16/09/2025 - 09:38

ក្តី​រីក​រាយ​ពី​កម្ម​វិធី 

រយៈ​កាល​ជិត​៥​ឆ្នាំ​កន្លង ខេត្ត​កា​ម៉ាវ បាន​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​ទី​១ ឆ្នាំ​២០២១ - ២០២៥ (ហៅ​កាត់​ថា កម្ម​វិធី)។ តាម​រយៈ​នោះ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​លើក​ស្ទួយ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​កាន់​តែ​មាន​ការ​រីក​ចម្រើន។

ផ្លូវ​គមនា​គមន៍​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ បាន​វិនិ​យោគ​កសាង​ព្រមៗ​គ្នា។

ខេត្ត​កា​ម៉ាវ បាន​មជ្ឈិម​បែង​ចែក​ប្រ​ភព​ទុន​ជិត ៤៤៦ ពាន់​លាន​ដុង ដើម្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​ចំ​នួន ១០ របស់​កម្ម​វិធី។ តាម​រយៈ​នោះ ខេត្ត​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នៅ​ឃុំ​តំ​បន់ III ចំ​នួន ៥ ឃុំ​តំ​បន់ II ចំ​នួន​៣ និង​ឃុំ​តំ​បន់ I ចំ​នួន ១២ នៅ​ភូមិ អនុ​សង្កាត់​លំ​បាក​ខ្លាំង​ចំ​នួន ៤៣ និង​នៅ​ភូមិ អនុ​សង្កាត់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ក្រៅ​ពី​ឃុំ​តំ​បន់ III, II, I ចំ​នួន ៦៨ ។ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ  រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​បាន​វិនិ​យោគ​ព្រមៗ​គ្នា​ប្រ​ព័ន្ធ​អគ្គិ​សនី ទឹក​ស្អាត ផ្លូវ​គមនា​គមន៍​ជន​បទ សា​លា​រៀន ដំ​ណាក់​សុខា​ភិ​បាល​។ល។ បម្រើ​បាន​ល្អ​តម្រូវ​ការ​ផលិត​និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន។ ទន្ទឹម​នឹង​នោះ គោល​នយោ​បាយ​ឧបត្ថម្ភ​លំ​នៅ​ឋាន អភិ​វឌ្ឍ​ការ​ផលិត បន្ទប់​អនា​ម័យ បង្ខិត​ជិត​ព័ត៌​មាន ជំ​នួយ​ឧប​ករណ៍​ផលិត ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ទុន​អា​ទិ​ភាព​។ល។ ជួយ​ជន​រួម​ជាតិ​ខ្មែរ​មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច បង្កើន​ប្រាក់​ចំ​ណូល​និង​កែ​លម្អ​ជីវ​ភាព។

គ្រួ​សារ​លោក​សើុង​យឿង នៅ​ភូមិ​កៃ​យ៉ា ឃុំ​ហឹង​ហោយ ពី​មុន​ស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក ដោយ​សារ​ខ្វះ​ដើម​ទុន​ផលិត។ ចាប់​តាំង​ពី​បាន​ឧបត្ថម្ភ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ព្រម​ទាំង​បាន​ចូល​រួម​ហ្វឹក​ហ្វឺន​បច្ចេក​ទេស និង​ណែ​នាំ​ពី​ទម្រង់​ផលិត លោក​សើុង​យឿង មិន​រា​រែក​កែ​ប្រែ​ដី​ចម្ការ ដើម្បី​ដាំ​ដំ​ណាំ ដាំ​ដើម​ត្រ​បែក និង​បើក​តៀម​លក់​គ្រឿង​ទេស។ លោកសើុង​យឿង ឱ្យ​ដឹង៖ “អា​ស្រ័យ​រដ្ឋ​ឱ្យ​បុល​ទុន​អា​ទិភាព ខ្ញុំ​កែ​ប្រែ​ដី​ដាំ​ដំ​ណាំ ដូច​ជា​ត្រ​កួន ស្ពៃ​ចង្កឹះ ស្ពៃ​ខៀវ ខ្ទឹម​ស្លឹក​។ល។ ដើម​ត្រ​បែក​ផ្តល់​ផល​ខួប​ប្រាំង​វស្សា។ ណា​មួយ​សព្វ​ថ្ងៃ​នេះ មាន​ផ្លូវ​បេ​តុង​តភ្ជាប់​នឹង​ឃុំ សង្កាត់​នៅ​ជិតៗ ការ​ដឹក​ជញ្ជូន​បន្លែ​បង្ការ​ទៅ​លក់​នៅ​ផ្សារ​ក៏​មាន​ភាព​ងាយ​ស្រួល ដូច្នេះ រក​បាន​ប្រាក់​ចំ​ណូ​លំ​នឹង។ ចំ​ណែក​ប្រ​ពន្ធ​ខ្ញុំ​លក់​ដូរ​នៅ​ផ្ទះ​មាន​ប្រាក់​ចេញ​ចូល​ប្រ​ចាំ​ថ្ងៃ ទើប​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​ធូរ​ធារ”។

បង​ស្រី​ឡឹម​ធី​ផល កំ​ពុង​ថែ​ទាំ​ដំ​ណាំ​របស់​គ្រួ​សារ។

ចំ​ណែក​គ្រួ​សារ​បង​ស្រី​ឡឹម​ធី​ផល នៅ​ភូមិ​បៀង​ដុង B សង្កាត់​ហេប​ថាញ់ ក៏​ដូច្នោះ​ដែរ បាន​រដ្ឋ​អំ​ណាច​ឧបត្ថម្ភ​បុល​ទុន ៤០ លាន​ដុង​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម និង​បាន​រដ្ឋ​សង់​ផ្ទះ​មហា​សាម​គ្គី​ជូន​ជួយ​ឱ្យ​បង​ស្រី​មាន​ទំ​នុក​ចិត្ត​និង​កម្លាំង​ពល​កម្ម​ផលិត ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ បង​ស្រី​ផល ឱ្យ​ដឹង៖ “មាន​ផ្ទះ​សម្បែង​សម​រម្យ​ដូច្នេះ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ត្រេក​អរ​ណាស់! ចាប់​តាំង​ពី​នេះ​ទៅ ខ្ញុំ​លែង​បារម្ភ​ពេល​ភ្លៀង​ខ្យល់​ទៀត។ ជា​មួយ​ប្រាក់​កម្ចី​ពី​ធនា​គារ ខ្ញុំ​កែ​ប្រែ​ដី​ចម្ការ​ចាស់ ១ កុង​និង​ជួល​ដី​របស់​មា​មីង​បន្ថែម ១ កុង​សម្រាប់​ដាំ​ដំ​ណាំ។ បច្ចុប្បន្ន ផ្ទៃ​ដី ២ កុង​នេះ ខ្ញុំ​ដាំ​ដំ​ណាំ​ជា​ច្រើន​ប្រ​ភេទ មាន​ដូច៖ ស្ពៃ​ចង្កឹះ ស្ពៃ​ក្រ​ញាញ់ ត្រ​សក់។ល។ មាន​បន្លែ​លក់​ជា​ប្រ​ចាំ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង កែ​លម្អ​ជីវ​ភាព​ជា​បណ្តើរៗ”។

មិន​ត្រឹម​តែ​គ្រួ​សារ​លោក​សើុង​យឿង និង​បង​ស្រី​ផល​ប៉ុណ្ណោះ​ទេ មាន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​ទៀត​នៅ​ឃុំ​នានា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ខេត្ត​កា​ម៉ាវ ដូច​ជា​នៅ​ឃុំ​ហុង​យឹង ភឿក​ឡុង និញ​ថាញ់​ឡើយ សង្កាត់​វិញ​ត្រាច់ យ៉ា​រ៉ាយ​។ល។ ក៏​បាន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​ ផ្តើម​ពី​ប្រ​ភព​ទុន​នៃ​កម្ម​វិធី។ លោក​ង៉ោ​វ៉ូវ​ថាំង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ គូស​បញ្ជាក់៖ “ខេត្ត​បាន​កំ​ណត់​ច្បាស់​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ជា​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់ ប្រ​កប​ដោយ​លក្ខណៈ​យុទ្ធ​សាស្ត្រ​យូរ​អង្វែង។ រយៈ​ពេល​កន្លង ខេត្ត​ផ្សព្វ​ផ្សាយ​បាន​ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី។ ទន្ទឹម​នឹង​នោះ ក៏​បាន​ផ្សព្វ​ផ្សាយ​គួប​ផ្សំ​កម្ម​វិធី​និង​គោល​នយោ​បាយ​បន្ថយ​ភាព​ក្រី​ក្រ​ជា​ច្រើន​ទៀត។ ផ្តើម​ពី​នោះ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ ត្រូវ​បាន​លើក​ស្ទួយ​ទាំង​សម្ភារៈ​និង​ស្មារតី; ទិដ្ឋ​ភាព​ភូមិ ស្រុក​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ផ្លូវ​គមនា​គមន៍​ស្រ​ឡះ​ស្រ​ឡំ ហេដ្ឋា​រចនា​សម្ព័ន្ធ​វប្ប​ធម៌ កីឡា បាន​វិនិ​យោគ​កសាង​សម​រម្យ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ប្រ​ជុំ​ជីវ​ភាព លេង​កម្សាន្ត​របស់​ជន​រួម​ជាតិ។ ប្រ​សិទ្ធ​ភាព​ពី​កម្ម​វិធី​នាំ​មក​ជួយ​ឱ្យ​មា​មីង​ខ្មែរ​កាន់​តែ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស និង​ការ​គ្រប់​គ្រង​របស់​រដ្ឋ”៕

                                          យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ