មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/11/2025 - 09:17

អ្នក​គ្រូ​អស់​ពីចិត្ត​ជា​មួយ​អា​ជីព 

“អ្នក​គ្រូ​ឡឹម​ធ្វី​អាង ជា​គ្រូ​បង្រៀន​ពូ​កែ អស់​ពីចិត្ត​ចំ​ពោះ​អា​ជីព ក្នុង​ការ​បង្ហាត់​បង្រៀន​តែងមាន​គំ​និត​ច្នៃប្រ​តិដ្ឋ ញុាំង​សិស្ស​កាន់​តែ​រៀន​កាន់​តែជក់​ចិត្ត។ ចាប់​ពី​ថ្ងៃដែល​អ្នក​គ្រូ​ធ្វី​អាង ចូល​មក​សា​លា​បង្រៀន គឺ​សា​លា​មាន​សិស្ស​ជា​ច្រើន​សម្រេច​កិត្តិ​នាម​ជា​សិស្ស​ពូកែ​ប្រ​ចាំ​សាលា ថ្នាក់​ទី​ក្រុង​និង​ថ្នាក់​ជាតិ​អំពី​វិញ្ញា​សាប្រវត្តិ​វិទ្យា” – លោក​គ្រូ​ហ្វិញ​គិញ​ថ្វ័យ នា​យករង​អនុ​វិទ្យា​ល័យ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់​ភូ ទី​ក្រុង​កឹង​ធើ បាន​ឧទ្ទេស​នាម​ដូច្នេះ។

  អ្នក​គ្រូ​ឡឹម​ធ្វីអាង។

មិន​ត្រឹម​តែ​ជា​គ្រូ​បង្រៀន​ពូ​កែ​ប៉ុណ្ណោះ​ទេ អ្នក​គ្រូ ថែម​ទាំងជា​គំរូ​អំ​ពី​ស្មារតី​ឆ្លង​កាត់​ការ​លំ​បាក​និង​មាន​ទឹក​ចិត្តស្រ​ឡាញ់​អា​ជីព​ទៀត​ផង។ អ្នក​គ្រូ ឱ្យ​ដឹង៖ ជីវ​ភាព​គ្រួ​សារ​ខ្វះ​ខាត ម្ល៉ោះ​ហើយ ក្នុង​រយៈ​ពេល​រៀន​មហា​វិទ្យា​ល័យ អ្នក​គ្រូ​ឆ្លៀត​រក​ការ​ងារ​ធ្វើ​បន្ថែម​ដើម្បី​គិត​គូរ​សម្រាប់​ការ​ហូប​ចុក។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី ប៉ុន្តែ​ក្តី​ស្រ​មៃ​ក្លាយ​ជា​គ្រូ​បង្រៀន​បាន​ជួយ​ឱ្យ​អ្នក​គ្រូ​ឆ្លង​កាត់​សព្វ​បែប​យ៉ាង។ ឆ្នាំ​២០១៣ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា អ្នក​គ្រូ​បាន​បញ្ជូន​មក​បង្រៀន​នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​វិញ​ចូវ​មុខ​វិជ្ជា​ប្រ​វត្តិ​វិទ្យា។ ឆ្នាំ​២០២១ អ្នក​គ្រូ ត្រូវ​បាន​ប្តូរ​ទៅ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថាញ់​ភូវិញ ដោយ​បន្ត​បណ្តុះ​បណ្តាល​មុខ​វិជ្ជា​ដែល​ខ្លួន​ពេញ​ចិត្ត​គឺ​វិញ្ញា​សា​ប្រវត្តិ​វិទ្យា​ដល់​សិស្ស​ដដែល។ ផ្តើម​ពី​នោះ សា​លា​មាន​សិស្ស​ជា​ច្រើន​សម្រេច​កិត្តិ​នាម​ជា​សិស្ស​ពូ​កែ​ថ្នាក់​ខេត្ត ថ្នាក់​ជាតិ​និង​ជ្រើស​រើស​វិញ្ញា​សា​ប្រ​វត្តិ​វិទ្យា​ជា​វិញ្ញា​សា​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ថ្នាក់​ជាតិ។

ដើម្បី​ការ​បង្រៀន​និង​រៀន​មាន​ប្រ​សិទ្ធ​ភាព សិស្ស​ចាប់អា​រម្មណ៍ អ្នក​គ្រូ​ធ្វី​អាង បាន​ខិត​ខំ​ស្រាវ​ជ្រាវ​រៀន​ដោយ​ខ្លួន​ឯង​តាម​រយៈ​សៀវ​ភៅ ប្រ​វត្តិ​វិទ្យា​ជា​ច្រើន និង​ជា​និច្ច​កាល​ចូល​រួម​ថ្នាក់​បំ​ប៉ន​មុខ​ជំ​នាញ​ដើម្បី​លើក​កម្ពស់​គុណ​ភាពបង្ហាត់​បង្រៀន។ ទន្ទឹម​នឹង​នោះ ខ្នះ​ខ្នែង​ចូល​រួម​រាល់​សម័យ​ប្រ​ឡង​គ្រូបង្រៀនពូ​កែ​ប្រ​ចាំ​សា​លា ទី​ក្រុង​និង​ទទួល​បាន​រង្វាន់​ខ្ពស់​ជា​ច្រើន។

អ្នក​គ្រូ​ធ្វី​អាង ចែក​រំ​លែក៖ “ខ្ញុំ​ជ្រើស​រើស​វិធី​សាស្រ្ត​បង្រៀន​ផ្សេងៗ ធ្វើ​ឱ្យ​សិស្ស​ងាយ​រៀន ងាយ​ចាំ ដាស់​ស្មារតី​ឱ្យ​មាន​ចិត្ដ​ចង់​រៀន និង​ការ​ជក់​ចិត្ត ដិត​អា​រម្មណ៍​របស់​ប្អូនៗ។ ខ្ញុំ​តែង​ប្រើ​ប្រាស់​រូប​ភាព​ជាក់​ស្តែង ដើម្បី​ធ្វើ​ការ​ពន្យល់​ទៅ​លើ​មេ​រៀន បញ្ចាំង​ជា​វីដេ​អូ និទាន​រឿង ដាក់​សំ​ណួរ​ឱ្យ​សិស្ស​ឆ្លើយ។ ក្រៅ​ពី​នេះ ជា​និច្ច​កាល​រៀប​ចំ​ពិ​ធី​សកម្ម​ភាព​ក្រៅម៉ោង​សិក្សា ស្វែង​យល់​ពី​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ ឬ​ទស្សនា​សារ​មន្ទីរ​៘ ពេល​ចូល​ថ្នាក់​បង្រៀន ខ្ញុំ​ផ្តល់​អា​រម្មណ៍​ឱ្យ​សិស្ស “រៀន​ដូច​ជា​លេង​ ប៉ុន្តែ​លេងដូច​ជា​រៀន” ម្ល៉ោះ​ហើយ​កាន់​តែ​រៀន​កាន់​តែ​ជក់​ចិត្ត”។

ប្អូន​ត្រឹង​ធី​ហុង​ធ្វី សិស្ស​ថ្នាក់​ទី​១២A២ ឱ្យ​ដឹង៖ “អ្នក​គ្រូ​ធ្វី​អាង គាត់​ស្និទ្ធ​ស្នាល​ណាស់ ម្ល៉ោះ​ហើយ សិស្ស​ណា​ក៏​ពេញ​ចិត្ត​រៀន​វិញ្ញា​សា​ប្រ​វត្តិ​វិទ្យា​ដែរ។ អ្នក​គ្រូ​មាន​វិធី​សាស្រ្ត​បង្រៀន​ងាយចាំ ងាយ​យល់ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ភាព​ជាក់​ស្តែង ដូច្នេះ​ហើយ កាន់​តែ​រៀន​កាន់​តែ​ជក់​ចិត្ត”។

ជា​មួយ​នឹង​ស្នា​ដៃ​ដែល​សម្រេច​បាន អ្នក​គ្រូ​ធ្វី​អាង បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង (ចាស់) ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ជូន​បណ្ណ​សរ​សើរ ពី​ព្រោះ​មាន​ការ​រួម​ចំ​ណែក​ជា​ច្រើន​ក្នុង​បុព្វ​ហេតុ​អប់រំ។ បច្ចុប្បន្ន អ្នក​គ្រូ​កំ​ពុង​បាន​ផ្នែក​អប់រំ​ទី​ក្រុង​កឹង​ធើ ស្នើ​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ពិនិត្យ​ជ្រើស​រើស​ជូន​បណ្ណ​សរ​សើរ។ នេះ​គឺ​ជាកម្លាំង​ជំ​រុញ​ដើម្បី​អ្នក​គ្រូ​ធ្វី​អាង បន្ត​សិក្សា​ស្រាវ​ជ្រាវ រួម​ចំ​ណែក​ក្នុង​បុព្វ​ហេតុ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស៕

                                 យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ