មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/08/2025 - 09:00

ដើម្បី​សិស្ស​ជា​ទី​ស្រ​ឡាញ់​ 

អស់​រយៈ​ពេល​ជាង​ ៣២ ឆ្នាំ​ ផ្សារ​ភ្ជាប់​នឹង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ក្រុង​កឹង​ធើ លោក​គ្រូ​ថាច់​រឹទ្ធ នា​យក​រង​សា​លា​តែង​បាន​មិត្ត​រួម​អា​ជីព​និង​សិស្ស​គោ​រព​រាប់​អាន។​ ព្រោះ​ក្នុង​អំ​ឡុង​ពេល​នោះ​ លោក​គ្រូ​គឺជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​មួយ​រូប​ អស់​ពី​ចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​ដល់​សិស្ស​និង​ជួយ​មិត្ត​រួម​អា​ជីព​ដើម្បី​សម្រេច​ល្អ​ភារ​កិច្ច។​

លោក​គ្រូ​ថាច់​រឹទ្ធ។​

“ជិត​មួយ​ឆាក​ជីវិត​ផ្សារ​ភ្ជាប់​នឹង​បុព្វ​ហេតុ​អប់រំ ខ្ញុំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​សិស្ស​ជា​ទី​ស្រ​ឡាញ់​ ដើម្បី​សាសនា​និង​ការ​អភិវឌ្ឍ​របស់​ជន​ជាតិ​” នេះ​ជា​ប្រ​សាសន៍​របស់​លោក​គ្រូ​ថាច់​រឹទ្ធ ពេល​រំលឹក​ដល់​សា​លា​រៀន​។​ តាម​ការ​រៀប​រាប់​របស់​លោក​គ្រូ​ គឺ​គាត់​ចូល​បង្រៀន​តាំង​ពី​ឆ្នាំ​ ១៩៩៣ ពេល​សា​លា​ទើប​បង្កើត​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ​ ដោយ​ធ្លាប់​កាន់​មុខ​តំ​ណែង​ជា​ច្រើន​ក្នុង​សា​លា​ ដូច៖ លេខា​សម្ព័ន្ធ​យុវ​ជន​សា​លា​ ប្រ​ធាន​សហ​ជីព​ ប្រ​ធាន​ការិ​យា​ល័យ​ផ្នែក​អប់រំ។​ ឆ្នាំ​២០១៣ លោក​គ្រូ​ថាច់​រឹទ្ធ ទទួល​តំ​ណែង​ជា​នា​យក​រង​សា​លា​រហូត​មក​ដល់​សព្វ​ថ្ងៃ។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ ដើម្បី​មាន​កង​ជួរ​គ្រូ​បង្រៀន​សម្រេច​គុណ​ភាព​ខ្ពស់​ លោក​គ្រូ​ តែង​លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​ធ្វើ​ការ​សិក្សា​ស្វែង​យល់​ ស្រាវ​ជ្រាវ​វិធី​សាស្រ្ត​បង្រៀន​ ដើម្បី​ធានា​ទាំង​គុណ​ភាព​និង​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ពិ​សេស​របស់​សា​លា​រៀន។​ លោក​គ្រូ​ថាច់​រឹទ្ធ មាន​ប្រ​សាសន៍៖ “សិក្ខា​កាម​របស់​សា​លា​គឺ​សមណ​សិស្ស​ដែល​បួស​រៀន​នៅ​តាម​វត្ត​ខ្មែរ​ មាន​ស្មាតី​ភ្ញាក់​រលឹក​ខ្ពស់​ មាន​សីល​ធម៌​ល្អ​ និង​ទ្រ​ទ្រង់​វិន័យ​ ដូច្នោះ​ក្នុង​ពេល​បង្ហាត់​បង្រៀន​ សមណ​សិស្ស​មាន​ការ​គោ​រព​លោក​គ្រូ​ អ្នក​គ្រូ​ ប្រុង​ស្ដាប់​គ្រូ​ពន្យល់​និង​ក្ដាប់​មេ​រៀន​បាន​ល្អ។​ ទោះ​បី​ដូច្នោះ​ក្ដី​ មាន​សមណ​សិស្ស​ថ្មី​ដែល​ទើប​ចូល​ថ្នាក់​ទី​៦ នៅ​ឱន​ថយ​ខាង​ភា​សា​វៀត​ ពេល​បង្ហាត់​បង្រៀន​ខ្ញុំ​តែង​និយាយ​ទាំង​ពីរ​ភា​សា​វៀត​និង​ខ្មែរ​ ដើម្បី​ឱ្យ​សិស្ស​ឆាប់​យល់​មេរៀន។​ ជា​ជន​ជាតិ​ខ្មែរ​ មាន​បទ​ពិសោធន៍​ក្នុង​ការ​បង្ហាត់​បង្រៀន​ និង​យល់​ច្បាស់​អំ​ពី​វប្ប​ធម៌​ ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​លោក​គ្រូ​តែង​យល់​ច្បាស់​អំ​ពី​ស្ថាន​ភាព​របស់​សិស្ស។​ ផ្ដើម​ពី​នោះ​ មាន​វិធាន​ការ​គ្រប់​គ្រង​និង​បង្ហាត់​បង្រៀន​សម​ស្រប​នឹង​សមត្ថ​ភាព​របស់​សិស្ស​។​ ជា​ពិ​សេស​ លោក​គ្រូ​តែង​ស្ដាប់​ និង​អស់​ពី​ចិត្ត​ជួយ​ដល់​សិស្ស​ពេល​ជួប​លំ​បាក។​ ក្នុង​ការ​ងារ​គ្រប់​គ្រង​ គាត់​តែង​ស្ដាប់​ ចែក​រំ​លែក​ជា​មួយ​កម្មា​ភិបាល​ បុគ្គ​លិក​ គ្រូ​បង្រៀន​របស់​សា​លា​ ដើម្បី​រួម​គ្នា​សម្រេច​ល្អ​ភារ​កិច្ច។​ លោក​គ្រូ​លីវ​សាង​ គ្រូ​បង្រៀន​សា​លា​ធម្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ឱ្យ​ដឹង៖ “ពី​មុន​ ខ្ញុំ​ក៏​ជា​សិស្ស​របស់​សា​លា​នេះ​ដែរ​ បច្ចុប្បន្ន​ ទោះ​បី​ខ្ញុំ​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​ហើយ​ក៏​ដោយ​ ប៉ុន្តែ​លោក​គ្រូ​ថាច់​រឹទ្ធ នៅ​តែ​ជា​គ្រូ​ម្នាក់​ដែល​ខ្ញុំ​គោ​រព​ស្រ​ឡាញ់​ជាង​គេ។​ ដ្បិត​អី​ ក្នុង​ការ​រស់​នៅ​ លោក​គ្រូ​មាន​ចរិត​ស្លូត​បូត តែង​ស្តាប់​ និង​យល់​ ហើយ​ត្រៀម​ខ្លួន​ជួយ​សិស្ស​និង​មិត្ត​រួម​អា​ជីព​ពេល​ចាំ​បាច់។​ ក្នុង​ម៉ោង​បង្រៀន​ គាត់​បាន​ពន្យល់​យ៉ាង​ហ្មត់​ចត់​នូវ​ពាក្យ​ឯក​ទេស​ជា​ភា​សា​ខ្មែរ​ និង​វៀត​រហូត​ដល់​សិស្ស​យល់​។​ ពេល​ខ្ញុំ​ក្លាយ​ជា​អ្នក​រួម​អា​ជីព​ជា​មួយ​លោក​គ្រូ​ គាត់​តែង​ចែក​រំលែក​បទ​ពិសោធន៍ និង​ណែ​នាំ​គ្រូ​បង្រៀន​ថ្មី​ដោយ​អស់​ពី​ចិត្ត​ ដើម្បី​មាន​វិធី​សាស្ត្រ​បង្រៀន​ដល់​សិស្ស​បាន​ល្អ​។​ ជា​ពិ​សេស​ គឺ​លោក​គ្រូ​តែង​លើក​ទឹក​ចិត្ត​និង​បង្ក​លក្ខណៈ​ល្អ​បំ​ផុត​សម្រាប់​គ្រូ​បង្រៀន​រៀន​សូត្រ​ បង្កើន​មុខ​ជំ​នាញ​ និង​តែង​លើក​ទឹក​ចិត្ត​លោក​គ្រូ​អ្នក​គ្រូ​ក្នុង​ការ​បង្ហាត់​បង្រៀន​ដល់​សិស្ស”។​

ក្នុង​តួនា​ទី​ជា​អ្នក​គ្រប់​គ្រង​ លោក​គ្រូ​ថាច់​រឹទ្ធ តែង​អនុវត្ត​នូវ​របប​គោល​នយោ​បាយ​គ្រប់​គ្រាន់​សម្រាប់​គ្រូ​បង្រៀន​និង​សិស្ស។​ អា​ស្រ័យ​ហេតុ​នេះ​ ទើប​គ្រូ​បង្រៀន​របស់​សា​លា​គ្រប់​រូប​ផ្តុំ​កម្លាំង​ស្រាវ​ជ្រាវ​ វិធី​សាស្ត្រ​បង្រៀន​បាន​ល្អ​ សមណ​សិស្ស​ស្ងប់​អា​រម្មណ៍​រៀន​សូត្រ​ ហើយ​គុណ​ភាព​អប់រំ​កាន់​តែ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ជាក់​ស្តែង​ជា​ច្រើន​ឆ្នាំ​មក​នេះ​ សា​លា​មាន​អត្រា​សិស្ស​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​ថ្នាក់​ជាតិ​ ១០០%។​ ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​ជា​វិជ្ជ​មាន​នេះ​ ជាច្រើន​ឆ្នាំ​មក​នេះ​ លោក​គ្រូ​ថាច់​រឹទ្ធ បាន​ទទួល​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ (ចាស់​) និង​ប័ណ្ណ​សរ​សើរ​របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល៕​

                                  យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ