23/12/2025 - 07:12

ក្រុមជម្រើសសិស្សពូកែកម្រិតវិទ្យាល័យទីក្រុងកឹងធើ ចេញដំណើរចូល​រួម​ប្រឡងថ្នាក់ជាតិ 

ចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិឆ្នាំនេះ ទីក្រុងកឹងធើ មានបេក្ខសិស្សចំនួន២២៥នាក់ នៅក្នុងក្រុមជម្រើស ១០ ក្រុម ចូលរួមប្រឡង ១០ វិញ្ញាសា។

ពិធី​ចេញដំណើររបស់​ក្រុម​ជម្រើសសិស្ស​ពូកែកម្រិតវិទ្យាល័យទីក្រុងកឹងធើ ចូល​រួម​​ប្រឡង​ថ្នាក់​ជាតិ ​ឆ្នាំសិក្សា ២០២៥-២០២៦ ​ប្រព្រឹត្ត​ឡើងនៅ​ព្រឹក​ថ្ងៃ​ទី​ ២២ ខែ​ធ្នូ នៅ​វិទ្យាល័យ​ជំនាញ​លីតឺត្រុង។

បេក្ខសិស្សពូកែចូលរួមពិធីចេញដំណើរទៅប្រឡង។ 

សម័យប្រឡង​ឆ្នាំ​នេះ​ នឹងប្រព្រឹត្តិឡើងក្នុងអំឡុង២​ថ្ងៃ (ថ្ងៃ​ទី២៥ និង២៦ ខែ​ធ្នូ) ទីក្រុងកឹងធើ មានបេក្ខសិស្សចំនួន ២២៥ នាក់ នៅក្នុងក្រុមជម្រើសចំនួន ១០ ក្រុម ចូលរួមប្រឡងបណ្តាវិញ្ញាសា ដូចជា៖ គណិតវិទ្យា អក្សរសាស្ត្រ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ប្រវត្តិសាស្រ្ត ភូមិសាស្ត្រ ភាសាអង់គ្លេស ភាសាបារាំង និងព័ត៌មានវិទ្យា។ ប្អូនៗទាំងនេះសុទ្ធតែជាសិស្សពូកែ បានឆ្លងកាត់ការធ្វើតេស្តសាកល្បង ប្រឡងស្ទង់មើល និងវាយតម្លៃជាច្រើនលើក ក្នុងនោះ មានសម័យប្រឡងជ្រើសក្រុមជម្រើសសិស្សពូកែថ្នាក់ទីក្រុង អាស្រ័យមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើរៀងចំឡើង។

ថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកស្រី ត្រឹងធីហ្វៀង នាយិកាស្តីទីនៃមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បានកត់សម្គាល់ និងស្ងើចសរសើរចំពោះការយកចិត្តទុកដាក់ និងទទួលខុសត្រូវរបស់លោកគ្រូ អ្នកគ្រូដែលទទួលបង្ហាត់បង្រៀន និងគ្រប់គ្រងក្រុមជម្រើសដោយផ្ទាល់; ភាពម្ចាស់ការ ច្នៃប្រតិដ្ឋរបស់សាលា ពិសេសគឺវិទ្យាល័យជំនាញ​លីតឺត្រុង - អង្គភាពមជ្ឈមណ្ឌលចាត់តាំងបំពាក់បំប៉ន ព្រមជាមួយនឹងការរួមដំណើររបស់អាណាព្យាបាលសិស្ស។ នាយកមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុងកឹងធើ បានជូនពរដល់សិស្សានុសិស្សឈានចូលប្រឡងត្រូវប្រុងស្មារតី ជឿជាក់ ស្មោះត្រង់ ច្នៃប្រតិដ្ឋ; ពង្រីកខ្ពស់បំផុតចំណេះដឹង បំណិន អង់អាច ថែទាំសុខភាព ស្មារតី​សុទិដ្ឋិនិយម និងមាន​ឆន្ទៈ​រឹងប៉ឹង។

តំណាងថ្នាក់ដឹកនាំសមាគមជំរុញការសិក្សាទីក្រុងកឹងធើ ប្រគល់ផ្លាកនិមិត្តរូប (អំណោយសម្រាប់សិស្សពូកែ) ដល់អ្នកតំណាងមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង រួមជាមួយនឹងសិស្សានុសិស្ស។ 

សម័យប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិកម្រិតវិទ្យាល័យ គឺជាសម័យប្រឡងដ៏សំខាន់បានក្រសួងអប់រំនិងបណ្តុះបណ្តាលរៀបចំឡើងប្រចាំឆ្នាំ ដើម្បីស្វែងរកសិស្សមានចំណេះដឹង មានសមត្ថភាពខ្ពស់ក្នុងមុខវិជ្ជានានា បង្កប្រភពបំប៉នបញ្ញវន្តជូនប្រទេសជាតិ។ នេះនៅទាំងជាមូលដ្ឋានដើម្បីក្រសួងអប់រំ និងបណ្តុះបណ្តាលជ្រើសរើសក្រុមជម្រើសជាតិ ចូលរួមក្នុងសម័យប្រឡងអូឡាំពិកថ្នាក់តំបន់ និងអន្តរជាតិ។

ក្នុងឱកាសនេះ សមាគមជំរុញការសិក្សាទីក្រុងកឹងធើ បានជូនរង្វាន់ដល់សិស្សពូកែម្នាក់ៗ ១ លានដុង; មន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង ក៏បានជូនអំណោយដល់ប្អូនៗផងដែរ ដើម្បីលើកទឹកចិត្តប្អូនៗឱ្យមានភាពជឿជាក់ ប្រឡងបានល្អ៕

ប៊ិចង៉ុក - ចន្ថា

ចែករំលែកអត្ថបទ