បេតិកភណ្ឌវប្បធម៌ រួមមានបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ដែលជាផលិតផលផ្នែកស្មារតី សម្ភារៈ មានតម្លៃប្រវត្តិសាស្ត្រ វប្បធម៌និងវិទ្យាសាស្ត្រ បានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ បង្ហាញពីអត្តសញ្ញាណរបស់សហគមន៍។ ទីក្រុងកឹងធើ ជាកន្លែងមានជនរួមជាតិខ្មែររស់នៅកុះករ នៅទីនេះ សហគមន៍ជនរួមជាតិខ្មែររួមជាមួយនឹងរដ្ឋអំណាចភូមិភាគ តែងយកចិត្តទុកដាក់អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ រួមចំណែកអភិរក្សអត្តសញ្ញាណពិសេសដោយឡែករបស់ជនជាតិ។

ប្អូនៗយុវជនហាត់របាំឆៃយុាំនៅវត្តសេរីកណ្តាល។
តាមតួលេខរបស់នាយកដ្ឋានបេតិកភណ្ឌ វប្បធម៌ បច្ចុប្បន្ន ជនរួមជាតិខ្មែរមានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ១៥ បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ ក្នុងនោះ តីនិញ កាម៉ាវ និងដុងណាយ ខេត្តនីមួយៗមានបេតិកភណ្ឌចំនួនមួយ; វិញឡុងនិងអាងយ៉ាង ខេត្តនីមួយៗមានបេតិកភណ្ឌចំនួនបី; ចំណែកកឹងធើ មានបេតិកភណ្ឌច្រើនបំផុតគឺចំនួន ៦ ជាសំខាន់មាន ៤ ប្រភេទ៖ សិល្បៈសម្តែងប្រជាប្រិយ; ពិធីបុណ្យប្រពៃណី; ចំណេះដឹងប្រជាប្រិយ; ពិធីបុណ្យប្រពៃណី ទំនៀមទម្លាប់សង្គម និងជំនឿ។
ព្រះតេជព្រះគុណ ថាច់ហុង ព្រះចៅអធិការវត្តសេរីកណ្ដាល សង្កាត់វិញភឿក មានថេរដីកា៖ ដើម្បីអភិរក្សបេតិកភណ្ឌដែលដូនតាបន្សល់ទុកមក វត្តបានបង្កើតក្រុមរបាំយក្សស្វានិងក្រុមឆៃយុាំ ដើម្បីសម្ដែងបម្រើក្នុងថ្ងៃបុណ្យទានផ្សេងៗ។ ក្រៅពីនោះ ឆ្នាំនេះវត្តបានវិនិយោគទូក-ងលុង ដើម្បីចូលរួមក្នុងពិធីប្រណាំងទូក-ងរបស់ភូមិភាគ ក៏ដូចជាដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌របស់ជនជាតិផងដែរ។

សិល្បៈរបាំរបស់ជនរួមជាតិខ្មែរ។
ការខិតខំអភិរក្សនិងផ្សព្វផ្សាយតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរនៅកឹងធើនិយាយដោយឡែក ភូមិភាគនានានៅណាមបូនិយាយរួម បានរួមចំណែកធ្វើឱ្យសម្បូរបែបថែមទៀតអំពីជីវភាព វប្បធម៌ស្មារតីរបស់ប្រជាជន។ ការអភិរក្សបេតិកភណ្ឌមិនមែនជាការងាររបស់សហគមន៍នីមួយៗប៉ុណ្ណោះទេ ថែមទាំងជាគោលការណ៍ធំ បានបក្ស រដ្ឋ ផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងចង្អុលការអនុវត្តឯកភាពក្នុងទូទាំងប្រទេសទៀតផង។
នៅក្នុងអង្គសន្និបាតលើកទី ៦ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល ១៣ (ខែតុលា ឆ្នាំ ២០២២) បក្សបន្តអំណះអំណាងនូវទស្សនៈ ដោយចាត់ទុកការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៍ជាភារកិច្ចសំខាន់ ផ្សារភ្ជាប់ជាមួយ នឹងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ជីវភាពស្មារតីជូនប្រជាជន។ សេចក្តីសន្និដ្ឋានលេខ ៤២-KL/TW ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ បានបញ្ជាក់ច្បាស់៖ គប្បីយកចិត្តទុកដាក់ជាងទៀតដល់ការអភិរក្ស កែលម្អ និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីរបស់តំបន់និងភូមិភាគនានា ទន្ទឹមនឹងនោះ អាទិភាពវិនិយោគដល់ប្រព័ន្ធស្ថាប័នវប្បធម៌ និងអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីជាតិអភិវឌ្ឍន៍វប្បធម៌ដំណាក់កាល ២០២២ - ២០៣០។ គោលការណ៍នេះបានបង្ហាញច្បាស់ពីភាពឥតងាករេរបស់បក្សក្នុងការចាត់ទុកបេតិកភណ្ឌជាប្រភពកម្លាំងផ្នែកខាងស្មារតីដ៏ធំធេងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព៕
វុឌ្ឍា-វិមាន
| ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយកស្តីទី: ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ