អនុក្រឹត្យលេខ ១៧២/២០២៥/NĐ-CP របស់រដ្ឋាភិបាល ស្ដីពីការពិន័យកម្មាភិបាល អ្នករដ្ឋការ បានកំណត់នូវករណីបង្កើនកម្រិតពិន័យ និងបន្ធូរបន្ថយកម្រិតពិន័យចំពោះអ្នករដ្ឋការ។

រូបជាឧទាហរណ៍។
ឆ្លងតាមនោះ ត្រង់កថាខណ្ឌ ៤ មាត្រា ៤ នៃ អនុក្រឹត្យលេខ ១៧២/២០២៥/NĐ-CP បានកំណត់ ៤ ក្រុមករណីដែលប្រព្រឹត្តល្មើសបទណាមួយ ឬល្មើសនូវបទមួយចំនួនដូចខាងក្រោម ត្រូវបង្កើនកម្រិតពិន័យ៖
១ - ត្រូវបានស្ថាប័ន អង្គការ អង្គភាពសំណូមពរឱ្យពិនិត្យមើល ប៉ុន្តែមិនអនុវត្ត មិនកែប្រែចំណុចខ្វះខាត ប្រព្រឹត្តល្មើស។
មិនភ្ញាក់រលឹកទទួលចំណុចខ្វះខាត ប្រព្រឹត្តល្មើស រូបភាពពិន័យសមស្របនឹងខ្លឹមសារលក្ខណៈ និងកម្រិតប្រព្រឹត្តល្មើស; បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិត្រូវតែសង ប៉ុន្តែបើមិនសង មិនដោះស្រាយផលវិបត្តិ ឬដោះស្រាយមិនត្រឹមត្រូវតាមសំណូមពររបស់ស្ថាប័នមានសមត្ថកិច្ច មិនភ្ញាក់រលឹកក្នុងការបង់ប្រាក់ ទ្រព្យសម្បត្តិឡើងវិញដែលប្រព្រឹត្តល្មើស;
២- ប្រឆាំង ដោះសារ រារាំងដំណើរការត្រួតពិនិត្យ ឃ្លាំមើល អធិការកិច្ច សវនកម្ម ស៊ើប អង្កេត ប្តឹង កាត់ក្តី និងអនុវត្តសាលក្រម។
ជួយលាក់បាំងឱ្យអ្នកប្រព្រឹត្តល្មើស; គំរាមកំហែង ជិះជាន់ សងសឹកអ្នកតស៊ូ ថ្កោលទោស អ្នកធ្វើសាក្សី អ្នកផ្តល់ឯកសារនិងភ័ស្តុតាងប្រព្រឹត្តល្មើស;
៣- ប្រព្រឹត្តល្មើសមានការរៀបចំជាក្រុម ជាអ្នកផ្តើមគំនិត; ផ្តល់ព័ត៌មាន របាយការណ៍មិនពិត; រារាំងអ្នកដទៃផ្តល់ភ័ស្តុតាងប្រព្រឹត្តល្មើស; លាក់បាំង កែប្រែ បំផ្លាញភ័ស្តុតាង បង្កើតឯកសារ សំណុំឯកសារ ឬភ័ស្តុតាងក្លែងក្លាយ;
៤- ប្រើប្រាស់មុខតំណែង សិទ្ធិអំណាច ទាញយកផលប្រយោជន៍ពីស្ថានភាពអាសន្ន គ្រោះមហន្តរាយធម្មជាតិ ភ្លើងឆេះ ជំងឺរាតត្បាតអនុវត្តគោលនយោបាយសុខុមាលភាពសង្គម និងការការពារប្រទេស សន្តិសុខដើម្បីទទួលផលប្រយោជន៍។
ចាប់បង្ខំ ចលនា រៀបចំឱ្យដៃអ្នកដទៃប្រព្រឹត្តល្មើសរួមគ្នា៕
យោង៖ Luatvietnam.vn-ប្រែសម្រួល៖ វិមាន