04/08/2025 - 19:38

ជំ​រុញ​ការ​អនុវត្ត​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ 

រយៈ​ពេល​កន្លង​ មាន​ឃុំ​ សង្កាត់​ជា​ច្រើន​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ (ចាស់​) បាន​អនុវត្ត​ល្អ​ការ​ងារ​គិត​គូរ​ដល់​ជន​រួម​ជាតិ​ភាគ​តិច។​

ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ក្រុង​កឹង​ធើ នៅ​ទាំង​ព្រួត​ដៃ​ជា​មួយ​
នឹង​ជន​រួម​ជាតិ​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​ទៀត​ផង។​

ជា​តួយ៉ាង​ដូច​ឃុំ​ឌិញ​ម៉ូង​ ការ​ងារ​គិត​គូរ​ លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ ជូន​ជន​រួម​ជាតិ​ខ្មែរ​ តែង​បាន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​និង​អង្គ​ការ​មហា​ជន​ឃុំ​ យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស។​ ផ្ដើម​ពី​នោះ​ មាន​មាមីង​ខ្មែរ​ជា​ច្រើន​នៅ​ទីនេះ​ ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។​

បង​ស្រី​ថាច់​ធី​ភឿង នៅ​ភូមិ​ត្រឿង​និញ ឱ្យ​ដឹង៖ “អា​ស្រ័យ​ប្រ​ភព​ទុន​អនុគ្រោះ​របស់​រដ្ឋ​ ទើប​ម្ដាយ​ និង​កូន​ខ្ញុំ​មាន​លក្ខណៈ​បើក​ហាង​មួយ​តូច​លក់​ដូរ​នៅ​នឹង​ផ្ទះ​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។​ ខ្ញុំ​លក់​កាហ្វេ​និង​នំ​បុ័ង​ពេល​ព្រឹក​ ចំ​ណែក​ពេល​រសៀល​កូន​ប្រុស​របស់​ខ្ញុំ​លក់​ភេសជ្ជៈ​និង​អា​ហារ​សម្រន់​តាម​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​យុវ​វ័យ។​ អា​ស្រ័យ​បាន​បុល​ទុន​អនុគ្រោះ​ មិន​ចំ​ណាយ​លុយ​ ជួល​កន្លែង​លក់​ សំ​ខាន់​គឺ​យក​កម្លាំង​ធ្វើ​ជា​ផល​ចំ​ណេញ​ ដូច្នេះ​ អាច​ផ្គត់​ផ្គង់​ជីវ​ភាព​រស់​នៅ​ដោយ​ងាយ​ស្រួល។​ គ្រួ​សារ​មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច​លំ​នឹង​ ម្ល៉ោះ​ហើយ​ក្នុង​ថ្ងៃ​ពេញ​បូណ៌​មី​ឬ​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​ ខ្ញុំ​ទៅ​វត្ត​ក៏​មាន​ភាព​ងាយ​ស្រួល។​ ម៉្យាង​ទៀត​ ឥឡូ​វនេះ​ដង​ផ្លូវ​បាន​ចាក់​បេ​តុង​រួច​រាល់​ យើង​ទៅ​វត្ត​ដោយ​ម៉ូតូ​កាន់​តែលឿន​ថែម​ទៀត”។​ ក្រៅ​ពី​ឧបត្ថម្ភ​អនុវត្ត​ទម្រង់​ធ្វើ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត ភូមិ​ភាគ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​ទៀត​ផង។​ តួយ៉ាង​ដូច​ករណី​បង​ស្រី​ដាវ​ធីសា​វឹន នៅ​ភូមិ​ឌិញ​មី ដោយ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាម​គ្គី​ ទើប​បង​ស្រី​នឹង​នរ​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​

តាម​ប្រ​សាសន៍​លោក​ ឡេ​ទ្រុង​កៀង​ នា​យក​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា​ក្រុង​កឹង​ធើ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ តែង​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​និង​ផ្សព្វ​ផ្សាយ​ អនុវត្ត​នូវ​គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ ជូន​ជន​រួម​ជាតិ​ភាគ​តិច​បាន​ទាន់​ពេល​ ចលនា​មាមីង​ ពង្រីក​ស្មារតី​ខ្លួន​ទី​ពឹង​ខ្លួន​ក្នុង​ការ​ផលិត​កម្ម​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។​ ទន្ទឹម​នឹង​នោះ​ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​សកម្ម​ភាព​គិត​គូរ​ជីវ​ភាព​ជាក់​ស្ដែង​ មាន​ដូច៖ ឧបត្ថម្ភ​បុល​ទុន​ ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត; រៀប​ចំ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​និង​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​ពល​ករ​រាប់​រយ​នាក់; សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​វត្ត​អា​រាម​ និង​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ ក្នុង​ឱកាស​បុណ្យ​ទាន​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ដើម។​ ផ្ដើម​ពី​នោះ​ ក្រុង​កឹង​ធើ (ចាស់) នៅ​មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ចំ​នួន​ ២៩ គ្រួ​សារ​ ស្រូប​អត្រា​ ០,២០% (គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​ ២០ ); គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​នៅ​ត្រឹម​៣៤៦ គ្រួ​សារ​ ស្រូប​អត្រា​ ៣,៤៤% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​សរុប​ (គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ចំ​នួន​ ៣៣២)។​

ក្រោយ​ការ​រួម​បញ្ចូល​ ក្រុង​កឹង​ធើកំ​ពុង​ជំ​រុញ​ការ​អនុវត្ត​ល្អ​រាល់​របប​គោល​នយោ​បាយ​ជន​ជាតិ​ ធានា​រាល់​បញ្ហា​ពាក់​ព័ន្ធ​ដល់​សុខា​ភិបាល​អប់រំ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ អភិ​រក្ស​និង​ពង្រីក​វប្ប​ធម៌​ប្រ​ពៃណី​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​; គិត​គូរ​បាន​ល្អ​ជីវ​ភាព​ សម្ភារៈ​ស្មារតី​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ដើម៕​

                                  ហា​ថាញ -ថាច់​ធី

ចែករំលែកអត្ថបទ