បែបបទសុំផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីលើកដំបូង កំពុងតែមានភាពសាមញ្ញ ប៉ុន្តែប្រជាជនគួរយកចិត្តទុកដាក់លើក្រដាសស្នាមដែលមិនអាចខ្វះបាន ដើម្បីធានាសំណុំឯកសារត្រូវបានទទួលយកភ្លាម។
លក្ខខណ្ឌសម្រាប់ការផ្តល់ប័ណ្ណកម្មសិទ្ធដីធ្លីលើកដំបូង
ច្បាប់ដីធ្លីឆ្នាំ ២០២៤ បានកំណត់ច្បាស់ប្រជាជនបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីលើដំបូង ប្រសិនបើឆ្លើយតបទៅនឹងលក្ខខណ្ឌខាងក្រោម៖

ប្រជាជនគួរតែពីនិត្យមើលសមាភាពសំណុំឯកសារ មុននិងធើ្វបែបបទសុំផ្តល់ប័ណ្ណកម្ម
សិទិ្ធដីធ្លីលើកដំបូង។ រូបថត៖ ផាងអាញ
ដីកំពុងបានប្រើប្រាស់ស្ថិរភាពនិងមានក្រដាស ស្នាមស្ថិតក្នុងក្រុមដែលបានកំណត់ ត្រង់មាត្រា ១៣៧, ១៤៨, ១៤៩ នៃច្បាប់ដីធ្លី ឆ្នាំ ២០២៤។
ដីដែលប្រើប្រាស់ស្ថិរភាព ប៉ុន្តែគ្មានក្រដាសស្នាម បានបញ្ជាក់ថាសមស្របនឹងការរៀបគម្រោង ប្លង់មិនបំពានច្បាប់ដីធ្លី ឬបានអនុវត្តកាតព្វកិច្ចពិន័យរួចរាល់ (ប្រសិនបើមាន)។
ដីលំនៅឋានឬដីក្រៅកសិកម្មដែលប្រើប្រាស់ មុនថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៤ គ្មានក្រដាសស្នាម ប៉ុន្តែបានគណៈកម្មាធិការប្រជាជនឃុំ កន្លែង មានក្បាលដីនោះបញ្ជាក់ថាគ្មានវិវាទ។
ដីកសិកម្មរបស់ក្រុមគ្រួសារនិងបុគ្គល ដែលកំពុងប្រើប្រាស់ស្ថិរភាព និងបានគណៈកម្មាធិការប្រជាជនឃុំ បញ្ជាក់ថាគ្មានវិវាទ។
ករណីបានចុះបញ្ជីនិងគ្រប់លក្ខខណ្ឌតាមមាត្រា ១៣៨ នៃច្បាប់ដីធ្លី ឆ្នាំ២០២ រដ្ឋមានភារកិច្ចផ្តល់វិញ្ញាបនបត្រ។
សំណុំឯកសារសុំផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីលើកដំបូង
ឯកសារសុំផ្តល់ប័ណ្ណកម្មសិទ្ធដីធ្លីលើកដំបូង ត្រូវបានកំណត់ច្បាស់ តាមឧបសម្ព័ន្ធ ៥ នៃអនុក្រឹត្យលេខ ១៥១/២០២៥/NĐ-CP។ ប្រជាជនត្រូវត្រៀមក្រដាសស្នាមដូចខាងក្រោម៖
លិខិតសុំចុះបញ្ជីតាមគំរូ ១៥ ដែលបានចេញផ្សាយភ្ជាប់ជាមួយអនុក្រឹត្យលេខ ១៥១។
ក្រដាសស្នាមស្តីពីសិទ្ធិប្រើប្រាស់ដី តាមមាត្រា ១៣៧, ១៤៨, ១៤៩ (ប្រសិនបើមាន); ភ្ជាប់ជាមួយប្លង់ដីលំនៅឋាននិងសំណង់ផ្សេងៗ។
ក្រដាសស្នាមផ្ទេរសិទ្ធិប្រើប្រាស់ដីឬវិញ្ញាបនបត្រសម្រាប់ផ្ទៃដីដែលកើនឡើងបន្ថែម (ប្រសិនបើមានការកើតឡើង)។
ក្រដាសស្នាមទទួលសិទ្ធិប្រើប្រាស់ដីសម្រាប់ករណីទទួលមរតក។
ក្រដាសស្នាមប្រគល់ដីមិនត្រឹមត្រូវតាមសមត្ថកិច្ច ការទិញ-ទូទាត់-លក់ផ្ទះ និងសំណង់ផ្សេងៗ (ប្រសិនបើស្ថិតក្នុងករណីនេះ)។
ឯកសារពាក់ព័ន្ធដល់ការពិន័យរដ្ឋបាលក្នុងវិស័យដីធ្លី (ប្រសិនបើមាន)។
កិច្ចសន្យា កិច្ចព្រមព្រៀងឬសេចក្តីសម្រេចរបស់តុលាការ ស្តីពីសិទ្ធិសម្រាប់ក្បាលដីដែលនៅជាប់គ្នា (ប្រសិនបើចុះបញ្ជីសិទ្ធិប្រើប្រាស់មានកម្រិត)។
ឯកសារបញ្ជាក់ពីសមាជិកដែលមានសិទ្ធិប្រើប្រាស់ដីរួមគ្នាសម្រាប់ក្រុមគ្រួសារ។
សម្រង់ផែនទីសុរិយោដី (ប្រសិនបើមិនទាន់មានប្លង់ដីឬត្រូវការវាស់វែង)។
ឯកសាររចនាប្លង់ឬឯកសារពិនិត្យទទួលស្គាល់ សំណង់សាងសង់ (ប្រសិនបើក្បាលដីមានសំណង់)។
សេចក្តីសម្រេចពិន័យនិងលិខិតបញ្ជាក់ពីការ បង់ប្រាក់ពិន័យតាមអនុក្រឹត្យលេខ១០១/២០២៤ សម្រាប់ករណីបំពានដែលត្រូវការកែតម្រូវ។
លិខិតបញ្ជាក់ពីការអនុវត្តកាតព្វកិច្ចហិរញ្ញវត្ថុ ឬក្រដាសស្នាមលើកលែង កាត់បន្ថយតាមការកំណត់។
ក្រដាសស្នាមផ្ទេរសិទ្ធិប្រើប្រាស់ដី លំនៅឋាន សំណង់ដែលភាគីទាំងពីរចុះហត្ថលេខាក្នុងករណីដោះដូរមិនទាន់បានផ្ទេរឈ្មោះ។
លិខិតបញ្ជាក់គ្រប់លក្ខខណ្ឌមានសំណង់របស់ស្ថាប័នសាងសង់ថ្នាក់ស្រុក (មុននេះ) ប្រសិនបើសំណង់ស្ថិតក្នុងក្របខ័ណ្ឌត្រូវសុំលិខិតអនុញ្ញាត៕
យោង៖ laodong.vn-មុនី