19/09/2025 - 07:43

ខិត​ខំ​ជម្នះ​ការ​លំ​បាក​កសាង​សាលា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​ 

ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​របស់​បក្ស​ រដ្ឋ​ អំ​ពី​មូល​ដ្ឋាន​សម្ភារៈ​និង​បំ​ពាក់​គ្រឿង​បរិក្ខារ​ទំ​នើបៗ​ រយៈ​ពេល​កន្លង​ លោក​គ្រូ​និង​សិស្ស​នៃ​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាច់ ទី​ក្រុង​កឹង​ធើ បាន​ខិត​ខំ​ប្រ​ឡង​ប្រ​ណាំង​បង្រៀន​ល្អ​ រៀន​ល្អ​ និង​លើក​កម្ពស់​គុណ​ភាព​អប់រំ។​ អា​ស្រ័យ​ហេតុ​នោះ​ នៅ​ខែ​ឧសភា​ ឆ្នាំ​២០២៥ កន្លង​ហើយ​ សា​លា​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​ ១ ។

​សាលា​អនុ​វិទ្យា​ល័យ​អន្តេ​វា​សិក​កេ​សាច់  ឃុំ​ថើយ​អាង​ហោយ​ ទីក្រុង​កឹង​ធើ បាន​វិនិ​យោគ​កសាង​សម្ភារៈ និង​គ្រឿង​បរិក្ខារ​ទំ​នើប​ ឆ្លើយ​តប​តម្រូវ​ការ​សិក្សា​របស់​សិស្ស។​

ដើរ​ជុំ​វិញ​សា​លា​រៀន​ដែល​មាន​បរិ​វេណ​ធំ​ ទូលាយ​ ស្រ​ឡះ​ស្រ​ឡំ បន្ទប់​រៀន​ស្អាត​ បាត​នៃ​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​កេ​សាច់ ក្នុង​ថ្ងៃ​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ លោក​គ្រូ​គឹម​ហឿន ចាង​ហ្វាង​សា​លា​ ចែក​រំលែក៖ “ក្នុង​ប៉ុន្មាន​ឆ្នាំ​ដែល​ទើប​បង្កើត​សា​លា​រៀន​ខ្វះ​សម្ភារៈ​បរិក្ខារ​បង្រៀន​ បន្ទប់​មុខ​វិជ្ជា​ សួន​កម្សាន្ត​ កន្លែង​ហាត់​ប្រាណ។ល។​ ប៉ុន្តែ​ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​របស់​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ សា​លា​រៀន​បាន​ជួស​ជុល​ និង​សាង​សង់​ថ្មី​បន្ទប់​មុខ​ងារ​មួយ​ចំ​នួន​ធា​នា​ឆ្លើយ​តប​នឹង​តម្រូវ​ការ​បង្រៀន​និង​រៀន។​ បច្ចុប្បន្ន​ សា​លា​មាន​បន្ទប់​រៀន​ចំ​នួន​៨​បន្ទប់​ មុខ​វិជ្ជា​ចំ​នួន​៤​និង​អន្តេ​វា​សិក​ដ្ឋាន​​៣៥​បន្ទប់។​ ឆ្នាំ​សិក្សា​កន្លង​ហើយ​ សា​លា​រៀន​បាន​ទិញ​តុ​កៅ​អី​បន្ថែម​សម្រាប់​បន្ទប់​រៀន​ បន្ទប់​ប្រ​ជុំ​និង​អា​ហា​រដ្ឋាន​ជា​ដើម។​ ទីធ្លា​សា​លា​ក៏​បាន​កែ​លម្អ​ធំ​ទូលាយ​និង​ដាំ​ដើម​ឈើ​ ដើម្បី​បង្ក​ទេស​ភាព​បៃ​តង​-ជ្រះ​-ស្អាត​ ស្និទ្ធ​ស្នាល ឆ្លើយ​តប​តម្រូវ​ការ​សិក្សា​និង​លេង​កម្សាន្ត​របស់​សិស្ស”។​

ក្រៅ​ពី​ការ​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ គ្រឿង​បរិក្ខារ​ សា​លា​រៀន​ក៏​ផ្តោត​លើ​ការ​កសាង​កង​ជួរ​កម្មា​ភិបាល​ និង​គ្រូ​បង្រៀន​មាន​ជំ​នាញ​ច្បាស់​លាស់។​ បង្ក​លក្ខណៈ​សម្រាប់​កម្មា​ភិបាល​ គ្រូ​បង្រៀន​សិក្សា​បំ​ប៉ន​ លើក​កម្ពស់​ចំ​ណេះ​ដឹង​និង​លត់​ដំ​ជំ​នាញ​វិជ្ជា​ជីវៈ។​ ផ្លាស់​ថ្មី​ខ្លឹម​សារ​ បែប​បទ​ប្រ​ជុំ​ជីវ​ភាព​ក្រុម​វិជ្ជា​ជីវៈ រៀប​ចំ​ការ​សង្កេត​ថ្នាក់​ និង​ស្រង់​បទ​ពិ​សោធន៍​ក្នុង​ម៉ោង​បង្រៀន​ដើម្បី​លើក​កម្ពស់​គុណ​ភាព​មេ​រៀន​ដែល​បង្រៀន។​ តាម​ប្រ​សាសន៍​លោក​គ្រូ​គឹម​ហឿន ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​នៃ​ការ​អប់រំ​និង​បណ្តុះ​បណ្តាល​ក្នុង​ដំ​ណាក់​កាល​ផ្លាស់​ថ្មី​ សា​លា​តែង​អនុវត្ត​ល្អ​នូវ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ដែល​ផ្នែក​អប់រំ​បាន​បំ​ផុស។​ ផ្លាស់​ថ្មី​ការ​ងារ​គ្រប់​គ្រង​; ពិនិត្យ​ វាយ​តម្លៃ​គុណ​ភាព​នៃ​ការ​បង្រៀន​និង​រៀន; ជំ​រុញ​ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន; កសាង​សា​លា​រៀន​ស្និទ្ធ​ស្នាល​សិស្ស​សកម្ម។​ គ្រូ​គ្រប់​រូប​តែង​ធា​នា​អនុវត្ត​ត្រឹម​ត្រូវ​នូវ​កម្ម​វិធី​និង​ផែន​ការ​អប់រំ​រួម​របស់​សា​លា។​ ជ្រើស​រើស​ខ្លឹម​សារ​ និង​វិធី​សាស្រ្ត​បង្រៀន​ដែល​សម​ស្រប​នឹង​មុខ​សញ្ញា​នីមួយ​ៗ​ ឆ្លើយ​តប​តាម​តម្រូវ​ការ​និង​សមត្ថ​ភាព​យល់​ដឹង​របស់​សិស្ស​ម្នាក់ៗ។​ អា​ស្រ័យ​ហេតុ​នេះ​ គុណ​ភាព​អប់រំ​របស់​សា​លា​បាន​លើក​កម្ពស់​ឥត​ឈប់​ឈរ។​ ក្នុង​ឆ្នាំ​សិក្សា​២០២៤​-២០២៥ សា​លា​រៀន​មាន​សិស្ស​សម្រេច​និទ្ទេស​សិក្សា​ល្អ​បង្គួរ​និង​ពូកែ​ជាង​៨៧%; ចរិយា​សម្បត្តិ​ល្អ​បង្គួរ​និង​ពូ​កែ​សម្រេច​១០០%។​

រីក​រាយ​ចំ​ពោះ​សមិទ្ធ​ផល​នេះ​ លោក​គ្រូ​គឹម​ហឿន នា​យក​សា​លា​ចែក​រំលែក៖ “ការ​បាន​ទទួល​ស្គាល់​ជា​សា​លា​សម្រេច​បទ​ដ្ឋាន​ គឺជា​សមិទ្ធ​ផល​គួរ​ជា​ទីមោ​ទនៈ​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្មា​ភិបាល​ គ្រូ​បង្រៀន​និង​បុគ្គ​លិក​ គឺ​ជា​សក្ខី​ភាព​បង្ហាញ​ពី​ភាព​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​គ្រប់​គ្រង​ របៀប​ធ្វើ​ការ​ ជា​ការ​ពិ​សោធន៍​ផ្នែក​ខាង​នយោ​បាយ​ និង​សមត្ថ​ភាព​វិជ្ជា​ជីវៈ​របស់​កង​ជួរ​ថ្នាក់​ដឹក​នាំ​និង​គ្រូ​បង្រៀន។​ ដើម្បី​រក្សា​ខ្ជាប់​នូវ​កិត្តិ​នា​មជា​សា​លា​សម្រេច​បទ​ដ្ឋាន​នៅ​ពេល​ខាង​មុខ​ សមូហ​ភាព​កម្មា​ភិបាល​ គ្រូ​បង្រៀន​និង​បុគ្គ​លិក​សា​លា​ នឹង​បន្ត​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ពង្រឹង​សាម​គ្គី​ភាព​ ខិត​ខំ​ប្រ​ឡង​ប្រ​ណាំង​បង្រៀន​ល្អ​ រៀន​ល្អ​ និង​ខិត​ខំ​សម្រេច​ឆ្នើម​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ ដើម្បី​ទទួល​បាន​កិត្តិ​នាម​ជា​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​២”៕​

                                   ថាញ​វ៉ាង​-មេង​លី

ចែករំលែកអត្ថបទ