ឆ្នាំ ២០២៥ ទូទាំងប្រទេសអនុវត្តទម្រង់រដ្ឋអំណាចភូមិភាគ២ថ្នាក់ តម្រូវការអំពីព័ត៌មាន ទិន្នន័យស្ថិតិតាមអង្គភាពរដ្ឋបាលថ្មី គឺជាការចាំបាច់ដើម្បីបម្រើកិច្ចចង្អុលការ ដឹកនាំនៅគ្រប់ថ្នាក់។ ការស៊ើបអង្កេតទូទៅនៅជនបទ កសិកម្ម ឆ្នាំ ២០២៥ លើវិសាលភាពទូទាំងប្រទេស រួមចំណែកធ្វើឱ្យច្បាស់នូវស្ថានភាពជាក់ស្តែង និងតម្រង់ទិសគោលនយោបាយអភិវឌ្ឍន៍ថ្មីសមស្របជាមួយនឹងនិន្នាការសមាហរណកម្ម និងតម្រូវការជាក់ស្តែង។
ធានាសម្ទុះដំណើរការ និងគុណភាព
ការស៊ើបអង្កេតទូទៅនៅជនបទកសិកម្ម បានអនុវត្តលើវិសាលភាពទូទាំងប្រទេសតាមវដ្ត១០ឆ្នាំម្តង។ ការស៊ើបអង្កេតទូទៅនៅជនបទកសិកម្ម ឆ្នាំ២០២៥ គឺប្រមូលព័ត៌មានមូលដ្ឋានរបស់គ្រួសារចំនួន ១៥.៨៣៨.៨១៤ ចំណុះតំបន់ជនបទ; ប្រមូលព័ត៌មានរបស់អង្គភាពស៊ើបអង្កេតជាលក្ខណៈគ្រួសារ កសិដ្ឋាន អាជីវកម្ម សហករណ៍ និងគណៈកម្មាធិការប្រជាជនឃុំ។ ការស៊ើបអង្កេតទូទៅនៅជនបទកសិកម្ម ឆ្នាំ២០២៥ បានប្រមូលផ្តុំកងកម្លាំងមួយចំនួនធំចូលរួមស៊ើបអង្កេត រួមមានអ្នកត្រួតពិនិត្យមើលថ្នាក់ជម្ឈិម៩០នាក់ អ្នកត្រួតពិនិត្យមើលថ្នាក់ខេត្ត៤.៨៥៣នាក់ ប្រធានក្រុម៩.៩២០នាក់ និងអ្នកស៊ើបអង្កេតស្ថិតិ ១៣១.៥៥២នាក់។ គណៈចង្អុលការមជ្ឈិម គណៈចង្អុលការក្រសួងការពារប្រទេស និងគណៈចង្អុលការនៅភូមិភាគគ្រប់ថ្នាក់ បានចាត់តាំងកិច្ចប្រជុំលើវិសាលភាពទូទាំងប្រទេសបាន ៤.២៦៦លើក ដោយមានអ្នកតំណាងចូលរួម ២៦៩.៤៥០ លើកនាក់។ ការប្រមូលព័ត៌មានបានដំណើរការចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥។ ដើម្បីឆ្លើយតបព័ត៌មានបែងចែកក្រុមតាមអង្គភាពរដ្ឋបាលថ្នាក់ឃុំថ្មី ព័ត៌មានសន្លឹកឆ្នោតឃុំមួយចំនួនបានពន្យាពេលប្រមូលបើប្រៀបនឹងផែនការដំបូង។

ក្រោយពី ១០ ឆ្នាំ (២០១៦-២០២៥) ប្រព័ន្ធផ្លូវគមនាគមន៍បានយកចិត្តទុកដាក់បង្កើនកម្រិតអំពីទ្រង់ទ្រាយ និងគុណភាព។
លោក ឌោថាញ់ទ្រុង អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឱ្យដឹង៖ ទន្ទឹមនឹងភាពងាយស្រួល ការប្រមូលព័ត៌មានអំពីស៊ើបអង្កេតទូទៅនៅជនបទកសិកម្មឆ្នាំ ២០២៥ បានចាប់ផ្តើមពីថ្ងៃដំបូងអនុវត្តរដ្ឋអំណាចភូមិភាគ២ថ្នាក់ និងកិច្ចចង្អុលការ អនុវត្តស្ថានភាពខ្យល់ព្យុះ ទឹកជំនន់។ល។ ក៏ជួបការលំបាកមួយចំនួនជាប្រាកដ។ ថ្វីដ្បិតដូច្នោះក្តី គណៈចង្អុលការគ្រប់ថ្នាក់បានចង្អុលការ ដោះស្រាយ និងវិនិច្ឆ័យបានទាន់ពេលនូវការលំបាក ជំពាក់ជំពិន ដូចជាចាត់កងកម្លាំងឡើងវិញ ឧបត្ថម្ភអនឡាញ បំពេញបន្ថែមការហ្វឹកហ្វឺននៅនឹងកន្លែង។ល។ ធានាការងារប្រមូលព័ត៌មានសម្រេចត្រូវតាមដំណើរការ មានគុណភាព។ ការពិនិត្យទទួលយក ធ្វើឱ្យជ្រះ វិនិច្ឆ័យទិន្នន័យកំពុងបានអនុវត្តម៉ឺងម៉ាត់ និងប្រគល់ទិន្នន័យដល់ថ្នាក់មជ្ឈិមត្រូវតាមពេលកំណត់។
ទីក្រុងកឹងធើអនុវត្តស៊ើបអង្កេតទូទៅនៅជនបទកសិកម្ម ឆ្នាំ២០២៥ នៅលើភូមិឋានចំនួន៣.២៣៤; ក្នុងនោះ ភូមិឋាននៅទីក្រុងចំនួន៧០៨ និងភូមិឋាននៅជនបទចំនួន២.៥២៦។ ទីក្រុងកៀរគរអ្នកត្រួតពិនិត្យមើលប្រមូលព័ត៌មានចំនួន៣.៥២៥នាក់ និងប្រធានក្រុមចំនួន៣២២នាក់ បានជ្រើសរើសយ៉ាងហ្មត់ចត់ បណ្តុះបណ្តាលមានបែបបទល្អ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ការចាត់តាំងត្រួតពិនិត្យមើលនៅលើភូមិឋានទីក្រុងបានអនុវត្តព្រមៗគ្នា ត្រូវតាមវិធានការនិងសម្ទុះដំណើរការរបស់គណៈចង្អុលការមជ្ឈិមបានដាក់ចេញ។
ផ្ទាំងទស្សនីយភាពជនបទ និងកសិកម្ម
ក្រោយពី៥ខែសម្រេចការងារប្រមូលព័ត៌មាននៅភូមិឋាន ទិន្នន័យស៊ើបអង្កេតទូទៅនៅជនបទកសិកម្ម ឆ្នាំ២០២៥ បានបូកសរុបដើម្បីរៀបរៀងរបាយការណ៍លទ្ធផលបណ្តោះអាសន្ន។ តាមប្រសាសន៍លោកស្រី ង្វៀងធីហឿង ប្រធាននាយកដ្ឋានស្ថិតិ លទ្ធផលបូកសរុបបណ្តោះអាសន្នការស៊ើបអង្កេតទូទៅនៅជនបទកសិកម្ម ឆ្នាំ២០២៥ បានឆ្លុះបញ្ចាំងពីផ្ទាំងទស្សនីយភាពគ្រប់ជ្រុងជ្រោយបង្គួរអំពីអភិវឌ្ឍន៍ជនបទ កសិកម្មវៀតណាមក្នុងដំណាក់កាល ២០១៦-២០២៥។ ក្រោយពី១០ឆ្នាំ ហេដ្ឋារចនាសម្ព័ន្ធជនបទបានកែលម្អគួរឱ្យកត់សម្គាល់ បណ្តាញអគ្គិសនីជាតិបានគ្របដណ្ដប់គ្រប់ឃុំ ប្រព័ន្ធផ្លូវគមនាគមន៍ជនបទបន្តបានបើកទូលាយ និងបង្កើនកម្រិតទាំងទ្រង់ទ្រាយ និងគុណភាព។ ការផលិតកសិកម្ម រុក្ខកម្ម និងជលផលមានការវិវឌ្ឍន៍ជាវិជ្ជមាន។ គ្រួសារផលិតទ្រង់ទ្រាយតូចកំពុងផ្លាស់ប្តូរជាបណ្តើរៗទៅផលិតទ្រង់ទ្រាយធំ ដោយចំនួនកសិដ្ឋាន អាជីវកម្ម និងសហករណ៍កសិកម្ម រុក្ខកម្ម និងជលផលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ដំណាក់កាលថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ចំនួនឃុំក្នុងទូទាំងប្រទេសមានអគ្គិសនី១០០%; ឃុំមានកន្លែងឈប់សំចតទទួល និងដាក់ភ្ញៀវសាធារណៈចំនួន៥៥,១៥%។ គ្រឹះស្ថានវប្បធម៌សង្គមបានពង្រឹង ដូច៖ ចំនួនឃុំមានប្រព័ន្ធផ្សាយសំឡេង៩៩,៤៣%; ចំនួនឃុំមានអគារវប្បធម៌៩៣,៣២% និងចំនួនឃុំមានទីលានកីឡា៩២,៥៩%។ បណ្តាញសុខាភិបាលមូលដ្ឋានបន្តអភិវឌ្ឍ ចំនួនឃុំមានដំណាក់សុខាភិបាល៩៩,៩២% និងចំនួនឃុំមានដំណាក់សុខាភិបាលបានទទួលស្គាល់សម្រេចបទដ្ឋានជាតិ៩៩,៣២%។ អនាម័យបរិស្ថាននៅតំបន់ជនបទមានការវិវឌ្ឍន៍ជាវិជ្ជមាន; ចំនួនឃុំមានប្រព័ន្ធលូបង្ហូតទឹកកខ្វក់រួម៩៧,១៩%; ឃុំមានចាត់តាំងប្រមូលសំរាម៨៩.១០%។ ដំណើរការឧស្សាហូបនីយកម្ម និងភាវូបនីយកម្មទំនើបនៅតំបន់ជនបទ បានប្រព្រឹត្តឡើងយ៉ាងខ្លាំងក្លា។ ទូទាំងប្រទេស ឃុំមានមណ្ឌលឧស្សាហកម្ម១៥,៥៧%; ឃុំមានមណ្ឌលទីក្រុង៨,២៨%; ឃុំមានមណ្ឌលកែច្នៃនាំចេញ២,៤៧% និងឃុំមានភូមិរបរ២១,៥៣%។
ការចាត់តាំងផលិត និងសេវាកម្មឧបត្ថម្ភកសិកម្មបានពង្រឹងជាបន្ត៖ ឃុំមានផ្សារ៨៧,៤៣%; ឃុំមានធនាគារ/សាខាធនាគារ៤២,៦១%; ឃុំមានមូលនិធិឥណទានប្រជាជន៣២,៧% និងឃុំមានក្រុមសហករណ៍៤៧,៧៨%។ ការផលិតកសិកម្ម រុក្ខកម្ម និងជលផលមានការវិវឌ្ឍន៍ជាវិជ្ជមានតាមទិសដៅទ្រង់ទ្រាយធំ អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទូទាំងប្រទេសមានកសិដ្ឋានចំនួន២៨.៣៩៤ កើនឡើង៣៧,៥៤% បើប្រៀបនឹងឆ្នាំ២០២០; ចំនួនអាជីវកម្ម និងសហករណ៍សកម្មភាពលើវិស័យកសិកម្ម រុក្ខកម្ម និងជលផលបន្តកើនឡើង។ ជីវភាពប្រជាជននៅជនបទបានកែលម្អជាបណ្តើរៗ; រចនាសម្ព័នគ្រួសារ និងពលកម្មនៅតំបន់ជនបទបង្វែរតាមទិសដៅកាត់បន្ថយបន្តិចម្តងៗនូវសមាមាត្រសកម្មភាពលើវិស័យកសិកម្ម រុក្ខកម្ម និងជនផល បង្កើនសមាមាត្រសកម្មភាពមិនមែនកសិកម្ម។ ទូទាំងប្រទេសមានវាលស្រែធំចំនួន១.៣១៨ បានផ្សព្វផ្សាយនៅតាមឃុំចំនួន៤៦០ នៅលើភូមិឋានតាមខេត្ត ក្រុងចំនួន២៨...។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន តាមប្រសាសន៍លោកស្រី ង្វៀងធីហឿង ស្ថានភាពសេដ្ឋកិច្ច - សង្គមជនបទ និងផលិតកសិកម្ម រុក្ខកម្ម និងជលផល នៅមានភាពខ្វះចន្លោះមួយចំនួន។ ហេដ្ឋារចនាសម្ព័ន្ធជនបទអភិវឌ្ឍ ប៉ុន្តែមិនស្មើគ្នារវាងតំបន់។ ដំណើរការបង្វែររចនាសម្ព័ន្ធគ្រួសារ និងពលកម្មនៅយឺតយ៉ាវ។ ទ្រង់ទ្រាយផលិតទោះបីបានលើកកម្ពស់ ប៉ុន្តែការផលិតទ្រង់ទ្រាយតូចនៅតែមានជាទូទៅនៅឡើយ ចំនួនអាជីវកម្មសកម្មភាពលើវិស័យកសិកម្ម រុក្ខកម្ម និងជលផលនៅមានចំនួនតិច ទម្រង់វាលស្រែធំមិនទាន់មានច្រើន។ ជីវភាពប្រជាជននៅជនបទនៅកន្លែងមួយចំនួននៅជួបលំបាក រងផលប៉ះពាល់ពីគ្រោះធម្មជាតិ ជំងឺរាលដាល និងប្រែប្រួលទីផ្សារជាដើម។
ឧបនាយករដ្ឋមន្ត្រី ហូឌឹកភើក ឱ្យដឹង៖ ការស៊ើបអង្កេតទូទៅនៅជនបទកសិកម្ម ឆ្នាំ២០២៥ មានសារសំខាន់ ផ្តល់ប្រភពព័ត៌មានដ៏មានតម្លៃ ជួយរដ្ឋាភិបាល និងក្រសួង ផ្នែក ភូមិភាគនានា មានមូលដ្ឋានទិន្នន័យក្នុងការគ្រប់គ្រង ចាត់ចែងសេដ្ឋកិច្ច - សង្គម។ ស្ថាប័នដែលជាប់ពាក់ព័ន្ធបន្តសហការត្រួតពិនិត្យ ធ្វើឱ្យសុក្រឹតទិន្នន័យ ធានាគុណភាពទិន្នន័យ។ ស្ថិតលើមូលដ្ឋាននោះ ទាញយក និងប្រើប្រាស់មានប្រសិទ្ធភាពនូវលទ្ធផលស៊ើបអង្កេតទូទៅ ឆ្លើយតបតម្រូវការព័ត៌មានបម្រើការងារគ្រប់គ្រង ដឹកនាំអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិក្នុងពេលខាងមុខ៕
យោង៖ baocantho.com.vn - ប្រែសម្រួល៖ វិមាន