ក្នុងរយៈពេលកន្លង ទីក្រុងកឹងធើ ខ្នះខ្នែងអនុវត្តព្រមៗគ្នា ប្រសិទ្ធភាពកម្មវិធី “បំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម” និងចលនា “ទូទាំងប្រទេសព្រួតដៃដើម្បីអ្នកក្រ” បានជួយគ្រួសារក្រីក្រ ក្បែរក្រ និងជនជាតិភាគតិចរាប់សិបពាន់គ្រួសារមានលំនៅឋានលំនឹង ស្ងប់អារម្មណ៍អភិវឌ្ឍសេដ្ឋ កិច្ច ចាកផុតពីភាពក្រីក្រដោយចីរភាព។

ប្រគល់ផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រនៅលើភូមិឋានទីក្រុងកឹងធើ។
តាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ គាំទ្រចលនាប្រឡងប្រណាំង “ព្រួតដៃបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមលើវិសាលភាពក្នុងទូទាំងប្រទេស ក្នុងឆ្នាំ ២០២៥” រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់បានម្ចាស់ការសហការជាមួយអង្គការសមាជិក អង្គការនយោបាយ-សង្គម ផ្តោតលើការឃោសនា ចលនាអង្គការ អាជីវកម្ម និងបុគ្គល ចូលរួមវិភាគទានបានជាង ៥៩៨,៥ ពាន់លានដុង។ ផ្ដើមពីប្រភពធនធាននេះ ទីក្រុងកឹងធើសាងសង់ផ្ទះថ្មីនិងជួសជុលបានជាង ១១.៤៦២ ខ្នង ជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ក្បែរក្រ និងគ្រួសារជនជាតិភាគតិច ជួយគ្រួសារទាំងនោះមានលំនៅឋានលំនឹង ស្ងប់អារម្មណ៍ពលកម្មផលិតដើម្បីចាកផុតពីភាពក្រីក្រដោយចីរភាព។
លោកត្រឹងង៉ុកថាញតង ប្រធានការិយាល័យសេដ្ឋកិច្ចឃុំលឿងតឹម ឱ្យដឹង៖ អនុវត្តកម្មវិធី “បំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម” ឃុំឧបត្ថម្ភសាងសង់និងជួសជុលផ្ទះ ៨២ ខ្នង ជូនគ្រួសារក្រីក្រ ក្បែរក្រ និងគ្រួសារជនជាតិភាគតិច។ ទន្ទឹមនឹងនោះ នៅទាំងឧបត្ថម្ភបុលទុនផលិត ពូជដំណាំ សត្វចិញ្ចឹម បណ្តុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ... ដើម្បីគ្រួសារទាំងនេះ មានលក្ខណៈផលិត មានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង។ ឆ្នាំ ២០២៥ ឃុំមានគ្រួសារចាកផុតពីភាពក្រីក្រ ១១២ គ្រួសារ។
បងស្រីធីច័ន្ទ នៅសង្កាត់វីតឹង ឱ្យដឹង៖ “ដោយបានរដ្ឋអំណាចសង់ផ្ទះសាមគ្គីជូន ឱ្យខ្ចីប្រាក់ ៤០ លានដុង និងជ្រូក១០ក្បាល ម៉្លោះហើយ គ្រួសារខ្ញុំមានលក្ខណៈចិញ្ចឹមសត្វ។ អាស្រ័យចិញ្ចឹមសត្វកាក់កបនិងលក់ដូរបានចំណេញ ដូច្នេះជីវភាពបានលំនឹង”។
គាំទ្រចលនា “ទូទាំងប្រទេសព្រួតដៃដើម្បីអ្នកក្រ - មិនទុកចោលនរណាម្នាក់នៅខាងក្រោយ” រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ទីក្រុងបានបំផុសចលនាខែសកម្មភាពជាកំពូល “ដើម្បីអ្នកក្រ” និងសហការរៀបចំ បំផុសចលនាកម្មវិធីជាច្រើនដើម្បីឧបត្ថម្ភ គិតគូរនិងជួយដល់អ្នកក្រ។ ក្នុងនោះទាក់ទាញបានអង្គការសប្បុរសជននៅក្នុងនិងក្រៅទីក្រុង រួមចំណែកជាង ៣៥,៥ ពាន់លានដុងដល់កម្មវិធីសុខុមាលភាពសង្គម ចលនាថវិកាជាង ១៣២ ពាន់លានដុងសម្រាប់មូលនិធិ “ដើម្បីអ្នកក្រ”។ ទីក្រុងកឹងធើសាងសង់និងជួសជុលផ្ទះមហាសាមគ្គីបាន ១.៣៥៨ ខ្នង; ជូនអំណោយជាង ១២.២១០ ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ក្បែរក្រ និងគ្រួសារជនជាតិភាគតិចដែលលំបាកខ្លាំង...។
ប្រសិទ្ធភាពនៃកម្មវិធី “បំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម” ជួយគ្រួសារក្រីក្រ ក្បែរក្រ និងគ្រួសារជនជាតិភាគតិចរាប់សិបពាន់គ្រួសារ ស្ងប់អារម្មណ៍ពលកម្មផលិត ចាកផុតពីភាពក្រីក្រដោយចីរភាព។ នាពេលខាងមុខ រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់នៅទីក្រុងកឹងធើ នឹងបន្តជំរុញការងារចលនាប្រភពធនធានក្នុងសង្គម ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពកម្មវិធីសុខុមាលភាពសង្គម គិតគូរដល់ជីវភាពអ្នកក្រ រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពទិសដៅកាត់បន្ថយភាពក្រីក្រដោយចីរភាព៕
យ៉ីអាញ-ទីទុយ