23/10/2025 - 09:22

ប្រ​សិទ្ធ​ភាព​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ "បេះ​ដូង​តូច​" រីក​សាយ​ភាយ​សេចក្តី​ស្រ​ឡាញ់​ 

រយៈ​ពេល​កន្លង នគរ​បាល​សង្កាត់​វិញ​ត្រាច់ ខេត្ត​កា​ម៉ាវ បាន​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ “បេះ​ដូង​តូច” - ប្រ​កប​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ឆ្លៀត​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដើម្បី​រីកសាយ​ភាយ​សេចក្តី​ស្រ​ឡាញ់​ ចែក​រំលែក​ការ​លំ​បាក​ជា​មួយ​នឹង​ប្រ​ជា​ជន។ ទម្រង់​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ស្មារតី​ “ដើម្បី​បម្រើ​ប្រ​ជា​ជន” ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឆ្លុះ​បញ្ចាំង​ពី​រូប​ភាព​យុទ្ធ​ជន​នគរ​បាល​កា​ម៉ាវ​ជិត​ស្និទ្ធ​ មនុស្ស​ធម៌​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ទៀត​ផង។

នគរ​បាល​សង្កាត់​វិញ​ត្រាច់ ជូន​អំ​ណោយ​ដល់​សិស្ស​ក្រី​ក្រ​មាន​ជីវ​ភាព​លំ​បាក។

ជំ​ហាន​ដំ​បូង​នៃ​ការ​អនុ​វត្ត​ពិ​សោធ ទម្រង់​បាន​ផលិត​និង​បង្ហោះ​ ៣ ឃ្លីប​វីឌី​អូ​តាម​ បណ្តាញ​ fanpage នៃ​នគរ​បាល​សង្កាត់​វិញ​ត្រាច់ ទាក់​ទាញ​បាន​អ្នក​មើល​ជាង​ ១០០​.០០០ លើក​នាក់។ ខ្លឹម​សារ​នៃ​ទម្រង់​ជុំ​វិញ​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​របស់​ប៉ូ​លិស​តំ​បន់​ ដូច៖ ក្ដាប់​គ្រួ​សារ ក្ដាប់​ប្រ​ជា​ជន ស្តាប់​ពីបំ​ណង​ ដោះ​ស្រាយ​ការ​លំ​បាក​ទាន់​ពេល​ជូន​មា​មីង​ ពិ​សេស​គឺ​គ្រួ​សារដែល​ខ្សត់​ខ្សោយ​ ជីវ​ភាព​លំ​បាក​ខ្លាំង​។ ការ​ងារ​ដ៏​សា​មញ្ញ​ តែ​ពោរ​ពេញ​ដោយ​អត្ថ​ន័យ​នោះ​ បាន​បង្ហាញ​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ដូច៖ ជូន​អំ​ណោយ​អង្ករ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ ១១០ ចំ​ណែក​ជូន​ប្អូន​តូច​ៗ ៥ នាក់​ ទៅ​រៀន​ថ្នាក់​មេត្តា​ធម៌​ កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ ដណ្តាំ​បាយ​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​ជូន​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​ ពេល​ឈឺ​ថ្កាត់​៘

វរសេនីយ៍​ទោ ង្វៀង​វុាំង​ធុម ប្រ​ធាន​នគរ​បាល​ សង្កាត់​វិញ​ត្រាច់ ឱ្យ​ដឹង៖ “ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​ “បេះ​ដូង​តូច​” បាន​កសាង​ដោយ​គោល​បំ​ណង​បង្ក​ជា​ស្ពាន​តភ្ជាប់​សេចក្តី​ស្រ​ឡាញ់​ រីក​សាយ​ភាយ​ស្មារតី​ចែក​រំលែក​ក្នុង​សហ​គមន៍។ ឆ្លង​តាម​រយៈ​បណ្ដាញ​សង្គម​ សកម្ម​ភាព​ដ៏​សា​មញ្ញ​ ប៉ុន្តែ​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​ រួម​ចំ​ណែក​ដោះ​ស្រាយ​ការ​លំ​បាក​ជូន​មា​មីង។ នេះ​មិន​ត្រឹម​តែ​ជា​ទំ​នួល​ខុស​ត្រូវ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​មនោ​សញ្ចេត​នា​ “ដើម្បី​បម្រើ​ប្រ​ជា​ជន” របស់​កម្មា​ភិ​បាល យុទ្ធ​ជន​ម្នាក់​ៗ​ទៀត​ផង។ ការ​រួម​ដំ​ណើរ​ស្រ​ឡាញ់​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​គឺ​ជា​កម្លាំង​ជំ​រុញ​ ដើម្បី​យើង​ខ្ញុំ​បន្ត​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​ ពង្រីក​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​ រួម​ចំ​ណែក​កសាង​រូប​ភាព​យុទ្ធ​ជននគរ​បាល​កា​ម៉ាវ​ជិត​ស្និទ្ធ​ មនុស្ស​ធម៌​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន”។

ក្នុង​រយៈ​ពេល​ជិត​ ២ ខែ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ ទម្រង់​បាន​ចលនា​សប្បុ​រស​ជន​ឧបត្ថម្ភ​ជា​អង្ករ​ជាង​ ៣ តោន​ អំ​ណោយ​ ១៥០ ចំ​ណែក​ ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ១០ សន្លឹក​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ស​រុប​ជាង​ ១០០ លាន​ដុង។ ទន្ទឹម​នឹង​នោះ​ នគរ​បាល​សង្កាត់​បាន​ចលនា​សប្បុ​រស​ជន និង​ដក​ប្រាក់​បៀ​វត្ស​កម្មា​ភិបាល​ យុទ្ធ​ជន​ដើម្បី​ផ្តល់​ជូន​អង្ករ​ ២,៥ តោន​ មី ១០០ធុង​ សៀវ​ភៅ​សរ​សេរ​ ១.៥០០ ក្បាល​ សិក្ខូប​ករណ៍ ៥០ មុខ​ និង​សម្ពៀត​ចំ​នួន​ ៥០ ឧបត្ថម្ភ​សិស្ស​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត ព្យា​យាម​រៀន​សូត្រ​។ នេះ​គឺ​ជា​សក្ខី​ភាព​រស់​រវើក​តាម​ទិស​ស្លោក “អ្នក​មានរក្សា​ខ្សត់​ មិនទុក​ចោល​នរ​ណា​ម្នាក់​នៅ​ក្រោយ​គេ”។ ទម្រង់​បាន​នាំ​មកក្តី​រីក​រាយ​សម្រាប់​ឆាក​ជីវិត​លំ​បាក ជា​ច្រើន​បាន​បន្ត​កម្លាំង​ចិត្ត​បន្ថែម។ អ្នក​មីង​គឹម​ធី​ហេន នៅ​អនុសង្កាត់​កុង​ដៀង ឱ្យ​ដឹង៖ “ខ្ញុំ​មាន​វ័យ​ចាស់​ ចិញ្ចឹម​ចៅ​តូច​ៗ ៦ នាក់​ ម្ល៉ោះ​ហើយ​ជីវ​ភាព​នឿយ​ហត់​ណាស់។ ដោយ​យល់​ច្បាស់​ពី​ជីវ​ភាព​របស់​ខ្ញុំ​ នគរ​បាល​សង្កាត់​វិញ​ត្រាច់ តែង​លើក​ទឹក​ចិត្ត​ ឧបត្ថម្ភ​អង្ករ​និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ ប៊ិក​សៀវ​ភៅ​  សម្លៀក​បំពាក់​សម្រាប់​ចៅៗ​ទៅ​រៀន​ ហេតុ​នោះ​បាន​ជួយ​សម្រាល​បន្ទុក​ដល់​គ្រួ​សារ​ដែល​ជួប​លំ​បាក”។

អាច​បញ្ជាក់​ថា៖ ជោគ​ជ័យ​ដំ​បូង​របស់​ទម្រង់ “បេះ​ដូង​តូច” បាន​ដូច្នេះ​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ ចង្អុល​ការ​ជិត​ដិត​របស់​គណៈ​បញ្ជា​កា រដ្ឋាន​នគរ​បាល​សង្កាត់​ និង​ការ​ខិត​ខំ​របស់​កម្មា​ភិបាល យុទ្ធ​ជន​ម្នាក់​ៗរួម​ជា​មួយ​នឹង​ការ​យល់​ស្រប គាំ​ទ្រ​របស់​ប្រ​ជា​ជន​ផង​ដែរ។ នេះ​គឺ​ជា​កម្លាំង​ជំ​រុញ​ដើម្បី​ទម្រង់​បន្ត​រីក​សាយ​ភាយ មិន​ត្រឹម​តែ​នៅ​កា​ម៉ាវ​ទេ ថែម​ទាំង​បង្ហាញ​នូវ​ការ​ងារ​ដ៏​ប្រ​ពៃ​ក្នុង​ទូ​ទាំង​ប្រ​ទេស​ កន្លែង​ដែល​យុទ្ធ​ជន​នគរ​បាល​ប្រ​ជា​ជន តែង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ងារ​ តែ​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ធម៌​ និង​ភាព​កក់​ក្តៅ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ៕

 យ្វី​អាញ – ត្រុង​ងៀ - ប្រែ​សម្រួល​៖ លី​សៀ

ចែករំលែកអត្ថបទ