មហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយដ៏មហោឡារិករបស់ប្រទេសជាតិប៉ុណ្ណោះទេ តែនៅទាំងជាកាលប្រវត្តិមានអត្ថន័យយុទ្ធសាស្រ្ត បើកនូវដំណាក់កាលអភិវឌ្ឍថ្មីនៃបដិវត្តន៍វៀតណាម។
ក្នុងការត្រៀមបម្រុងមហាសន្និបាត មានតម្លៃដ៏សំខាន់គឺបន្តអះអាងនិងសាយភាយយ៉ាងជ្រាលជ្រៅ៖ ការឯកភាពរវាងឆន្ទៈបក្សនិងទឹកចិត្តប្រជាជន - ជាប្រភពកម្លាំងគ្មានពីរធានារាល់ការជ័យជម្នះរបស់បដិវត្តន៍វៀតណាម។
ឆន្ទះបក្សចាប់ផ្តើមពីផលប្រយោជន៍របស់ប្រជាជន។ ចាប់ពីពេលបង្កើតនិងក្នុងដំណាក់កាលដឹកនាំបដិវត្តន៍ បក្សកុម្មុយនីស្តវៀតណាមតែងកំណត់ច្បាស់៖ ផលប្រយោជន៍របស់បក្សឯកភាពជាមួយផលប្រយោជន៍នៃវណ្ណៈកម្មករ ប្រជាពលករនិងទូទាំងជនជាតិ។ រាល់គោលការណ៍ គោលនយោបាយរបស់បក្ស សុទ្ធតែដើម្បីទិសដៅខ្ពស់បំផុតគឺឯករាជ្យជាតិ ផ្សារភ្ជាប់ជាមួយលទ្ធិសង្គមនិយម ដើម្បីសុភមង្គលរបស់ប្រជាជន។ ការត្រៀមបម្រុងមហាសន្និបាតលើកទី១៤ នឹងបន្តបង្ហាញច្បាស់គោលការណ៍នោះ។

រដ្ឋធានីហាណូយមានទង់បក់រវិចទទួលអំណរមហាសន្និបាតលើកទី១៤ របស់បក្ស។
ចាប់ពីការបូកសរុបភាពជាក់ស្តែងនៃអាណត្តិកាលកន្លង កសាងបណ្តាសេចក្តីព្រាងឯកសារ រហូតដល់ការងាររៀបចំបុគ្គលិក និងចាត់តាំងមហាសន្និបាតគ្រប់ថ្នាក់ បក្សតែងជ្រួតជ្រាបលក្ខន្តិកៈ យកប្រជាជនធ្វើជាមជ្ឈមណ្ឌល ធ្វើជាអង្គសំខាន់និងធ្វើជាទិសដៅនៃការអភិវឌ្ឍ។
ឆន្ទៈបក្សមិនមែនជាការកំណត់គោលនយោបាយគម្លាតពីភាពជាក់ស្តែង តែជាការប្រមូលផ្តុំបញ្ញាសមូហភាព ដោយការលត់ដំពីភាពជាក់ស្តែងរស់រវើកនៃប្រទេសជាតិនិងជីវភាពរបស់ប្រជាជន។ ការចាត់តាំងយកមតិយ៉ាងទូលំទូលាយរបស់កម្មាភិបាលបក្ខជននិងប្រជាជនគ្រប់ជាន់ថ្នាក់ចូលក្នុងសេចក្តីព្រាងឯកសារដើម្បីលើកជូនមហាសន្និបាតលើកទី១៤ ជាសក្ខីភាពយ៉ាងរស់រវើកក្នុងស្មារតីប្រជាធិបតេយ្យ បើកទូលាយទស្សនវិស័យ ស្តាប់និងទទួលយកមតិ។ តាមរយៈនោះ ឆន្ទៈ បំណងប្រាថ្នាសមហេតុផលរបស់ប្រជាជនបានឆ្លុះបញ្ចាំង សម្រង់និងក្លាយជាគោលការណ៍ គោលនយោបាយរបស់បក្ស។
ទឹកចិត្តប្រជាជនបានពួនផ្តុំពីក្តីទំនុកចិត្តនិងក្តីសង្ឃឹម។ ប្រសិនបើបក្សជាប្រទីបបំភ្លឺផ្លូវ ទឹកចិត្តប្រជាជនគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីអនុវត្តទិសដៅនៃបដិវត្តន៍។ ក្នុងបរិការណ៍ប្រទេសជាតិកំពុងប្រឈមមុខជាមួយឱកាសនិងការលំបាកសាកល្បងប្រទាក់ក្រឡាគ្នាជាច្រើន; ស្ថានភាពពិភពលោក ក្នុងតំបន់ប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ; តម្រូវការអភិវឌ្ឍកាន់តែខ្ពស់ ប្រជាជនទូទាំងប្រទេសនៅតែចិត្តមួយថ្លើមមួយទំនុកចិត្តទៅលើការដឹកនាំរបស់បក្ស ដាក់ក្តីសង្ឃឹមក្នុងមហាសន្និបាតរបស់បក្ស លើកទី១៤នេះ។
ក្តីទំនុកចិត្តនោះបានពួនផ្តុំពីលទ្ធផលដ៏ធំធេង មានអត្ថន័យប្រវត្តិសាស្រ្តដែលប្រទេសយើងសម្រេចបានក្នុងអាណត្តិកាលកន្លង៖ សេដ្ឋកិច្ចបន្តកំណើន ជីវភាពរបស់ប្រជាជនបានកែលម្អ សន្តិសុខ-ការពារប្រទេសតែងរក្សាបានរឹងមាំ ឋានៈនិងប្រិយភាពលើឆាកអន្តរជាតិរបស់វៀតណាមមិនបង្អង់លើកកម្ពស់។ ពិសេស ក្នុងការកសាងនិងកែទម្រង់បក្សតែងបានជំរុញយ៉ាងមុតមាំជាមួយស្មារតីប្តេជ្ញាចិត្ត ព្យាយាម “គ្មានតំបន់ហាមឃាត់ មិនថាបុគ្គលណា” កាន់តែពង្រឹងក្តីទំនុកចិត្តរបស់ប្រជាជនទៅលើបក្ស។
ទឹកចិត្តប្រជាជននៅទាំងបង្ហាញតាមរយៈបរិយាកាសប្រឡងប្រណាំងស្នេហាជាតិយ៉ាងពុះពោរ និងឆ្លងតាមរយៈការស្របមតិនៃសង្គមក្នុងការអនុវត្តនូវគោលការណ៍ធំៗ ឆ្លងតាមស្មារតីទទួលខុសត្រូវ ស្មារតីគោរពច្បាប់និងត្រៀមលក្ខណៈរួមចំណែកសម្រាប់ការអភិវឌ្ឍរួមនៃប្រទេសជាតិ។ អាស្រ័យក្តីទំនុកចិត្តនោះ ប្រជាជនបានផ្ញើក្តីសង្ឃឹមលើមហាសន្និបាតលើកទី១៤ នឹងបន្តដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវ លោតផ្លោះ ដើម្បីប្រទេសជាតិអភិវឌ្ឍឆាប់រហ័សនិងចីរភាពក្នុងដំណាក់កាលថ្មី។
ការជួបគ្នាជាប្រវត្តិសាស្រ្តនៃឆន្ទៈបក្ស - ទឹកចិត្តប្រជាជន។ភាពជាក់ស្តែងនៃបដិវត្តន៍វៀតណាម ឱ្យឃើញថា នៅពេលឆន្ទៈរបស់បក្សស្របនឹងទឹកចិត្តប្រជាជន គឺរាល់ការលំបាកតែងឆ្លងផុត រាល់ទិសដៅសុទ្ធសម្រេចបាន។ ដំណើរនៃការត្រៀមបម្រុងមហាសន្និបាតលើកទី១៤ បានបង្ហាញនូវការជួបគ្នាជាប្រវត្តិសាស្រ្តនោះលើផ្នែកជាច្រើន។
នោះគឺការស្របគ្នាក្នុងចិត្តគំនិតអំពីមាគ៌ាអភិវឌ្ឍប្រទេសជាតិ ជាការឯកភាពក្នុងតម្រូវការកសាងបក្សស្អាតស្អំ រឹងមាំ ជាគោលបំណងរួមដើម្បីវៀតណាមរុងរឿង សុភមង្គល សម្បូររុងរឿង។ ឆន្ទៈបក្សបានប៉ះនឹងទឹកចិត្តប្រជាជន ចំណែកទឹកចិត្តប្រជាជនជំរុញកម្លាំងឱ្យឆន្ទៈបក្សចូលទៅក្នុងជីវភាព។
ក្នុងដំណាក់កាលនោះ តួនាទីនៃទូទាំងប្រព័ន្ធនយោបាយនៃកងជួរកម្មាភិបាល បក្ខជន - បំផុតគឺនៅមូលដ្ឋាន-មានអត្ថន័យយ៉ាងសំខាន់។ រាល់កម្មាភិបាល បក្ខជនគឺជាស្ពានតភ្ជាប់រវាងបក្សនិងប្រជាជន ជាអ្នកនាំយកគោលនយោបាយរបស់បក្សក្លាយជាសកម្មភាពជាក់ស្តែង ផ្សារភ្ជាប់នឹងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។
កាតព្វកិច្ចរក្សានិងពង្រឹងការឯកភាពឆន្ទៈបក្ស-ទឹកចិត្តប្រជាជន។ ការឯកភាពរវាងឆន្ទៈបក្សនិងទឹកចិត្តប្រជាជន ជាសមិទ្ធផលដ៏ពិសេដ្ឋ ទន្ទឹមនឹងនោះ ក៏ជាសំណូមពរ ភារកិច្ចជាប្រចាំ យូរអង្វែង។ ក្នុងបរិការណ៍ថ្មី ដើម្បីទំនាក់ទំនងនោះកាន់តែស្អិតល្មួត បក្សគប្បីមិនបង្អង់ផ្លាស់ថ្មី កែទម្រង់; កងជួរកម្មាភិបាល បក្ខជនត្រូវធ្វើជាគំរូ សុចរិតស្មោះត្រង់ ជិតដិតប្រជាជន ឱ្យតម្លៃប្រជាជន យល់ពីប្រជាជន និងដើម្បីប្រជាជន។
ចំពោះកងជួរនគរបាលប្រជាជន កាតព្វកិច្ចនោះកាន់តែដាក់ចេញច្បាស់លាស់ជាង។ រក្សាសន្តិសុខការពារប្រទេស ធានាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមមិនត្រឹមតែការពារបក្ស រដ្ឋ និងរបប នៅទាំងការពារជីវភាពសុខសាន្ត សុភមង្គលរបស់ប្រជាជន។ ក្នុងការត្រៀមបម្រុងនិងចាត់តាំងមហាសន្និបាតលើកទី១៤ រាល់កម្មាភិបាល បក្ខជន យុទ្ធជននគរបាលប្រជាជនបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ អស់ពីចិត្តបម្រើប្រជាជន រួមចំណែកពង្រឹងការទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស។
មហាសន្និបាតលើកទី១៤របស់បក្សជិតមកដល់។ ការត្រៀមបម្រុងសម្រាប់មហាសន្និបាត គឺជាការពួនផ្តុំចំណេះដឹង ក្តីទំនុកចិត្តនិងក្តីប្រាថ្នាក្នុងទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ព។ ក្នុងការត្រៀមបម្រុងនោះ ឆន្ទៈបក្សនិងទឹកចិត្តរបស់ប្រជាជនបានលាយបញ្ចូល រួមដំណើរ បង្កជាកម្លាំងស្មារតីដ៏ធំធេង ធានាឱ្យមហាសន្និបាតសម្រេចជោគជ័យល្អប្រសើរ។
ជាមួយការឯកភាពរវាងឆន្ទៈបក្សនិងក្តីសង្ឃឹមរបស់ប្រជាជន មហាសន្និបាតលើកទី១៤ នឹងបើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មី ជំរុញប្រទេសវៀតណាមបន្តជំហានឈានឡើងរឹងមាំ អនុវត្តក្តីប្រាថ្នាកសាងប្រទេសមួយប្រកបដោយភាពសម្បូររុងរឿង សុភមង្គល សក្តិសមនឹងស្រឡាញ់ពេញចិត្តរបស់ប្រជាជន និងការពលីកម្មយ៉ាងធំធេងរបស់បុព្វបុរសជំនាន់មុន៕
យោង៖ កាសែតប្រជាជន-ដាលីន