ការងារថែទាំសុខភាព ផ្សព្វផ្សាយអប់រំអំពីចំនួនប្រជាជន ជាភារកិច្ចមួយក្នុងចំណោមភារកិច្ចចម្បង ជះឥទ្ធិពលដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រយៈពេលកន្លង ដំណាក់សុខាភិបាលលើភូមិឋានទីក្រុងកឹងធើ បានផ្សព្វផ្សាយព្រមៗគ្នា បង្កការឯកភាពក្នុងប្រជាជនចំពោះគោលនយោបាយចំនួនប្រជាជននៅភូមិភាគ។

កម្មាភិបាលដំណាក់សុខាភិបាលឃុំយ៉ាហ្វា ទីក្រុងកឹងធើ ផ្សព្វផ្សាយពីការងារថែទាំសុខភាពបន្តពូជជូនបងប្អូននារី។
យ៉ាហ្វា ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រាជិត ៤០% នៃចំនួនប្រជាជនរួមទូទាំងឃុំ។ រយៈពេលកន្លង គណៈ ផ្នែកនានា តែងយកចិត្តទុកដាក់ចង្អុលការអំពីការងារផ្សព្វផ្សាយពីចំនួនប្រជាជន ព្រមជាមួយនោះ គឺកងជួរបុគ្គលិកពេទ្យ ចំនួនប្រជាជនមូលដ្ឋាន ក៏សកម្មផ្សព្វផ្សាយ ជាជំហានៗលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន។ មានទម្រង់ផ្សព្វផ្សាយជាច្រើនសមស្របនឹងលក្ខណៈវប្បធម៌ សាសនារបស់ជនរួមជាតិខ្មែរ ដូចផ្សព្វផ្សាយនៅតាមវត្ត ក្នុងការប្រជុំក្លឹប គួបផ្សំនឹងកិច្ចប្រជុំផ្សេងៗ ។ល។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ចំណេះដឹងពីសុខភាពបន្តពូជ ជៀសវាងការរៀបអាពាហ៍ពិពាហ៍មិនគ្រប់អាយុ និងរៀបអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត។
តាមវេជ្ជបណ្ឌិតទ្រឿងផាងថាយវិញ ប្រធានដំណាក់សុខាភិបាលឃុំយ៉ាហ្វា អត្រាសម្រាលកូនឆ្នាំ ២០២៤ សម្រេច ១០,៥៦% ឆ្នាំ ២០២៥ សម្រេច១០,១៤%។ ការងារថែទាំសុខភាពបន្តពូជ ផែនការគ្រួសារតែងបានយកចិត្តទុកដាក់ ស្ត្រីមានផ្ទៃពោះបានពិនិត្យគភ៌៤លើកឡើងទៅក្នុង ៣ ដំណាក់កាលចាក់ថ្នាំបង្ការជំងឺតេតាណូស ទារកសម្រេចជាង ៩០%។ ការងារផ្សព្វផ្សាយ ដល់អង្គការមហាជន ក្លឹបថែទាំសុខភាពមនុស្សចាស់តែងបានកើនឡើង។
នៅដំណាក់សុខាភិបាលឃុំញូយ៉ា ទន្ទឹមនឹងការធានាគុណភាពពិនិត្យ ព្យាបាលជំងឺ ដំណាក់នៅទាំងយកចិត្តទុកដាក់ដល់ការបង្ការ ទប់ស្កាត់ជំងឺឆ្លងគ្រប់គ្រងការចាក់ថ្នាំបង្ការជំងឺ ការងារចំនួនប្រជាជន ផែនការគ្រួសារ។ តែងផ្សព្វផ្សាយគោលនយោបាយចំនួនប្រជាជនក្នុងស្ថានភាពថ្មី ពិនិត្យពិគ្រោះសម្រាំងមុនពេលសម្រាល ដើម្បីឆាប់ប្រទះឃើញអាការៈជំងឺពីកំណើត។ ផ្តើមពីនោះ ស្ថានភាពកង្វះអាហារូបត្ថម្ភ ស្លាប់ម្តាយ និងកុមារបានថយចុះ អាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ អាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត មាននិន្នាការថយចុះ ស្ត្រីមានផ្ទៃពោះបានពិនិត្យគភ៌តាមការកំណត់ ចាក់ថ្នាំបង្ការជំងឺតេតាណូសទារក និងពិនិត្យជំងឺពីកំណើតទូទៅសម្រេច៨០%...។
វេជ្ជបណ្ឌិត ឡឹមធីភឿងឡង អនុប្រធានដំណាក់សុខាភិបាលឃុំញូយ៉ា ឱ្យដឹង៖ “ដើម្បីពង្រីកលទ្ធផលដែលសម្រេចបាន ដំណាក់សុខាភិបាលឃុំនឹងបន្តជំរុញការងារផ្សព្វផ្សាយ គួបផ្សំនូវបញ្ហាចំនួនប្រជាជនក្នុងគោលនយោបាយ ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ទន្ទឹមនឹងនោះ ពង្រីកឧត្តមភាពនៃរចនាសម្ព័ន្ធចំនួនប្រជាជនមាស។ ពង្រឹងសកម្មភាពផ្សព្វផ្សាយ បង្កការឯកភាពក្នុងទូទាំងសង្គមដើម្បីអនុវត្តទិសដៅនៃយុទ្ធសាស្រ្តចំនួនប្រជាជនរួមចំណែកអភិវឌ្ឍឆាប់រហ័សប្រកបដោយចីរភាព៕
ថាញ់វ៉ាង-ដាលីន