កីឡា - ទេសចរណ៍ ទេសចរណ៍

19/09/2025 - 07:43

លម្ហែ​កាយ​នៅ​តំ​បន់​ជាយ​ក្រុង​ 

ឆ្លៀត​ប្រើ​ប្រាស់​ផ្ទៃ​ដី​នៅ​ក្បែរ​មជ្ឈ​មណ្ឌល​ក្រុង​ អ្នក​ចម្ការ​ជា​ច្រើន​នៅ​ជាយ​ទី​ក្រុង​កឹង​ធើ បាន​កែ​ប្រែ​ចម្ការ​ឈើ​ហូប​ផ្លែ​ដែល​មាន​ស្រាប់​ទៅ​ជា​ចម្ការ​អេ​កូ​ដើម្បី​បម្រើ​វិស័យ​ទេស​ចរណ៍។​

 អ្នក​សារ​ព័ត៌​មាន​កា​សែត​និង​វិទ្យុ​ ​ទូរ​ទស្សន៍​កឹង​ធើ មក​យក​ព័ត៌​មាន​និង​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​លោក​នាយក​ “ កសិដ្ឋាន​តឹង​ហីុប Farm”។​

ជាក់​ស្ដែង​ដូច​ជា​ កសិដ្ឋាន​តឹង​ហីប Farm នៅ​ឃុំ​ទ្រឿង​ថាញ់ ទីក្រុង​កឹង​ធើ។​ លោក​ង្វៀង​ក្វឹក​បាវ នា​យក​កសិដ្ឋាន​ តឹង​ហីប Farm ឱ្យ​ដឹង៖ “ឆ្លៀត​ឱកាស​ដែល​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ជន​បទ​អភិ​វឌ្ឍន៍ ខ្ញុំ​បាន​កែ​ប្រែ​ដី​ចម្ការ​ទៅ​ជា​ទី​កន្លែង​អេកូ​ទេស​ចរណ៍។​ កសិដ្ឋាន​ តឹង​ហីប Farm បច្ចុប្បន្ន​ មាន​ផ្ទះ​សំ​ណាក់​ ផ្ទះ​បណ្តែត​ទឹក​សម្រាប់​ទទួល​ភ្ញៀវ​ កន្លែង​ហូប​ចុក ស្រះ​ចិញ្ចឹម​ត្រី​ជាដើម​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ពី​សង្កាត់​នៅ​មជ្ឈ​មណ្ឌល​ទីក្រុង​មក​សម្រាក​លម្ហែ​កាយ។​ នៅ​កសិដ្ឋាន​តឹង​ហីប Farm ភ្ញៀវ​ទេស​ចរ​អាច​ភ្លក់​រស​ជាតិ​ត្រ​សក់​ផ្អែម​ និង​ឆ្លង​កាត់​បទ​ពិសោធន៍​ប្រ​មូល​ផល​បន្លែ​ចម្ការ​ ដូច​ជា៖ ត្រ​សក់ ប៉េង​ប៉ោះ​ ននោង​ជា​ដើម​។​ ក្រៅ​ពី​នេះ​ កសិដ្ឋាន​តឹង​ហីប Farm ក៏​បាន​ណែ​នាំ​ភ្ញៀវ​ទេស​ចរអំ​ពី​របៀប​ចិញ្ចឹម​អន្ទង់​ ខ្យង​ និង​របៀប​បង្កាត់​ផ្កា​កេ​សរ​កូល។​ ប្រ​សិន​បើ​ភ្ញៀវ​ទេស​ចរ​ចង់​អភិវឌ្ឍ​ទម្រង់​កសិកម្ម​ និង​ចិញ្ចឹម​សត្វ​ទាំង​នេះ​ កសិដ្ឋាន​នឹង​ផ្តល់​កូន​ពូជ​និង​កូន​ឈើ”។​

​ ភ្ញៀវ​ទេស​ចរ​មាន​អា​រម្មណ៍​ដូច​ជា​ត្រ​ឡប់​មក​រក​វ័យ​កុមារ​ម្តង​ទៀត​ ​នៅ​ពេល​មក​តំ​បន់​
អេកូទេសចរណ៍ចម្ការឈើភីអ៊ៀង។

តាម​ប្រ​សាសន៍​លោក​ក្វឹក​ប៉ាវ ចំ​ណុច​ពិសេស​នៃ​ “កសិដ្ឋាន​តឹង​ហីប Farm ” មាន​ទី​តាំង​នៅ​ក្បែរ​វត្ត​ពុទ្ធ​សាសនា​មហា​និកាយ​ខ្មែរ​ទាំង​ពីរ​ក្នុង​ឃុំ​ទ្រឿង​ថាញ់ ដូច្នេះ​ មុន​នឹង​ចូល​កសិដ្ឋាន​តឹង​ហីប Farm ភ្ញៀវ​ទេស​ចរ​គួរ​តែ​ទៅ​ទស្សនា​ទេស​ភាព​ក្នុង​វត្ត។​ អា​ស្រ័យ​ហេតុ​នេះ​ អ្នក​ទេស​ចរ​កាន់​តែ​មាន​ចំ​ណេះ​ដឹង​បន្ថែម​អំ​ពី​លក្ខណៈ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ណាម​បូ។​ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ថត​រូប​ រមណីយ​ដ្ឋាន​ដ៏​ស្រស់​ស្អាត​ក្នុង​ផ្ទៃ​វត្ត​នឹង​ជួយ​ឱ្យ​អ្នក​ទេស​ចរ​ថត​បាន​រូប​ស្អាតៗ។​ ការ​អភិវឌ្ឍ​ចម្ការ​ទេស​ចរណ៍​ក៏​បាន​បង្កើត​ការ​ងារ​ធ្វើ​ដល់​កម្ម​ករ​នៅ​ភូមិ​ភាគ​ផង​ដែរ។​ បង​ថាច់​ធី​ភឿង នៅ​ឃុំ​ទ្រឿង​ថាញ់ រ៉ាយ​រាប់៖ “ដល់​ពេល​ទំ​នេរ​ពី​រដូវ​ស្រែ​ចម្ការ​ កូន​ៗ​ខ្ញុំ​មក​ធ្វើ​ការ​នៅ​ក្នុង​កសិដ្ឋាន​តឹង​ហីុប farm ចំ​ណែក​ខ្ញុំ​ បើក​តូប​លក់​ទឹក​នៅ​ផ្លូវ​ក្បែរ​វត្ត​ ទើប​រក​បាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ”។​

នៅ​ពេល​ភ្ញៀវ​ទេស​ចរ​មក​កម្សាន្ត​កាន់​តែ​ច្រើន​ តំ​បន់​អេកូ​ទេស​ចរណ៍​ចម្ការ​ផ្លែ​ឈើ​ ភីអៀង​ នៅ​ឃុំ​ផុង​ដៀង បាន​បើក​បន្ថែម​បន្ទប់​សម្រាក​ជា​ច្រើន​ប្រ​កប​ដោយ​ផា​សុក​ភាព។​ ម្ចាស់​ចម្ការ​ ក៏​បាន​សាង​សង់​អាង​ហែល​ទឹក​ដ៏​ធំ​មួយ​សម្រាប់​បម្រើ​ភ្ញៀវ​ទេស​ចរណ៍​ផង​ដែរ។​ ទោះ​ជា​ទ្រង់​ទ្រាយ​បាន​ពង្រីក​ក៏​ដោយ​ ប៉ុន្តែ​កន្លែង​នេះ​នៅ​តែ​រក្សា​បាន​លក្ខណៈ​ចម្ការ​ផ្លែ​ឈើ​ណាម​បូ។​ មក​ទីនេះ​ ភ្ញៀវ​នឹង​បាន​ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ​ណាម​បូ​ និង​អុំ​ទូក​កម្សាន្ត​ជុំ​វិញ​ចម្ការ​ បេះ​ផ្លែ​ឈើ​ឬ​ដើរ​លើ​ស្ពាន​ស្នួរ​ជា​ដើម។​ បើ​មាន​ពេល​ឈប់​សម្រាក​ច្រើន​ថ្ងៃ​ ភ្ញៀវ​ទេស​ចរ​អាច​ស្នាក់​នៅ​ទីនេះ​ដើម្បី​ស្ងប់​អា​រម្មណ៍​និង​បាន​ល្ហែ​ល្ហើយ​ក្នុង​ចិត្ត។​ នៅ​ពេល​រាត្រី​មាន​ភ្លៀង​ធ្លាក់​ ភ្ញៀវ​ទេស​ចរ​នឹង​បាន​ស្តាប់​ចម្រៀង​បំ​ពេនៃ​តន្ត្រី​ស្រុក​ស្រែ​ដ៏​ពី​រោះ…៕​

      ហា​ថាញ-ប្រែ​សម្រួល​៖ ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ