ជាច្រើនឆ្នាំកន្លង ខេត្តកាម៉ាវបានខិតខំប្រឹងប្រែងអនុវត្តព្រមៗគ្នានូវដំណោះស្រាយបន្ថយភាពក្រីក្រ និងសម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍។ អត្រាគ្រួសារក្រីក្រពហុវិមាត្របានថយចុះជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ ជីវភាពរបស់ជនជាតិភាគតិចបានកែលម្អយ៉ាងច្បាស់។

ផ្លូវគមនាគមន៍ជនបទនៅឃុំវិញហូវ បានក្រាលកៅស៊ូរាបរលូន។
តាមគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ផ្តើមពីប្រភពទុនកម្មវិធីទិសដៅជាតិបន្ថយភាពក្រីក្រដោយចីរភាព មានកម្មវិធី និងគម្រោងជាច្រើនបានរួមបញ្ចូលខេត្តបានអនុវត្តព្រមៗគ្នានូវគោលនយោបាយឧបត្ថម្ភជាក់ស្តែង ដូចជា បន្ថយបង់ថ្លៃសាលា ឧបត្ថម្ភថវិការៀនសូត្រនិងផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល ១០០% ដល់គ្រួសារក្រីក្រ និងគ្រួសារក្បែរក្រនៅឃុំលំបាកពិសេស។ ឆ្លងតាមរយៈនោះ បានរួមចំណែកបន្ថយស្ថានភាពបោះបង់ការរៀនសូត្ររបស់កូនចៅជនជាតិភាគតិច និងបង្កើនលទ្ធភាពកៀកជិតសេវាថែទាំសុខភាពសម្រាប់ប្រជាជន។ ទន្ទឹមនឹងនោះ មានទម្រង់ផលិតនិងគម្រោងជំនួយមុខរបរចិញ្ចឹមជីវិតរាប់ពាន់បានអនុវត្តឧបត្ថម្ភដល់គ្រួសារប្រជាជនជាច្រើនមាន លំនៅឋាន ដីសង់លំនៅឋាន និងដីផលិត ទឹកស្អាតប្រើប្រាស់ និងទទួលបានដើមទុនកម្ចីអាទិភាពសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច។ រួមជាមួយនឹងប្រភពគោលនយោបាយជំនួយ និងការខិតខំប្រឹងប្រែងរបស់ប្រជាជន គ្រួសារក្រីក្រ គ្រួសារក្បែរ ក្រជនជាតិភាគតិចជាច្រើន បានឈានឡើងចាកភាពក្រីក្រដោយចីរភាព។
ឃុំវិញហូវ ជាភូមិភាគមួយអនុវត្តមានប្រសិទ្ធភាពប្រភពទុនកម្មវិធីទិសដៅជាតិបន្ថយភាពក្រីក្រចីរភាព ព្រមទាំងរួមបញ្ជូលនូវគោលនយោបាយនិងគម្រោងវិនិយោគផ្សេងៗសម្រាប់តំបន់ជនជាតិភាគតិច។ ទូទាំងឃុំបានឧបត្ថម្ភសាងសង់លំនៅឋានជូន ២១១ គ្រួសារ។ គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារជនជាតិភាគតិច ៣៩០ គ្រួសារ បានជំនួយដីផលិត និងផ្លាស់ប្តូរមុខរបរ។ អាស្រ័យហេតុនោះ ទិដ្ឋភាពមណ្ឌលតាំងទីលំនៅដែលមានជនជាតិភាគតិចរស់នៅកុះកររបស់ឃុំបានផ្លាស់ថ្មីជាវិជ្ជមាន។
អ្នកមីងត្រឹងធីថាញយីម ប្រធានភូមិវិញម៉ូវ នៅឃុំវិញហូវ បានឱ្យដឹង៖ កាលពីឆ្នាំ ២០២១ នៅភូមិនេះមានគ្រួសារក្រីក្រជាង ១០០ គ្រួសារ ប៉ុន្តែ សព្វថ្ងៃនៅតែ ៧ គ្រួសារប៉ុណ្ណោះ។ ចំពោះស្ថានភាពផ្ទះទ្រុឌទ្រោមជាសារវន្តបានបំបាត់ទាំងស្រុង ផ្លូវគមនាគមន៍ជនបទបានក្រាលបេតុងរួចរាល់ ភ្លើងអគ្គិសនី និងទឹកស្អាតប្រើប្រាស់បានអូសចុះដល់គ្រប់គ្រួសារនៅក្នុងភូមិស្រុក។
អ្នកមីងថាច់ធីសឿន នៅភូមិវិញម៉ូវ ឃុំវិញហូវ រៀបរាប់៖ “អាស្រ័យគោលនយោបាយជំនួយរបស់រដ្ឋ ទើបខ្ញុំមានផ្ទះសម្បែងរឹងមាំ បានបុលទុនអាទិភាព និងបានជំនួយកូនពូជសត្វសម្រាប់ចិញ្ចឹម។ ផ្តើមពីប្រភពទុនកម្ចីនេះ ខ្ញុំបានបើកហាងលក់ដូរនៅនឹងផ្ទះ រកបានប្រាក់ចំណូល លំនឹងជីវភាព”។
តាមប្រសាសន៍លោកង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ រយៈពេលកន្លង ខេត្តបានផ្ដោតលើការអភិវឌ្ឍផ្លូវគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភលំនៅឋាន បន្ថយភាពក្រីក្រ និងធានាសុខុមាលភាពសង្គមចំពោះជនជាតិភាគតិច រួមចំណែកធ្វើឱ្យផ្លាស់ថ្មីទិដ្ឋភាពតំបន់ជនបទ។ នៅឆ្នាំ ២០២៦ ខេត្តនឹងបន្តអនុវត្តព្រមៗគ្នានូវកម្មវិធីនិងគម្រោងនានា បន្តរក្សាប្រសិទ្ធភាពគោលនយោបាយអប់រំ សុខភាព លំនៅឋាន និងផ្ដល់ឥណទាន កៀរគរធនធានក្នុងសង្គម បង្កើនការត្រួតពិនិត្យ តាមដាននិងកែសម្រួលចំណុចខ្វះចន្លោះក្នុងដំណើរការអនុវត្ត ឆ្ពោះទិសដៅបន្ថយភាពក្រីក្រដោយចីរភាព និងបន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីធានាមិនទុកចោលនរណាម្នាក់នៅខាងក្រោយឡើយ៕
យ្វីអាញ -ត្រឹងរ៉ូន