13/01/2026 - 06:32

ឃោស​នា​រក្សា​រឹង​មាំ​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរ​មុន​ ក្នុង​និង​ក្រោយ​មហា​សន្និ​បាត​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XIV របស់​បក្ស​ 

យោង​តាម​នគរ​បាល​ឃុំ​ដុង​ធ្វឹង​ (ទី​ក្រុង​កឹង​ធើ) អនុ​វត្ត​ផែន​ការ​ល្បាត​ ត្រួត​ពិនិត្យ​ធានា​សណ្ដាប់​ធ្នាប់​សា​ធារ​ណៈ​សណ្តាប់​ធ្នាប់​ទី​ក្រុង​មុន​ ក្នុង​និង​ក្រោយ​មហា​សន្និ​បាត​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XIV របស់​បក្ស​ បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​ទី​ XVI និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​អា​ណត្តិ​កាល​ ២០២៦- ២០៣១ បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ ប៊ិញ​ ង៉ ឆ្នាំ​២០២៦ និង​ព្រឹត្តិ​ការណ៍​ធំ​ៗ​របស់​ប្រ​ទេស​ជាតិ​លើ​ភូមិ​ឋាន​ឃុំ​ នគរ​បាល​ឃុំ​ដុង​ធ្វឹង​បាន​ចេញ​ដំ​ណើរ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ធា​នា​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរ។

នគរ​បាល​ឃុំ​និង​កង​កម្លាំង​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​ចេញ​ដំ​ណើរ​រក្សា​
សន្តិ​សុខសណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរ។ 

ចាប់​ពី​ថ្ងៃ​ ១៥ ខែ​ធ្នូ​ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​ ៨ ខែ​មក​រា​ ឆ្នាំ​២០២៦ កង​កម្លាំង​ប៉ូ​លិស​សណ្តាប់​ធ្នាប់​ចាត់​តាំង​ល្បាត​បាន​៤៨​លើក​ ដោយ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ចូល​រួម​ ២៤០ នាក់។ ឆ្លង​តាម​រយៈ​នោះ​ បាន​ដាស់​តឿន​១៦ ករណី​បំ​ពាន​ផ្លូវ​ ចិញ្ចើម​ថ្នល់​ទី​ក្រុង​; ២០​ករណី​ចោល​សំ​រាម​ និង​បង្ហូត​ទឹក​កខ្វក់​មិន​ត្រូវ​តាម​កន្លែង​កំ​ណត់; ១៥ ករណី​ដាក់​រាយ​លក់​ទំ​និញ​រប៉ាត់​រប៉ាយ​ បំ​ពាន​ចិញ្ចើម​ថ្នល់; ឃោស​នា​ដោយ​ឧគ្ឃោ​សន​សព្ទ​ចល័ត​បាន​ ១ លើក​ក្នុង​ផ្សារ​ដុង​ប៊ិញ ស្តី​ពី​សេចក្តី​កំ​ណត់​ធានា​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរ​ និង​ចាត់​វិធាន​ការ​ប្រ​ព្រឹត្ត​ល្មើស​សណ្តាប់​ធ្នាប់​ក្រឹត្យ​វិន័យ​ទី​ក្រុង។ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​ធ្វើ​ការ​ព្រ​មាន​ បង្ក​ការ​ផ្លាស់​ប្ដូរ​យ៉ាង​សកម្ម​អំ​ពី​ការ​ភ្ញាក់​រលឹក​របស់​ប្រ​ជា​ជន​ក្នុង​ការ​កសាង​ផ្នត់​រស់​នៅ​ស៊ី​វិល័យ​ទី​ក្រុង​ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​ សុ​វត្ថិ​ភាព​មុន​ ក្នុង​និង​ក្រោយ​មហា​សន្និ​បាត​បក្ស​និង​បោះ​ឆ្នោត។

ចាប់​ពី​ខែ​កក្កដា​ ឆ្នាំ​២០២៥ មក​ទល់​ពេល​នេះ​ នគរ​បាល​ឃុំ​ដុង​ធ្វឹង​ បាន​សហ​ការ​ជា​មួយ​ក្រុម​សុវត្ថិ​ភាព​ចរា​ចរ​ឃុំ​ បណ្តា​អង្គ​ការ​មហា​ជន​សង្គម​ សា​លា​រៀន​ គ្រួ​សារ​ដំ​ណើរ​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​ អប់​រំ​ច្បាប់​អំ​ពី​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរ។ សហ​ការ​ឃោស​នា​បាន​ ១ លើក​ក្នុង​អនុ​វិទ្យា​ល័យ​ដុង​ធ្វឹង​ ដោយ​មាន​សិស្សា​នុសិស្ស​ចូល​រួម​ ២០០ នាក់​ ខ្លឹម​សារ​គឺ​ធ្វើ​ដំ​ណើរ​ត្រូវ​តាម​ជួរ​ផ្លូវ​ គន្លង​ផ្លូវ​ មិន​ត្រូវ​ធ្វើ​ដំ​ណើរ​៣ជួរ​ - ៤ជួរ​; ពាក់​មួក​សុវត្ថិ​ភាព​សម្រេច​ស្តង់​ដារ​; មិន​ត្រូវ​ផ្លោះ​ល្បឿន​ ប្រ​ជ្រៀត​ឆ្វែល​ចុះ​ឆ្វែល​ឡើង; មិន​ត្រូវ​ព្រ​លែង​ដៃ​ចង្កូត​ពេល​បើក​បរ​៘ ទន្ទឹម​នឹង​នោះ​សហ​ការ​ឃោស​នា​តាម​ស្ថា​នីយ​វិទ្យុ​បាន​ ១៥ លើក​ រយៈ​ពេល​ផ្សាយ​ ៣០០ នា​ទី។

ក្រៅ​ពី​នេះ​ កម្មា​ភិ​បាល​ យុទ្ធ​ជន​ថែម​ទាំង​សហ​ការ​ជា​មួយ​គណៈ​ប្រ​ជា​ជន​ភូមិ​ ចុះ​ទៅ​ដល់​គ្រួ​សារ​ដែល​មាន​កូន​ចៅ​ក្នុង​អាយុ​ចូល​សា​លា​ ឱ្យ​ចុះ​កិច្ច​សន្យា​គ្រប់​គ្រង​កូន​ចៅ​ ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឱ្យ​ប្រ​ព្រឹត្ត​ល្មើស​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរ​ គ្រប់​គ្រង​តឹង​រ៉ឹង​មធ្យោ​បាយ​របស់​គ្រួ​សារ​ មិន​ត្រូវ​ឱ្យ​កូន​ចៅ​បើក​បរ​ម៉ូតូ យាន​ជំ​និះ​ទៅ​សា​លា​នៅ​ពេល​មិន​ទាន់​គ្រប់​លក្ខណៈ។ កង​កម្លាំង​បង្កើន​ការ​ក្តាប់​ គ្រប់​គ្រង​ប្អូនៗ​ក្នុង​អា​យុ​ចូល​សា​លា​បោះ​បង់​ការ​រៀន​សូត្រ​ បណ្តា​យុវ​ជន​ យុវ​វ័យ ដែល​ប្រ​មូល​ផ្តុំ​គ្នា​ បើក​បរ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ រត់​ហួស​ល្បឿន​ បើក​មិន​ត្រូវ​តាម​ជួរ​ផ្លូវ​ គន្លង​ផ្លូវ​ សេព​គ្រឿង​ស្រ​វឹង​ គ្រឿង​ញៀន​៘

នគរ​បាល​ឃុំ​ថែម​ទាំង​សហ​ការ​ជា​មួយ​ការិយា​ល័យ​សេដ្ឋ​កិច្ច​- ហេដ្ឋា​រចនា​សម្ព័ន្ធ​ - ទី​ក្រុង​ និង​បណ្តា​គណៈ​ ផ្នែក​ឃុំ​បង្កើន​ការ​ឃោស​នា​ដល់​គ្រួ​សារ​ប្រ​ជា​ជន​នៅ​តំបន់​ផ្សារ​ដុង​ធ្វឹង​ ធា​នា​សណ្ដាប់​ធ្នាប់​សា​ធារណៈ​ មិន​ត្រូវ​ដាក់​តាំង​លក់​ដូរ​បំ​ពាន​ផ្លូវ​ ចិញ្ចើម​ថ្នល់; មិន​ត្រូវ​ប្រ​មូល​ផ្តុំ​គ្នា​បង្ក​អសន្តិ​សុខ​សណ្តាប់​ធ្នាប់​តាម​ស្ពាន​ ក៏​ដូច​ជា​តំបន់​កំ​ពុង​ដំ​ណើរ​ការ​សាង​សង់; ម្ចាស់​ការ​ផ្តល់​ឱ្យ​ ៣១ គ្រួ​សា​រអា​ជីវ​កម្ម​ និង​ប្រ​ជា​ជន​ចុះ​កិច្ច​សន្យា​អនុ​វត្ត​ច្បាប់​ចរា​ចរណ៍។

កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ូលិស​ម្នាក់​ៗទទួល​បន្ទុក​ក្នុង​ភូមិ​ នៅ​ទាំង​បង្កើត​គ្រប់​គ្រង​ក្រុម​ Zalo តាម​ភូមិ​នីមួយៗ​ ទទួល​ព័ត៌​មាន​ឆ្លុះ​បញ្ចាំង​របស់​ប្រ​ជា​ជន​អំ​ពី​ការ​ធានា​សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរ៕

យោង​៖ baocantho.com.vn-ប្រែ​សម្រួល​៖ លី​សៀ​

ចែករំលែកអត្ថបទ