រួមជាមួយនឹងការលើកកម្ពស់សមត្ថភាពមុខជំនាញដល់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិក ផ្នែកសុខាភិបាលថែមទាំងយកចិត្តទុកដាក់ដល់ការបង្កើនកម្រិតមូលដ្ឋានសម្ភារៈ វិនិយោគគ្រឿងបរិក្ខារពេទ្យទំនើបៗដល់ដំណាក់សុខាភិបាលឃុំផុងថាញ់ ខេត្តវិញឡុងទៀតផង។ ផ្តើមពីនោះ ជាសន្សឹមៗ លើកកម្ពស់គុណភាពថែទាំសុខភាព បម្រើប្រជាជនបានល្អប្រសើរ។

ប្រជាជនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំផុងថាញ់ ខេត្តវិញឡុង។
ឃុំផុងថាញ់ (បានរួមបញ្ចូលពីឃុំផុងថាញ់ និញធើយនិងផុងភូ) អាស្រ័យដោយភូមិឋានធំទូលាយ បច្ចុប្បន្នដំណាក់សុខាភិបាលឃុំផុងថាញ់ បានចែកជា ៣ ទីតាំងពិនិត្យព្យាបាល ដើម្បីបម្រើប្រជាជន (ទីតាំងធំនៅឃុំផុងថាញ់ ពីរទីតាំងទៀតនៅឃុំនិញធើយនិងផុងភូចាស់)។ នៅទីតាំងនីមួយៗបានវិនិយោគព្រមៗ គ្នា ឆ្លើយតបល្អតម្រូវការពិនិត្យ ព្យាបាលជំងឺជូនប្រជាជន។
ដំណាក់សុខាភិបាលឃុំផុងថាញ់ បច្ចុប្បន្ន មានគ្រូពេទ្យ វេជ្ជបណ្ឌិតនិងបុគ្គលិក ១៧ នាក់; ដំណាក់បានវិនិយោគគ្រប់សព្វនូវឧបករណ៍បម្រើ ល្អតម្រូវការពិនិត្យព្យាបាលជំងឺ។ មូលដ្ឋានសម្ភារៈ បានវិនិយោគព្រមៗគ្នា ជួយដំណាក់សុខាភិបាល អនុវត្តល្អនូវកម្មវិធីទិសដៅសុខាភិបាលជាតិ ពិសេសគឺការបង្ការបង្ក្រាបជំងឺឆ្លងរាលដាលមានប្រសិទ្ធភាព។ រៀងរាល់ឆ្នាំ ទារកក្នុងកម្រិតអាយុ បានចាក់វ៉ាក់សាំងបង្ការជំងឺគ្រប់ប្រភេទ; ស្រ្តីក្នុងដំណាក់កាលមានគភ៌បានពិគ្រោះ ពិនិត្យគភ៌តាមកាលកំណត់ បានលេបថ្នាំសារធាតុដែកបង្ការខ្វះឈាម៘ ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ ២០២៥ ដំណាក់សុខាភិ,បាលបានទទួលអ្នកជំងឺ ១៦.៦៦៥ លើកនាក់។ សរុបចំនួនប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលរបស់ឃុំបច្ចុប្បន្នសម្រេច ៨៥,៤%។
វេជ្ជបណ្ឌិតហ្វិញថាញហូ ប្រធានដំណាក់សុខាភិបាលឃុំផុងថាញ់ ឱ្យដឹង៖ “ខណៈពេលជីវភាពបានធូរធារ ប្រជាជនមានតម្រូវការបង្ខិតជិតជាមួយសេវាសុខាភិបាលដែលមានគុណភាពខ្ពស់នៅភូមិភាគ កាត់បន្ថយការបញ្ជូនឡើងទៅមន្ទីរពេទ្យថ្នាក់លើ។ គ្រឿងបរិក្ខារពេទ្យទំនើបៗ ដូច៖ ម៉ាស៊ីនធ្វើកោសល្យវិច័យ ធ្វើរោគវិនិច្ឆ័យឆាប់ និងគ្រឿងបរិក្ខារសង្គ្រោះបន្ទាន់ ប្រពោធកម្ម៘ ដោយតួនាទីជាស្នូលក្នុងការពិនិត្យព្យាបាលជំងឺ បង្ការបង្ក្រាប ទប់ទល់ជាមួយនឹងរោគឆ្លងរាលដាល។ គ្រឿងបរិក្ខារពេទ្យបានវិនិយោគព្រមៗគ្នា និងទំនើបជួយឱ្យដំណាក់សុខាភិបាលដោះស្រាយបានករណីជំងឺជាច្រើននៅមូលដ្ឋាន ផ្តើមពីនោះ កាត់បន្ថយការហួសចំណុះដល់មន្ទីរពេទ្យថ្នាក់លើ។ បច្ចុប្បន្ន មូលដ្ឋានសម្ភារៈ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត បុគ្គលិកពេទ្យ ឆ្លើយតបតម្រូវការពិនិត្យ ព្យាបាលជំងឺជូនប្រជាជនបានល្អ”។
ពូថាច់ត្រឹង នៅភូមិកិញ្ឆាង ឃុំផុងភូ ឱ្យដឹង៖ “មកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំផុងភូ តាំងពីកន្លែងទទួលអ្នកជំងឺ កន្លែងរង់ចាំរហូតដល់បន្ទប់ពិនិត្យជំងឺ តែងមានភាពស្អាតបាត ស្រឡះស្រឡំ។ គ្រូពេទ្យអស់ពីចិត្ត ហ្មត់ចត់ ខ្ញុំស្ងប់អារម្មណ៍ពេលមកពិនិត្យជំងឺនៅទីនេះ”។
ការវិនិយោគដល់សុខាភិបាលមូលដ្ឋាន គប្បីអនុវត្តឱ្យព្រមៗគ្នា មានចំណុចសំខាន់ៗហើយ ត្រូវផ្សារភ្ជាប់ជាមួយនឹងការលើកកម្ពស់កម្រិតវិជ្ជារបស់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត ដើម្បីបម្រើការល្អបំផុតក្នុងការថែទាំសុខភាពប្រជាជន។ បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំផុងថាញ់ ធានារាល់លក្ខឋានសម្រេចបទដ្ឋានជាតិអំពីសុខាភិបាល រួមចំណែកការពារ លើកកម្ពស់សុខភាពជូនប្រជាជន៕
អត្ថបទនិងរូបថត៖ សើុងម៉ាល័យ- លីសៀ