាំង​ឆ្នាំ​២០២៦​និងសម្រាប់ពេល​យូរអង្វែង​ សំដៅធានាផ្គត់​ផ្គង់​ទឹក​ស្អាត​បម្រើ​ប្រជាជន​នៅ​បណ្តា​តំបន់​ប្របមាត់​សមុទ្រ។

ប្រជាជនយកទឹក​ស្អាតនៅ​ដំណាក់​ផ្គត់​ផ្គង់​ទឹក​ឡាក​ហ្វា ​សង្កាត់​វិញ​ចូវ។

ក្តីរីករាយ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់

ប៉ុន្មាន​ថ្ងៃ​ចុង​ខែមករា ​មជ្ឈមណ្ឌល​ទឹក​ស្អាត​និង​អនាម័យ​បរិស្ថាន​ជន​បទ​ ចំណុះ​មន្ទី​កសិកម្មនិង​បរិស្ថាន​ទីក្រុង​កឹងធើ (ហៅកាត់ថា មជ្ឈមណ្ឌលទឹក)​ មិន​ត្រឹម​បើក​ឱ្យ​ដំណើរការ​​ដំណាក់​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជាច្រើនប៉ុណ្ណោះ ​នៅទាំង​បើក​​កន្លែង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជូនប្រជា​ជនមិន​យកកម្រៃ ​ជួយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ទាន់​ពេលឱ្យ​ប្រជា​ជន​នៅ​បណ្តា​ឃុំ​ប្រប​សមុទ្រ ​តំបន់​ឆ្ងាយ​​ បណ្តា​គ្រួសារ​ប្រជា​ជន​នៅរាយប៉ាយដែលមិន​ទាន់​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់។

មីង​ត្រឹងធីឡែន នៅភូមិ​អូវ ថ B ​សង្កាត់​វិញ​ចូវ ​ឱ្យដឹង៖ ​ខ្ញុំ​និង​ប្រជា​ជនជា​ច្រើនគ្រួសារនៅភូមិភាគ​សែន​ត្រេកអរ​ ព្រោះថ្មីៗនេះ​ដំណាក់​ផ្គត់​ផ្គង់​ទឹកស្អាត​ឡាយ​ហ្វា​ បាន​វិនិយោគ​កសាង​សម្រេចនិងបើកឱ្យ​ដំណើរការនៅ​សង្កាត់​វិញ​ចូវ។ នៅ​ដំណាក់​ផ្គត់​ផ្គង់​ទឹក​ស្អាតនេះ ​ផ្នែក​សមត្ថកិច្ច​បាន​បែង​កន្លែង​ផ្គត់​ផ្គង់​ទឹក​ស្អាត​មិន​យក​កម្រៃ​ជូនប្រជា​ជន​។​ ដូច្នេះ​​គ្រួសារ​ប្រជា​ជន​ជាច្រើន ទោះ​ផ្ទះ​នៅឆ្ងាយពី​ដំណាក់​ផ្គត់​ផ្គង់​ទឹក​ក៏​មាន​ទឹក​ស្អាត​ប្រើ​ក្នុង​រដូវប្រាំង​ឆ្នាំ​នេះ​ មិន​បាច់​ចាំ​ដល់​ពេល​បំ​ពង់​ទឹក​អូស​ដល់​ផ្ទះ ​ទើប​មាន​ទឹក​ស្អាត​ប្រើនោះ​​ទេ។

មីងតាំងធីកុក នៅភូមិដៃតាប៉ាយ​ សង្កាត់​វិញ​ចូវ ​រីករាយឱ្យ​ដឹង៖ ​ផ្ទះ​ខ្ញុំ​នៅ​តំ​បន់​ប្រប​មាត់​សមុទ្រ​ ពីមុន​មក​ខ្ញុំ​ខួង​អណ្តូងទឹក​ដើម្បី​យកទឹក​ប្រើ​​នៅរដូវ​ប្រាំង។ ថ្វីដ្បិតដូច្នេះ ​ទឹកពីអណ្តូងស្នប់មិន​ធានាគុណភាព​​ ហើយក៏ពិបាក​យកទឹកនារដូវ​ប្រាំង។ ​​ខ្ញុំ​ត្រូវ​ប្រើម៉ូទ័រអគ្គិសនី​២​ដើម្បី​បូម​ទឹក​ រាល់​ខែ​កម្រៃ​អគ្គិសនី​បង់​ប្រហែល ​៥០០- ៦០០ពាន់​ដុង។ ​ដូច្នេះ ​ពេល​មាន​ដំណាក់ផ្គត់​ផ្គង់​ទឹក​និងមានទឹកស្អាត​ប្រើ​ខ្ញុំអរណាស់។ ​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​ឆ្នាំ​នេះ​មិន​បារម្មណ៍ខ្វះ​ទឹក​ប្រើទៀត។

ដំណាក់ផ្គត់​ផ្គង់​ទឹក​ឡាកហ្វា ​នៅ​សង្កាត់​វិញ​ចូវ ជា​សំណង់​១ក្នុង​ចំណោម​៤​សំណង់ផ្គត់​ផ្គង់​ទឹក​នៅតំបន់​ជ្រាបប្រៃ​និង​ប្រប​សមុទ្រ​លើភូមិឋាន​ខេត្ត​សុកត្រាំង (ចាស់) ​ដោយក្រសួង​កសិកម្មនិងបរិស្ថាន ​ឧបត្ថម្ភ​វិនិយោគជាមួយពលានុភាព​​ដំណាក់នីមួយៗ​ពី ​៨០០-១.២០០ម៣/ថ្ងៃយប់។ បច្ចុប្បន្ន​សំណង់​ទាំង៤កសាង​បាន​សម្រេច។ តាមមជ្ឈមណ្ឌលទឹក ​​​ជាមួយការបើក​ឱ្យ​ដំណើរការ​បណ្តា​សំណង់ថ្មី​និងការជួសជុល​​សំណង់​ផ្គត់​ផ្គង់​ទឹក​ស្អាត​មាន​ស្រាប់​ជាច្រើន អង្គភាព​សហការ​ជាមួយ​១១ឃុំ​​ សង្កាត់​ប្រប​ឆ្នេរ​សមុទ្រ​ដំឡើង ​៣៧ កន្លែង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ដល់ប្រជា​ជនមិន​យក​កម្រៃ​។ ​តាមនោះ ​ជួយ​ធានា​ប្រភព​ទឹក​ស្អាត​ឱ្យ​ប្រជា​ជន​ប្រើប្រាស់ពេលថ្ងៃបុណ្យទាន និងក្នុងឱកាសថ្ងៃ​បុណ្យចូលឆ្នាំវៀតណាម នារដូវ​ប្រាំង​ឆ្នាំ​២០២៦ ​មិន​ទុក​ឱ្យប្រជា​ជន​ខ្វះទឹក​មកពី​រីងគោក ជ្រាប​ប្រៃ។

សាយភាយប្រភព​ទឹកស្អាត​មនោសញ្ចេតនា។

ដល់​ថ្ងៃ​២៦ ខែ​មករា មជ្ឈមណ្ឌល​ទឹក​​បើកបាន ​១៨/៣៧​ កន្លែង​ផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​​ឃុំ​ សង្កាត់​​ប្រប​ឆ្នេរ​សមុទ្រ​តាម​ផែន​ការ។ ទន្ទឹមនោះ ​ប្រញឹក​បើក​បន្ថែម​បណ្តា​កន្លែង​ផ្គត់​ផ្គង់​ទឹក​មិន​យក​កម្រៃ​ដែលនៅ​សល់​តាម​ផែនការ​ ដើម្បី​កន្លែង​ផ្គត់​ផ្គង់​ទឹក​ទាំងអស់បានដំណើរការ​មុន​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​២០២៦។​ សហការ​បណ្តាភូមិភាគ​ពិនិត្យ​ ក្តាប់​សំណូមពរ​ដើម្បី​បើក​បន្ថែម​កន្លែង​ផ្គត់​ផ្គង់​ទឹក​ប្រសិន​មាន​សំណូមពរ​ចាំ​បាច់។

មានកន្លែង​ផ្កត់​ផ្គង់​ទឹក​ស្អាតជាច្រើន​បានដំណើរការនៅ​បណ្តា​ឃុំ សង្កាត់ ​ដូច៖ ​គូវឡាវយុង អាង​ថាញ់ ឡាយហ្វា ខាញ់​ហ្វា វិញ​ចូវ វិញ​ភឿក។ល។ នៅរាល់​កន្លែង​ផ្គត់​ផ្គង់​ទឹក​ស្អាត​បាន​រៀបចំ​​​ដាក់​បាសាំងតម្កល់​ទឹក​ ១០.០០០លីត្រ​និង​បាន​តភ្ជាប់​ចល័ត​ជាមួយ​ប្រភព​ផ្គត់​ផ្គង់​ទឹក​ស្អាត​របស់​ដំណាក់​ផ្គត់​ផ្គង់​ទឹក ​ដើម្បី​ធានាមិន​​ឱ្យខ្វះទឹក​បម្រើ​ប្រជា​ជន​។ មជ្ឈមណ្ឌលទឹក​ មាន​សេចក្តី​ប្រកាសផ្ញើគណៈកម្មាធិការ​ប្រជា​ជន​បណ្តាឃុំ​ សង្កាត់​ពីអាសយ​ដ្ឋាន​កន្លែង​ផ្គត់​ផ្គង់​ទឹក ​សំដៅ​សហការ​ជូនដំណឹងទូលំទូលាយ​ដល់​ប្រជា​ជន។

តាមលោក​ង្វៀងថេឡឹម នាយករង​មជ្ឈមណ្ឌល​ទឹក ឱ្យដឹង៖​ ប្រជា​ជន​មក​កន្លែងផ្គត់​ផ្គង់ទឹក​ដើម្បី​យកទឹក​ប្រើ​ប្រាស់។​ ​កន្លែង​ផ្គត់ផ្គង់ទឹកដំណើរការជាប្រចាំ​ មិន​ត្រឹម​ក្នុងរដូវ​ប្រាំង​ឆ្នាំ២០២៦នេះទេ គឺ​នៅ​ឆ្នាំ​បន្តបន្ទាប់​ រហូតដល់​​ពេលទីក្រុង​វិនិយោគ​រួច​ស្រេច​បណ្តា​សំណង់​ផ្គត់​ផ្គង់​ទឹក​ប្រមូលផ្តុំ​ ដើម្បី​ប្រជា​ជន​ភ្ជាប់បាន​បំពង់​ទុយយោ​អូសទឹក​ដល់​ផ្ទះ។

តាមលោក​ង្វៀងថេឡាំ ដើម្បីមាន​ប្រភព​ទឹក​ស្អាត​បម្រើដល់តម្រូវការ​បណ្តា​គ្រួសារ​ប្រជា​ជន​ មជ្ឈមណ្ឌល​ទឹក ​សង្ឃឹមលើកិច្ចសហការ​​ ឧបត្ថម្ភ​ពីរដ្ឋអំណាច​បណ្តា​ភូមិភាគ​។ សំ​ខាន់គឺ​គណៈកម្មាធិការបក្ស​ គណៈកម្មាធិការ​ប្រជា​ជន​បណ្តា​ឃុំ ​សង្កាត់​ យក​ចិត្តទុក​ដាក់​កៀរគរកងកម្លាំង​សមាជិក​សម្ព័ន្ធ​យុវជន​ សមាគម​សហព័ន្ធ​នារី​និងបណ្តា​អង្គភាព​ទាក់​ទិន​ ដើម្បី​ដឹក​ជញ្ជូន​ទឹក​ដល់​រាល់​គ្រួសារ​ប្រជា​ជន​ជួបលំបាកពីលក្ខណៈ​ធ្វើដំណើរ​និងមធ្យោបាយយក​ទឹក។

សព្វ​ថ្ងៃ​មាន ​៧៨/១១៩​ ដំណាក់ផ្គត់​ផ្គង់​ទឹក​ស្អាត​ជនបទ​នៅ​បណ្តា​ឃុំ​ សង្កាត់​ចំណុះ​ខេត្ត​សុកត្រាំង(ចាស់)​ មាន​តែ​អណ្តូង​យកទឹក​​​១​គត់​ ដូច្នេះ​មិន​​អាចធានាប្រភព​ទឹក​ ហើយ​ប្រសិនបើ​អណ្តូងជួប​ឧបទ្ទវហេតុ​​ ដំណើរការ​ផ្គត់​ផ្គង់​ទឹក​ត្រូវ​រអាក់រអួល។ ដើម្បី​ធានា​ផ្គត់​ផ្គង់​ទឹក​ស្អាត​មិនដាច់រយៈជូនប្រជាជន​ មជ្ឈមណ្ឌល​ទឹក បាន​ធ្វើសេនាធិការជូនមន្ទីរកសិកម្មនិងបរិស្ថាន​ សូម​គោលការណ៍ពីគណៈកម្មាធិការប្រជាជន​ទីក្រុង​កឹងធើ​ ខួងអណ្តូង​បន្ថែមនៅ​បណ្តា​ដំណាក់​ផ្គត់​ផ្គង់ទឹក​ប្រមូល​ផ្តុំ​នៅ​ ដោយថវិកាស្វ័យភាពនៃមជ្ឈមណ្ឌល​ទឹក ដើម្បី​ធានា​បម្រើ​សំណូមពរ​ប្រជាជន​នៅបណ្តា​តំបន់ជ្រាប​ប្រៃ។​ ថ្វីដ្បិតដូច្នេះ ​ដោយខ្វះថវិកាវិនិយោគ​ក្នុង​រយៈពេល​វែង​ ទើប​សំណង់​ផ្គត់​ផ្គង់​ទឹក​នៅ​បណ្តា​ឃុំ​ សង្កាត់ប្រប​មាត់​សមុទ្រជា​ច្រើន មានពលានុភាព​តូច​​ បច្ចេកវិទ្យាចាស់​ ត្រូវ​ការ​មាន​ដំណោះ​ស្រាយ​វិនិយោគ​យូរ​អង្វែង។

ចំពោះ​មុខភាព​ជាក់​ស្តែង​ខាង​លើ មន្ទីរកសិកម្មនិងបរិស្ថាន សំណើទីក្រុង​ពី​មាតិកាវិនិយោគ​បណ្តា​សំណង់​ផ្គត់​ផ្គង់ទឹក​ស្អាតជនបទ​លើ​ភូមិ​ឋាន​បណ្តា​ឃុំ​ សង្កាត់​ប្រប​មាត់​សមុទ្រ​ ដំណាក់កាល ​២០២៦-២០៣០​ សរុបថវិកា​ជាង​១.០០០ ពាន់លាន​ដុង ​ដើម្បី​វិនិយោគ​ ២២ សំណង់​ផ្គត់​ផ្គង់​ទឹក​ទ្រង់​ទ្រាយ​ធំ​​ អន្តរឃុំ។ អាទិភាព​ទាញ​យក​ទឹក​នៅ​បណ្តា​តំ​បន់​មាន​ប្រភព​ទឹកស្រទាប់​លើ​​ងាយ​ស្រួល​ សំដៅ​កាត់បន្ថយ​ការទាញ​យក​ទឹក​ក្រោម​ដី​ បង្ការ​បាក់​ស្រុត​និងការពារ​ធនធាន។ លើក​កម្ពស់​កែប្រែ​បើកទូលាយ​បណ្ដាញ​​ផ្គត់​ផ្គង់ទឹក​ (សំខាន់​លើភូមិ​ឋាន​ជនបទ​ខេត្តក្រុង​សុកត្រាំងចាស់)​ ដើម្បី​ដោះ​ស្រាយ​តម្រូវការទឹក​ស្អាត​ដល់ប្រជា​ជន​ ក៏​ដូច​ជាបង្កើនអត្រា​គ្រួសារ​ប្រជាជន​នៅជនបទ​មានទឹក​ស្អាតប្រើប្រាស់​សម្រេចតាម​បរិមាណភាគ​នៃសេចក្តីសម្រេចចិត្តរបស់ទីក្រុង៕

ខាញ់ទ្រុង-ចន្ថា

ចែករំលែកអត្ថបទ