12/11/2025 - 09:12

ជំ​នួយ​កម្លាំង​ដល់​សិស្ស​ទៅ​សា​លា​រៀន​ 

ច្រើន​ឆ្នាំ​កន្លង​ សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ​ បាន​ជូន​អា​ហា​រូបករណ៍​ “លឿង​ឌិញ​កួរ​” រាប់​សិប​ពាន់​ចំ​ណែក​ដល់​សិស្ស​ និស្សិត​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ដើម្បី​បង្ក​ជា​កម្លាំង​ជំ​រុញ​និង​មាន​ទំ​នុក​ចិត្ត​បន្ត​ដំ​ណើរ​លើ​ផ្លូវ​សិក្សា​រៀន​សូត្រ។​

ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ សមា​ជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​(ចាស់) បាន​ប្រ​គល់​ថវិកា​៥​ពាន់​លាន​ដុង​ដល់​មូល​និធិ​អា​ហា​រូប​ករណ៍​ឆ្នាំ​២០២៥។​

តាម​ប្រ​សាសន៍​លោក​ ឡឹម​សៅរ៍ អនុ​ប្រ​ធាន​សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ​  ចាប់​ពី​ឆ្នាំ​ ២០០៤​ មក​ទល់​ពេល​នេះ​ ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ សមា​ជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ បាន​ចូល​រួម​វិភាគ​ជាង​ ៤០ ពាន់​លាន​ដុង​ដល់​មូល​និធិ​អា​ហា​រូប​ករណ៍​ លឿង​ឌិញ​កួរ​ ជូន​អា​ហា​រូប​ករណ៍​បាន​ ២៨.៦៨៨ ចំ​ណែក​ដើម្បី​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា។​ ដោយ​ឡែក​ ៦​ ខែ​ដើម​ឆ្នាំ​ ២០២៥​ សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ​គ្រប់​លំ​ដាប់​ថ្នាក់​ ចលនា​បាន​ថវិកា​ជាង​ ២៨ ពាន់​លាន​ដុង​ រៀប​ចំ​ជូន​អា​ហា​រូប​ករណ៍​បាន​ ១៨.៣២៧ ចំ​ណែក​ដល់​សិស្ស​ និស្សិត​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ សង្វាត​រៀន​សូត្រ​ និង​សិស្ស​មាន​ស្នា​ដៃ​ខ្ពស់​ក្នុង​សម័យ​ប្រ​ឡង​ថ្នាក់​ខេត្ត​ ថ្នាក់​តំ​បន់​និង​ថ្នាក់​ជាតិ។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ជួយ​ឱ្យ​ប្អូន​ៗ​ជម្នះ​ការ​លំ​បាក​ ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ។​

ប្អូន​ដង​ង្វៀង​យ្វី​ខាង​ សិស្ស​ថ្នាក់​ ១២A៦​ នៅ​វិទ្យា​ល័យ​ហ្វាង​យ៉េវ ឱ្យ​ដឹង៖ “គ្រួ​សារ​ប្អូន​ក្រ ម្ល៉ោះ​ហើយ​ពេល​ទទួល​បាន​អា​ហា​រូប​ករណ៍​លឿង​ឌិញ​កួរ​ ប្អូន​មាន​សេច​ក្តី​ត្រេក​អរ​និង​សុភ​មង្គល​ខ្លាំង​ណាស់។​ ពី​ព្រោះ​អា​ហា​រូប​ករណ៍​មិន​ត្រឹម​តែ​ជា​រង្វាន់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្ដល់​ជាកម្លាំង​ចិត្ត​ដ៏​មាន​តម្លៃ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ប្អូន​ ត្រូវ​តែ​ខិត​ខំ​រៀន​សូត្រ​បាន​ល្អ​ជាង​ទៀ​ត​ដើម្បី​ត្រៀម​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ថ្នាក់​ជាតិ​និង​ជឿ​ជាក់​ឈាន​ចូល​មហា​វិទ្យា​ល័យ។​

លោក​ ង្វៀង​វុាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​
ជូនអាហារូបករណ៍ដល់សិស្ស។

អា​ហា​រូប​ករណ៍​បាន​ចាត់​ទុក​ជា​សារ​មួយ​ដ៏​មាន​អត្ថ​ន័យ​ បង្ហាញ​ពី​ការ​រួម​ដំ​ណើរ​របស់​សង្គម​ លោក​ គ្រូ​ អ្នក​គ្រូ​ និង​ទឹក​ចិត្ត​បរិ​សុទ្ធ​ ទឹក​ចិត្ត​មនុស្ស​ធម៌​របស់​អង្គ​ភាព​ អា​ជីវ​កម្ម​ សប្បុ​រស​ជន​ក្នុង​ការ​ផ្ដល់​ជំ​នួយ​ លើក​ទឹក​ចិត្ត​ប្អូន​ៗ​បន្ត​ដំ​ណើរ​លើ​ផ្លូវ​សិក្សា​ ឆ្ពោះ​ទៅ​កាន់​អនា​គត​ភ្លឺ​ស្វាង។​ ប្អូន​ឡឹម​ជី​ខាង​ សិស្ស​ថ្នាក់​ទី​ ១១​A៨​ វិទ្យា​ល័យ​សុក​ត្រាំង​ ឱ្យ​ដឹង៖ “ឪ​ពុក​ម្តាយ​ប្អូន​ធ្វើ​ការ​ឈ្នួល​ បាន​ពុះ​ពារ​គ្រប់​ការ​លំ​បាក​គិត​គូរ​ឱ្យ​ប្អូន​បាន​រៀន​រហូត​ដល់​សព្វ​ថ្ងៃ។​ ហេតុ​នោះ​ ពេល​ទទួល​បាន​អា​ហា​រូប​ករណ៍​លឿង​ឌិញ​កួរ​ ប្អូន​មាន​សេច​ក្តី​ត្រេក​អរ​ មាន​មោទ​នភាព​ខ្លាំង​ណាស់​ និង​ពោរ​ពេញ​ដោយ​ភាព​ជឿ​ជាក់​ក្នុង​ការ​សិក្សា​ថែម​ទៀត។​ អា​ហា​រូប​ករណ៍​ជា​អំ​ណោយ​ដ៏​មាន​តម្លៃ​ ជា​ប្រ​ភព​កម្លាំង​ចិត្ត​ ជំ​រុញ​ស្មារតី​ដ៏​ធំ​ធេង​ ដើម្បី​សិស្ស​ក្រី​ក្រ​ដូច​ប្អូន​ជឿ​ជាក់​ផ្លាស់​ប្តូរ​វាស​នា​លើ​ផ្លូវ​សិក្សា​រៀន​សូត្រ”។​

លោក​ង្វៀង​វុាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង៖ “អា​ហា​រូប​ករណ៍​លឿង​ឌិញ​កួរ​ គឺ​ជា​ប្រ​ភព​កម្លាំង​លើក​ទឹក​ចិត្ត​ ជំ​រុញ​ស្មារតី​សង្វាត​រៀន​សូត្រ​ដល់​ប្អូនៗ​សិស្សា​នុសិស្ស​ជម្នះ​ការ​លំ​បាក​ក្នុង​ជីវ​ភាព​ ដើម្បី​បន្ត​ការ​សិក្សា។​ សំ​ណូម​ពរ​ដល់​សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ​គ្រប់​លំ​ដាប់​ថ្នាក់​ បង្កើន​ការ​ងារ​ចលនា​ ចង​សម្ព័ន្ធ​ជា​មួយ​នឹង​អង្គ​ការ​សង្គម​សប្បុ​រស​ជន​ទាំង​ក្នុង​និង​ក្រៅ​ទី​ក្រុង​កឹង​ធើ​ សកម្ម​ចូល​រួម​វិភាគ​ទាន​ដល់​មូល​និធិ​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ជាង​ទៀត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ; ធា​នា​ប្រ​ភព​មូល​និធិ​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ និស្សិត​សង្វាត​រៀន​សូត្រ​ ដោយ​ទិស​ស្លោក​មិន​ទុក​ឱ្យ​ប្អូនៗ​ឈប់​រៀន​ ពាក់​កណ្តាល​ដោយ​សារ​តែ​ស្ថាន​ភាព​លំ​បាក​នោះ​ឡើយ”៕

                                         វុឌ្ឍា-វិមាន​

ចែករំលែកអត្ថបទ