16/01/2026 - 20:42

បើក​ “មហា​វិថី​” ជំ​រុញ​កម្លាំង​កំ​ណើន​វិស័យ​សេដ្ឋ​កិច្ច​ឯក​ជន​ 

សេ​ចក្តីសម្រេច​ចិត្ត​លេខ​ ៦៨-NQ/TW ចុះ​ថ្ងៃ​ទី​៤ ខែ​ឧសភា​ ឆ្នាំ​២០២៥ ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឯក​ជន​ (សេ​ចក្តីសម្រេច​ចិត្ត​លេខ​ ៦៨) បាន​ចាត់​ទុក​ថា​ ជា​ជំ​ហាន​វិវឌ្ឍន៍ដ៏​ធំ​ ក្នុង​ទស្សនៈ​ទ្រឹស្តីនិង​កិច្ច​ចង្អុល​ការ​ជាក់​ស្ដែង​របស់​បក្ស​ ដោយ​ចាត់​ទុក​ “សេដ្ឋ​កិច្ច​ឯក​ជន​ គឺ​ជា​កម្លាំង​ជំ​រុញ​ដ៏​សំ​ខាន់​បំផុត​មួយ​នៃ​ខឿន​សេដ្ឋ​កិច្ច​ជាតិ​”។ ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សេ​ចក្តីសម្រេច​ចិត្ត​លេខ​ ៦៨ រួម​ជា​មួយ​នឹង​ការ​រួម​បញ្ចូល​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​ បាន​បើក​ឱ​កាស​សម្រាប់​ទី​ក្រុង​កឹង​ធើថ្មី​ មាន​លំ​ហ​សេដ្ឋ​កិច្ច​ទូ​លំ​ទូ​លាយ​ ធន​ធាន​ដ៏​សម្បូរ​ និង​មាន​ឱ​កាស​ច្រើន​ដើម្បី​ឱ្យ​វិស័យ​សេដ្ឋ​កិច្ច​ឯក​ជន​លោត​ផ្លោះ​។

ការ​រួម​ចំណែក​ដ៏​ធំ​

នៅ​ទី​ក្រុង​កឹង​ធើ វិស័យ​សេដ្ឋ​កិច្ច​ឯក​ជន​ បាន​ចូល​រួម​ស្ទើរ​តែ​គ្រប់​វិស័យ​នៃ​ការ​ផលិតនិង​ធ្វើ​អា​ជីវ​កម្ម​ ដូច​ជា​៖ ឧស្សាហ​កម្ម​ ពាណិជ្ជ​កម្ម​ ទេសចរណ៍​ សុខាភិបាល​ អប់​រំ​ បរិស្ថាន​ វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​។ល។ វិស័យ​នេះ​បាន​បង្កើត​តម្លៃ​បន្ថែម​យ៉ាង​ច្រើន​ រួម​ចំណែក​ប្រ​មា​ណ​ ៧៤% នៃ​ផលិត ផល​ក្នុង​ស្រុក​សរុប​ និង​ជាង​ ៨០% នៃ​ចំណូល​ថវិកា​រដ្ឋ​របស់​ទី​ក្រុង​។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ ជូន​ប័ណ្ណ​សរសើរ​ដល់​អា​ជីវ​កម្ម​ដែល​សម្រេច​បាន​លទ្ធ​ផល​លេច​ធ្លោ​ក្នុង​ការ​ផលិត ធ្វើ​អា​ជីវ​កម្ម​ និង​រួម​ចំណែក​ដល់​សកម្ម​ភាព​សុខុមាល​ភាព​សង្គម​របស់​ទី​ក្រុង​។

បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៧៨ ផលិតផល​របស់​មូល​ដ្ឋាន​ធ្វឹង​ហ្វា​ Food ដាក់​លក់​យ៉ាង​ទូ​លំ​ទូ​លាយ​លើ​ទី​ផ្សារ​ មាន​ដូច​ជា​៖ តែ​អង្ករ​សម្រូប​សណ្តែ​កក្រ​ហម​ តែ​សណ្តែ​ក៥មុខ​ តែ​សណ្តែ​កខ្មៅ​បណ្ដូល​ខៀវ ម្សៅ​សណ្តែ​ក៥មុខ​ ម្សៅ​សណ្តែ​កសៀង​ ម្សៅ​អង្ករ​សម្រូប​ល្ង​ខ្មៅ​-សណ្តែ​កខ្មៅ​បណ្ដូល​ខៀវ…។

លោក​លី​តៀង​ង៉ៀ នា​យក​មូល​ដ្ឋាន​ធ្វឹង​ហ្វា​ Food ចែក​រំលែក​៖ “ដោយ​ទិស​ស្លោក​ “អតិថិ​ជន​ដូច​ជា​សមាជិក​គ្រួ​សារ​” ធ្វឹង​ហ្វា​ Food បាន​បន្ត​កែ​លម្អ​ឥត​ឈប់​ឈរ​ដំណើរ​ការ​ផលិត និង​លើក​កម្ពស់​គុណ​ភាព​ផលិតផល​ តាម​រយៈ​កា​រវិ​និយោគ​លើ​ការ​វេច​ខ្ចប់​និង​ផ្លាក​សញ្ញា​យ៉ាង​ផ្ចិត​ផ្ចង់​។ ក្នុង​ដំណើរ​នោះ​ ធ្វឹង​ហ្វា​ Food ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​សកម្ម​ពី​មន្ទីរ​និង​ផ្នែក​ពាក់​ព័ន្ធ​ ដើម្បី​ទទួល​បាន​វិញ្ញាបន បត្រ​ ដូច​ជា​ OCOP, HACCP និង​ភ្ជាប់​កូដ​ QR សម្រាប់​ស្វែង​រក​ប្រ​ភព​ផលិតផល​ ដើម្បី​ធានា​ភាព​ច្បាស់​លាស់​អំ​ពី​ប្រ​ភព​ផលិតផល​។ យើង​ខ្ញុំ​ក៏​មាន​ឱ​កាស​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​ជំ​រុញ​ការ​ផ្គត់​ផ្គង់​តម្រូវ​ការ​នៅ​ភូមិ​ភាគ​ ក៏​ដូច​ជា​កា​រត​ភ្ជាប់​ជា​មួយ​ខេត្ត​ផ្សេង​ៗ ដោយ​នាំ​យក​រូប​ភាព​ផលិតផល​ធញ្ញ ជាតិ​ OCOP របស់​ទី​ក្រុង​កឹង​ធើ កាន់​តែ​ជិត​នឹង​ភ្ញៀវ​ទេស​ចរ​ជាតិ​និង​អន្តរ​ជាតិ​ នៅ​ពេល​មក​ទស្ស នា​នៅ​ទី​ក្រុង​កឹង​ធើ”។

លោក​ត្រឿង​កាញ់​តៀង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​វាយ​តម្លៃ​៖ សេដ្ឋ​កិច្ច​ឯក​ជន​ គឺ​ជា​វិស័យ​ដ៏​សំ​ខាន់​ក្នុង​ការ​ជំ​រុញ​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ លើក​កម្ពស់​ផលិតភាព​កា​រងា​រនិង​បង្កើន​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​របស់​ជាតិ​…។ មាន​អា​ជីវ​កម្ម​ឯក​ជន​ជា​ច្រើន​បាន​អភិវឌ្ឍ​យ៉ាង​រឹង​មាំ​ បង្ហាញ​ច្បាស់​ពាណិជ្ជ​សញ្ញា​នៅ​លើ​ទី​ផ្សារ​ក្នុង​តំបន់​និង​អន្តរ​ជាតិ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក្រុម​អ្នក​ជំនួញ​នៃ​ទី​ក្រុង​កឹង​ធើ នៅ​ទាំង​បង្ហាញ​ពី​ស្មារតី​ទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​សង្គម​ ខ្នះ​ខ្នែង​ចូល​រួម​ក្នុង​សកម្ម​ភាព​មនុស្ស​ធម៌​ ការ​តប​ស្នង​គុណ​ ជួយ​ឧបត្ថម្ភ​ដល់​អ្នក​ក្រី​ក្រ​ រួម​ចំណែក​កសាង​សហ​គមន៍មនុស្ស​ធម៌​ ផ្សារ​ភ្ជាប់​និង​អភិវឌ្ឍ​ន៍ប្រ​កប​ដោយ​ចីរភាព​។

លោក​ង្វៀង​ភឿងឡា​ម នា​យក​សហ​ព័ន្ធ​ពាណិជ្ជ​កម្ម​និង​ឧស្សាហ​កម្ម​វៀតណាម​ សាខា​តំបន់​វាល​រាប​ទន្លេ​គឺ​វឡុង​ បាន​ចែក​រំលែក​៖ ចំ​ពោះ​មុខ​បញ្ហា​លំបាក​ជា​ច្រើន​ដែល​ហ៊ុំព័ទ្ធ​ ប៉ុន្តែ​ដោយ​គុណ​សម្បត្តិ​នៃ​ការ​ស៊ូ​ទ្រាំ​ សុខ​ចិត្ត​ទទួល​ការ​លំបាក​ អា​ជីវ​កម្ម​នៅ​ទី​ក្រុង​កឹង​ធើនិង​ទូ​ទាំង​តំបន់​វាល​រាប​ទន្លេ​គឺ​វឡុង​ បន្ត​រក្សា​ខ្ជាប់​និង​មាន​ភាព​ប្រាកដ​ប្រ​ជា​ក្នុង​ធ្វើ​អា​ជីវ​កម្ម​ ស្វែង​រក​ទី​ផ្សារ​ថ្មី​ ដៃ​គូ​ថ្មី​ ព្រម​ទាំង​ជំ​រុញ​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ដើម្បី​សម្រប​ខ្លួន​ឱ្យ​ស្រប​នឹង​ស្ថាន​ភាព​ថ្មី​។ ការ​នាំ​ចេញ​ប្រ​ចាំ​ឆ្នាំ​សម្រាប់​វិ ស័យ​ដែល​មាន​សក្ដា​នុភាព​ប្រ​កួត​ប្រ​ជែង​មាន​កំ​ណើន​លំ​នឹង​ និង​ជា​តំបន់​ដែល​រួម​ចំណែក​ខ្ពស់​បំ ផុត​ប្រ​មា​ណ​ ៥៨% នៃ​អតិរេក​ពាណិជ្ជ​កម្ម​ នាំ​មក​រូបិយ​ប័ណ្ណ​បរ​ទេស​ជូន​ប្រ​ទេស​។

“ទី​ក្រុង​សន្យា​នឹង​បន្ត​រួម​ដំណើរ ទទួល​ស្តាប់​និង​ដោះ​ស្រាយ​បញ្ហា​លំបាក​ និង​ភាព​ជំ​ពាក់​ជំ​ពិន​របស់​អា​ជីវ​កម្ម​; ខិត​ខំ​ធ្វើ​កំ​ណែ​ទម្រង់​រដ្ឋ​បាល​ បង្ក​បរិយាកាស​វិនិយោគ​និង​ធ្វើ​អា​ជីវ​កម្ម​បើក​ចំ​ហ​ តម្លា​ភាព​ ស្មើ​ភាព​និង​ងាយ​ស្រួល​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​របស់​អា​ជីវ​កម្ម​។ ទី​ក្រុង​ក៏​លើក​ទឹក​ចិត្ត​ និង​មាន​បំណង​ឱ្យ​អា​ជីវ​កម្ម​មោះ​មុត​ក្នុង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ និង​ផ្លាស់​ប្តូរឌីជី​ថលដើម្បី​លើក​កម្ពស់​ផលិតផល​ គុណ​ភាព​ និង​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​នៃ​ផលិតផល​; សកម្ម​ ចូល​រួម​ផ្តល់​មតិ​យោបល់​ ផ្តល់​គំនិត​ល្អ​ៗដល់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ដំណើរ​កា​រដឹក​នាំ​ គ្រប់​​គ្រង​ ដើម្បី​រួម​គ្នា​កសាង​ទី​ក្រុង​កឹង​ធើ សក្ដិ​សម​នឹង​តួ​នា​ទី​ជា​ទី​ក្រុង​ជំ​រុញ​ មជ្ឈមណ្ឌល​របស់​តំបន់​ និង​ជា​ប៉ូលកំ​ណើន​សេដ្ឋ​កិច្ច​មួយ​នៃ​ទូ​ទាំង​ប្រ​ទេស​”។

លោក​ត្រឿង​កាញ់​តៀង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ

ទទួល​យក​ឱ​កាស​ និង​វាស​នា​ថ្មី​

សេ​ចក្តីសម្រេច​ចិត្ត​លេខ​ ៦៨ ជា​មូល​ដ្ឋាន​ដ៏​សំ​ខាន់​ដើម្បី​ជំ​រុញ​កម្លាំង​ជំ​រុញ​សម្រាប់​ការ​អភិវឌ្ឍ​នៃ​វិស័យ​សេដ្ឋ​កិច្ច​ឯក​ជន​ និង​រួម​ចំណែក​ដល់​កំ​ណើន​សេដ្ឋ​កិច្ច​ជាតិ​។ ក៏​ដូច​ជា​ភូមិ​ភាគ​ផ្សេង​ៗទៀត​ដែរ​ អា​ជីវ​កម្ម​ឯក​ជន​នៅ​ទី​ក្រុង​កឹង​ធើ រំ​ពឹង​សេ​ចក្តីសម្រេច​ចិត្ត​លេខ​ ៦៨ នឹង​ឆាប់​បាន​អនុ​វត្ត​ក្នុង​ជីវ​ភាព​ជាក់​ស្ដែង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​រាំង​ស្ទះ​ផ្នែក​យន្ត​ការ​ បង្ក​លក្ខ​ណៈសម្រាប់​វិស័យ​សេដ្ឋ​កិច្ច​ឯក​ជន​ លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ និង​សមត្ថ​ភាព​សម្រប​ខ្លួន​ក្នុង​បរិការណ៍​ពិភព​លោក​ដែល​ពោរ​ពេញ​ដោយ​ការ​ប្រែ​ប្រួល​។

ដើម្បី​ឱ្យ​សេ​ចក្តីសម្រេច​ចិត្ត​ចូល​ទៅ​ក្នុង​ជីវភាព​ប្រ​ចាំ​ថ្ងៃ​ លោក​លី​តៀង​ង៉ៀ លើក​ឡើង​៖ “ត្រូវ​មាន​ផែន​ការ​ ដំណើរ​ការ​សម​ស្រប​។ល។ សេ​ចក្តីសម្រេច​ចិត្ត​លេខ​ ៦៨ បាន​ដាក់​ចេញ​ទិស​ដៅ​លុប​ចោល​របប​ពន្ធ​​​សម្រាប់​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​ ហើយ​ជំនួស​វិញ​ គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​នឹង​ចាប់​ផ្តើ​មអនុ​វត្ត​របប​ពន្ធ​ដោយ​ការ​ប្រ​កាស​ខ្លួន​ឯង​ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មក​រា​ ឆ្នាំ​២០២៦។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ មាន​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​ជា​ច្រើន​កំ​ពុង​ជួប​ការ​លំបាក​ ដោយ​សារ​សមត្ថ​ភាព​បច្ចេក​វិទ្យា​ព័ត៌មាន​នៅ​មាន​កម្រិត​ តាម​មិន​ទាន់​គោ​លន​យោ​បាយ​ថ្មី​ៗ ជា​ពិសេស​ម្ចាស់​អា​ជីវ​កម្ម​ដែល​មាន​អាយុ​ច្រើន​។ ហេ​តុ​នេះ​ ការ​ផ្លាស់​ប្តូរត្រូវ​មាន​ដំណើរ​ការ​សម​ស្រប​ គួប​ផ្សំ​នឹង​ការ​ធ្វើ​ឱ្យ​សាមញ្ញ​ជាង​ទៀត​កម្ម​វិធី​ប្រ​កាស​ពន្ធ​ ដើម្បី​ជួយ​ឱ្យ​អា​ជីវ​កម្ម​ខ្នាត​តូច​ អាច​ដំណើរ​ការ​នីតិ​វិធី​ប្រ​កាស​ពន្ធ​ថ្មី​បាន​ងាយ​ស្រួល​។ មាន​​តែ​ដូច្នេះ​ទេ​ ទើប​សេ​ចក្តីសម្រេច​ចិត្ត​ អាច​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​សម្រាប់​អា​ជីវ​កម្ម​និង​​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​ក្នុង​បរិការណ៍​នា​បច្ចុប្បន្ន​”។

ទី​ក្រុង​កឹង​ធើថ្មី​ មាន​អា​ជីវ​កម្ម​កំ​ពុង​ដំណើរ​ការ​ជាង​២០.០០០ បន្ត​អះ​អាង​តួ​នា​ទី​ជា​កម្លាំង​ស្នូល​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ទី​ក្រុង​ ជា​កម្លាំង​ឈាន​មុខ​ក្នុង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ ផ្លាស់​ប្តូរ​ឌីជី​ថល សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​ និង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរភាព​។ លោក​ង្វៀង​វ៉ាំងហាវ​ ប្រ​ធាន​សមាគម​អា​ជីវ​កម្ម​ទី​ក្រុង​កឹង​ធើ លើក​ឡើង​៖ “ដោយ​ទិស​ស្លោក​ដំណើរ​ការ​ “ភ្ជាប់​ទំ​នាក់​ទំនង​ដើម្បី​ចែក​រំលែក​ សហ​ការ​ដើម្បី​ជោគ​ជ័យ​” ព្រម​ទាំង​បន្ត​បំពេញ​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​​និង​អា​ជីវ​កម្ម​ សមាគម​អា​ជីវ​កម្ម​ទី​ក្រុង​កឹង​ធើ នឹង​បន្ត​គាំ​ទ្រ​ដល់​អា​ជី​វក​ម្នក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​គោ​លន​យោ​បាយ​ រហូត​កា​រត​ភ្ជាប់​សហ​ប្រតិ​បត្តិ​ការ​អន្តរ​តំបន់​ កសាង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ថ្មី​ និង​ជំ​រុញ​ស្មារតី​ផ្តើម​អា​ជីព​ ក៏​ដូច​ជា​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​ក្នុង​ស្រទាប់​អ្នក​ជំនួញ​”។

លោក​វឿងថា​ញ់ណាម​ អនុ​ប្រ​ធាន​មន្ទីរ​ហិរញ្ញ​វត្ថុ​ បាន​ចែក​រំលែក​៖ អ្នក​ជំនួញ​គ្រប់​រូប​សុទ្ធ​តែ​មាន​ការ​​កង្វល់​ផ្សេង​ៗគ្នា​ក្នុង​ដំណើរ​ការ​ធ្វើ​អា​ជីវ​កម្ម​។ ដូច្នេះ​ ទី​ក្រុង​បន្ត​ផ្លាស់​ប្តូរយ៉ាង​ខ្លាំង​ពី​ទស្សនៈ​ “គ្រប់​​គ្រង​អា​ជីវ​កម្ម​” ទៅ​ជា​ “បម្រើ​អា​ជីវ​កម្ម​”។ ដើម្បី​បង្កើត​បរិយាកាស​វិនិយោគ​និង​ធ្វើ​អា​ជីវ​កម្ម​ងាយ​ស្រួល​បំផុត​ ទី​ក្រុង​ផ្តោ​តលើ​ការ​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​សេ​ចក្តីសម្រេច​ចិត្ត​លេខ​ ៥៨ ក្នុង​នោះ​ផ្តោ​តសំ​ខាន់​លើ​ការ​ធ្វើ​ឱ្យ​ជាក់​ស្ដែង​ និង​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​ដំ​ណោះ​ស្រាយ​ទាក់​ទង​នឹង​ដី​ធ្លី​ ដើម​ទុន​ ធន​ធាន​មនុស្ស​ ការ​ផ្លាស់​ប្តូរឌីជី​ថល ការ​ជំ​រុញ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ ព្រម​ទាំង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រតិដ្ឋ​។

តាម​ប្រ​សាសន៍​លោក​ ង្វៀង​ភឿងឡា​ម ប្រ​ទេស​ជាតិ​កំ​ពុង​ឈាន​ចូល​ដំ​ណាក់​កាល​ប្រវត្តិ​សាស្ត្រ​មួយ​ គឺ​ដំ​ណាក់​កាល​កែ​ទម្រង់​ដើម្បី​ឆ្ពោះ​ទៅ​រក​ប្រ​ព័ន្ធ​គ្រប់​គ្រង​ដែល​មាន​ភាព​សកម្ម​ កាត់​បន្ថយ​ជាន់​ថ្នាក់​ ធ្វើ​ឱ្យ​សាមញ្ញ​នីតិ​វិធី​និង​ដំណើរ​ការ​ ដើម្បី​បម្រើ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​។ លោក​ ឡា​ម លើក​ឡើង​៖ “ផ្ដល់​ទំនុក​ចិត្ត​យ៉ាង​ធំ​ធេង​លើ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ រដ្ឋា​ភិបាល​ សហ​គម​ន៍អា​ជីវ​កម្ម​និង​អ្នក​ជំនួញ​ មាន​ទំនុក​ចិត្ត​ក្នុង​ការ​ឈាន​ចូល​ដំ​ណាក់​កាល​ថ្មី​ ដំ​ណាក់​កាល​នៃ​ការ​កែ​ទម្រង់​ដើម្បី​ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​។ យើង​រំ​ពឹង​ថា​ នឹង​មិន​ឮ​ច្រើន​អំ​ពី​ការ​លំបាក​ខាង​គោ​លន​យោ​បាយ​ នីតិ​វិធី​រដ្ឋ​បាល​ ឬ​បទ​ប្បញ្ញត្តិ​មិន​សម​ស្រប​ទៀត​ឡើយ​។ ជំនួស​មក​​វិញ​ យើង​ចង់​ឃើញ​សេដ្ឋ​កិច្ច​ទី​ក្រុង​កឹង​ធើ និង​តំបន់​វាល​រាប​ទន្លេ​គឺ​វឡុង​អភិវឌ្ឍ​លឿន​ជាង​មុន​ ហើយ​អា​ជីវ​កម្ម​របស់​យើង​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ ដើម្បី​ប្រ​កួត​ប្រ​ជែង​ជា​មួយ​អា​ជីវ​កម្ម​ក្នុង​តំបន់​និង​អន្តរ​ជាតិ​” - លោក​ង្វៀង​ភឿងឡា​ម បាន​ចែក​រំលែក​ដូច្នេះ​៕

ប្រ​ភព​ ៖ baocantho.com.vn - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ