ក្រោយពីរួមបញ្ចូលអង្គភាពរដ្ឋបាល ទីក្រុងកឹងធើក្លាយជាភូមិភាគដែលមានទ្រង់ទ្រាយធំ ភូមិឋានទូលាយដោយមានជនជាតិភាគតិចរស់នៅកុះករ។ ស្ថិតក្នុងបរិការណ៍នោះ ទីក្រុងបានកំណត់ច្បាស់ ការផ្លាស់ប្ដូរឌីជីថលគឺជាដំណោះស្រាយដ៏សំខាន់សំដៅលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង បម្រើប្រជាជននិងបន្ថយគម្លាតអភិវឌ្ឍន៍រវាងតំបន់នីមួយៗ យកប្រជាជនធ្វើជាស្នូល ជាជំហានៗ ដាក់បញ្ចូលបច្ចេកវិទ្យាទៅក្នុងជីវភាពប្រជាជន។

កម្មាភិបាលណែនាំប្រជាជនអនុវត្តបែបបទរដ្ឋបាល។
ដើម្បីកាន់តែសាយភាយការផ្លាស់ប្ដូរឌីជីថលដល់សហគមន៍ ទីក្រុងកឹងធើបានយកចិត្តទុកដាក់ហ្វឹកហាត់ លើកកម្ពស់ស្មារតីភ្ញាក់រលឹក អំពីការអនុវត្តបច្ចេកវិទ្យាព័ត៌មានដល់កងជួរអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិច។ ខ្លឹមសារហ្វឹកហាត់ផ្តុំទៅលើបំណិនជាក់ស្តែង ដូច៖ ប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ស្វែងរកព័ត៌មានពិត បំណិនពង្រាងឯកសារតាមអនឡាញ៘ ឆ្លងតាមរយៈថ្នាក់ហ្វឹកហាត់ អ្នកមានប្រិយភាពមិនត្រឹមតែលើកកម្ពស់ចំណេះដឹងខាងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងក្លាយជា“ស្ពានតភ្ជាប់ឌីជីថល” នៅភូមិស្រុកទៀតផង។ រួមចំណែកក្នុងការណែនាំ ពន្យល់ដើម្បីមាមីងយល់ត្រូវ ធ្វើត្រូវ ចៀសវាងចាញ់បោកតាមបណ្តាញសង្គម។
លោកថាច់ឌាក អ្នកមានប្រិយភាពឃុំកេសាច់ ឱ្យដឹង៖ “ក្រោយពីចូលរួមថ្នាក់រៀននេះ ខ្ញុំចេះរបៀបប្រើទូរស័ព្ទឆ្លាតវៃដើម្បីចុះឈ្មោះសេវារដ្ឋតាមអនឡាញ ស្វែងរកព័ត៌មាន ចេះប្រើបណ្ដាញសង្គម ពុំនោះសោត ចេះទិញទំនិញតាមអនឡាញ៘ ពេលវិលមកភូមិវិញ ខ្ញុំអាចនឹងចែករំលែកដល់មាមីងឱ្យក្តាប់ច្បាស់នូវចំណេះដឹងមូលដ្ឋាន និងអនុវត្តតាមផង។
ទន្ទឹមនឹងនោះ ចលនា “ប្រជារាស្ត្រសិក្សាឌីជីថល” បានសមាគមគ្រប់លំដាប់ថ្នាក់ និងអង្គការមហាជនផ្សព្វផ្សាយគ្រប់ទិសទី។ ផ្តើមពីការណែនាំប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ទូទាត់ដោយមិនបាច់ប្រើសាច់ប្រាក់ រហូតដល់លក់ទំនិញកសិផល តាមរយៈបណ្ដាញសង្គម ការចលនានេះបានជួយជនជាតិភាគតិចថ្នឹកនឹងបរិស្ថានឌីជីថលបន្តិចម្ដងៗ។ បងប្អូននារីនិងកសិករខ្មែរជាច្រើនដំបូងនៅក្រែងរអែងនឹងបច្ចេកវិទ្យា ឥឡូវចេះប្រើប្រព័ន្ធZalo, Facebook ដើម្បីដោះដូរព័ត៌មាន ឧទ្ទេសនាមផលិតផល រួមចំណែកបង្កើនប្រាក់ចំណូលនិងលើកស្ទួយជីវភាព។
លោក ត្រឹងខាក់ទ្រុង នាយករងមន្ទីរជនជាតិ និងសាសនាទីក្រុងកឹងធើ បញ្ជាក់៖ “ការផ្លាស់ប្ដូរឌីជីថលនិងអនុវត្តបច្ចេកវិទ្យាព័ត៌មាន គឺជានិន្នាការរួមរបស់សង្គមទាំងមូល។ នៅតាមតំបន់ជនជាតិភាគតិច ការផ្លាស់ប្ដូរឌីជីថលកំពុងបានជំរុញខ្លាំងក្លានិងទទួលបានការចូលរួមយ៉ាងសកម្មពីសហគមន៍។ ទន្ទឹមនឹងនោះ ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ថែមទាំងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពអនុវត្តទៅលើគម្រោងផ្សេងៗនៃកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច – សង្គម តំបន់ជនជាតិភាគតិចទៀងផង”៕
ហុងទើ - លីសៀ